ចាន់ រតនា​ ស្ថិត​ក្នុង​​ក្រសែ​ភ្នែក​​អ្នក​តាម​ដាន​នៅ​កម្ពុជា​​​​មិន​​ឃើញ​ឡើង​សង្វៀន

បើ​គិត​ទៅ​អស់​រយៈ​ពេល​ប្រមាណ​ជា​​ ៥ ខែ​​មក​ហើយ​ ដែល​ ​កំពូល​​អ្នក​លេង​ក្បាច់​គុន​វាយ​ដាក់​ទ្រុង​កម្ពុជា​ ​ចាន់ រតនា ​អវត្តមាន​ពី​សង្វៀន​លំដាប់​ពិភព​លោក​ បន្ទាប់​ពី​​ឈ្នះ​កីឡាករ​ជំនាញ​ចំបាប់​សញ្ជាតិ​គុយបា ​Gustavo Balart​ ​នៅ​ក្នុង​កម្មវិធី​ ONE:DREAMS OF GOLD ​កាល​ខែ ​សីហា ​​ឆ្នាំ ២០១៩​ ពេល​រៀប​ចំ​នៅ​ប្រទេស​ថៃ។


អ្នក​តាម​ដាន​​នៅ​កម្ពុជា​ ជា​ពិសេស​អ្នក​​​​គាំទ្រ​​តាម​ផេក​ផ្លូវ​ការ ​ONE Championship ​​​កំពុង​ទន្ទឹង​រង់​ចាំ​ទស្សនា​ការ​ប្រកួត​​ជា​ថ្មី​របស់​ ចាន់ រតនា​ នៅ​​ឆ្នាំ​ ​២០២០ ​បន្ទាប់​ពី​រូប​គេ​បង្កើត​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​​ដោយ​ឈ្នះ​រហូត​ដល់​ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​​កម្រិត​អន្តរជាតិ​នេះ។ ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ រតនា ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​​នាក់​ចោទ​ជា​សំណួរ​​ ​ថា​ពេល​ណា​ឡើង​សង្វៀន​​វិញ​ព្រោះ​ខាន់​វ៉ៃ​យូរ​ហើយ។ ​​អ្នក​​គាំទ្រ​ និង ស្រលាញ់​ការ​វ៉ៃ​របស់​ ​រតនា ​បាន​ចោទ​សួរ​ផ្ទាល់​ពេល​កីឡាករ​គុន​ចម្រុះ​រូប​នេះ​​ឡាយ​ហ្វេសប៊ុក ​ពេល​កំពុង​ហាត់ ​និង បាន​​ខមមិន ជា​ហូរហែ​ផង​ដែរ។ ​ក្រៅ​ពី​នេះ​ ​តាម​រយៈ​វិបសាយថ៍ ​ក្នុង​ស្រុក​ជា​ច្រើន​ រួម​​ទាំង​ការ​បង្ហាញ​ព័ត៌មាន​លើ​យូធូប​​នៅ​កម្ពុជា​ ​ក៏​បាន​ចោទ​សួរ​អំពី​ការ​ចង់​ដឹង​​ឡើង​សង្វៀន​របស់​ ​ម្ចាស់​​ក្លិប​​សិល្បៈ​ រូប​នេះ​ដែរ។

បែប​ណា​ក្ដី​ឆ្លើយ​ទៅ​​នឹង​ចម្ងល់​កន្លង​​មក​ ចាន់ ​រតនា ​ខ្លួន​ឯង​បាន​បង្ហើប​​បែប​នេះ៖«​ខ្ញុំ​មិន​ភ្លេច​ខ្លួន​​ទេ​ទោះ​ខាន​វ៉ៃ​យូរ។ ខ្ញុំ​ធ្វើ​តាម​​ការ​ណែ​នាំ​របស់​គ្រូ​បង្វឹក​​លើ​​ជំនាញ​​ផ្សេងៗ​ ​និង​ហ្វឹកហាត់​ជា​ប្រចាំ​១០០% ​​មិន​ឲ្យ​ភ្លេច​ខ្លួន​ឡើយ។ ​​ខ្ញុំ​រង់​ចាំ​ជា​និច្ច​ចំពោះ​ការ​វិល​ត្រលប់​មក​សង្វៀន​ ONE ​វិញ​​នាល​ពេល​ឆាប់ៗ​​តាម​រយៈ​ការ​ចាប់​គូ​​នៅ​ឆ្នាំ​ ២០២០ នេះ»។

