វីដេអូ៖ https://www.facebook.com/ONEChampionship/videos/750580165309334/ សម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែមករា ONE Championship នឹងធ្វើឲ្យកក្រើកដើមឆ្នាំជាមួួយកម្មវិធី ONE: ETERNAL GLORY នៅមជ្ឃមណ្ឌល Istora Senayanទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ សង្វៀនក្បាច់គុនពិភពលោកដែលប្រជុំដោយជើងខ្លាំងល្បីៗទូទាំងសកល នឹងបញ្ចេញវត្តមានកីឡាករ Joshua Pacio ម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion ដែលត្រៀមប្រកួតការពារខ្សែក្រវាត់របស់ខ្លួនពីកណ្តាប់ដៃជើងឯកជប៉ុន Yosuke Saruta។ ក្នុងចំណោម ១២គូប្រកួត តាមពិតទៅត្រូវមានវត្តមានអ្នកលេងគុនខ្មែរ ថៃ រិទ្ធី ពីក្លឹប Cambodian Top Teamដែរ ប៉ុន្តែដោយហេតុគាត់មានរបួសមុនប្រកួត ទើបត្រូវបង្ខំចិត្តដកចេញពីការប្រកួតវិញមិនបានសងសឹកកីឡាករពីរសាសន៍ Anthony Engelen ឡើយ។ តែយ៉ាងណាមិញ ព្រឹត្តិការណ៍ ONE: ETERNAL GLORY នៅតែជាកម្មវិធីធំអស្ចារ្យមួយដែលទស្សនិកជនគួរតែចូលរួមមើលទាំងអស់គ្នា។ ខាងក្រោមជាហេតុផលពីរយ៉ាង ដែលយើងគួរតាមដានសម្រាប់ថ្ងៃសៅរ៍នេះ។ https://www.facebook.com/ONEChampionship/videos/598603247235792/ ១. ម្នាក់ក្នុងចំណោមនោះនឹងត្រូវផ្គូផ្គងជាមួយកម្ពុជា អ្នកប្រដាល់ពីរសាសន៍ជនជាតិហូឡង់-ឥណ្ឌូនេស៊ី នៅតែមានមហិច្ចតាយកជ័យជម្នះក្នុងនាមជាម្ចាស់ផ្ទះនៃសង្វៀនធំនេះ គាត់មានបំណងធ្វើយ៉ាងណាស្តារកេរ្តិ៍ឈ្មោះគាត់ឲ្យកាន់តែប្រសើរជាងមុនទៀត។ … Continue reading គូសំខាន់ ២គូដែលកម្ពុជាគួរតាមដានក្នុងព្រឹត្តិការណ៍ ONE: ETERNAL GLORY
Author: mab.sreymom@gmail.com
ឡៅ ចិត្រា ប្រកួតលើកក្រោយនេះគឺនៅ ONE: CLASH OF LEGENDS ទីក្រុងបាងកក
Video: https://www.onefc.com/videos/chan-rothana-vs-abro-fernandes/ ដើមឆ្នាំ ២០១៩នេះពិតជាកក្រើកពេញពិភពគុនខ្មែរ ដោយONE Championshipប្រកាសដាក់កីឡាករល្បីល្បាញមួួយរូបទៀតហើយគឺ ឡៅ ចិត្រា ឲ្យប្រកួតនៅក្នុងវគ្គ league Super Series (OSS) សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ នាព្រឹត្តិកាណ៍ ONE: CLASH OF LEGENDS។ ចិត្រា និងបង្ហាញខ្លួនតំណាងឲ្យកម្ពុជាជាមួយគ្នានឹងជើងឯកខ្សែក្រវាត់ Kun Khmer World Champion នៅ ស្រីពៅ ក្នុងអាគារមហោស្រព Impact Arena ទីក្រុងបាងកក។ ស្រី ពៅ នឹងធ្វើការប្រកួតក្បាច់គុនចម្រុះ តទល់នឹងស្រីស្អាត Rika Ishige