ចាន់ រតនា​ សំលៀង​​ក្បាច់​​ជឺជិតស៊ូត​ឲ្យ​ខ្លាំង​​ ត្រៀម​​​ទទួល​គូ​ប្រកួត​ឆ្នាំ ​២០២០

​​កំពូល​អ្នក​លេង​គុន​ចម្រុះ​​​កម្ពុជា​ ឬ គេ​​និយម​​ហៅ​ថា​​​កីឡា​វាយ​ដាក់​ទ្រុង​​នៅ​កម្ពុជា​ ចាន់ រតនា ​​​បាន​ដាក់​គោល​ដៅ​សំលៀង​ក្បាច់​​គុន​​​ជឺជិតស៊ូ​​ឲ្យ​កាន់​តែ​ល្អ​ខ្លាំង​​មួយ​កម្រិត​ទៀត​ដើម្បី​ត្រៀម​ខ្លួន​​ស្វាគមន៍​គូ​ប្រកួត​នៅ​ឆ្នាំ ២០២០​នេះ។ ​បើ​គិត​​​មក​​ទល់​ពេល​នេះ​​ គឺ​ ​អស់​រយៈ​ពេល​​ប្រមាណ​ជា​​ ៥ ខែ​​មក​ហើយ​ ​ដែល​​ ​ម្ចាស់​ក្លិប​ «សិល្បៈ» ​ ខក​ខាន​​ឡើង​សង្វៀន​​លំដាប់​ពិភព​លោក ONE Championship ​​ក្រោយ​​ពី​​ឈ្នះ​កីឡាករ​ជំនាញ​ចំបាប់​សញ្ជាតិ​គុយបា ​Gustavo Balart​ ​នៅ​ក្នុង​កម្មវិធី​ ONE:DREAMS OF GOLD ​កាល​ខែ ​សីហា ​​ឆ្នាំ​ ២០១៩​ នៅ​​រាជធានី​បាងកក​ប្រទេស​ថៃ។

អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដាក់​ការ​ងឿង​ឆ្ងល់​តាម​បណ្ដាញ​សង្គម ឬ បាន​ឆាត​ផ្ទាល់​ទៅ​កាន់​​ ចាន់ រតនា ​​អំពី​​​ការ​ខកខាន​​ដ៏​យូរ​​ខែ​នេះ។ ​បែប​ណា​ក្ដី ​សាមី​​ខ្លួន​បាន​ឲ្យ​ដឹង​​​ ​ការ​ប្រកួត​នឹង​មក​ដល់​នា​ពេល​​ខាង​មុខ​នៅ​ឆ្នាំ ២០២០​នេះ​​ ហើយ​រូប​គេ​នឹង​សាកសួរ​ទៅ​កាន់​អ្នក​គ្រប់គ្រង​របស់​ខ្លួន​សិន។ ​ព្រោះ​ថា​ រូប​គេ​ជា​កីឡាករ​ខ្មែរ​ម្នាក់​ ដែល​​មាន​កិច្ច​សន្យា​នៅ​ ONE Championship។

ទន្ទឹម​នឹង​ការ​បក​ស្រាយ​ទៅ​កាន់​អ្នក​គាំទ្រ​ ​ចាន់ រតនា​ បាន​ឲ្យ​ដឹង​ថា​​រូប​គេ​​ ដាក់​គោល​​ដៅ​​​សំលៀង​ក្បាច់ ​ជឺជិតស៊ូ ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​​ដើម្បី​​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច​​ពេល​ឡើង​ប្រកួត​នៅ​ឆ្នាំ​ ២០២០​ នេះ។

https://www.onefc.com/videos/rudy-agustian-vs-chan-rothana-one-full-fight-may-2019/

​កីឡាករ​ដែល​ទើប​ចូល​វ័យ​ ៣៤​ ឆ្នាំ​​នា​ដើម​ខែ​ ​កុម្ភៈ នេះ​បាន​​ឲ្យ​ដឹង​ថា៖«​​​​ក្រោយ​​ឈ្នះ​ Balart ​​ខ្ញុំ​​ខំ​ហាត់​​កម្លាំង​, ប្រដាល់​សកល, ​គុន​ខ្មែរ​​ជា​ធម្មតា ​ប៉ុន្តែ​មិន​សូវ​​បាន​ហាត់​ ជឺជិតស៊ូ​ទេ។ ​ហើយ​​​ថ្ងៃ​ចន្ទ​អា​ទិត្យ​ក្រោយ​ខ្ញុំ​នឹង​ជជែក​ជា​មួយ​គ្រូ​បង្វឹក​របស់​ខ្ញុំ​​លោក ​ខូវ វិវឌ្ឍនា​ អំពី​ការ​​សំលៀង​ស្នៀត​​ជឺជិត​ស៊ូត​របស់​ខ្ញុំ។ ​​ខ្ញុំ​ត្រូវ​តែ​​ប្រាកដ​ក្នុង​​ចិត្ត​ឲ្យ​បាន​​រួច​រាល់​មុន​​ឡើង​សង្វៀន​ជា​ថ្មី»។

