Eko Roni Saputra ចង់​ផ្ដួល ​ខុន ស៊ីចាន់ ​ឲ្យ​បាន​​លឿន​បំផុត​​

 

កីឡាករ​​​ជម្រើស​ជាតិ​ចំបាប់​ឥណ្ឌូណេស៊ី  Eko Roni Saputra ចង់​ផ្ដួល​កីឡាករ​​កម្ពុជា​ ខុន ស៊ីចាន់ ​ឲ្យ​បាន​​លឿន​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​កម្មវិធី  ONE: WARRIOR’S CODE នៅ​ថ្ងៃ​​សុក្រ​ទី ៧ ​កុម្ភៈ​ខាង​មុខ​នៅ​ទឹក​ដី​​កំណើត​​​ឯ​ក្រុង​ហ្សាកាតា​ ប្រទេស​​ឥណ្ឌូណេស៊ី។ ​ម្ចាស់​​ជើង​ឯក​​​ចំបាប់​ច្រើន​សម័យ​​​ថ្នាក់​ជាតិ​បាន​ដាក់​គោល​ដៅ​ធ្វើឲ្យ​អ្នក​គាំទ្រ​ក្នុង​ស្រុក​សប្បាយ​ចិត្ត​ ​នៅ​សង្វៀន Istora Senayan។


Eko Roni បាន​​ថ្លែង​​​ថា៖«​ខ្ញុំ​ផ្ដោត​អារម្មណ៍​ឲ្យ​ល្អ ​ហើយ​ចាប់​ផ្ដើម​ក្បាច់​​ឲ្យ​លឿន​តែ​ម្ដង។ ​ខ្ញុំ​​ស្ទាបស្ទង់​​​ស្ថានភាព​​ជា​មុន​​បន្តិច​សិន។ ​បន្ទាប់​មក​បើ​​អាច​ គឺ​ ​ខ្ញុំ​ចង់​យក​ឈ្នះ​ឲ្យ​លឿន​បំផុត។ ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​​ខ្ញុំ​ខក​ចិត្ត​នោះ​ឡើយ»។

Saputra ​ចាប់​ផ្ដើម​ធ្វើ​ការ​ខ្លាំង​តាំង​ពី​ខែ​តុលា​ ​នៅ​ក្លិប​ Evolve ​​​ឯ​ប្រទេស​សិង្ហបុរី​​ដើម្បី​សំលៀង​ក្បាច់​ ជឺជិតស៊ូ និង ​​ជំនាញ​​ប្រដាល់​បន្ថែម​ក្នុង​​គោល​ដៅ​ធ្វើ​ឲ្យ​​ល្អ​បំផុត​នា​ការ​ប្រកួត​គុន​ចម្រុះ​លើក​នេះ​លើក​ទី៣ ​នៅ​សង្វៀន ONE។ ​កីឡាករ​ឥណ្ឌូណេស៊ី រូប​នេះ​​រីកចម្រើន​គួរ​កត់​សម្គាល់ និង មាន​ទំនុក​ចិត្ត​ទៀត​ផង។ ​ប៉ុន្តែ​យ៉ាង​ណា​ក្ដី​ រូប​គេ​មិន​អាច​មើល​ងាយ​គូ​ប្រកួត​បាន​ឡើយ ព្រោះ​ថា​ ស៊ីចាន់ មាន​ជំនាញ​ខាង​គុន​ខ្មែរ និង វាយ​សង​​បាន​​ល្អ​ដែរ។

Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex in the world!

https://fairtexkunkhmer.com/

Sichan មាន​កំណត់​ត្រា​ឈ្នះ ៥០ លើក​ក្នុង​ការ​ប្រកួត​​គុន​ខ្មែរ​ដែល​បង្ហាញ​អំពី​សមត្ថភាព​​បាន​​យក​​ឈ្នះ​កីឡាករ​មក​ពី​ឥណ្ឌូណេស៊ី​ Riski “King Kong” Umar ​បាន​នា​ពេល​កន្លង​មក។ ប៉ុន្តែ​អ្វី​ដែល​ជា​ផែន​ការ​របស់ ​Eko Roni គឺ ចូល​ចាប់​ជើង ​ដើម្បី​វាយ​ផ្ដួល​ ខុន ស៊ីចាន់ យក​តែ​ម្ដង​តាម​រយៈ​ក្បាច់​ចំបាប់។

«​ស៊ីចាន់ ​ជា​កីឡាករ​ពូកែ​ខាង​​​​ប្រយុទ្ធ ជា​ពិសេស​ការ​ប្រើ​កែង។ ​បើ​សិន​គេ​វាយ​​ត្រូវ​ខ្ញុំ ​វា​នឹង​គ្រោះ​ថ្នាក់។​ខ្ញុំ​មិន​ចង់​ឲ្យ​ពេទ្យ​ ឬ អាជ្ញា​កណ្ដាល​បញ្ឈប់​ដោយ​សារ​ក្បាច់​កែង​ទេ។ ​ខ្ញុំ​សំលៀង​អាវុធ​ដើម្បី​បោក​ផ្ដួល ។ ​ខ្ញុំ​នឹង​គ្រប់គ្រង​ការ​ប្រកួត​លើ​​ក្ដារ​រេញ​​ឲ្យ​បាន​ល្អ។ ​​ខ្ញុំ​ដឹង​អំពី​វិធី​ដើម្បី​ផ្ដួល​​​រូប​គេ​ព្រោះ​ខ្ញុំ​មាន​​ជំនាញ​ខាង​ចំបាប់​ស្រាប់​ទៅ​ហើយ។ ហើយ​ខ្ញុំ​ក៏​​ត្រូវ​​ការ​ការពារ​​​ពី​ការ​អុក​​ជង្គង់​របស់​ ស៊ីចាន់​ ដែរ ​»។ ​Saputra ​បាន​ពន្យល់​បែប​នេះ។