ប្រភេទទម្ងន់ ៤៨គក។ ប្រសិនបើស្រីពៅ មានសមត្ថភាពផ្តួល Rika ដែលជាកីឡាការិនីម្ចាស់ផ្ទះបាន នោះអាជីពរបស់នាងប្រាកដជាខ្ពស់កប់ពពកក្នុងឆាកអន្តរជាតិមិនខាន។ ដល់វគ្គ ចិត្រា វិញគាត់ត្រូវបានគេចាប់គូប៉ះចំកីឡាករមានឈ្មោះបោះសំលេងខ្លាំងជាងគេនៅប្រទេសថៃគឺ Superlek Kiatmoo9 ដែលជាកីឡាករម្ចាស់ខ្សែក្រវាត់ដល់ទៅពីរប្រចាំLumpinee Stadium Muay Thai … Continue reading ឡៅ ចិត្រា ប្រកួតលើកក្រោយនេះគឺនៅ ONE: CLASH OF LEGENDS ទីក្រុងបាងកក
គង់ សំបូរ ចង់ប្រាប់ទៅពិភពលោកនៅសង្វៀន ONE ថាក្បាច់គុនខ្មែរនៅតែខ្លាំង
វីដេអូ: https://web.facebook.com/ONEChampionship/videos/1740111356012112/ កីឡាករតំណាងក្លឹបអាណាចក្រប្រយុទ្ធ គង់ សំបូរ ថ្មីៗនេះបានបង្ហាញកាលបរិច្ឆេទត្រូវប្រកួតនៅ ONE Championship ហើយ។ អ្នកប្រដាល់រូបស្រស់ចំនូលថ្មីរូបនេះ ត្រូវប៉ះជាមួយជើងខ្លាំងមកពីចិន Zhang Chenglong ក្នុងការប្រដាល់សេរីកម្មវិធី ONE Super Series នៅឯប្រទេសសិង្ហបុរី ត្រូវនឹងថ្ងៃសុក្រ ទី២២ ខែកុម្ភះ ព្រឹត្តិការណ៍ ONE: CALL TO GREATNESS។ ក្នុងនោះក៏មានកីឡាករតំណាងកម្ពុជាមួយរូបទៀតគឺ ខុន ស៊ីចាន់ ដែលនឹងបញ្ចេញស្នាដៃក្នុងកម្មវិធីជាមួយគ្នាដែរ។ ថ្វីបើ គង់ សំបូរ ដឹងថាការប្រកួតមួយនេះមិនងាយស្រួលដូចការប្រកួតធម្មតានៅក្នុងស្រុកមែន ប៉ុន្តែសម្រាប់គាត់ គាត់នឹងធ្វើឲ្យអស់ពីសមត្ថភាពយកជ័យជន្នះពីសិង្ហបុរីមកឲ្យកម្ពុជាឲ្យបាន។ គាត់ពន្យល់ថា៖ «ការប្រកួតមួយនេះវាសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងហាត់ឲ្យខ្លាំងហើយវាយឲ្យល្អ ពីព្រោះឥឡូវខ្ញុំវាយតំណាងឲ្យខ្មែរនៅបរទេស ទោះចាញ់ក៏ដោយ ឈ្នះក៏ដោយ ខ្ញុំមានមោទនភាពខ្លាំង ដោយសារខ្ញុំនឹងប្រើឲ្យពីកម្លាំងកាយចិត្ត»។ សព្វថ្ងៃ សំបូរ រស់នៅនិងហ្វឹកហាត់នៅខេត្តសៀមរាប កំពុងសម្រុកហាត់រឹតតែខ្លាំងដើម្បីត្រៀមបានត្រឹមត្រូវមុនចូលសង្វៀនប្រដាល់ធំជាងគេនេះ។ សំបូរ ជាមួួយគ្រូបង្វឹកផ្ទាល់នៅក្លឹបអាណាចក្រប្រយុទ្ធ ក៏កំពុងរៀបចំស្នៀតតទល់ភាគីចិនឲ្យទស្សនិកជនមើលសប្បាយភ្នែកតែម្តង។ ម្យ៉ាងក្នុងរដូវកាលបុណ្យណូអែល ក៏ដូចជាបុណ្យឆ្លងឆ្នាំកន្លងទៅ សំបូរ មិនបានយកពេលសម្រាក … Continue reading គង់ សំបូរ ចង់ប្រាប់ទៅពិភពលោកនៅសង្វៀន ONE ថាក្បាច់គុនខ្មែរនៅតែខ្លាំង
Cambodia Looks Forward To Participating In ONE eSports in 2019
