Rocky Ogden ​ចង់​ក្លាយ​ជា​​តារា​​ជើង​ខ្លាំង​មួយ​រូប​​​​​​ពេល​​ឈ្នះ​​វីរបុរស​ ​Sam-A

Rocky Ogden ​ត្រៀម​ខ្លួន​រួចរាល់​​ហើយ​​ដើម្បី​ចារ​ឈ្មោះ​របស់​ខ្លួន​ក្នុង​ប្រវត្តិ​សាស្ត្រ​​នៅ​​ ONE Championship ​ក្នុង​កម្មវិធី​  ONE: KING OF THE JUNGLE។ ​កីឡាករ​វ័យ​ ២០ ឆ្នាំ​មក​ពី​​អូស្ត្រាលី ​​មាន​ភាព​រំភើប​​ណាស់​​​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​​​សង្វៀន​ The Home Of Martial Arts ​​នា​ថ្ងៃ​សុក្រ​ទី ២៨ ខែ ​កុម្ភៈ ​ចុង​សប្ដាហ៍​នេះ។​ Rocky ​​ទទួល​ភាព​​ផ្អើល​ពេល​បាន​​ដណ្ដើម​ខ្សែ​ក្រវាត់​ទល់​​នឹង​​​កីឡាករ​ជើងចាស់​របស់​ថៃ​​​​។

Rocky ​ត្រូវ​ឡើង​​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ ONE Strawweight Muay Thai World Title ​ទល់​នឹង​  Sam-A Gaiyanghadao។ ខ្សែ​ក្រវាត់​នេះ​​ត្រូវ​បាន​គេ​ដាក់​សម្ពោធ​លើក​ដំបូង​ក្នុង​នាម​គូ​ឯក​រង​នៅ​សង្វៀន​ Singapore Indoor Stadium នា​ប្រទេស​សិង្ហបុរី។

«​អ្នក​ចាប់​គូ​នៅ​ ONE ​បាន​ថ្លែង​ថា​ពួក​​គាត់​ផ្ដល់​ឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ។ ​នោះ​គឺ​ជា​​ការងារ​ដ៏​ធំ​។ ​ប៉ុន្តែ​កាន់​តែ​ភ្ញាក់​​ផ្អើល​ គឺ ​ត្រូវ​ប្រកួត​យក​ខ្សែ​ក្រវាត់​ World Title ​​​ដោយ​ប៉ះ​ Sam-A។ វា​ជា​រឿង​មិន​បាន​គិត​សោះ។ ​ប៉ុន្តែ​វា​ជា​ពេល​ខ្លី​មួយ។ ​យ៉ាង​ណា​ ខ្ញុំ​មិន​អាច​និយាយ​ថា​ «ទេ​» ​នោះ​ឡើយ​ព្រោះ​វា​ជា​ឱកាស​ដ៏​កម្រ។ ​ខ្ញុំ​នឹង​ប្រកួត​ខ្លាំងក្លា ​វ៉ៃ​ឲ្យ​ល្អ​មើល និង​ ទទួល​​បាន​គោរព​ពី​​មនុស្ស​ផង​គ្នា»។ Rocky​ រៀបរាប់​បែប​នេះ។

​យុវជន​មក​ពី​ Gold Coast ​ជា​កីឡាករ​ម្នាក់​​មាន​ជំនាញ​ក្បាច់​​មួយ​ថៃ​និង​​ទទួល​ជ័យជម្នះ​ជា​ច្រើន​នៅ​សង្វៀន​​​នា​ប្រទេស​ថៃ។ ​​​យុវជន​រូប​នេះ​ទទួល​បាន​ការ​គោរព​​ជា​ច្រើន​​ទាំង​ក្នុង​ស្រុក​ និង​ អន្តរជាតិ ​នៅ​ពេល​យក​ឈ្នះ​កីឡាករ​​ល្បីៗ​ជា​ច្រើន​របស់​ថៃ ​​និង ​​ក្រសោប​បាន​ខ្សែ​ក្រវាត់​ WPMF Muay Thai World Title ​​ត្រឹម​វ័យ​ ​១៧​​ ឆ្នាំ​ប៉ុណ្ណោះ។  ​យ៉ាង​ណា​ក្ដី ​ការ​ប្រកួត​ដំបូង​នៅ​ ONE ​គឺ ​ពិត​ជា​ការ​តេស្ដ​សមត្ថភាព​ដ៏​លំបាក​មួយ។

Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex in the world!

https://fairtexkunkhmer.com/

Sam-A ​មាន​បទ​ពិសោធន៍​ច្រើន​រហូត​ដល់​ ៤២៤ ​ដង​ ​ខណៈ​ Ogden ​​ទើប​ឡើង​ប្រកួត​បាន​ ៤២ លើក​ប៉ុណ្ណោះ​​ និង ​ជា​កីឡាករ​​ល្បី​រន្ទឺ​ក្នុង​ពិភព​ក្បាច់​គុន​​ថៃ ក្នុង​នោះ​​ធ្លាប់​ឈ្នះ​​ខ្សែ​ក្រវាត់​ Lumpinee Stadium និង​ ONE Flyweight Muay Thai World Titles ទៀត​ផង។

