កីឡាករ​​គុន​ចម្រុះ​ល្អ​ដាច់​គេ​​ចំនួន​៥​នាក់​នៅ​ឆ្នាំ​​២០១៩​

ONE Championship ​បាន​រក​ឃើញ​កីឡាករ​គុន​ចម្រុះ​ល្អ​​ដាច់​គេ​ចំនួន​ ៥ រូប​ប្រចាំ​ឆ្នាំ​ ២០១៩ ហើយ​​​ពួក​គេ​​​​​ឈ្នះ​ និង​ ការពារ​ខ្សែ​ក្រវាត់​បាន​​សម្រេច​នៅ​ឆ្នាំ​​ចាស់​កន្លង​ទៅ​នេះ។​ ពួក​គេ​បង្កើត​​កំណត់​ត្រា​ និង​ប្រវត្តិសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​រួម​ទាំង​បច្ចេកទេស​ល្អ​ឯក​​នៅ​លើ​សង្វៀន​លំដាប់​ពិភព​លោក​ ONE។ ​ខាង​ក្រោម​នេះ​​ជា​សមិទ្ធផល​របស់​កីឡាករ​ទាំង​ ៥ ​រូប​​ដោយ​ភ្ជាប់​នឹង​ការ​រៀបរាប់​លម្អិត​ដូច​តទៅ។ ​

#1 Christian Lee

https://youtu.be/a1zKp3b4ukE

ជើង​​ខ្លាំង​ប្រចាំ​​​​ឆ្នាំ​ ២០១៩ ​ទី​១​ គឺ​  Christian Lee  ឬ «The Warrior» ដែល​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​រយៈ​ពេល​១២​ខែ​មក​នេះ។​ Lee ​ឈ្នះ​ខ្សែ​ក្រវាត់​ពីរ​នៅ​​សង្វៀន​លំដាប់​ពិភព​លោក​ The Home Of Martial Arts។ ​កាល​ខែ​ មករា​ ​​ជើង​ខ្លាំង​របស់​សិង្ហបុរី​ ​​បើក​ទំព័រ​ដើម​ឆ្នាំ​​​នៅ​ពេល​​ផ្ដួល​​កីឡាករ​ហ្វីលីពីន​​ Edward Kelly ​ឲ្យ​សន្លប់​​​ក្នុង​កម្មវិធី​ ONE: ETERNAL GLORY ​ក្រោយ​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​នៅ​ឆ្នាំ ​២០១៨។ ​

ក្រោយ​មក​ទៀត​ Lee ​​ត្រូវ​បាន​ផ្គូផ្គង​​ឲ្យ​ប្រកួត​ទល់​​នឹង​មិត្ត​របស់​ខ្លួន​ និង​ ជា​អតីត​​កីឡាករ​ធ្លាប់​ហ្វឹកហាត់​ជា​មួយ​គ្នា​  Shinya “Tobikan Judan” Aoki  បន្ទាប់​ពី​​កីឡាករ​ជប៉ុន​រូប​នេះ​​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Lightweight World Championship ​​ក្នុង​កម្មវិធី​ ONE: A NEW ERA ​កាល​ខែ​ មីនា។ ​អ្នក​ទាំង​ពីរ​ជួប​គ្នា​ក្នុង​កម្មវិធី  ONE: ENTER THE DRAGON ​កាល​ខែ ឧសភា ​ហើយ​ «The Warrior» ​បាន​ប្រើ​ក្បាច់​ដៃ​គាប​ម្ចាស់​ខ្សែ​ក្រវាត់​នៅ​ទឹក​ទី១ តែ​មិន​បញ្ហា។ ប៉ុន្តែ​ទឹក​ទី​២​ Lee ​បាន​ប្រើ​កណ្ដាប់​ដៃ​ផ្ដួល​ Aoki ​​ឲ្យ​សន្លប់​ និង​ ​ឈ្នះ​ខ្សែ​ក្រវាត់​តែ​ម្ដង។