A couple of weeks ago, ONE Championship announced that it will launch ONE eSports in 2019, creating Asia’s largest global eSports championship series. Teaming up with industry leaders, ONE is investing USD$50 million to bringing martial arts and eSports under one roof, and the organization has already confirmed joint events all over the continent. "We … Continue reading Cambodia Looks Forward To Participating In ONE eSports in 2019
កីឡាករក្នុងទ្រុង ONE Championship សាមគ្គីគ្នាជួយ អេ រដ្ឋា បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍
បរិច្ចាកជំនួយតាមរយៈ https://www.gofundme.com/kun-khmer-fighter-eh-rotha-in-critical-condition ចាប់ផ្តើមពីថ្ងៃអង្គារ ទី២៥ ខែធ្នូទៅ ជីវិតរបស់ អេ រដ្ឋា នឹងត្រូវផ្លាស់ប្តូរជារៀងរហូត។ នាព្រឹកនោះ អ្នកប្រដាល់គុនខ្មែរវ័យ ១៩ឆ្នាំរូបនេះ បានទទួលគ្រោះថ្នាក់ចរាចរណ៍បិះបាត់បង់ជីវិត។ មិនត្រឹមតែត្រូវឡានជិះបុកប៉ុណ្ណោះទេ តែបើតាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ម្ចាស់ឡានដែលបុកនោះបែជាត្រលប់មកកិនពីលើ អេ រដ្ឋា បន្ថែមទៀតធ្វើឲ្យទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។ អេ រដ្ឋា ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតឲ្យទាន់ពេលវេលា ប៉ុន្តែដូចច្រើនករណីនៅស្រុកខ្មែរដែរ គឺជួបបញ្ហាមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ព្យាបាល។ អ្វីដែលសំខាន់នោះគឺ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីគាត់ឈ្នះប្រកួតគុនខ្មែរ ទើបបានល្បីរន្ទឺក្នុងពិភពក្បាច់គុនបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ លោកហ៊ុន ចាន់រាជ ម្ចាស់ក្លឹប CTT ប្រាប់ឲ្យដឹងថា៖ «មុនមានរឿងហេតុនេះកើតឡើង គាត់បានឈ្នះប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកំពុងត្រៀមវាយនៅវគ្គផ្តាច់ព្រ័ត្រយកខ្សែក្រវាត់»។ «សឹងមួយជីវិតរបស់គាត់ គាត់ប្រឹងប្រកួតដើម្បីយកខ្សែក្រវាត់មួួយ ដល់ពេលជិតបានសម្រេចហើយ ទៅជាមានគ្រោះថ្នាក់នេះទៅវិញ»។ យើងឃើញថាមានអ្នកប្រដាល់ល្បីៗជាច្រើនធ្វើការប្រកាសអំពាវនាវស្វែករកជំនួយដើម្បី អេ រដ្ឋា ក្នុងនោះមានដូចជាលោកគ្រូ អេ ភូថង និងកែវ រំចង់ ជាដើម។ រីឯលោក ហ៊ុន ចាន់រាជ ជាមួយអតីត ONE … Continue reading កីឡាករក្នុងទ្រុង ONE Championship សាមគ្គីគ្នាជួយ អេ រដ្ឋា បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍
នៅ ស្រីពៅ បានចូលប្រកួតផ្លូវការនៅ ONE Championship ខែកម្ភះ
កក្រើកទៀតហើយ! នៅ ស្រីពៅ ជាកីឡាការិនីថ្មីម្នាក់ទៀតដែលនឹងចូលបង្ហាញស្នាដៃនៅស្ថាប័នក្បាច់គុនដ៏ធំជាងគេ ONE Championship ហើយក៏ត្រូវបានគេចាប់គូឲ្យជាស្រេច។ ការបង្ហាញខ្លួនជាលើកដំបូងរបស់នាងគឺនៅព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវនឹងថ្ងៃសៅរ៍ ទី ១៦ ខែកុម្ភះ។ ស្រីពៅ ទើបតែមានអាយុ ២៣ឆ្នាំ នឹងធ្វើការប្រកួតតំណាងឲ្យក្លឹប Cambodian Top Team (CTT) ត្រូវគេផ្គូផ្គងឲ្យប៉ះចំអ្នកប្រដាល់ស្រីស្អាតរបស់ថៃនាង Rika Ishige។ ស្រីពៅ បានមហាជនចាប់អារម្មណ៍ខ្លាំងនៅចុងឆ្នាំ២០១៨ ដោយសារនាងយកបានពានរង្វាន់ធំមួយគឺ «អ្នកប្រដាល់ស្រីប្រចាំឆ្នាំ» ពីកម្មវិធី Lethwei World Championship ថែមទាំងក្លាយជាជើងឯកខ្សែក្រវាត់ Kun Khmer World Champion មួយទៀត ដោយបញ្ចេញស្នាដៃដ៏អស្ចារ្យនៅមុខចក្ខុទស្សនិកជនរួមជាតិនៅរាជធានីភ្នំពេញផងដែរ។ ឥឡូវនេះ នាងបន្ថែមជំនាញខាងគុនចម្រុះមួយទៀត ប៉ុន្តែវគ្គដំបូងក្នុងការប្រកួតប្រភេទទម្ងន់ ៥២គក ត្រូវប្រយុទ្ធប៉ះចំកីឡាការិនីស្រីដ៏ល្បីឈ្មោះនៅប្រទេសថៃតែម្តង។ និយាយពីគូប្រកួតថៃនាង Rika វិញ ពិតជាកំពូលតារាប្រដាល់ស្រីម្នាក់ដែលជាប់ឈ្មោះថា “The Land … Continue reading នៅ ស្រីពៅ បានចូលប្រកួតផ្លូវការនៅ ONE Championship ខែកម្ភះ
ផ្លូវការហើយ! គង់ សំបូរ និងខុន ស៊ីចាន់ ត្រូវឡើងប្រកួតនៅសិង្ហបុរី
ព្រះរាជាណាចក្រកម្ពុជានឹងមានកីឡាករតំណាងប្រទេសចំនួនពីររូប ទៅប្រកួតនៅ ONE Championship ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ ទី២២ ខែកម្ភះ នៅប្រទេសសិង្ហបុរី។ គង់ សំបូរ កីឡាករមកពីក្លឹប «អាណាចក្រប្រយុទ្ធ» ខេត្តសៀមរាប កំពុងត្រៀមខ្លួនប៉ះជាមួយភាគីចិន Zhang Chenglong ប្រកួតកម្មវិធី ONE Super Series។ សំបូរ មានវ័យ ២៤ឆ្នាំជំនាញខាងគុនខ្មែរ គឺជាកីឡាករកម្ពុជាចំណូលថ្មីម្នាក់ក្នុងស្ថាប័នប្រដាល់ពិភពលោក។ គាត់ សង្ឃឹមថាអាចយកជ័យជន្នះជាបន្តបន្ទាប់ដើម្បីកម្ពុជាបន្ទាប់ពីរៀមច្បង ចាន់ រតនា និង សុវណ្ណារី បំពេញមុខមាត់ប្រទេសយ៉ាងកក្រើកឆាកនៅទីក្រុងកូឡាឡាំពួរ កាលពីខែធ្នូកន្លងទៅ។ សំបូរ ជាកីឡាករទីពីរហើយដែលបានបញ្ចេញក្បាច់គុនប្រដាល់សេរី រួមជាមួយ សុខ ធី ដែលតំណាងឲ្យក្លឹប Cambodian Top Team កាលពីឆ្នាំមុន។ ម្ចាស់ក្លឹបអាណាចក្រប្រយុទ្ធលោក Kwok Leung Tsang បានបង្ហើបថា៖ «ក្លាយជាការពិតហើយ! ខ្ញុំទូរស័ព្ទផង ផ្ញើរសារផងទៅគ្រប់គ្នា ប្រាប់ថាបានប្រកួតហើយ។ … Continue reading ផ្លូវការហើយ! គង់ សំបូរ និងខុន ស៊ីចាន់ ត្រូវឡើងប្រកួតនៅសិង្ហបុរី
