រឿង​​ CMMAF ​ត្រូវ​ផ្ដល់​ឲ្យ​​​ក្លិប​ទាំង​ ២២ ​​ដែល​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​​​​ថ្មីៗ​នេះ

សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​​កម្ពុជា(​ CMMAF) ​កំពុង​បញ្ចេញ​សកម្មភាព​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​​របស់​ក្លិប​/សមាគម​ទាំង​ ២២​ ដែល​បាន​ផ្ដល់​សេច​ក្ដី​ទុក​ចិត្ត​ និង ​ចុះ​ឈ្មោះ​ជា​សមាជិក​ផ្លូវ​ការ​នា​ពេល​ថ្មីៗ​នេះ។​

លោក​ កែប៊ិន សូរស្មី ​​អុនុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​ថ្លែង​​ក្នុង​ន័យ​​ឆ្លើយ​តប​តម្រូវ​ការ​បែប​​នេះ៖« ​យើង​មាន​ ២២​ក្លិប​បាន​ចុះ​ឈ្មោះ​ជា​សមាជិក។ ក្លិប​ទាំង​អស់​ជា​ផ្នែក​នៃ​ការ​ខិត​ខំ​ប្រឹង​របស់​យើង។​ ​ក្រៅ​ពី​​ក្លិប​នៅ​ភ្នំពេញ​ ​មាន​មក​ពី សៀមរាប បាត់​ដំបង​ ​និង កំពង់​ឆ្នាំង​ជា​ដើម។ ពួក​គេ​គាំទ្រ​​យើង​​ ដូច្នេះ​យើង​ត្រូវ​តែ​​ផ្ដល់​ការ​តប​ស្នង​ទៅ​វិញ។ ​​យើង​នឹង​រៀប​ចំ​ការ​ហ្វឹកហាត់​ដក​ស្រង់​បច្ចេកទេស​​នៅ​ក្លិប​នៅ​តាម​ខេត្ត​ ​ហើយ​ក៏​អញ្ជើញ​​កីឡាករ​និង​គ្រូ​បង្វឹក​មក​​ហ្វឹកហាត់​នៅ​ភ្នំពេញ​ដែរ។ ​យើង​កំពុង​រៀប​ចំ​​​កាល​វិភាគ​​លើ​កម្មវិធី​ផ្លាស់​ប្ដូរ​ពិសោធន៍​នេះ»។

ក្នុង​ចំណោម​ ២២ ក្លិប​ដែល​បាន​ចុះ​​ឈ្មោះ​ មាន​ ក្លិប​ចំនួន​ ៤ មក​ពី​ក្រៅ​ប្រទេស​ ដែល​មាន​​កូន​ខ្មែរ​ហ្វឹកហាត់​នៅ​ទី​នោះ​ដូច​ជា​ អូស្ត្រាលី , អាមេរិក , កាណាដា និង​ ​បារាំង។ យ៉ាង​ណា​ក្ដី​ ​​អនុ​ប្រធាន​សហព័ន្ធ​រូប​​នេះ​​បង្ហើប​អំពី​បញ្ហា​ប្រឈម​ខ្លះ​ថា​ ​គ្រប់​ក្លិប​ទាំង​អស់​មិន​ប្រាកដ​ថា​កីឡាករ​របស់​ខ្លួន​បាន​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​(MMA) ​នោះ​ទេ។​ ​ដូច្នេះ​សហព័ន្ធ​ត្រូវ​​តែ​រៀប​ចំ​ឲ្យ​កីឡាករ​​ក្មេងៗ​ជំនាន់​ក្រោយ​​​ត្រូវ​តែ​មាន​កម្មវិធី​​ហ្វឹកហាត់​​ក្បាច់​គុន​ MMA ​បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​​ជា​ផ្លូវ​ការ​ជា​មួយ​សហព័ន្ធ។ ​ជា​មួយ​គ្នា​នោះ​សហព័ន្ធ​ក៏​ត្រូវ​វាយ​តម្លៃ​ចំពោះ​​គ្រូ​បង្វឹក និង​ ​កីឡាករ​សម្រាប់​សមត្ថភាព​របស់​ពួក​គេ​ដែរ។

លោក​សង្កត់​ធ្ងន់​ថា ៖«​គម្រោង​រៀប​​ចំ​ការ​ហ្វឹកហាត់​ និង​ វាស់​ស្ទង់​កម្រិត​​របស់​កីឡាករ​នេះ​​គ្រោង​ចាប់​ផ្ដើម​នា​ពាក់​កណ្ដាល​ខែ ​សីហា​ ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​វិញ​ដោយ​សារ​​ជាន់​​ពេល​ជា​មួយ​កិច្ច​ប្រជុំ​គុន​​ពិភព​លោក​​នៅ​ឥណ្ឌូណេស៊ី​ចុង​​ខែ​ សីហា។ ​ដូច្នេះ​គម្រោង​រៀប​​ចំ​ខាង​លើ​គឺ ​​ត្រូវ​ផ្លាស់​ទៅ​​ខែ ​កញ្ញា​វិញ»។

សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​​កម្ពុជា​ នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ចូល​រួម​​​ប្រជុំ​ ​សមាគម​គុន​​​ចម្រុះ​ពិភព​លោក (WMMAA) នា​ចុង​​ខែ សីហា​នេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។​ ​កិច្ច​ប្រជុំ​សំខាន់​នោះ​​នឹង​ផ្ដោត​លើ​​រឿង​ ២ សំខាន់​។ ទី​​១ គឺ​គម្រោង​ការ​បង្កើត​ឲ្យ​មានសហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​អាស៊ាន​លើក​ដំបូង​ ដែល​ជា​​ការ​ត្រួសត្រាយ​ផ្លូវ​​ឲ្យ​​ប្រទេស​ជា​សមាជិក​អាស៊ាន​​​​អាច​ចាត់​ចូល​ជា​វិញ្ញាសា​ប្រកួត​ស៊ីហ្គេម​នៅ​ថ្ងៃ​មុខ។ ទី២​ ​ សហព័ន្ធ​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​នឹង​នាំ​កីឡាករ​កម្ពុជា​មួយ​ចំនួន​ទៅ​ចូល​រួម​កម្មវិធី​​នេះ​និង​ ត្រូវ​ជ្រើស​រើស​កីឡាករ​ល្អៗ​ទៅ​ចូល​រួម​តាម​តែ​​​អាច​ធ្វើ​ទៅ​បាន​​តាម​រយៈ​សមត្ថភាព​របស់​ពួក​​ចេញ​ពី​ក្លិប​​នីមួយៗ។

លោក​អនុប្រធាន​​សហព័ន្ធ​​ដែល​​ជា​កូន​ខ្មែរ​កើត​​នៅ​បារាំង​រូប​នេះ​រៀប​​រាប់​ទៀត​ថា​​​ ការ​ប្រកួត​ប្រជែង​ខ្ពស់​របស់​សហព័ន្ធ​គឺ​លៃលក​យ៉ាង​ជួយ​ជំរុញ​ឲ្យ​​​​​ក្លិប​​ជា​សមាជិក​ផលិត​បាន​កីឡាករ​ MMA ល្អៗ​​នៅ​ក្នុង​ស្រុក​ និង​អាច​ប្រកួត​ប្រជែង​​លើ​ឆាក​អន្តរជាតិ​​ដូច​ជា​ សង្វៀន ONE Championship, សង្វៀន​នៅ​ថៃ , មីយ៉ាន់ម៉ា និង​ ​​សង្វៀន​អន្តរជាតិ​នានា។ ​ការ​ចាប់​ផ្ដើម​របស់​សហព័ន្ធ គឺ​ ​កសាង​ធនធាន​យុវជន​ជំនាន់​ក្រោយ ​ដែល​អាច​ទទួល​បាន​ផ្លែ​ផ្កា​​ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ។

លោក​គូ​បញ្ជាក់​​ទៀត​ថា ៖«​វា​មិន​មែន​ជា​ការ​​ងាយ​ស្រួល​ទេ​​​ពេល​យើង​ទទួល​បាន​ការ​ចុះ​ឈ្មោះ​ពី​ក្លិប​ទាំង​នោះ ​ប៉ុន្តែ​​យើង​​សហការ​គ្នា​​​តាម​តម្រូវ​ការ​របស់​​យើង​ និង ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ​ក្លិប​និង​​ក្លិប​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ ​ប៉ុន្តែ​ក្នុង​នាម​សហព័ន្ធ​ យើង​ត្រូវ​​​កសាង​កិច្ច​សហការ​។ ​ចុង​បញ្ចប់​​យើង​នៅ​តែ​ជា​ជន​ជាតិ​ខ្មែរ​ ​យើង​មាន​មោទនភាព​​នៅ​ពេល​​កីឡាករ​កម្ពុជា​ម្នាក់​ឈ្នះ​ការប្រកួត​»។

​គួរ​ដឹង​ថា​ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​​កម្ពុជា(​ CMMA) ត្រូវ​បាន​បង្កើត​ឡើង​​​នា​ខែ តុលា ឆ្នាំ​ ២០១៨ ​ដែល​មាន​​ឯកឧត្ដម វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ជា​ប្រធាន។ សហព័ន្ធ​បាន​ពន្លឿន​សកម្មភាព​របស់​ខ្លួន​​ជា​ច្រើន​ដូច​ជា​ បង្កើត​វិបសាយ​ផ្ទាល់​ខ្លួន​សម្រាប់​​ក្លិប​ គ្រូ​បង្វឹក និង កីឡាករ​ចុះ​ឈ្មោះ, ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្លិប​នានា ​និង​ បំផុស​ចលនា​គុន​ចម្រុះ​កាន់​តែ​ប្រសើរ​ជាង​មុន។​ ​សហព័ន្ធ​ថ្មី​នេះ​​​បាន​ដាក់​គោល​ដៅ​ជំរុញ បំផុស​ចលនា​​គុន​ចម្រុះ​​ក្នុង​ស្រុក​ និង​ ​បង្កើត​ទំនាក់​កាន់​តែ​​​ជិតស្និទ្ធ​ជា​មួយ​ភាគី​​ពាក់​ព័ន្ធ​នៅ​កម្រិត​អន្តរជាតិ។​ ​សហព័ន្ធ​​ដើរ​តួនាទី​ជួយ​​ជ្រោមជ្រែង​ ក្លិប​/សមាគម​ ​ដែល​ជា​សមាជិក​របស់​ខ្លួន​​ឲ្យ​កាន់​តែ​មាន​សន្ទុះ​រីកចម្រើន​​ផ្នែក​គុន​ចម្រុះ​នេះ៕ ​​​

​អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s