ត្រឹមវ័យ១៩ឆ្នាំ អ្នកប្រដាល់មកពីខេត្តបាត់ដំបង ឈុត សេរីវណ្ណថង បានអភិវឌ្ឍន៍ខ្លួនឯងក្លាយជាតារាគុនខ្មែរល្បីម្នាក់នៅប្រទេសកម្ពុជា។
តាមរយៈកំណត់ត្រាប្រកួតគួរឲ្យចាប់អារម្មណ៍ កីឡាករវ័យក្មេងរូបនេះមានក្ដីបំណងចង់តំណាងឲ្យកម្ពុជាចូលរួមប្រកួតលើសង្វៀនអន្តរជាតិ ONE Championship។
នៅថ្ងៃអាទិត្យទី២៦ខែឧសភាខាងមុខ វណ្ណថង នឹងធ្វើការប្រកួតនៅសង្វៀនឯកភ្នំគុនខ្មែរ ស្ថិតក្នុងខេត្តបាត់ដំបង។ គេត្រូវប្រឈមមុខតទល់នឹងកីឡាករជើងឯកថៃ Zico ដែលមកពីភាគខាងជើងប្រទេសថៃ។
មុនការប្រកួតមកដល់ វណ្ណថងបាននិយាយថា គេរំភើបដែលបានប្រកួតក្នុងដែនដីកំណើតរបស់ខ្លួនខេត្តបាត់ដំបង ជាមួយជើងខ្លាំង Zico។
“ខ្ញុំមានអារម្មណ៍រំភើប ខ្ញុំមានឱកាសប្រកួតក្នុងខេត្តបាត់ដំបង។ ប៉ុន្តែខ្ញុំមានអារម្មណ៍ព្រួយបារម្ភតិចតួច ព្រោះដៃគូរបស់ខ្ញុំមានទាំងខ្លាំងនិងកែងល្អ ប៉ុន្តែខ្ញុំនឹងហ្វឹកហាត់ឲ្យបានច្រើនក្នុងការត្រៀមខ្លួនប្រកួត“។ ការនិយាយរបស់វណ្ណថង”។
ហាត់ជាឪពុកលោក ឈុត សេរី កីឡាករវ័យ១៩ឆ្នាំ បានចាប់ចិត្តស្រឡាញ់គុនខ្មែរតាំងតែពីនៅក្មេង។
“ខ្ញុំចាប់ផ្ដើមស្រឡាញ់ប្រដាល់ ពេលដែលមានអាយុ១២ឆ្នាំ។ ខ្ញុំបានឃើញកីឡាករចាស់ៗហ្វឹកហាត់ច្រើន ហើយកីឡាករដែលធ្វើឲ្យខ្ញុំចាប់ចិត្តជាងគេគឺ លោក សាន សៅយ៉ាន់។ នៅពេលអនាគតខ្ញុំចង់ក្លាយជាតារាគុនខ្មែរល្បីម្នាក់ និងផ្សព្វផ្សាយគុនខ្មែរទូទាំងពិភពលោក“។ វណ្ណថងនិយាយ។