អាល់បឺត វីរៈជ័យប្រហែលជាបានកើតក្នុងប្រទេសបារាំងមែន ប៉ុន្តែបេះដូងរបស់គាត់ស្ថិតនៅប្រទេសកម្ពុជា។ ម្ចាស់ជើងឯកគុនចម្រុះមួយថៃគឺជាអ្នកប្រយុទ្ធដ៏ជោគជ័យមួយរបស់កម្ពុជា ហើយឥឡូវនេះគាត់កំពុងគ្រប់គ្រងកាយសម្ព័ន្ធដ៏ល្បីល្បាញមួយក្នុងប្រទេសបារាំងដែលមានឈ្មោះថា The Temple Bordeaux។
នៅថ្ងៃទី២៤ ខែវិច្ឆកា កូនសិស្សរបស់អាល់បឺតឈ្មោះ Omar Samb នឹងធ្វើការប្រគួតជាមួយអធិរាជគុនខ្មែរកែវ រំចង់ក្នុងទំងន់៧០គីឡូក្រាម សម្រាប់ជើងឯក Muay Thai Grand Prix។
ការប្រគួតជើងឯករវាងសាមនិងរំចង់ វាមិនមែនជារឿងងាយស្រួលសម្រាប់អាល់បឺតក្នុងការទទួលយកទេ ដោយសារតែគាត់មានអារម្មណ៏ថាមានការបែងចែករវាងបារាំងនិងកម្ពុជា។
“ខ្ញុំបានបដិសេធការប្រគួតនេះប្រហែលជាបីបួនដងហើយ” អាល់បឺតបានប្រាប់លោកម៉ាទែសដែលមកពីគុនខ្មែរកម្លាំង។ “ប៉ុន្តែយើងត្រូវការអ្នកប្រយុទ្ធដែលតំណាងឲ្យកម្ពុជា។ ដូចនេះហើយ យើងក៏រៀបចំការប្រគួត ដោយសារតែវាជាការលើកកំពស់ដ៏ល្អមួយ មិនមែនសម្រាប់តែការប្រគួតនោះទេ ក៏ប៉ុន្តែវាក៏សម្រាប់គុនខ្មែរផងដែរ។”
“នេះជាមូលហេតុដែលខ្ញុំទទួលយកការប្រគួត។ គុនខ្មែរនឹងរីកចំរើនឡើង ហើយអ្នករាល់គ្នានឹងស្គាល់គុនខ្មែរ។ នេះគឺជាឱកាសល្អសម្រាប់កម្ពុជាក្នុងការបង្ហាញខ្លួនក្នុងការប្រគួតធំៗ”
“វាមិនមានបញ្ហានោះទេប្រសិនបើឈ្នះឬចាញ់ ព្រោះនៅក្រោយពីការប្រគួតយើងទាំងអស់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។”
កែវ រំចង់ តទល់ជាមួយ អូម៉ា សាម
ការប្រគួតជើងឯករវាងអូម៉ា សាម និងកែវ រំចង់នឹងប្រព្រឹត្តឡើងនៅក្នុងសង្វៀន Bataclan ទីក្រុងបារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយការលក់សំបុត្រចូលទស្សនា Muay Thai Grand Prix ត្រូវបានលក់ចេញអស់ហើយ។
Shop Fairtex Kun Khmer – The best prices on Fairtex in the world!
http://www.FairtexKunKhmer.com
អាល់បឺតបានកំពុងតែបង្ហាត់អូម៉ា សាម អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកគាំទ្ររបស់គាត់រំពឹងថាគាត់នឹងឈ្នះ។
អាល់បឺតបាននិយាយថា “អូម៉ាមានកម្លាំងខ្លាំងណាស់ គាត់មានភ្នែកមុតល្អ ការវាយល្អ គាត់គឺជាអ្នកប្រគួតដោយបច្ចេកទេស។ កែវ រំចង់គឺជាអ្នកប្រយុទ្ធម្នាក់ដែលតែងតែវាយសម្រុកទៅមុខ តែងតែវាយនិងទាត់ជានិច្ច វានឹងក្លាយទៅជាការប្រគួតដ៏អស្ចារ្យមួយ!“
“ពួកយើងមកប្រគួតនេះដើម្បីខ្សែក្រវាត់ វានឹងក្លាយជាសង្គ្រាមមួយដ៏ធំ។ មិនថាមានអ្វីកើតឡើងនោះទេ យើងនឹងនៅតែជាមិត្ត និងបងប្អូននឹងគ្នា។ “
ដោយសល់តែពីរបីថ្ងៃទៀតប៉ុណ្ណោះដែលការប្រគួតជើងឯកនេះប្រព្រឹត្តទៅ ហើយអាល់បឺតមានសារដ៏ច្បាស់មួយសម្រាប់អ្នកគាំទ្រគុនខ្មែរពីប្រទេសកម្ពុជាអាល់បឺតបាននិយាយថា “សូមមានការគាំទ្រកីឡាករទាំងពីរនាក់ ប្រសិនបើអ្នគំាំទ្ររំចង់ វាពិតជាល្អ។ ប្រសិនបើអ្នកគាំទ្រ អួម៉ា សាមនិងក្រុមកម្ពុជារបស់គាត់ វាក៏ជារឿងល្អដែរ។“
“សូមអ្នកទាំងអស់គ្នាជួយគាំទ្រគុនខ្មែរ។ យើងនៅទីនេះសម្រាប់កីឡា សម្រាប់ការគោរព សម្រាប់ភាពរុងរឿង ប៉ុន្តែគុនខ្មែរគឺជារឿងមួយដែលយើងយកចិត្តទុកដាក់មុនគេ។“