Like many other youngsters, 20-year-old Estonian Andi Uustalu was a victim of bullying at a young age and felt insecure of himself. But even though those years are not long ago, Andi has come a long way from his home in Viljandi, a small town in central Estonia with 17,000 inhabitants. Now, Andi finds himself … Continue reading How martial arts transformed Andi Uustalu’s life for the better
Author: MatiasAndres
ខុន ស៊ីចាន់ បង្ហាញចំណាប់អារម្មណ៍អំពីគូប្រកួត Eko Roni មុនជួបគ្នា
អ្នកលេងគុនចម្រុះតំណាងឲ្យកម្ពុជ ខុន ស៊ីចាន់ បើកឆាកឆ្នាំថ្មី២០២០ដោយប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅថ្ងៃទី ៧ ខែ កុម្ភៈ ខាងមុខ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលរៀបចំនៅក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ នេះជាការបើកទំព័រដើមឆ្នាំរបស់ ស៊ីចាន់ បន្ទាប់ពីរង បរាជ័យត្រឹមទឹកទី១ពីរលើកជាប់គ្នាកាលឆ្នាំ ២០១៩។ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge ឆ្នាំ ២០១៣ ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី១ កាលខែ កុម្ភៈ ក្នុងកម្មវិធី ONE : CALL TO GREATNESS និង បន្តចាញ់សន្លប់ដោយក្បាច់ឃ្លេ ក្រោមថ្វីដៃកីឡាករឥណ្ឌា Roshan Mainam ត្រឹមទឹកទី១ ដូចគ្នាកាលដើមខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ។ បែបណាក្ដីមុនជួប … Continue reading ខុន ស៊ីចាន់ បង្ហាញចំណាប់អារម្មណ៍អំពីគូប្រកួត Eko Roni មុនជួបគ្នា
Rodtang ចង់ផ្ដួល Haggerty មិនឲ្យសង្ស័យច្រើន
Rodtang Jitmuangnon ឬ «The Iron Man» បានថ្លែងថាការប្រកួតមិនធ្វើឲ្យពិបាកសម្រេចចិត្តពីសំណាក់ចៅក្រមនោះទេពេលឡើងប្រកួតការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ទល់នឹងគូប្រជែងចាស់ នៅថ្ងៃសុក្រទី ១០ ខែ មករា ឆ្នាំ ២០២០ ។ ក្នុងកម្មវិធី ONE: A NEW TOMORROW កីឡាករជនជាតិថៃវ័យ ២២ឆ្នាំមានទេពកោសល្យ ត្រូវការពារខ្សែក្រវាត់ដែលជាជំនួបសងសឹកពេលប៉ះ Jonathan Haggerty ឬ “The General”។ នេះជាជំនួបស៊ីសាច់ហុតឈាម ព្រោះថា Jonathan Haggerty បានរបូតខ្សែក្រវាត់នេះកាលខែ សីហា ឆ្នាំមុន។ បែបណាក្ដី