ស្ងាត់​ឡើង​សង្វៀន​ ONE Championship ​តើ​ ចាន់​ រតនា យ៉ាង​​ណា​ហើយ?

តាំង​ពី​​ឈ្នះ​ពិន្ទុ​លើ​​កីឡាករ​​ជំនាញ​ចំបាប់​របស់​គុយ​បា Gustavo Balart​ ​នៅ​ក្នុង​កម្មវិធី ONE:DREAMS OF GOLD ​កាល​ខែ ​សីហា ​អ្នក​លេង​គុន​ចម្រុះ​​កម្ពុជា​ ​ចាន់ រតនា ​កំពុង​សំងំ​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​​ហើយ​​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច​​ដើម្បី​ទទួល​ការ​ប្រកួត​​នៅ​ឆ្នាំ ២០២០​​ នេះ។ ​ជា​មួយ​គ្នា​​នេះ​លោក ​Lorenzo Lanzafame ​គ្រូ​បង្វឹក​ផ្ទាល់​ផ្នែក​កម្លាំង​​និង​របប​អាហារ​បាន​រៀប​រាប់​លម្អិត​អំពី​ស្ថានភាព​របស់​កូន​សិស្ស​​ដូច​ខាង​ក្រោម។

លោក​ ​Lorenzoបាន​ឲ្យ​ដឹង​បែប​នេះ ​៖«ចាន់ រតនា ​កំពុង​ធ្វើ​ការ​ខ្លាំងក្លា​ដើម្បី​ត្រលប់​មក​សង្វៀន​វិញ បន្ទាប់​ពី​ខកខាន​បង្ហាញ​ខ្លួន​​​រយៈ​ពេល ៥ ខែ​មក​នេះ។​ យើង​បាន​​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជា​ថ្មី​នៅ​ ONE»។

​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​សង្កត់​ធ្ងន់​៖«​យើង​បង្វឹក​ រតនា ​អំពី​ការ​ប្រកួត​ក្នុង​ជំហរ​ដេក​ដើម្បី​​ឲ្យ​​គេ​គេច​​វេស​ពី​ការ​ប៉ង​ផ្ដួល​របស់​គូបដិបក្ខ។​ ​ចំណែក​ លោក​ ខូវ វិឌ្ឍនា ​កំពុង​បង្ហាត់​ក្បាច់​ជឺជិតស៊ូ ​ដល់​​រតនា ​​ឲ្យ​កាន់​តែ​ស្ទាត់​ជំនាញ។ ​ការ​បង្វឹក​របស់​យើង ​គឺ លៃ​យ៉ាង​ណា​ឲ្យ​​ រតនា ​មាន​កម្លាំង​ស៊ុហ្វ​ល្អ​ជាង​​ការ​ប្រកួត​មុនៗ​ និង ​​ប្រកួត​រហូត​ដល់​ទឹក​ចុង​ក្រោយ»។

​ស្ថិត​ក្នុង​​វ័យ​៣៣ ​ឆ្នាំ ចាន់ រតនា ​មាន​កំណត់​ត្រា​ប្រកួត​​អាជីព​​លើ​សង្វៀន​គុន​ចម្រុះ​បាន​ចំនួន ​១០ ​លើក​​ក្នុង​នោះ​ឈ្នះ​ ៧ ​លើក ​និង ចាញ់​ ៣ ​​លើក​។ ​​អ្វី​ដែល​បំបែក​កំណត់​ត្រា​​ល្អ​បំផុត​ជាង​កីឡាករ​​ខ្មែរ​ផ្សេង​ទៀត​គឺ ​ឈ្នះ​​ ៣​លើក​ចុង​ក្រោយ​នៅ​សង្វៀន​​​លំដាប់​ពិភព​លោក​ ONE ។ ​ទាំង៣​លើក​នោះ គឺ ​ ​​ឈ្នះ​ Abrou Fernandes ​​​ ​និង​ Rudy Agustian ​ដែល​ជា​កីឡាករ​ឥណ្ឌូណេស៊ី ​និង​បន្ត​ឈ្នះ​ពិន្ទុ​​លើ​ Gustavo Balart​ កាល​ពាក់​កណ្ដាល​ខែ​ សីហា ​​ឆ្នាំ ២០១៩​ កន្លង​ទៅ​នៅ​ប្រទេស​ថៃ។ ​

