គូសំខាន់ ២គូដែលកម្ពុជាគួរតាមដានក្នុងព្រឹត្តិការណ៍ ONE: ETERNAL GLORY

វីដេអូ៖ https://www.facebook.com/ONEChampionship/videos/750580165309334/

សម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែមករា ONE Championship នឹងធ្វើឲ្យកក្រើកដើមឆ្នាំជាមួួយកម្មវិធី ONE: ETERNAL GLORY នៅមជ្ឃមណ្ឌល Istora Senayanទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។

សង្វៀនក្បាច់គុនពិភពលោកដែលប្រជុំដោយជើងខ្លាំងល្បីៗទូទាំងសកល នឹងបញ្ចេញវត្តមានកីឡាករ Joshua Pacio

ម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion ដែលត្រៀមប្រកួតការពារខ្សែក្រវាត់របស់ខ្លួនពីកណ្តាប់ដៃជើងឯកជប៉ុន Yosuke Saruta។

ក្នុងចំណោម ១២គូប្រកួត តាមពិតទៅត្រូវមានវត្តមានអ្នកលេងគុនខ្មែរ ថៃ រិទ្ធី ពីក្លឹប Cambodian Top Teamដែរ ប៉ុន្តែដោយហេតុគាត់មានរបួសមុនប្រកួត ទើបត្រូវបង្ខំចិត្តដកចេញពីការប្រកួតវិញមិនបានសងសឹកកីឡាករពីរសាសន៍ Anthony Engelen ឡើយ។

តែយ៉ាងណាមិញ ព្រឹត្តិការណ៍ ONE: ETERNAL GLORY នៅតែជាកម្មវិធីធំអស្ចារ្យមួយដែលទស្សនិកជនគួរតែចូលរួមមើលទាំងអស់គ្នា។ ខាងក្រោមជាហេតុផលពីរយ៉ាង ដែលយើងគួរតាមដានសម្រាប់ថ្ងៃសៅរ៍នេះ។

១. ម្នាក់ក្នុងចំណោមនោះនឹងត្រូវផ្គូផ្គងជាមួយកម្ពុជា

អ្នកប្រដាល់ពីរសាសន៍ជនជាតិហូឡង់-ឥណ្ឌូនេស៊ី នៅតែមានមហិច្ចតាយកជ័យជម្នះក្នុងនាមជាម្ចាស់ផ្ទះនៃសង្វៀនធំនេះ គាត់មានបំណងធ្វើយ៉ាងណាស្តារកេរ្តិ៍ឈ្មោះគាត់ឲ្យកាន់តែប្រសើរជាងមុនទៀត។

ក្នុងវ័យ ៣៣ឆ្នាំនេះ គាត់មិនបានបង្ហាញខ្លួននៅជុំរុំក្បាច់គុនពិភពលោកតាំងពីឆ្នាំ ២០១៧មក រហូតទើបតែខែវិច្ឆិការ ឆ្នាំ២០១៨កន្លងទៅ គាត់បានបញ្ចេញស្នៀតដែលលាក់ទុកយូរមកបំបាក់កីឡាករខ្មែរ មាស ម៊ើ ដោយការប្រើស្នៀតទាត់ក្បាលចំមួយទំហឹង ធ្វើឲ្យ មាស ម៊ើសន្លប់ស្តូកតែ ៣៩វិនាទីដំបូងប៉ុណ្ណោះ។

អ្វីដែលគ្រប់គ្នារឹតតែភ្ញាក់ផ្អើលខ្លាំងគឺ បន្ទាប់ពីបានឈ្នះការប្រកួត ប្រាំបីថ្ងៃក្រោយមកគាត់ឡើងប្រកួតម្តងទៀត ហើយបានយកជ័យជម្នះក្នុងទឹកទី១បានយ៉ាងស្រួលដូចគ្នា ភាគីដែលគោះសុំចាញ់នោះគឺ Jimmy Yabo

ថ្វីបើ Engelen មិនបានសាកថ្វីដៃជាមួយ ថៃ រិទ្ធី នៅចុងសប្តាហ៍នេះមែន ប៉ុន្តែគាត់នៅតែស្វាគមន៍ជានិច្ចបើបានគេរៀបចំឲ្យប្រកួតជាមួយ រិទ្ធីម្តងទៀត។

Engelen ផ្តល់មតិថា៖ «មិនល្អទេ បើគាត់មានរបួសពេលហ្វឹកហាត់។ ប៉ុន្តែបើត្រូវឡើងប្រកួត ដូចជាមិនគួរទៅឡើងប្រដាល់មុនមួយខែ នាំឲ្យមានរបួសពេលប្រកួតឡើយ។ តែសង្ឃឹមថាឆាប់ជា អ្នកដឹងថាអាចរកខ្ញុំនៅទីណាហើយ!»។

កម្មវិធីទាំងមូលមានការប្រកួតប្រភេទទម្ងន់៧០គក ចំនួន ៤ប្រកួត – ដែល មាស ម៊ើ ថៃ រិទ្ធី និង រិន សារត្ន័ ជាដើមចង់ប្រកួត។

រីឯអ្នកប្រដាល់ឆ្នើម សុខ ធី វិញក៏ត្រូវតាមដានមើលការប្រកួត ONE: ETERNAL GLORY នេះដែរ ព្រោះថាមាន ២គូដែលត្រូវប្រកួតក្នុងវគ្គ ONE Super Series Muay Thai ប្រភេទ ៦១គកដូចខ្លួនដែរ។

