ជើងខ្លាំង Nong-O Gaiyanghadao ការពារខ្សែក្រវាត់ ONE BANTAMWEIGHT MUAY THAI WORLD TITLE របស់ខ្លួនបានជោគជ័យលើកទី៣ បន្ទាប់ពីម៉ាត់ Saemapetch Fairtex ឲ្យសន្លប់ទឹកទី៤នៅសង្វៀន ONE: EDGE OF GREATNESS។ ចំណែកកីឡាករម្ចាស់ផ្ទះ Amir Khan ឈ្នះពិន្ទុមិនឯកច្ឆន្ទលើកីឡាករម៉ាឡេស៊ី Ev Ting ក្នុងនាមជាគូឯករង។ រីឯ កីឡាការិនីអាមេរិក Colbey Northcutt ឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាការិនីឥណ្ឌូណេស៊ី Putri Padmi ជាឯកច្ឆន្ទ។ ជើងខ្លាំងថៃ Petchmorakot Petchyindee Academy ផ្ដួលកីឡាករចក្រភពអង់គ្លេស Charlie Peters ត្រឹមទឹកទី២។
Shop Fairtex Kun Khmer – The best prices on Fairtex in the world
http://www.FairtexKunKhmer.com
១–Nong-O Gaiyanghadao ការពារបានសម្រេចទល់នឹង Saemapetch Fairtex
ទឹកទី១អាចវ៉ៃនិងទាត់សងគ្នាទៅវិញទៅមក ប៉ុន្តែ Nong-O ម៉ាត់ឆ្វេងស្ដាំចុងទឹកទី២ធ្វើឲ្យ Saemapetch Fairtex ដេកក្ដាររេញ ពីរដង ហើយអាជ្ញាកណ្ដាលមិនបានរាប់ទេដោយសារងើបវិញលឿន។ Saemapetch មានឱកាសប្រើជំហររឹងរបស់ខ្លួនដើម្បីវ៉ៃចូលគោលដៅលើម្ចាស់ខ្សែក្រវាត់វិញ នៅទឹកទី៣ ប៉ុន្តែ មិនជាបញ្ហាខណៈ Nong-O ក៏បានឆ្មក់វិញចំគោលដៅមួយៗដែរ។ ដើមទឹកទី៤ កីឡាករទាំងពីរនៅតែរក្សាលំនឹងបានល្អប៉ុន្តែមួយដៃស្ដាំរបស់ Nong-O ធ្វើឲ្យ Saemapetch សន្លប់ឈឹងងើបលែងរួចតែម្ដងនៅពាក់កណ្ដាលទឹកនេះ។ Nong-O នៅតែរក្សាខ្សែក្រវាត់របស់ខ្លួន និង កើនកំណត់ត្រាឈ្នះ ២៦១ ចាញ់ ៥៤ និង ស្មើ ១ ដង។ នេះជាការការពារខ្សែក្រវាត់បានសម្រេចលើកទី៣របស់ Nong-O។ កីឡាករវ័យវ័យ ៣៣ ឆ្នាំថ្លែងថា៖«ជាដំបូងខ្ញុំសូមអរគុណដល់អ្នកគាំទ្រនិង គ្រួសាររបស់ខ្ញុំ។ Saemapetch ពិតជាខ្លាំងណាស់ទោះដួលពីរលើកនៅទឹកទី២ ប៉ុន្តែអាចងើបមកប្រកួតបានទៀត។ ខ្ញុំហ្វឹកហាត់ខ្លាំងណាស់។ នេះជាលើកទី១ដែលខ្ញុំផ្ដួលដៃគូប្រជែងខ្សែក្រវាត់ឲ្យសន្លប់»។
២–កីឡាករម្ចាស់ផ្ទះ Amir Khan ឈ្នះពិន្ទុមិនឯកច្ឆន្ទលើកីឡាករម៉ាឡេស៊ី Ev Ting
នៅទឹកទី១និងទឹកទី២ មិនស៊ីគ្នាប៉ុន្មានទេដោយវ៉ៃប្រយោលៗមិនសូវចូលចាប់គ្នាទេ។ ទោះបីចូលចាប់គ្នាក៏នៅតែរើហើយព្យាយាមវ៉ៃប្រយោលដូចគ្នាវិញដែរ។ នៅទឹកទី៣ ក៏នៅមិនលើសគ្នាទោះ Ev Ting មានឱកាសទាត់ចំក្បាលក្ដី។ ទីបំផុត កីឡាករម្ចាស់ផ្ទះឈ្នះដោយពិន្ទុមិនឯកច្ឆន្ទ។ ដូច្នេះកីឡាករវ័យ២៥ឆ្នាំរបស់សិង្ហបុរីកើនកំណត់ត្រាឈ្នះ ១២ និង ចាញ់ ៦ លើក។ Amir Khan ថ្លែងថា៖« Ev Ting ពិតជាគ្រោះថ្នាក់ណាស់ និងជាការប្រកួតដ៏តានតឹង។ អរគុណដល់អ្នកគាំទ្រ អរគុណដល់មិត្តរួមក្រុម»។
https://www.onefc.com/videos/amir-khan-edges-past-ev-ting-in-lightweight-thriller/
៣– Colbey Northcutt ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Putri Padmi
