គ្រូ​​បង្វឹក​ Alan Mccune ​ប្រាប់​អំពី​ផែន​ការ​ប្រកួត​៦លើក​របស់​ ខុន ស៊ីចាន់ ​​នៅ​ ONE

​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន​​ Alan Mccune ​បាន​បង្ហើប​អំពី​​ផែន​​ការ​​ថ្មីៗ​​សម្រាប់​កូន​សិស្ស​របស់​ខ្លួន ខុន ស៊ីចាន់​ ​ដែល​​​ជាប់​កិច្ច​សន្យា​ប្រកួត​​នៅ​​សង្វៀន​លំដាប់​ពិភព​លោក​​ ONE Championship ​រហូត​ដល់​ ៦ ដង​ នៅ​ឆ្នាំ ២០២០​ នេះ។ ​ ​ខុន ស៊ីចាន់ ​​​បើក​ឆាក​​ឆ្នាំ​ថ្មី​នឹង​​ប៉ះ​​កីឡាករ​​​ម្ចាស់​ផ្ទះ​​ឥណ្ឌូណេស៊ី​​ Eko Roni Saputra ​នៅ​ខែ ​កុម្ភៈ​ ​​​​ ខាង​មុខ​​​នា​ក្រុង​ ហ្សាកាតា។

​គ្រូ​បង្វឹក​មក​ពី​ Phnom Penh MMA ​បាន​​​ថ្លែង​ថា​​ ៖«ស៊ីចាន់ ​បាន​រៀន​សូត្រ​ច្រើន​អំពី​ការ​ប្រកួត​ជំហរ​ដេក​ឬ ​ប្រកួត​​រាប់​លើ​​ក្តា​រេញ​កន្លង​មក​។​ ​ហើយ​ការ​ប្រកួត​​កាល​ខែ​​ វិច្ឆិកា​ ​ ស៊ីចាន់ ​ប៊ិះ​អាច​ឃ្លេ​ក​​របស់​ Roshan Mainam ​យក​ឈ្នះ​ ​ប៉ុន្តែ​ ភ្លាត់​បន្តិច​បែរ​ចូល​ឃ្លេ​គេ​វិញ។ ​​​ឆ្នាំ​ថ្មី​នេះ ​ស៊ីចាន់ ​ទទួល​ការ​ប្រកួត​ដល់​៦​លើក​​ ដូច្នេះ​​យើង​​ត្រូវ​រៀប​ចំ​រហូត​ និង​​ទៅ​ប្រកួត​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ត្រលប់​មក​ផ្ទះ​វិញ»។

ជាមួយ​គ្នា​នោះ​ដែរ​ ខុន ស៊ីចាន់ ​​​ក៏​បាន​តាំង​ចិត្ត​មិន​ស្ដាយ​​ក្រោយ​បន្ទាប់​ពី​​រង​បរាជ័យ​ជាប់​គ្នា​​ក្នុង​កម្មវិធី​ប្រកួត​របស់ ONE Championship ​នៅ​ឆ្នាំ ២០១៩​ ដោយ​ផ្អែក​លើ​ហេតុផល​ក្បាច់​​​ឃ្លេ​​នៅ​ស្ទើរ​ជាង​​គូ​ប្រជែង។ ​​ក្នុង​ចំណោម​​ផែន​ការ​​​ប្រកួត​៦​លើក​នៅ​ឆ្នាំ​ថ្មី ​ស៊ីចាន់​នឹង​ប្រឹង​ប្រែង​​ឲ្យ​អស់​កម្លាំង​កាយ​ចិត្ត​ បើ​មិន​​ទទួល​​ជ័យជម្នះ​ទាំង​អស់​ ​ក៏​​ត្រូវ​ឈ្នះ​ខ្លះ​​ត្រលប់​មក​ផ្ទះ​វិញ​ដែរ។ ហើយ​អ្វីៗ​ត្រូវ​មើល​​លើ​​ហ្វឹកហាត់​ត្រៀម​​ប្រកួត​​តាម​​ស្ថានការណ៍​ជាក់​ស្ដែង។