​ចាន់ ​រតនា ​​ជា​កីឡាករ​ម្នាក់​មិន​ដែល​ភ្លេច​ខ្លួន​ក្នុង​ការ​ហ្វឹកហាត់​ខ្លួន​ឯង​នោះ​ឡើយ​ ​ទោះ​​​​មមាញឹក​នឹង​ការ​​​បង្ហាត់​សិស្ស​នៅ​ក្លិប​ សិល្បៈ​ ក៏​ដោយ។ ​រូប​គេ​បាន​ត្រៀម​ខ្លួន​ជា​ប្រចាំ​ ១០០% ​​ដើម្បី​​កុំ​ឲ្យ​​ដូច​ពាក្យ​​ចាស់​​ពោល​ «ក្របី​បាត់​ទើប​ធ្វើ​របង​ ​​ជិត​ប្រឡង​ទើប​ខំ​រៀន»។ ​ ​កីឡាករ​វ័យ​ ៣៤ ឆ្នាំ​រូប​នេះ​​មាន​កំណត់​​ប្រកួត​គុន​ចម្រុះ​បាន​ ១០ លើក ក្នុង​នោះ ឈ្នះ ​រហូត​ដល់ ៧ ដង និង ចាញ់ ៣​ ដង។ ​គេ​ជា​​កំពូល​កីឡាករ​គុន​ចម្រុះ​​ម្នាក់​ប្រចាំ​នៅ​កម្ពុជា ​ដោយ​ឈ្នះ​៣លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ​ ONE ដូច​ជា​ ​​ឈ្នះ​ Abrou Fernandes ​​​​,​ Rudy Agustian និង Gustavo Balart​។



Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex in the world!

https://fairtexkunkhmer.com/



​បែប​ណា​ក្ដី ​គេ​មិន​ដែល​ឃើញ​ ចាន់ រតនា ​សម្លាប់​ ឬ បញ្ចប់​ដៃ​គូ​ឲ្យ​សន្លប់​ដោយ​សារ​ក្បាច់​ឃ្លេ ឬ ជឺជិតស៊ូ​ ​នោះ​ទេ​ ប៉ុន្តែ​​ បញ្ចប់​ដោយ​ប្រើ​គុន​ខ្មែរ​ ​ជា​បន្ត​​បន្ទាប់​ ក្រោយ​​ពី​ដោះ​ឃ្លេ​រួច។ ​

ទាក់​ទិន​នឹង​រឿង​នេះ​ ​​ម្ចាស់​ក្លិប​សិល្បៈ​ ​សង្កត់​ធ្ងន់​ថា៖«គោល​ដៅ​ទៅ​ថ្ងៃ​មុខ​ ខ្ញុំ​ចង់​បញ្ចប់​ដៃ​គូ​​របស់​ខ្ញុំ​ដោយ​ប្រើ​ក្បាច់​ MMA និង​ជឺជិត​ស៊ូ​​ម្ដង។ ​ប៉ុន្តែ ​រឿង​សំខាន់​​ គឺ អាស្រ័យ​លើ​ស្ថានភាព​គូ​ប្រកួត ឬ គូ​ប្រកួត​ជំនាញ​​ក្បាច់​អី។ ​បើ​គេ​ជំនាញ​វ៉ៃ ​ខ្ញុំ​អាច​ប្ដូរ​មក​ផ្ដួល​ក្បាច់​ជឺជិតស៊ូ។ ​បើ​គូ​ប្រជែង​ជំនាញ​​ MMA ​ខ្ញុំ​ត្រូវ​​​តែ​ឈរ​វ៉ៃ​​គុន​ខ្មែរ​។ ​ប៉ុន្តែ​ ​ខ្ញុំ​មាន​ឆន្ទៈ​​​ហាត់​ក្បាច់​ជឺជិតស៊ូ​ ឲ្យ​កាន់​តែ​ល្អ​​​ខ្លាំង​ដើម្បី​បញ្ចប់​ដៃ​គូ»។

ចាន់ រតនា ​ជា​កីឡាករ​ដែល​មាន​កាលវិភាគ​ហ្វឹកហាត់​ល្អ​ប្រចាំ​ថ្ងៃ​ និង បង្ហាត់​សិស្ស​ទៀត​ផង។ ​រូប​គេ​ហ្វឹកហាត់​​ក្បាច់​គុន​​ជា​ច្រើន​​ទៅ​តាម​ជំនាញ​របស់​គ្រូ​ម្នាក់ៗ​ដូច​ជា​ គុន​ខ្មែរ​ ប្រដាល់​សកល ​ជឺជិតស៊ូ ​​ហាត់​កម្លាំង​ និង ​ប្រើ​របប​អាហារ​ឲ្យ​បាន​​ត្រឹម​ត្រូវ​ជា​ដើម។


កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​​ការ​ប្រកួត​ក្នុង​កម្មវិធី​ONE:KING OF THE JUNGLE ​ ​​នៅ​សុក្រ​ទី ២៨​ ​​ ខែ កុម្ភៈ ​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​​នៅ​ ប្រទេស​សិង្ហបុរី​ ​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s