​មិន​​យូរ​ប៉ុន្មាន​​​​ជើង​​ខ្លាំង​វ័យ​ក្មេង​មក​ពី​សិង្ហបុរី​​​ក៏​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Lightweight World Grand Prix ​បន្ថែម​ទៀត​នៅ​​ក្នុង​កម្មវិធី​ ONE: CENTURY PART I ​កាល​ខែ​តុលា​ដែល​រៀប​ចំ​នៅ​ប្រទេស​ជប៉ុន។ Lee យក​ឈ្នះ​​ពិន្ទុ​ Saygid Guseyn Arslanaliev ​ក្រោយ​ចប់​ ៣​ទឹក​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Lightweight World Grand Prix Championship។ Lee ជា​​​កីឡាករ​វ័យ​ក្មេង​មាន​កម្រិត​ប្រកួត​ចាស់​ទុំ​ដ្បិត​​អាយុ​ត្រឹម ​២១ ឆ្នាំ​ក៏​ដោយ។ ​ត្រឹម​វ័យ​២១​ឆ្នាំ​ គេ​បាន​​​ឈ្នះ​ខ្សែ​ក្រវាត់​​សំខាន់​ចំនួន​២​ក្នុង​ប្រភេទ​ទម្ងន់​របស់​ខ្លួន។ ​នេះ​​គ្រាន់​តែ​ជា​ចាប់​ផ្ដើម​ ហើយ​នៅ​​មាន​បន្តបន្ទាប់​ទៀត។

#2 Aung La N Sang

https://youtu.be/gXxT6qgrv30

Aung La N Sang ឬ ​ The Burmese Python” ​គឺ​​ស្ដេច​កីឡាករ​គុន​ចម្រុះ​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់ ក្រោយ​ពី​រូប​គេ​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច​ទាំង​ពីរ​ខ្សែ​​​ក្នុង​​ពីរ​ប្រភេទ​ទម្ងន់​ដូច​​ជា​ middleweight ​និង light heavyweight។ ​ក្នុង​កម្មវិធី​ ONE: A NEW ERA ​កាល​ខែ​មីនា​ ​កីឡាករ​ល្អ​បំផុត​ប្រចាំ​​ឆ្នាំ ២០១៨ ​បាន​ផ្ដួល​កីឡាករ​ជប៉ុន​ Ken Hasegawa ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី២។

កាល​ខែ​ តុលា​ Aung La N Sang ​ផ្ដួល​​​ជើង​ខ្លាំង​ទម្ងន់​ Heavyweight ​កីឡាករ​​ Brandon Vera ​ក្នុង​កម្មវិធី​ ONE: CENTURY PART II។ ​ជើង​​ខ្លាំង​ទម្ងន់​ធ្ងន់​មក​ពី​​មីយ៉ាន់ម៉ា​ ប្រើ​ពេល​ត្រឹម​ ២​ទឹក​ប៉ុណ្ណោះ​​​ដើម្បី​​ផ្ដួល​ ​កូន​កាត់​ហ្វីលីពីន​-​អាមេរិក​​ឲ្យ​ចុះ​ចាញ់​លើក​ដំបូង​នៅ​សង្វៀន​កម្រិត​ពិភព​លោក​ ONE។

#3 Martin Nguyen

https://youtu.be/75cG2jbVWkA

ម្ចាស់​ខ្សែ​ក្រវាត់ ​ONE Featherweight World Champion ​កីឡាករ​ Martin Nguyen ​ឬ The Situ-Asian” ​​ជា​កីឡាករ​កម្រិត​ខ្ពស់​ម្នាក់​ក្នុង​ទម្ងន់​របស់​គេ​ដោយ​យក​ឈ្នះ​​កីឡាករ​ខ្លាំងៗ​ជា​​បន្តបន្ទាប់​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន។ ​ ​កូន​កាត់​វៀតណាម​អូស្ត្រាលី​ ​ផ្ដួល​កីឡាករ​​ម៉ុងហ្គោលី  Narantungalag Jadambaa ​ដោយ​​ក្បាច់​ពិសេស​មិន​គួរ​ជឿ​ គឺ ​ជង្គង់​ហោះ​នៅ​ទឹក​ទី២​ក្នុង​កម្មវិធី​ ONE: ROOTS OF HONOR ​កាល​ខែ​មេសា។ ​ ​ក្រោយ​មក​ The Situ-Asian” ​​​ត្រលប់​មក​ប្រកួត​នៅ​​ក្នុង​កម្មវិធី​ ONE: DAWN OF HEROES ហើយ​រូប​គេ​នៅ​តែ​បញ្ចប់​កីឡាករ​ជប៉ុន​ Koyomi Matsushima ​​​​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​ ដដែល។
Nguyen ​នៅ​តែ​រក្សា​ខ្សែ​ក្រវាត់ ONE Lightweight World Title ​របស់​ខ្លួន​ និង​ ​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​​នៅ​ក្លិប​ Hard Knocks 365 ​និង​ Sanford MMA ​នៅ​សហរដ្ឋ​អាមេរិក​យ៉ាង​​ខ្លាំង​ដើម្បី​ឡើង​​ការពារ​ខ្សែ​ក្រវាត់​បន្ត​ទៀត។

