រិន សារត្ន័ ប្រាប់ពីបទពិសោធន៍ប្រចាំចិត្តលើសង្វៀនក្នុង ២០១៨

រិន សារត្ន័ ដែលគ្រប់គ្នាស្គាល់ថាជាកីឡាកររបស់ ONE Championship និងជាតំណាងឲ្យក្លឹប Cambodian Top Team បានចែករំលែកពីលទ្ធផលមានឡើង មានចុះរបស់ខ្លួនក្នុងឆ្នាំ២០១៨។

មកដល់សព្វថ្ងៃ កីឡាកររូបនេះបានស្គាល់រសជាតិនៅលើសង្វៀនប្រដាល់អន្តរជាតិទាំងឈ្នះ ទាំងចាញ់ នៅក្នុងទ្រុងប្រដាល់ តែយ៉ាងណាគាត់បានបង្ហាញពីការដឹងគុណចំពោះមេរៀនទាំងនោះ ហើយបន្តអភិវឌ្ឍវិជ្ជាគុនបន្ថែមឲ្យប្រសើរជាងមុនសម្រាប់ឆ្នាំក្រោយទៀត។

ជ័យជន្នះមួួយរបស់សារត្ន័ ក្នុងឆ្នាំ ២០១៨ ជាកម្លាំងជម្រុញម្យ៉ាងផ្តល់សង្ឃឹមឲ្យគាត់ខំពុះពារទៅមុខទៀត ហើយជ័យជន្នះនេះហើយដែល បង្ហាញឲ្យខ្លួនគាត់ និងកម្ពុជាទាំងមូលឃើញពីសមត្ថភាពខ្ពស់របស់ខ្លួនអាចជ្រកកោនក្រោមដំបូលក្បាច់គុនដ៏ធំជាងគេ។

កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ សារត្ន័ ត្រូវបានគេផ្គូផ្គងឲ្យប្រកួតជាមួួយ អ្នកលេងក្បាច់គុនឥណ្ឌូនេស៊ីឈ្មោះ Mario Satya Wirawan ក្នុងព្រឹត្តិការណ៍ ONE: PINNACLE OF POWER។  កាលនោះថ្វីបើគាត់ត្រូវភាគីឥណ្ឌូនេស៊ីចាប់ក្លេរនៅពីលើជាប់យ៉ាងយូរក៏ពិតមែន ប៉ុន្តែ សារត្ន័ រកវិធីដោះខ្លួនចេញបានរហូត នេះបង្ហាញពីការរីកចម្រើនច្រើនពីស្នៀតក្រោមរបស់គាត់។

ត្រូវរំលឹកផងដែរថា រិន សារត្ន័ បានប្រើប្រាស់ក្បាច់ការពារខ្លួនពីការចាប់រឹតរបស់ដៃគូ ហើយបានប្រើកែងដ៏មុតស្រួចរបស់ខ្លួនវាត់ទៅខាងឥណ្ឌូនេស៊ីត្រូវជាច្រើនកន្លែង ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចបញ្ចប់ការប្រកួតនៅក្នុងទឹកទី ៣។ នេះជាលើកទី ២ហើយ ដែលសារត្ន័បានផ្តួលដៃគូមុនចប់ទឹក នៅសង្វៀនធំ ONE Championship។

«ក្នុងឆ្នាំ ២០១៨ ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ព្រោះបានឈ្នះការប្រកួតនៅ ម៉ាកាវ។ កាលនោះអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត ដោយសារខ្ញុំវាយខាងដៃគូខ្ញុំបែកមុខ និង ក្បាលត្រូវពីរបីកន្លែង អីចឹង ខ្ញុំសប្បាយចិត្តមែនទែន»។