​បែប​ណា​​ក្ដី​ ​លោក Alan ​សង្កត់​ធ្ងន់​ថា៖«​យើង​នឹង​បង្កើន​ការ​ហ្វឹកហាត់​​ត្រៀម​រហូត ​ព្រោះ​កម្មវិធី​ប្រកួត​បន្តបន្ទាប់​​បើ​គិត​​ទៅ​​ត្រឹម​ ២​ខែ​ប្រកួត​​ម្ដង​ជា​មធ្យម។ ​ខ្ញុំ​សង្ឃឹម​ថា​​ ​ស៊ីចាន់​​ ទទួល​បាន​​លទ្ធផល​ល្អ​នៅ​ឆ្នាំ ២០២០ ជា​ពិសេស​មាន​គ្រូ​បង្វឹក​ Fernando Salvador កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ជឺជិតស៊ី ៣ ដាន់ ​បន្ត​បង្វឹក​ដដែល​ ​និង​គ្រូ​​​បង្វឹក​​មក​ពី​​អាមេរិក​​​លោក​​ Chris kennedy»។

​កីឡាករ​​មក​ពី​​ឧត្តរមានជ័យ​​បាន​បង្ហើប​​ឲ្យ​ដឹង​ថា រូប​គេ​នឹង​មក​​ហ្វឹកហាត់​នៅ​ភ្នំពេញ​​នា​ថ្ងៃ​ទី​ ១០ មករា​ខាង​មុខ ​​ហើយ​​បោះ​ជំរំ​ហ្វឹកហាត់​រហូត​ដល់​ថ្ងៃ​ប្រកួត​នា​ខែ​កុម្ភៈ​តែ​ម្ដង។ ​ម្ចាស់​ខ្សែ​ក្រវាត់​វាយ​ដាក់​ទ្រុង​ឆ្នាំ ២០១៣ ​​រៀបរាប់​ថា​ ​​ការ​ហ្វឹកហាត់​នឹង​ត្រូវ​បែង​ចែក​​ដូច​ពី​មុន​អីចឹង​​ ​ដោយ​ពេល​​ព្រឹក​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ និង ពេល​រសៀល​ត្រូវ​ហ្វឹកហាត់​​គុន​ចម្រុះ និង ជឺជិតស៊ូ។

https://www.onefc.com/videos/khon-sichan-vs-roshan-mainam/

​គួរ​ដឹង​ថា​នៅ​ឆ្នាំ ​២០១៩​ ខុន ស៊ីចាន់​ ឡើង​ប្រកួត​នៅ​សង្វៀន​ ONE Championship ​ចំនួន​ពីរ​​លើក។ ​កីឡាករ​វ័យ​៣២​ឆ្នាំ​​​ចាញ់​​កីឡាករ​​ឥណ្ឌូណេស៊ី​ Rudy Agustian ​ ​ត្រឹម​ទឹក​ទី​១​ដោយ​សារ​​ក្បាច់​ឃ្លេ​​ជាប់​ក​ កាល​ខែ ​កុម្ភៈ ​នៅ​ប្រទេស​សិង្ហបុរី ​ក្នុង​កម្មវិធី ​ONE:CALL TO GREATNESS។ ​ ​បន្ទាប់​មក​​​​ថ្ងៃ​ទី ​៨​ ខែ ​វិច្ឆិកា ​ខុន ស៊ីចាន់ ​​ចាញ់ ​​​ជើង​ខ្លាំង​មក​ពី​ឥណ្ឌា​ជំនាញ​ចំបាប់​​ Roshan Mainam ​ត្រឹម​ទឹក​ទី១​ដូច​គ្នា​ក្នុង​កម្មវិធី​ ONE: MASTER OF FATE ​ពេល​ប្រកួត​​នៅ​ប្រទេស​​ហ្វីលីពីន​វិញ​ម្ដង។

​កីឡាករ​ទម្ងន់​ Flyweight ​របស់​កម្ពុជា​ប្រឡូក​​លើ​សង្វៀន​គុន​ចម្រុះ​​តាំង​ពី​ឆ្នាំ ២០១៣ ​មក​ ពេល​រូប​គេ​ឈ្នះ​ខ្សែ​ក្រវាត់​វាយ​​ដាក់​ទ្រុង​ ​ Khmer Warrior Challenge ​​រដូវ​កាល​ទី​១​ដែល​រៀប​ចំ​ឡើង​ដោយ​​ស្ថានីយ​ទូរទស្សន៍​ ​MyTV និង ស៊ីធីអិន។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s