កីឡាករ​ល្អ​​​បំផុត​​៥​នាក់​នៅ​ ONE Super Series Warriors ​​ប្រចាំ​ឆ្នាំ​ ​២០១៩

​​២០១៩​ជា​ឆ្នាំ​ល្អ​បំផុត​សម្រាប់​ជើង​ខ្លាំង​ក្បាច់​គុន​មួយ​ថៃ​ និង​ kickboxing។ ​ជា​មួយ​គ្នា​នោះ​ កីឡាករ​​ថ្មីៗ​ជា​ច្រើន​​បាន​លេច​​ឡើង​ផង​ដែរ។ ​ ចំណែក​ជើង​ខ្លាំង​វ័យ​ក្មេង​​ និង​ វីរបុរស​មួយ​ចំនួន​ក៏​ស្ថិត​នៅ​លំដាប់​កំពូល​នៃ​ សង្វៀន ONE Championship ​ក្នុង​ការ​ប្រកួត​ ONE Super Series ​ទៀត​ផង។ ​រយៈ​ពេល​ ១២ ខែ ​មក​ ​នេះ​ មាន​កីឡាករ​រាប់​រយ​នាក់​​បញ្ចេញ​​ស្នាដៃ​គួរ​ឲ្យ​កត់​សម្គាល់។ ​យ៉ាង​ណា​ក្ដី ពេល​នេះ​សូម​បង្ហាញ​​កីឡាករ​ល្បី​ឈ្មោះ និង​ ធ្វើ​បាន​ល្អ​ចំនួន​ ៥ នាក់​ក្នុង​កម្មវិធី​ ONE Super Series Warriors ឆ្នាំ ២០១៩ ​​​ហើយ​ ពួក​គេ​សុទ្ធ​តែ​​កាន់​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​រៀងៗ​ខ្លួន។

#1 Rodtang Jitmuangnon

https://youtu.be/QjbVeRnCdpI

Rodtang Jitmuangnon ឬ ​«The Iron Man» ​​​ទទួល​បាន​លទ្ធផល​ល្អ​ និង​ ​ជា​ឆ្នាំ​មាស​​នៅ​​​​​ឆ្នាំ​ ២០១៩ ​នា​សង្វៀន​កម្រិត​ពិភព​លោក​ ONE។ ​តារា​​​​ថៃ​រូប​នេះ​ ឈ្នះ​ ៥ លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE Super Series ​​ពេល​ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ខែ ​មករា មក។ ​ បន្ទាប់​មក​ទៀត​ ​Rodtang ​ការពារ​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Championship ​បាន​សម្រេច​។​ កីឡាករ​វ័យ ២២ ឆ្នាំ​រូប​នេះ​ ឈ្នះ​​ពិន្ទុ​កីឡាករ​ Fahdi Khaled ​នៅ​កម្មវិធី​ ONE: HERO’S ASCENT ​កាល​ខែ​ ​មករា និង ​បន្ត​ឈ្នះ​​ Hakim Hamech ​នៅ​​សង្វៀន​ ONE: A NEW ERA ​កាល​ខែ មីនា។ ​កីឡាករ​មក​ពី​បាងកក​រូប​នេះ​ ​​យក​ឈ្នះ​​កីឡាករ​កម្ពុជា​​ សុខ ធី​ ​នៅ​ក្នុង​កម្មវិធី​ ONE: WARRIORS OF LIGHT ​កាល​ខែ​កុម្ភៈ​ ​មុន​ពេល​​​ឈ្នះ​ខ្សែ​ក្រវាត់​ ​ONE Flyweight Muay Thai World Championship ​ក្រោយ​ពី​ឈ្នះ​ពិន្ទុ​ Jonathan Haggerty ​នៅ​ក្នុង​កម្មវិធី​ ONE: DAWN OF HEROES ​កាល​ខែ​សីហា។ ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នា​ឆ្នាំ​នេះ​​ ​កីឡាករ​​រហស្ស​នាម​មនុស្ស​ដែក​​បាន​បិទ​បញ្ចប់​​ឆ្នាំ​ ២០១៩​ ដោយ​ការពារ​ខ្សែ​ក្រវាត់​​​បាន​​​​ជោគជ័យ​ទល់​នឹង​ជើង​ខ្លាំង​មក​ពី​ប្រេស៊ីល  Walter Goncalves ​នៅ​ក្នុង​កម្មវិធី​ធំ​​គម្រប់​ការ​រៀប​ចំ​ព្រឹត្តិការណ៍​១០០​លើក​​ ONE: CENTURY PART