២. Lee Clan វិលចូលប្រកួតសារជាថ្មី

ONE: ETERNAL GLORY នឹងនាំយកកីឡាករជើងចាស់របស់ Evolve MMA ពីររូបគឺ Christian Lee និង Bruno Pucci ដាក់ឲ្យប្រកួតក្នុងកម្មវិធីធំចុងក្រោយគេ។

Christian គឺជាប្អូនប្រុសរបស់កំពូលតារាប្រដាល់ស្រីនាង Angela Lee របស់ប្រទេសសិង្ហបុរី គាត់ក៏មានសមត្ថភាពខ្ពស់និងទឹកដៃល្អមិនចាញ់បងស្រីខ្លួនដ៏ល្បីល្បាញស្រាប់ដែរ។

ឥឡូវគាត់ត្រលប់ចូលសង្វៀនធំម្តងទៀត ដោយលើកនេះប៉ះគ្នាជាលើកទីពីរជាមួយក្រុម Lakay គឺ Edward Kelly ដើម្បីឲ្យដឹងប្រាកដថាខ្លួនជាអ្នកឈ្នះត្រឹមត្រូវ បន្ទាប់ពីការចាញ់យ៉ាងចម្រូងចម្រាស់លើកមុននៅ ONE: BEYOND THE HORIZON កាលពីដើមខែកញ្ញា មូលហេតុព្រោះអាជ្ញាកណ្តាលឃើញថាខ្លួនប្រើស្នៀតចាប់បោកខុសច្បាប់កីឡារ។

ដើម្បីស្តារកេរ្តិ៍ឈ្មោះឡើងវិញ Christian បានហ្វឹកហាត់យ៉ាងសកម្មជាមួយបងថ្លៃខ្លួនគឺ Bruno Pucci ដែលជាជើងឯកកីឡាចំបាប់ BJJ No-Gi World Champion ផងដែរ។

រីឯ “Puccibull” វិញមានអាយុ ២៨ឆ្នាំ ធ្លាប់មានប្រវត្តិយកឈ្នះការប្រកួតតែក្នុង ៥៦វិនាទី កាលពីខែវិច្ឆកាកន្លងទៅ។ ពេលនេះ គាត់មានឆន្ទៈបន្តជ័យជម្នះទៅមុខទៀត លើកនេះចង់ផ្តួលជើងខ្លាំង Kotetsu Boku ដែលជាអតីតម្ចាស់ខ្សែក្រវាត់ម្នាក់ដែររបស់ ONE Lightweight World Champion.

Pucci រៀបរាប់ថា៖ «ខ្ញុំមានកិត្តិយសណាស់បានប្រកួតក្នុងទ្រុងជាមួយគាត់។ គាត់ជាជើងចាស់មួយរូប ជាអតីតម្ចាស់ខ្សែក្រវាត់ ហើយក៏ជាបុរសខ្លាំងពិតៗ!»។ 

ជនរួមជាតិកម្ពុជាយើងមិនគួររំលងព្រឹត្តិកាណ៍ ONE: ETERNAL GLORY នេះឡើយ ពីព្រោះនឹងមានការដាក់ដណ្តើមខ្សែក្រវាត់គ្នាប្រភេទ ONE Strawweight World Title មួយដើម្បីស្វែងរកជើងខ្លាំងដែលសាកសមនឹងគ្រងខ្សែក្រវាត់នោះបាន។

 

របៀបចូលមើលការប្រកួត ONE Championship នៅកម្ពុជា

ដើម្បីចូលមើលព្រឹត្តិការណ៍ ONE: ETERNAL GLORY គឺងាយស្រួលបំផុត។

ផ្សាយផ្ទាល់គូបឋមចាប់ពីម៉ោង ៦:៣០ល្ងាច អាចមើលតាមទំព័រហ្វេសប៊ុកONE’s official Facebook ឬក៏ Twitter page។ ក្រៅពីនេះក៏អាចមើលក្នុងកម្មវិធី ONE Super App ឥតគិតថ្លៃ។

សម្រាប់គូសំខាន់ចាប់ផ្តើមប្រកួតម៉ោង ៨:៣០ល្ងាច ផ្សាយផ្ទាល់ក្នុង ONE’s YouTube ផងដែរ។

គូប្រកួតសំខាន់

  • Joshua Pacio VS Yosuke Saruta (ONE Strawweight World Championship)
  • Alexi Serepisos VS Mongkolpetch Petchyindee Academy (ONE Super Series Muay Thai — Flyweight)
  • Christian Lee VS Edward Kelly (Mixed Martial Arts — Featherweight)
  • Priscilla Hertati Lumban Gaol VS Puja Tomar (Mixed Martial Arts — Women’s Atomweight)
  • Joseph Lasiri VS Jonathan Haggerty (ONE Super Series Muay Thai —Flyweight)
  • Stefer Rahardian VS Robin Catalan (Mixed Martial Arts — Strawweight)
  • Bruno Pucci VS Kotetsu Boku (Mixed Martial Arts — Featherweight)

គូប្រកួតបឋម

  • Anthony Engelen VS Kwon Won Il (Mixed Martial Arts — Featherweight)
  • Rasul Yakhyaev VS Koji Ando (Mixed Martial Arts — Lightweight)
  • Sunoto VS Niu Kang Kang (Mixed Martial Arts — 68-Kilogram Catch Weight)
  • Adi Pryanto VS Aziz Calim (Mixed Martial Arts — Strawweight)
  • Oscar Yaqut VS Andreas Satyawan (Mixed Martial Arts — Featherweight)

 

អត្ថបទ៖ Matias Andres

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s