ចាន់ រតនា ហ្វឹកហាត់មិនទំលាក់ខ្លួនសង្ឃឹម ONE Championship ហៅទៅប្រកួតនៅតូក្យូ
អ្នកណាក៏ត្រូវការសម្រាកលម្ហែកាយដូចជាកីឡាករជើងចាស់ ONE Championship របស់កម្ពុជា ចាន់ រតនាដែរ។ គួររំលឹកថាកាលពីថ្ងៃសុក្រ ទី០៧ខែធ្នូ កន្លងទៅ ចាន់ រតនា បានបង្ហាញខ្លួនម្តងទៀតនៅលើសង្វៀនក្បាច់គុនធំជាងគេក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS បន្ទាប់ពីបាត់មុខពីពិភពគុនប្រហែលជាងមួយឆ្នាំកន្លះមក។ គាត់បង្ហាញខ្លួននៅសង្វៀនដ៏ធំទីក្រុងកូឡាឡាំពួរ ជាមួយចក្ខុទស្សនិកជនលាននាក់ ចាន់ រតនា កីឡាករទម្ងន់ ៦១គក សាងប្រវត្តិសាស្រ្តយកបានជ័យជម្នះដ៏មិនគួរឲ្យជឿមួយ ដោយផ្តួលខ្លាចាស់ជនជាតិឥណ្ឌូនេស៊ី Abro Fernandes ដែលពីមុនគេមិនធ្លាប់មានប្រវត្តិចាញ់ឡើយ។ គូប្រយុទ្ធទម្ងន់ ៦១គកនេះ សម្តែងស្នៀតគុនដែលពួកគេបានត្រៀមបំបាក់គ្នារៀងៗខ្លួន។ រតនា ពន្យល់ថា៖ «ខ្ញុំដឹងគេល្អ គេវាយ៧ដងអត់ដែលចាញ់ ហើយគេម្ចាស់ខ្សែក្រវាត់ប្រចាំទូរស្សន៍នៅប្រទេសគាត់ឥណ្ឌូនេស៊ីទៀត។ ប៉ុន្តែយ៉ាងណា ខ្ញុំអត់ជាបារម្ភទេ!។ ខ្ញុំបារម្ភតែមួយទេគឺកម្លាំងរបស់គេ និងទម្ងន់ដៃទម្ងន់ជើង។ តែបន្ទាប់ពីតេសទឹកទី១ ខ្ញុំដឹងពីកម្លាំងរបស់គេ ដល់អច្ចឹងខ្ញុំអត់មានអីបារម្ភ ខ្ញុំសប្បាយចិត្តនឹងការប្រកួត!»។ មួួយគូនេះ ប្រកួតគ្នាឡើយជិតអស់ខ្យល់រាងខ្លួន បើមើលទៅយ៉ាងយូរទឹកទី២ គឺដឹងចាញ់ឈ្នះទៅហើយ។ ក្នុងទឹកនោះឃើញថា រតនា ព្យាយាមដោះខ្លួនពីការចាប់កៀបក្លេររបស់ Fernandes ជាច្រើនដង បន្ទាប់មក រតនា ប្រើប្រាស់ក្បាច់ដូនតាដាល់ចំៗ … Continue reading ចាន់ រតនា ហ្វឹកហាត់មិនទំលាក់ខ្លួនសង្ឃឹម ONE Championship ហៅទៅប្រកួតនៅតូក្យូ
អ្នកដឹកនាំក្លឹបបោកចំបាប់ ខូវ វិវឌ្ឍនា មានឆន្ទៈនាំយកក្បាច់បោកចំបាប់សម័យថ្មីចូលកម្ពុជា
បច្ចុប្បន្នវិស័យក្បាច់គុនកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានកីឡាករទេព្យកោសល្យជាច្រើនរូបបញ្ចេញមុខមាត់ជាហូរហែរនៅតាមស្ថាប័នធំៗរួមទាំង ONE Championship ផងដែរ។ យ៉ាងណាមិញមានកីឡាជាតិតែ ពីរឬបីប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា រីឯកីឡាផ្នែកបោកចំបាប់វិញពុំសូវមានប្រជាប្រិយភាពប៉ុន្មានទេ។ ដើម្បីត្រួសត្រាយផ្លូវឲ្យកីឡាមួយនេះបានលេចធ្លោនឹងគេលោក