​អ្នក​គាំទ្រ​​នៅ​​ប្រទេស​ថៃ​រឹត​តែ​សប្បាយ​ចិត្ត​ ​ព្រោះ​​រូប​គេ​​បើក​ទំព័រ​ថ្មី​នៅ​ឆ្នាំ​​២០២០​ ​ដោយ​​ឡើង​​មក​ការពារ​ខ្សែ​ក្រវាត់​​ក្នុង​ជំនួប​សង​សឹក​​​តតាំង​​នឹង​ Haggerty ​ក្នុង​កម្មវិធី​ ONE: A NEW TOMORROW ដែល​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​​ទី​ ១០ ខែ ​មករា ខាង​មុខ។

#2 Giorgio Petrosyan

https://youtu.be/OIOewAHQ2Ic

មាន​វីរបុរស​តិច​ណាស់​​ពី​ការ​ប្រកួត​ kickboxing ​ប៉ុន្តែ​ Giorgio Petrosyan ឬ “The Doctor” ​ជា​​​កីឡាករ​ល្អ​ម្នាក់​ក្នុង​ចំណោម​នោះ។ ជើង​ខ្លាំង​កូនកាត់​​​​អាមេនី​-អ៊ីតាលី ​មមាញឹក​​​​ក្នុង​ការ​ប្រកួត​តាំង​ពី​ឆ្នាំ ២០១២ មក​​ម៉្លេះ​។ ​រូប​គេ​មិន​ចាញ់​ទាល់​តែ​សោះ​ក្នុង​​ការ​ប្រកួត​ ៤ ​លើក​នៅ​សង្វៀន​ ONE ​ និង​បន្ត​ដំណើរ​ឈាន​ទៅ​​រក​ភាព​ជោគជ័យ​​ផ្នែក​ kickboxing ​ដ៏​មាន​ប្រសិទ្ធភាព។ Petrosyan ​មាន​ឈ្មោះ​ប្រកួត​​​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Grand Prix។ «The Doctor» ​ប៉ះ​​ Petchmorakot Petchyindee Academy នៅ​​​ក្នុង​កម្មវិធី​ ONE: ENTER THE DRAGON ​កាល​ខែ​ឧសភា ​ប៉ុន្តែ​លទ្ធផល​​​នៅ​មិន​ច្បាស់​លាស់​ទេ​ដោយ​សារ​មាន​ការ​តវ៉ា​។ ​យ៉ាង​ណា​ក្ដី ​​កូន​កាត់​​អាមេនី​-អ៊ីតាលី​ ​យក​ឈ្នះ​ Petchmorakot ​​នៅ​កម្មវិធី​  ONE: MASTERS OF DESTINY ​កាល​ខែ​​កក្កដា​ដើម្បី​ឲ្យ​អស់​​មន្ទិល​សង្ស័យ។ ​បន្ទាប់​មក​ទៀត The Doctor” ​ម៉ាត់​ផ្ដួល​​ “Smokin” Jo Nattawut  ឲ្យ​​សន្លប់​ត្រឹម​ទឹក​ទី១​ ​​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​​​កម្មវិធី​ ONE: DREAMS OF GOLD ​កាល​ខែ​សីហា ​​មុន​ពេល​​​ឈ្នះ​ពិន្ទុ​ Samy Sana AK47” ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​ហើយ​​​ក៏​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Grand Prix Championship ​តែ​ម្ដង។ ​ខ្សែ​ក្រវាត់​នេះ​​មាន​ប្រាក់​រង្វាន់​ ១ ​លាន​ដុល្លារ​អាមេរិក​​ដែល​រៀប​ចំ​​ប្រកួត​​ក្នុង​កម្មវិធី​ ONE: CENTURY PART។ ​ ស្ថិត​ក្នុង​វ័យ​ ៣៤ ឆ្នាំ​ Petrosyan ​នៅ​​តែ​ខ្លាំងក្លា​មិន​ថមថយ​នោះ​ទេ។ ​ជាក់​ស្ដែង​ រូប​គេ​មាន​ភាព​រីកចម្រើន​ជា​ហូរហែ​តាម​រយៈ​ការ​ប្រកួត​កន្លង​មក។