Saputra ​រៀប​​ចំ​ផែន​ការ​ដើម្បី​ផ្ដួល​ដៃ​គូ​ឲ្យ​ដួល ​ហើយ​បន្ទាប់​មក​​នឹង​ស្វែង​រក​​ក្បាច់​ភ្លាមៗ​​យក​ឈ្នះ​តែ​ម្ដង។ «​ខ្ញុំ​នឹង​​​​លៃ​លក​​ដើម្បី​ផ្ដួល​គេ​ទៅ​ក្ដាររេញ​ ​និង ​មើល​ដឹង​ថា​តើ​បច្ចេកទេស​​ណា​ដែល​អាច​​ប្រើ​បាន។ ​តើ​​ការ​ប្រើ​​ក្បាច់​បញ្ចប់​ឬ ​ត្រូវ​​ម៉ាត់​ពី​លេង​ពេល​​ដេក​លើ​ក្ដារ​រេញ ឬ​យ៉ាង​ណា។ ​​​​ខ្ញុំ​ត្រូវ​រង់​ចាំ​មើល​ជាក់​ស្ដែង។ ​ខ្ញុំ​ហ្វឹកហាត់​បាន​ល្អ​ក្នុង​ការ​ប្រកួត​ច្រើន​ជំហរ»។

កីឡាករ​វ័យ ២៨ ឆ្នាំ​​មក​ពី ​Samarinda ​បាន​គូស​បញ្ជាក់​ថា ៖«​រឿង​ត្រូវ​គិត​ គឺ ខ្ញុំ​ត្រូវ​​គ្រប់គ្រង​​ឲ្យ​ល្អ​​ពេល​ប្រកួត​លើ​ក្ដារ​រេញ។ ​វា​ជា​ការ​ប្រកួត​ដ៏​ល្អ​មើល​រវាង​អ្នក​យុទ្ធ​ដ៏​អង់អាច ប៉ះ​​អ្នក​ជំនាញ​ចំបាប់។ គេ​នឹង​ដឹង​អំពី​ការ​​ចូល​ចាប់​របស់​ខ្ញុំ ហើយ​​ខ្ញុំ​​ត្រូវ​ការពារ​ពេល​គេ​ប៉ង​វាយ​​បក​មក​វិញ។ ​ តែ​ខ្ញុំ​មិន​មើល​រំលង​ក្បាច់​របស់​គេ​​នោះ​ទេ»។

Saputra នឹង​ព្យាយាម​បញ្ចប់​កា​រ​ប្រកួត​ដូច​រូប​គេ​ធ្វើ​បាន​កាល​​ប្រកួត​លើក​ចុង​ក្រោយ​ពេល​ផ្ដួល​ Kaji Ebin ត្រឹម​​​តែ​ ១៩ វិនាទី ​​នា​​ ​ខែ​តុលា ឆ្នាំ ២០១៩។ ​Saputra ត្រឡប់​មក​បង្ហាញ​ក្បាច់​ចំបាប់​ដ៏​ជំនាញ​ឡើង​វិញ និង សន្យា​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​រួម​ទាំង​នាំ​មោទនភាព​ជាតិ​ទៀត​ផង។

​កីឡាករ​ជំនាញ​ចំបាប់​ដដែល​គូស​បញ្ជាក់៖«​ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​​អ្នក​គាំទ្រ​ក្នុង​ស្រុក។ ក្នុង​នាម​​ជា​កីឡាករ​ចំបាប់ ​។ ខ្ញុំ​បាន​ប្រកួត​ក្នុង​ប្រទេស​ជា​ច្រើន​ ប៉ុន្តែ​ការ​គាំទ្រ​ច្រើន​​បែប​នេះ គឺ ​​ជា​រឿង​ថ្មី​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​​សប្បាយ​ចិត្ត​ដែល​មាន​អ្នក​លើក​ទឹក​ចិត្ត​ច្រើន»។

កីឡាករ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​​សង្កត់​ធ្ងន់ ៖«​​ខ្ញុំ​មិន​មាន​អ្វី​ជា​ការ​តប​ស្នង​ តែ​ខ្ញុំ​នឹង​ប្រើ​គ្រប់​វិធី​​ក្នុង​ការ​ប្រកួត​ដើម្បី​ប្រទេស​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ធ្វើ​បាន​ល្អ។ ​ខ្ញុំ​សង្ឃឹម​​ថា ​វា​ជា​​ការ​ប្រកួត​នេះ​​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ»។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: FIRE & FURY ពី​ក្រុម​ម៉ានីល​ ​​នៅ​ថ្ងៃ​ទី ៣១ ​​ ខែ​មករា​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s