​​​ប៉ុន្តែ ​Sam-A ​មិន​ទាន់​ប្រឈម​នឹង​ Boonchu Gym ​នោះ​​ទេ​នា​ពេល​កន្លង​មក​។ ​«​គាត់​ជា​វីរបុរស​ម្នាក់ ។ ​វា​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ការ​ប្រកួត​នេះ។ វា​ពិត​ជា​កិត្តិយស​ណាស់​​ដែល​បាន​​ប្រកួត​​​តតាំង​នឹង​គាត់។ ​​​ទោះ​​​យើង​ប្រកួត​វ៉ៃ​គ្នា ប៉ុន្តែ​ ​​​​ត្រូវ​​​តែ​សម្ដែង​ការ​គោរព​ទៅ​វិញ​ទៅ​មក។ ​​John [Wayne Parr] គ្រូ​បង្វឹក​បាន​ប្រាប់​ខ្ញុំ​ថា​ បើ​ខ្ញុំ​ចង់​ក្លាយ​ជា​ស៊ុបពើ​ស្ដារ ​អ្នក​ត្រូវ​តែ​យក​ឈ្នះ​ស៊ុបស្ដារ។ ​​ខ្ញុំ​ត្រូវ​ប្រកួត​ដើម្បី​​​ល្បី​ឈ្មោះ​ មិន​មែន​ត្រឹម​តែ​ឡើង​ប្រកួត​នោះ​ទេ»។ Ogden ​ពន្យល់​យ៉ាង​ដូច្នេះ។

​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Strawweight Kickboxing World Champion កីឡាករ​ Sam-A ​ជា​កីឡាករ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​ប៉ុន្តែ​ Ogden ​ក៏​បាន​សរសើរ​​គូ​ប្រកួត និង​ ស្វែង​រក​ផ្លូវ​ទៅ​ជ័យជម្នះ​ផង​ដែរ។

Ogden ​គូស​បញ្ជាក់​ទៀត​ថា​ ៖«​គាត់​ពិត​ជា​ខ្លាំង​ណាស់​ ការ​ទាត់​ជើង​ឆ្វេង​របស់​គាត់​ក៏​ល្អ​ខ្លាំង និង​លឿន​ទៀត​ផង។ ​ភ្នែក​គាត់​រហ័ស​ និង​មាន​ជំនាញ​មួយ​ថៃ​​​ទៀត។ ​​ប៉ុន្តែ​ ខ្ញុំ​គិត​ថា​ អាយុ​របស់​ខ្ញុំ​អាច​ជួយ​ការ​ប្រកួត​នេះ​បាន។ ​ខ្ញុំ​នឹង​ប្រកួត​បាន​ល្អ​ ខ្ញុំ​ស្រេក​ឃ្លាន​នឹង​ជ័យជម្នះ។ ​ខ្ញុំ​​​ច្បាស់​ជា​ល្អ​ ​និង​ ​​បម្លាស់ទី​ឲ្យ​លឿន ហើយ​ដៃ​របស់​ខ្ញុំ​នឹង​រហ័ស​ទោះ​គាត់​ជាង​កីឡាករ​កម្រិត​ខ្ពស់​ក៏​ដោយ។ ខ្ញុំ​មិន​​ស្ថិត​នៅ​ខាង​មុខ​គាត់​ពេក​ទេ។ ​ខ្ញុំ​ត្រូវ​ធ្វើ​ចលនា»។

បុរស​មក​ពី​អូស្ត្រាលី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​​ជាង​រាល់​ដង​​​ព្រោះ​ជា​​ការ​​ប្រកួត​​ធំ​ក្នុង​អាជីព និង​ ​ប្រាក់​រង្វាន់​ធំ​នៅ​សង្វៀន​ Singapore Indoor Stadium។ ​​កីឡាករ​ដដែល​បញ្ជាក់​ថា​ នេះ​ជា​​វេន​របស់​​កីឡាករ​ជំនាន់​ក្រោយ​ដើម្បី​គ្រង​ខ្សែ​​ក្រវាត់​ strawweight ។

«​ការ​​ប្រកួត​នេះ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ជីវិត ​និង​ ​ជា​​ការ​ប្រកួត​ធំ​បំផុត​ក្នុង​អាជីព​ទៀត​ផង។ ​ខ្ញុំ​បាន​ឃើញ​ខ្សែ​ក្រវាត់​នៅ​នឹង​មុខ​។ វា​ពិត​​ជា​ល្អ​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​ចង់​បាន​មែន​ទែន។ ​តែ​ខ្ញុំ​គោរព​ដល់​គាត់ ហើយ​ក៏​មក​ទី​នេះ​​​ដើម្បី​ឈ្នះ​ដែរ។ ​ខ្ញុំ​​ធ្វើ​តាម​បេះ​ដូង​របស់​ខ្ញុំ។ ​យើង​​នឹង​មាន​ការ​ប្រកួត​ដ៏​​ជក់ចិត្ត។ ​ការ​ប្រកួត​ផ្ដួល​​ដៃ​គូ​ឲ្យ​សន្លប់​ គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​ខ្ញុំ»។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​​ការ​ប្រកួត​ក្នុង​កម្មវិធី​ ​ONE:KING OF THE JUNGLE ​ ​​នៅ​សុក្រ​ទី ២៨​ ​​ ខែ កុម្ភៈ ​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​​នៅ​ ប្រទេស​សិង្ហបុរី​ ​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s