ខុន ស៊ីចាន់​៖«ខ្ញុំ​​ខំ​ហ្វឹកហាត់​​យក​ស៊ុហ្វ​បន្ថែម​និង​​ឡើង​​សង្វៀន​ក្នុង​ស្រុក​​ញឹកញាប់​​​​​»

ខុន ស៊ីចាន់ ​​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​លេង​​គុន​ចម្រុះ​លេចធ្លោ​ម្នាក់​នៅ​កម្ពុជា​បាន​តាំង​ចិត្ត​​ខំ​​ប្រឹង​ហ្វឹកហាត់​យក​កម្លាំង​ស៊ុហ្វ ​និង ​​ឡើង​ប្រកួត​នៅ​សង្វៀន​​ក្នុង​ស្រុក​កាន់​ច្រើន​ជាង​មុន​ដើម្បី​ជា​ឈ្នាន់​ឈាន​​ទៅ​កម្រិត​ល្អ​មួយ​លើ​ឆាក​អន្តរជាតិ។ ​ការ​​បង្ហើប​អំពី​គម្រោង​​នេះ ​បន្ទាប់​ពី ​​​កូន​សិស្ស​មក​ពី Phmom Penh MMA ​ចាញ់​​កីឡាករ​​ជម្រើស​ជាតិ​ចំបាប់​​ឥណ្ឌូណេស៊ី​ Eko Roni Saputra ​នៅ​ទឹក​ទី១​ កាល​ថ្ងៃ​ទី​ ៧​ខែ​ កុម្ភៈ​ ​កន្លង​ទៅ​​ក្នុង​កម្មវិធី​ ONE:WARRIOR’S CODE។

​ ខុន ​ស៊ីចាន់ ​បាន​​​​ថ្លែង​ឲ្យ​ដឹង​ថា​៖«​ខ្ញុំ​ទទួល​ស្គាល់​អំពី​បរាជ័យ​នេះ​ដោយ​សារ​ទប់​ឃ្លេ​គេ​មិន​ជាប់…​ខ្ញុំ​អាច​និយាយ​ថា​​ខ្ញុំ​​នៅ​​​ខ្សោយ​ក្បាច់​ឃ្លេ។ ​ខ្ញុំ​មាន​តែ​ការ​​ខំ​ប្រឹង​បន្ថែម​ និង​បង្កើន​ស៊ុហ្វ​​ឲ្យ​កាន់​តែ​ល្អ។ មុន​​ឡើង​ប្រកួត​ម្ដង​ទៀត​ ខ្ញុំ​ត្រូវ​បំប៉ន​ក្បាច់​ការពារ​ខ្លួន​ និង​ឃ្លេ។ ​មួយ​ទៀត​ ខ្ញុំ​​ទទួល​ការ​ប្រកួត​នៅ​សង្វៀន​​ក្នុង​ស្រុក​​ឲ្យ​បាន​ច្រើន​ដើម្បី​កុំ​ឲ្យ​គាំង​ក្បាច់»។


https://www.onefc.com/videos/eko-roni-saputra-forces-khon-sichan-to-tap-out/

កីឡាករ​មក​ពី​ឧត្តរមានជ័យ​បាន​រំលឹក​ថា​៖«​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ដោះ​សារ​​នោះ​ទេ…បើ​​យើង​អន់​ជា​គេ​ កម្លាំង​ស្ទើរ​ជាង​គេ ​យើង​​ឃ្លេ​​អន់​ជា​គេ​ គឺ​យើង​ចាញ់​ហើយ។ ​ខ្ញុំ​បាន​ខំ​រើ​និង​គេច​មិន​ឲ្យ​គេ​ចាប់​ច្រើន​ដង​ដែរ តែ​ចូល​ឃ្លេ​ពី​ក្រោយ​ទៅ​វិញ។ ​ជំហាន​បន្ទាប់​គឺ​ត្រូវ​បង្កើន​កម្លាំង​ និង ​កែ​ឲ្យ​កាន់​តែ​ល្អ​ឡើង​ៗ​​នា​​ប្រកួត​បន្តបន្ទាប់​​នៅ​ ONE Championship»។