#3 Nong-O Gaiyanghadao

https://youtu.be/xJ4qcGdespc

Nong-O Gaiyanghadao នៅ​តែ​អស្ចារ្យ​ក្នុង​កម្មវិធី​ ONE Super Series ​នៅ​ឆ្នាំ​ ២០១៩។ Nong-O Gaiyanghadao  ឈ្នះ​៤​លើក​ជាប់​គ្នា ​និង​ ​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Bantamweight Muay Thai World Title ​ហើយ​ក៏​ការពារ​ខ្សែ​ក្រវាត់​បាន​ជោគជ័យ​ចំនួន ​៣ លើក​ផង​ដែរ។ ​កាល​ខែ​កុម្ភៈ កូន​សិស្ស​មក​ពី​ក្លិប​ Evolve បាន​យក​ឈ្នះ​ Han Zi Hao ​នៅ​សង្វៀន​ ONE: CLASH OF LEGENDS ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ​ហើយ​បន្ត​ឈ្នះ​ Hiroaki Suzuki ​ក្នុង​កម្មវិធី​ ONE: WARRIORS OF LIGHT ​​ពេល​​ឡើង​ការពារ​ខ្សែ​ក្រវាត់​​លើក​​ដំបូង​កាល​ខែ​ ឧសភា។

​ជា​បន្ត​បន្ទាប់​ ​​​​វីរបុរស​របស់​ថៃ​​រូប​នេះ​ ឈ្នះ Brice Delval ​កាល​ខែ ​​កញ្ញា​​នៅ​កម្មវិធី​ ONE: IMMORTAL TRIUMPH ​ពេល​រៀប​ចំ​នៅ​វៀតណាម​លើក​ដំបូង​ ​ហើយ​​ក៏​​ជា​​ការ​ការពារ​ខ្សែ​ក្រវាត់​លើក​ទី​២​ មុន​ពេល​ផ្ដួល​​មិត្ត​រួម​ជាតិ​ Saemapetch Fairtex ​ឲ្យ​សន្លប់​​នៅ​កម្មវិធី​ONE: EDGE OF GREATNESS ​កាល​ខែ ​វិច្ឆិកា។

ឥឡូវ​នេះ​ Nong-O ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Super Series ​ដែល​គ្រប់គ្រង​បាន​យូរ​ជាង​គេ​នៅ​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ ONE។ ​Nong-O ​​មិន​ទាន់​​​​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ​តាំង​ពី​​បង្ហាញ​ខ្លួន​លើក​ដំបូង​​នៅ​សង្វៀន​លំដាប់​ពិភព​លោក​​​តាំង​ពី​ពីរ​ឆ្នាំ​មុន។