កីឡាករជំនាញមួយថៃ Rodtang បានសន្យាការពារខ្សែក្រវាត់ឲ្យខាងតែបាន និង មិនធ្វើឲ្យអ្នកគាំទ្រសង្ស័យអំពីលទ្ធផលនោះឡើយ។ https://youtu.be/GZe0-TWcUdA យ៉ាងណាក្ដី Rodtang មិនទទួលជ័យជម្នះដោយងាយស្រួលប៉ុន្មានទេនាពេលកន្លងមក ព្រោះ Jonathan Haggerty ជាកំពូលកីឡាករមានក្បាច់ដៃនិងជើងល្អព្រមគ្នា … Continue reading Rodtang ចង់ផ្ដួល Haggerty មិនឲ្យសង្ស័យច្រើន
គ្រូបង្វឹក Alan Mccune ប្រាប់អំពីផែនការប្រកួត៦លើករបស់ ខុន ស៊ីចាន់ នៅ ONE
គ្រូបង្វឹកសញ្ជាតិស្កុតឡែន Alan Mccune បានបង្ហើបអំពីផែនការថ្មីៗសម្រាប់កូនសិស្សរបស់ខ្លួន ខុន ស៊ីចាន់ ដែលជាប់កិច្ចសន្យាប្រកួតនៅសង្វៀនលំដាប់ពិភពលោក ONE Championship រហូតដល់ ៦ ដង នៅឆ្នាំ ២០២០ នេះ។ ខុន ស៊ីចាន់ បើកឆាកឆ្នាំថ្មីនឹងប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅខែ កុម្ភៈ ខាងមុខនាក្រុង ហ្សាកាតា។ គ្រូបង្វឹកមកពី Phnom Penh MMA បានថ្លែងថា ៖«ស៊ីចាន់ បានរៀនសូត្រច្រើនអំពីការប្រកួតជំហរដេកឬ ប្រកួតរាប់លើក្តារេញកន្លងមក។ ហើយការប្រកួតកាលខែ វិច្ឆិកា ស៊ីចាន់ ប៊ិះអាចឃ្លេករបស់ Roshan Mainam យកឈ្នះ ប៉ុន្តែ ភ្លាត់បន្តិចបែរចូលឃ្លេគេវិញ។ ឆ្នាំថ្មីនេះ ស៊ីចាន់ ទទួលការប្រកួតដល់៦លើក ដូច្នេះយើងត្រូវរៀបចំរហូត និងទៅប្រកួតដើម្បីស្វែងរកជ័យជម្នះត្រលប់មកផ្ទះវិញ»។ ជាមួយគ្នានោះដែរ ខុន ស៊ីចាន់ ក៏បានតាំងចិត្តមិនស្ដាយក្រោយបន្ទាប់ពីរងបរាជ័យជាប់គ្នាក្នុងកម្មវិធីប្រកួតរបស់ ONE … Continue reading គ្រូបង្វឹក Alan Mccune ប្រាប់អំពីផែនការប្រកួត៦លើករបស់ ខុន ស៊ីចាន់ នៅ ONE
កីឡាករគុនចម្រុះល្អដាច់គេចំនួន៥នាក់នៅឆ្នាំ២០១៩
ONE Championship បានរកឃើញកីឡាករគុនចម្រុះល្អដាច់គេចំនួន ៥ រូបប្រចាំឆ្នាំ ២០១៩ ហើយពួកគេឈ្នះ និង ការពារខ្សែក្រវាត់បានសម្រេចនៅឆ្នាំចាស់កន្លងទៅនេះ។ ពួកគេបង្កើតកំណត់ត្រា និងប្រវត្តិសាស្ត្រដ៏មានប្រសិទ្ធភាពរួមទាំងបច្ចេកទេសល្អឯកនៅលើសង្វៀនលំដាប់ពិភពលោក ONE។ ខាងក្រោមនេះជាសមិទ្ធផលរបស់កីឡាករទាំង ៥ រូបដោយភ្ជាប់នឹងការរៀបរាប់លម្អិតដូចតទៅ។ #1 Christian Lee https://youtu.be/a1zKp3b4ukE ជើងខ្លាំងប្រចាំឆ្នាំ ២០១៩ ទី១ គឺ Christian Lee ឬ «The Warrior» ដែលធ្វើបានល្អបំផុតក្នុងរយៈពេល១២ខែមកនេះ។ Lee