ខូវ វិវឌ្ឍនា ហៅ វី បានបង្កើតក្លឹបហាត់កីឡាចំបាប់ ជីជីតស៊ូ ដែលមានលោកជាអ្នកដឹកនាំផ្ទាល់។ ក្នុងវ័យ ៣០ឆ្នាំ វី ទទួលបានខ្សែក្រវាត់ពណ៌ស្វាយពីកីឡារជីជីតស៊ូ ទៅហើយដែលគាត់ហាត់ត្រឹមតែជាង៣ឆ្នាំសោះ។ ថ្វីបើខ្លួនក្មេងខ្ចីក្នុងវិស័យកីឡាមួយនេះមែន វី បានទទួលជោគជ័យជាបន្តបន្ទាប់ ក្រោយពីក្លឹបហាត់បោកចំបាប់នេះត្រូវបានបង្កើតនៅរាជធានីភ្នំពេញ។ គាត់ក៏បានជួយបង្ហាត់កីឡាករល្បីៗជាច្រើនពីស្នៀតបោកចំបាប់ ដូចជាអ្នកប្រដាល់ជើងចាស់របស់ ONE Championship ចាន់ រតនា កីឡាករនេស្សីរីយ៉ា Emmanuel Onyedikachi របស់ ONE Warrior Series និងតារា ជីជីតស៊ូ ទើបរះថ្មី ខាន់ ចេសា ផងដែរ។ កាលពីខែសីហា ឆ្នាំ ២០១៨ កន្លងមក ខូវ វិវឌ្ឍនា ជាបុគ្គលសំខាន់ម្នាក់ក្នុងការបង្វឹកកីឡាការិនី ខាន់ ចេសា ដើម្បីត្រៀមចូលប្រកួតអាស៊ីហ្គេម … Continue reading អ្នកដឹកនាំក្លឹបបោកចំបាប់ ខូវ វិវឌ្ឍនា មានឆន្ទៈនាំយកក្បាច់បោកចំបាប់សម័យថ្មីចូលកម្ពុជា
Emmanuel Onyedikachi ចេញមុខជួយក្មេងៗក្រីក្រកម្ពុជា
កីឡាករសាច់ដុំ Emmanuel Onyedikachi ប្រចាំកម្មវិធី ONE Warrior Series បានបោះជំហ៊ានចូលឆ្នាំ ២០១៩ ជាមួយស្នាមញញឹមរីករាយ។ តារាសាច់ដុំតំណាងឲ្យក្លឹប «សិល្បៈ» ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះសុះសាយ ក្នុងអាជីពគុនចម្រុះរបស់ខ្លួននៅពេលបានឱកាសបញ្ចេញថ្វីដៃ ក្នុងកម្មវិធី Rich Franklin’s ONE Warrior Series 1 (OWS) នៅប្រទេសសិង្ហបុរី កាលពីខែឧសភា ២០១៨កន្លងទៅ។ ពេលនេះ Onyedikachi មានជំហររឹងមាំដែលគាត់អាចបង្ហាញពិភពលោកពីជំនាញក្បាច់គុនកំរិតខ្ពស់នៅអន្តរជាតិ។ កីឡាករជនជាតិនេស្សេរីយ៉ារូបនេះ បានសាងកំណត់ត្រាឈ្នះៗក្នុងកម្មវិធី OWS ចំនួន ៣ដង ហើយយកឈ្នះបានទាំង ៣ដងផងដែរ។ គាត់ប្រាប់ពីអារម្មណ៍ថា៖ «ខ្ញុំពិតជាត្រេកអរណាស់សម្រាប់ឱកាសមួយនេះ។ បានចូលទៅទីនោះពិតជាបទពិសោធន៍ដ៏អស្ចារ្យមួយ ខ្ញុំមិនដែលគិតថាបានចូល (ONE Championship) ឆាប់អីចឹងទេ»។ គួររំលឹកដែរថា ជោគជ័យដ៏ធំបំផុតរបស់គាត់គឺនៅការប្រកួតខែកក្កដា ដោយគាត់បានយកឈ្នះពីការប្រើស្នៀតកាប់ជើងក្រោមភាគឺខាងឥណ្ឌាឈ្មោះ Sandeep Kumar Dahiya តែក្នុងទឹកទី១ប៉ុណ្ណោះ។ ក្រៅពីជោគជ័យក្នុងអាជីព រូបគាត់ក៏បានផ្លែផ្កាខាងជិវីតខាងក្រៅដូចគ្នា។ ថ្មីៗនេះ គាត់ទើបបានរៀបការប្រពន្ធ និងជិតបានកូនមួយហើយ។ … Continue reading Emmanuel Onyedikachi ចេញមុខជួយក្មេងៗក្រីក្រកម្ពុជា