តែយ៉ាងណាការប្រកួតចុងក្រោយរបស់ រិន សារត្ន័ ប៉ះជាមួយជើងខ្លាំងចិន Changxin Fu នៅកម្មវិធី  ONE: KINGDOM OF HEROES ខែតុលា គាត់បានចាញ់គេ តែកីឡាករកម្ពុជារូបនេះមើលឃើញពីភាពវិជ្ជមាន និងមានជំនឿចិត្តខ្ពស់សម្រាប់ឆ្នាំបន្ទាប់។

ចុងឆ្នាំ ២០១៨នេះ ក្លឹបរបស់ CTT បានធ្វើការសហការជាមួួយអតីតកីឡាកររបស់ ONE ដែលបច្ចុប្បន្នជាម្ចាស់ក្លឹប Yorky MMA នៅទីក្រុងបាងកក។

សារត្ន័ រំពឹងថាមានឱកាសទៅហ្វឹកហាត់បន្ថែមនៅបាងកកជាមួយក្លឹបនេះ ដើម្បីបណ្តុះបណ្តាលជំនាញឲ្យកាន់តែស្ទាត់ខាងក្បាច់គុនចម្រុះ។

គាត់ ពន្យល់ថា៖ «បើសិនជាខ្ញុំទៅហាត់នៅទីនោះ នឹងមានសិស្សឡាំ(មកជួយចាប់)ជាមួយខ្ញុំច្រើន អត់ដូចនៅស្រុកខ្មែរ ភាគច្រើនពួកគាត់ចេះតែក្បាច់សេរី»។

«បើខ្ញុំអាចទៅហាត់នៅថៃញឹកញាប់ ដូចបានគ្រោងទុកមែន នោះខ្ញុំនឹងវាយបានល្អជាងនៅឆាកអន្តរជាតិ»។

ដោយទទួលបានកាជ្រុមជ្រែងពីលោកគ្រូបង្វឹក Lee ដែលសហការជាមួួយ CTT នោះមកឃើញថា ចាប់ផ្តើមមានជោគជ័យជាបណ្តើរៗហើយ ដោយសារមើលទៅ រិន សារត្ន័ មានភាពរីកចម្រើនច្រើន និងជំនឿចិត្តខ្លាំងសម្រាប់ឆ្នាំ ២០១៩ ខាងមុខ។

រាល់ថ្ងៃនៅក្លឹប CTT រិន សារត្ន័ហ្វឹកហាត់ស្នៀតបោកចំបាប់ Brazilian Jiu-Jitsu ចំនួន ៣ម៉ោងក្នុងមួួយថ្ងៃ ក្រៅពីនេះគាត់យកពេលមកហាត់គុនខ្មែរ ឬសេរី បន្ថែម។

តាមពិតទៅ រិន សារត្ន័ មានបទពិសោធន៍ ព្រមទាំងទេពកោសល្យខ្ពស់ខាងគុនខ្មែរ និងប្រដាល់សេរី ប៉ុន្តែសម្រាប់ខ្លួនគាត់ផ្ទាល់ គាត់មើលឃើញអនាគតខ្លួនក្នុងអាជីពក្បាច់គុនចម្រុះជាង។

គាត់ បន្ត៖ «កាល២០១៨ ភាគច្រើនខ្ញុំប្រកួតខាងប្រដាល់សេរី និង គុនខ្មែរ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៩វិញ ខ្ញុំចង់ចាប់ MMA ឲ្យបានច្រើនជាងមុន ៨០%»។

«ខ្ញុំចង់ផ្តោតហាត់រៀនខាង MMA ឲ្យខ្លាំង ដោយសារអនាគតទៅ នឹងចាប់ផ្តើមមានការប្រកួតគុនចម្រុះនៅកម្ពុជាដែរ»។

«ថ្ងៃអនាគតខ្ញុំចង់ធ្វើជាគ្រូបង្វឹកខាង MMA ពីព្រោះនៅស្រុកយើងពុំទាន់មានគ្រូ MMA ច្រើននោះទេ»។

អត្ថបទ៖ Matias Andres

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s