#4 Demetrious Johnson

https://youtu.be/qW9VldfOiW0

មិន​ធម្មតា​ទេ  Demetrious “Mighty Mouse” Johnson ​ជា​កីឡាករ​គុន​ចម្រុះ​ល្អ​បំផុត​​​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​​បង្កើត​ភាព​ភ្ញាក់​ផ្អើល​នៅ​ឆ្នាំ​ដំបូង​របស់​ ONE។ ​ Johnson ​ដែល​ជា​​កីឡាករ​មក​ពី​អាមេរិក​ភាគ​ខាង​ជើង​ ​បង្ហាញ​ខ្លួន​ដំបូង​​ក្នុង​​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Flyweight World Grand Prix ​ទល់​នឹង​ Yuya Wakamatsu ​​ក្នុង​​កម្មវិធី​ ONE: A NEW ERA ​ហើយ​គេ​បញ្ចប់​កីឡាករ​ជប៉ុន​ត្រឹម​ទឹក​ទី២។

​មុន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ គេ​ឈ្នះ​កីឡាករ​ជប៉ុន​​ម្នាក់​ទៀត​ Tatsumitsu Wada ​​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ នៅ​ក្នុង​កម្មវិធី ​ONE: DAWN OF HEROES ​កាល​ខែ​ សីហា។ ​កីឡាករ​មក​ពី​អាមេរិក​​បន្ត​ជួប​ Danny “The King” Kingad ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ពី​កម្មវិធី​ខ្សែ​ក្រវាត់​ខាង​លើ​​នៅ​ ONE: CENTURY PART I ​ហើយ​ក៏​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Flyweight World Grand Prix Championship។ ​​ក្នុង​ការ​ប្រកួត​បន្ទាប់ រូប​គេ​អាច​​ប៉ះ​ជើង​ខ្លាំង​  Adriano “Mikinho” Moraes ​ក្នុង​ឆ្នាំ២០២០។

#5 Kiamrian Abbasov

https://youtu.be/HSdDS8IuIqk

ស៊ុបពើ​ស្ដារ​មក​ពី​កៀស៊ីហ្សីស្ថាន  Kiamrian “Brazen” Abbasov ​​បាន​អភិវឌ្ឍ​ខ្លួន​​ឆ្នាំ​ ២០១៩ បាន​យ៉ាង​ល្អ​ក្នុង​ទម្ងន់​ welterweight ​​ហើយ​​ក្រោយ​មក​រូប​គេ​មាន​ឱកាស​ឡើង​​ដណ្ដើម​ខ្សែ​ក្រវាត់។ ​He ​កីឡាករ​រូប​នេះ​​ផ្ដួល​​កីឡាករ​ជប៉ុន​ Yushin “Thunder” Okami ​​ឲ្យ​សន្លប់​​ក្នុង​កម្មវិធី​ ONE: FOR HONOR ​​កាល​ខែ​ឧសភា​ មុន​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​  Zebaztian “The Bandit” Kadestam។  Abbasov ​​​មាន​​ការ​ប្រកួត​កម្រិត​ខ្ពស់​ទល់​កីឡាករ​ស៊ុយអែត​​នៅ​​ក្នុង​កម្មវិធី​ ONE: DAWN OF VALOR កាល​ខែ​តុលា។ ​គេ​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​​ទល់​នឹង​ម្ចាស់​ខ្សែ​ក្រវាត់ Kadestam។ ​ទី​បំផុត​ “Brazen” ​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Welterweight World Champion ​ដែល​ជា​កាដូ​មុន​​ឆ្នាំ ២០២០។


កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s