#4 Regian Eersel

https://youtu.be/9mwRE45WZiM

Regian Eersel  ឬ ​ «The Immortal» ​ឈ្នះ​ការ​ប្រកួត​​ក្នុង​កម្មវិធី​ ONE Super Series ​មិន​ធ្លាប់​មាន​​កាល​ខែ​ ​មេសា​ ឆ្នាំ​ ២០១៨ ហើយ​គេ​​ប្រកាស​ខ្លួន​ថា​​​ជា​កីឡាករ​លំដាប់​​​ពិភព​លោក​ម្នាក់​​​ក្នុង​ឆ្នាំ ​២០១៩​ កន្លង​ទៅ​នេះ។ ​ ​កីឡាករ​ហូឡង់​​រូប​នេះ​ផ្ដួល​Anthony Njokuani ​នៅ​ក្នុង​កម្មវិធី​ ONE: CALL TO GREATNESS ​កាល​ខែ​ កុម្ភៈ។ ​Eersel ​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Lightweight Kickboxing World Championship​ ដែល​​ទើប​​បើក​ឲ្យ​ដំណើរ​ការ​ប្រកួត​លើក​ដំបូង។

Regian Eersel ​គ្រប់គ្រង​ការ​ប្រកួត​បាន​យ៉ាង​ល្អ​ទល់​នឹង​ Nieky Holzken ដើម្បី​ឈ្នះ​ពិន្ទុ​នៅ​ក្នុង​កម្មវិធី​ ONE: ENTER THE DRAGON ​កាល​ខែ​ឧសភា។ ​គេ​​ពិត​ជា​សក្ដិសម​ជា​ម្ចាស់​ខ្សែ​​ទម្ងន់​ lightweight ​ដោយ​អាច​ការពារ​ខ្សែ​ក្រវាត់​ និង​ ​ឈ្នះ​ពិន្ទុ​លើ​ Holzken ​ដដែល​ក្នុង​ជំនួប​សងសឹក​នៅ​​ ONE: DAWN OF VALOR  កាល​ខែ​តុលា។

#5 Stamp Fairtex

https://youtu.be/ltVGS-7N8_Q

Stamp Fairtex ​បង្កើត​បាន​កំណត់​ត្រា​​ជា​ច្រើន​ជា​ពិសេស​នៅ​ឆ្នាំ​ ២០១៩។ កីឡាការិនី​ជើង​ខ្លាំង​វ័យ​ ២២ ឆ្នាំ​រូប​នេះ​បាន​ទទួល​ជ័យជម្នះ​ និង​ ការពារ​ខ្សែ​ក្រវាត់​​​​​បាន​យ៉ាង​ជោគជ័យ​ផង​ដែរ ដូច​ជា​ការពារ​​​ខ្សែ​ក្រវាត់​ទី​២ ​ONE Super Series World Championship ​ជា​​ដើម។ ​កាល​ខែ​កុម្ភៈ  Stamp ​យក​ឈ្នះ​ Janet Todd ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Atomweight Muay Thai World Title ​នៅ​ក្នុង​កម្មវិធី​ ONE: CALL TO GREATNESS។ ​Stamp បាន​ក្លាយ​ជា​កីឡាការិនី​ដំបូង​ឈ្នះ​ខ្សែ​ក្រវាត់​ពីរ​ស្ថាប័ន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ ONE។ ​ ក្រោយ​មក​ទៀត ​Stamp ការពារ​ខ្សែ​ក្រវាត់​​​បាន​​សម្រេច​ដដែល​​​ទល់​នឹង Alma Juniku​ នៅ​ក្នុង​កម្មវិធី​ ONE: LEGENDARY QUEST ​កាល​ខែ​មិថុនា។

ក្រៅ​ពី​​នោះ​ ​Stamp ​បន្ត​ឈ្នះ​ពីរ​លើក​ក្នុង​ការ​ប្រកួត​​កីឡាគុន​ចម្រុះ​វិញ​ម្ដង។ ​ កីឡាការិនី​រូប​នេះ​​​ចង់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​​ ONE World Title ​ទី៣​​ក្នុង​​កម្មវិធី​គុន​ចម្រុះ។ ​ ចាប់​ផ្ដើម​​ខែ​ មករា Stamp ជួប​ Puja Tomar នៅ​ក្នុង​កម្មវិធី ​ONE: A NEW TOMORROW នា​ថ្ងៃ​​ទី​ ១០ ខែ មករា ខាង​មុខ មុន​ពេល​​បេសកកម្ម​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App

អត្ថបទ: ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s