ក្នុង​កំណត់​ត្រា​​ប្រកួត​១០​លើក​កន្លង​​មក​ បុរស​វ័យ ៣៣ ឆ្នាំ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​ត្រូវ​គេ​ចាត់​ទុក​ថា​កីឡាករ​ល្អ​បំផុត​ខាង​គុន​ចម្រុះ ឬ MMA ​​របស់​កម្ពុជា។ ​ព្រោះ​​រូប​គេ​អាច​ទទួល​ជ័យជម្នះ​រហូត​ដល់ ៧ ដង និង​ ​ចាញ់​ត្រឹម ៣ ដឹង​ប៉ុណ្ណោះ។ ​គេ​ជា​កីឡាករ​ដែល​ឈ្នះ​ច្រើន​បំផុត​នៅ​សង្វៀន​​លំដាប់​ពិភព​លោក ONE ជាង​កីឡាករ​កម្ពុជា​ណាៗ​ទាំង​អស់។

រឿង​រ៉ាវ ឬ ​កំណត់​ត្រា​ដែល​គេ​ចង់​ចាំ​មិន​ភ្លេច​​បាន​គឺ ​ជ័យជម្នះ​​៣​លើក​​ជាប់​គ្នា​ចុង​ក្រោយ​នៅ​សង្វៀន​​​លំដាប់​ពិភព​លោក​ ONE ។ ​ទាំង៣​លើក​នោះ​ គឺ ​ ​​ឈ្នះ​ Abrou Fernandes ​​​ ​និង​ Rudy Agustian ​ដែល​ជា​កីឡាករ​ឥណ្ឌូណេស៊ី ​និង​បន្ត​ឈ្នះ​ពិន្ទុ​​លើ​ Gustavo Balart​ កាល​ពាក់​កណ្ដាល​ខែ​ សីហា ​​ឆ្នាំ ២០១៩​ កន្លង​ទៅ​នៅ​ប្រទេស​ថៃ។ ​


ជា​មួយ​​គ្នា​​អំពី​សំណួរ​ចាក់​ដោយ​​រហូត​មក​ គ្រូ​បង្វឹក​របស់ ចាន់ រតនា ​​សញ្ជាតិ​អ៊ីតាលី ​លោក​ Lorenzo ​បាន​បញ្ជាក់​​បែប​នេះ​៖«​យើង​បង្វឹក​ រតនា អំពី​ការ​គេ​គេច​​វេស​ពី​ការ​ប៉ង​ផ្ដួល​របស់​​គូ​ប្រកួត​ និង ​សំងំ​បង្វឹក​ផ្នែក​កម្លាំង​ស៊ុហ្វ​ឲ្យ​ល្អ​ដើម្បី​​ឲ្យ​មាន​ការ​ប្រកួត​ទាក់​ទាញ​រហូត​ដល់​ចប់​ទឹក។ មិន​ចង់​ឲ្យ​ រតនា អស់​ស៊ុហ្វ​មុន​ចប់​ការ​ប្រកួត​ទេ។​ ​ព្រោះ​យើង​ដឹង​ថា​គូ​ប្រជែង​របស់​យើង​​នឹង​ខ្លាំង​ជាង​មុនៗ។ ​​មិន​យូរ​ទេ ​រតនា ​​កំពុង​រង​ចាំ​ការ​ចាប់​គូ និង ​ត្រៀម​រួចរាល់​ហើយ»។


កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: FIRE & FURY ពី​ក្រុម​ម៉ានីល​ ​​នៅ​ថ្ងៃ​ទី ៣១ ​​ ខែ​មករា​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s