ttps://www.onefc.com/videos/gustavo-balart-vs-chan-rothana/

គ្រូ​បង្វឹក​ជំនាញ​ផ្នែក​កម្លាំង​​ខាង​លើ​ជឿជាក់​ថា ​គូ​ប្រកួត​របស់​ ចាន់ រតនា ​ដែល​ត្រូវ​ប៉ះ​នៅ​​​ ONE ​នា​ពេល​ខាង​មុខ​​ច្បាស់​ជា​​ខ្លាំង​ជាង​ការ​ប្រកួត​កន្លង​ទៅ​មិន​ខាន។ ​ដូច្នេះ​ ​​​រតនា ​ត្រូវ​ហាត់​ជា​ប្រចាំ​​​រាល់​ថ្ងៃ​មិន​អាច​​​​ប្រហែស​បាន​ទេ​ ​ហើយ​ការ​ប្រកួត​នឹង​មក​​ដល់​​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ​

កន្លង​ទៅ​ថ្មីៗ​នេះ ​ចាន់ រតនា ក៏​បាន​បង្ហើប​​ថា​​រូប​គេ​ហ្វឹកហាត់​ទ្វេ​ដង​ព្រោះ​គូ​ប្រកួត​​មិន​​មែន​​ប្រហែលៗ​មុន​នោះ​ឡើយ។ ​

តនា ​បញ្ជាក់ ៖​«​ខ្ញុំ​ខំ​ប្រឹង​ខ្លាំង​ជាង​មុន​​​លើស​ពី​១០០ % ​​ជា​ប្រចាំ​ថ្ងៃ​ ទោះ​មិន​ទាន់​​មាន​​​ដំណឹង​​ថា​ឡើង​ប្រកួត​នៅ​​​សង្វៀន​ ONE Championship ​នា​ពេល​ណា​ក៏​ដោយ»។


https://www.onefc.com/videos/chan-rothana-vs-rudy-agustian/
លោក​ ​

Lorenzo រំលឹក​ថា​ចាន់ រតនា ​ជា​ឧទាហរណ៍​​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​​ទាំង​អស់​ក្នុង​ស្រុក​ព្រោះ​រូប​គេ​ធ្វើ​ការងារ​ខ្លាំង​ក្លា​ និង ​លះ​បង់​ខ្ពស់​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ ក្នុង​នោះ​ក្រុម​ការងារ​មក​ពី​LLFitness និង ក្លិប​​ជីជិតស៊ូ H/Art academy ក៏​បាន​ប្រឹងប្រែង​ដើម្បី​​​ធ្វើ​ឲ្យ​ រតនា ​ក្លាយ​ជា​កីឡាករ​កំពូល​ប្រចាំ​ប្រទេស និង ​​មាន​កម្រិត​អន្តរជាតិ។


ចាន់ រតនា ​មាន​គ្រូ​បង្វឹក​ផ្ទាល់​​​ខ្លួន​ជា​ច្រើន​ដូច​​ជា​​គ្រូ​បង្វឹក​ Lorenzo Lanzafame ​បង្ហាត់​​ បច្ចេកទេស​និង​​គ្រប់គ្រង​កម្លាំង​​រួម​ទាំង​របប​អាហារ,​ ​គ្រូ ​ខូវ វិវឌ្ឍនា​ ​បង្ហាត់​ក្បាច់​ជឺជិតស៊ូ​ ​ចំបាប់​ និង​ MMA, គ្រូ​បង្វឹក​ Rolando ​ជន​ជាតិ​គុយបា​ បង្វឹក​ផ្នែក​ប្រដាល់​សកល, ​គ្រូ​​បង្វឹក​​ Sov ​​បង្វឹក​ភាព​អំណត់ ​និង​ គ្រូ​បង្វឹក​ ​ Jeppe ​​បង្ហាត់​​ផ្នែក​ចលនា​សរសៃ​​និង​ម៉ាស្សា។ ​
​​

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: FIRE & FURY ពី​ក្រុម​ម៉ានីល​ ​​នៅ​ថ្ងៃ​ទី ៣១ ​​ ខែ​មករា​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s