កីឡាការិនី Colbey Northcutt ដែលជាម្ចាស់ខ្សែក្រវាត់ Karate World Champion ជាច្រើនសម័យកាលមកពីអាមេរិកទទួលជ័យជម្នះក្នុងការបង្ហាញខ្លួនលើកដំបូងនៅសង្វៀនពិភពលោក ONE Championship លើកីឡាការិនីឥណ្ឌូណេស៊ី Putri Padmi ដោយពិន្ទុជាឯកច្ឆន្ទ។ Northcutt សឹងតែអាចបញ្ចប់នៅទឹកដំបូង ប៉ុន្តែ Padmi អាចរើពីក្រញាំរបស់ Northcutt និង បន្តការប្រកួតយ៉ាងរលូនរហូតដល់ចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។
https://www.onefc.com/videos/colbey-northcutt-picks-up-a-decision-win-in-one-debut/
៤– Petchmorakot Petchyindee Academy ផ្ដួល Charlie Peters ទឹកទី២
កីឡាករជើងខ្លាំង Petchmorakot Petchyindee Academy ជាម្ចាស់ខ្សែក្រវាត់ពីរស្ថាប័នផ្សេងគ្នា Lumpinee Champion & WMC World Champion ផ្ដួល Charlie Peters ដែលជាម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ៣សម័យកាលឲ្យចុះចាញ់ត្រឹមទឹកទី២។
https://www.onefc.com/videos/petchmorakot-demolishes-charlie-peters-with-knees-in-round-two/
លទ្ធផលផ្លូវការទាំងអស់នៅ ONE: EDGE OF GREATNESS៖
ONE Bantamweight Muay Thai World Championship: Nong-O Gaiyanghadao ផ្ដួលឲ្យ Saemapetch Fairtex សន្លប់ទឹកទី៤
Mixed Martial Arts Lightweight: Amir Khan ឈ្នះពិន្ទុមិនឯកច្ឆន្ទលើ Ev Ting
Mixed Martial Arts Catchweight (68.5 kg): Troy Worthen ផ្ដួល Chen Lei ត្រឹមទឹកទី២
Mixed Martial Arts Catchweight (81.0 kg): Rahul Raju ផ្ដួល Furqan Cheema ត្រឹមទឹកទី២
Mixed Martial Arts Strawweight: Dejdamrong Sor Amnuaysirichoke ផ្ដួល Muhammad Imran ទឹកទី៣
Mixed Martial Arts Flyweight: Colbey Northcutt ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Putri Padmi
Mixed Martial Arts Strawweight: Alex Silva ផ្ដួល Peng Xue Wen ត្រឹមទឹកទី២
Muay Thai Featherweight: Petchmorakot Petchyindee Academy ផ្ដួល Charlie Peters ឲ្យសន្លប់ទឹកទី២
Muay Thai Flyweight: Nguyen Tran Duy Nhat ផ្ដួល Yuta Watanabe ត្រឹមទឹកទី២
Mixed Martial Arts Bantamweight: Shuya Kamikubo ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Bruno Pucci
Muay Thai Featherweight: Liam Nolan ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Brown Pinas
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: Mark OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ (ម៉ោងកម្ពុជា)តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។
Shop Fairtex Kun Khmer – The best prices on Fairtex in the world
http://www.FairtexKunKhmer.com
អត្ថបទ៖ ស៊ីធី