ខុន ស៊ីចាន់ ​​​​បច្ចុប្បន្ន​រស់​នៅ​ជា​មួយ​ប្រពន្ធ​កូន​ឯ​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរមានជ័យ។ ​កីឡាករ​វ័យ​ ៣២ ឆ្នាំ​រូប​នេះ​បាន​ឡើង​​ចុះៗ​ ​មក​ហាត់​ត្រៀម​ប្រកួត​​​​លើ​​សង្វៀន​អន្តរជាតិ ​ONE ​នៅ​ក្លិប​ Prodal ​ និង The Gym Place (ផ្សារ​ទំនើប​ AEON I)។ ​ខុន ស៊ីចាន់​ តែង​តែ​ហ្វឹកហាត់​ត្រៀម​ជា​ទូទៅ​ ​​ដោយ​ប្រើ​រយៈ​ពេល​ជាង​១​ខែ​ មុន​​ឡើង​សង្វៀន​អន្តរជាតិ​ ONE Championship ​ម្ដង​ៗ។ ​ក្នុង​ឆ្នាំ​ ២០២០ នេះ​​ ​ខុន​ ស៊ីចាន់ ​កាន់​តែ​មមាញឹក​ដោយ​សារ​នៅ​សល់​​ការ​ប្រកួត​ ៥ ​លើក​ទៀត​ នៅ​​លើ​សង្វៀន​កម្រិត​អន្តរជាតិ​មួយ។ ​​ម្យ៉ាង​វិញ​ទៀត ​រូប​​គេ​ត្រូវ​ឡើង​ប្រកួត​នៅ​សង្វៀន​ក្នុង​ស្រុក​ផង​ដែរ​ដើម្បី​​​ឲ្យ​ការ​ប្រកួត​​កាន់​ទទួល​បាន​លទ្ធផល​ល្អ។ ​ស៊ីចាន់​ ​​​ត្រូវ​ប្ដូរ​មក​ប្រកួត​នៅ​សង្វៀន​​ប៉ុស្តិ៍​បាយ័ន​ ​នា​​ថ្ងៃ​ទី​ ២៣ ​កុម្ភៈ​ វិញ​ ​​ព្រោះ​មុន​ដំបូង​ឡើយ​​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​ ២១ កុម្ភៈ។ ​

Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex in the world!

https://fairtexkunkhmer.com/

ជា​មួយ​គ្នា​នោះ​​គ្រូ​​បង្វឹក​ផ្ទាល់​ លោក​ ​Alan Mccune ​បាន​​លើក​ទឹក​ចិត្ត​​ថា ​លោក​នៅ​តែ​គាំទ្រ​គ្រប់បែប​​យ៉ាង​ដល់​ ខុន ស៊ីនចាន់ ​ក្នុង​​នាម​​ជា​កីឡាករ​គុន​ចម្រុះ​ប្រកួត​តំណាង​​ខ្មែរ​ និង ​លើក​ទង់​ជាតិ​ខ្មែរ​លើ​ឆាក​អន្តរជាតិ។ ​លោក​នឹង​បន្ត​ពង្រឹង​​ក្បាច់​ឃ្លេ ​និង ​ក្បាច់​ការពារ​ខ្លួន​ដល់​ ស៊ីចាន់ ​ឲ្យ​​​​ការ​ប្រកួត​កាន់​តែ​មាន​កម្រិត​ខ្ពស់។

​កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​​ការ​ប្រកួត​ក្នុង​កម្មវិធី​ ​ONE:KING OF THE JUNGLE ​ ​​នៅ​សុក្រ​ទី ២៨​ ​​ ខែ កុម្ភៈ ​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​​នៅ​ ប្រទេស​សិង្ហបុរី​ ​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s