ឈ្នះខ្សែក្រវាត់ពីរនៅសង្វៀនលំដាប់ពិភពលោក The Home Of Martial Arts។ កាលខែ មករា ជើងខ្លាំងរបស់សិង្ហបុរី បើកទំព័រដើមឆ្នាំនៅពេលផ្ដួលកីឡាករហ្វីលីពីន Edward Kelly ឲ្យសន្លប់ក្នុងកម្មវិធី ONE: ETERNAL GLORY ក្រោយធ្វើមិនបានល្អទាល់តែសោះនៅឆ្នាំ ២០១៨។ ក្រោយមកទៀត Lee ត្រូវបានផ្គូផ្គងឲ្យប្រកួតទល់នឹងមិត្តរបស់ខ្លួន និង ជាអតីតកីឡាករធ្លាប់ហ្វឹកហាត់ជាមួយគ្នា Shinya “Tobikan … Continue reading កីឡាករគុនចម្រុះល្អដាច់គេចំនួន៥នាក់នៅឆ្នាំ២០១៩
កីឡាករល្អបំផុត៥នាក់នៅ ONE Super Series Warriors ប្រចាំឆ្នាំ ២០១៩
២០១៩ជាឆ្នាំល្អបំផុតសម្រាប់ជើងខ្លាំងក្បាច់គុនមួយថៃ និង kickboxing។ ជាមួយគ្នានោះ កីឡាករថ្មីៗជាច្រើនបានលេចឡើងផងដែរ។ ចំណែកជើងខ្លាំងវ័យក្មេង និង វីរបុរសមួយចំនួនក៏ស្ថិតនៅលំដាប់កំពូលនៃ សង្វៀន ONE Championship ក្នុងការប្រកួត ONE Super Series ទៀតផង។ រយៈពេល ១២ ខែ មក នេះ មានកីឡាកររាប់រយនាក់បញ្ចេញស្នាដៃគួរឲ្យកត់សម្គាល់។ យ៉ាងណាក្ដី ពេលនេះសូមបង្ហាញកីឡាករល្បីឈ្មោះ និង ធ្វើបានល្អចំនួន ៥ នាក់ក្នុងកម្មវិធី ONE Super Series Warriors ឆ្នាំ ២០១៩ ហើយ ពួកគេសុទ្ធតែកាន់ខ្សែក្រវាត់លំដាប់ពិភពលោករៀងៗខ្លួន។ #1 Rodtang Jitmuangnon https://youtu.be/QjbVeRnCdpI Rodtang Jitmuangnon ឬ «The Iron Man» ទទួលបានលទ្ធផលល្អ និង ជាឆ្នាំមាសនៅឆ្នាំ ២០១៩ នាសង្វៀនកម្រិតពិភពលោក ONE។ តារាថៃរូបនេះ ឈ្នះ ៥ … Continue reading កីឡាករល្អបំផុត៥នាក់នៅ ONE Super Series Warriors ប្រចាំឆ្នាំ ២០១៩
សំ ថារ័ត្ន ប្រាប់អំពីបទពិសោធន៍ឆ្នាំ២០១៩ និង បង្ហាញផ្លូវឆ្នាំ ២០២០
កីឡាការិនីល្បុក្កតោវ័យ២៩ ឆ្នាំបានប្រាប់អំពីបទពិសោធន៍នៅឆ្នាំ ២០១៩ ថាជាឆ្នាំដ៏ល្អ និង គួរឲ្យចងចាំបំផុត មុនពេលបង្ហាញផ្លូវរបស់ខ្លួនត្រូវធ្វើនៅឆ្នាំ២០២០ខាងមុខ។ ឆ្នាំ ២០១៩ ៖ សំ ថារ័ត្ន ថ្លែងថា៖«២០១៩ ជាឆ្នាំដ៏ល្អពេលត្រូវបានការអញ្ជើញទៅផ្សព្វផ្សាយម្ដងទៀតស្ដីពីខ្សែភាពយន្តឯកសារនៃការរស់ឡើងវិញរបស់ក្បាច់គុនល្បុក្កតោ។ ក្នុងឱកាសនោះ បងប្អូនខ្មែរនៅអាមេរិកសរសើរ , ចង់ឲ្យកូនខ្មែរហាត់ល្បុក្កតោ, និង ចង់ឲ្យកូនខ្មែររៀនភាសាខ្មែរក្រោយឃើញវប្បធម៌ដ៏ផូរផង់នេះបន្ទាប់ពីពួកគេកើតមករៀនតែវប្បធម៌បរទេសក្រៅពីនៅក្នុងផ្ទះ»។ រឿងសប្បាយចិត្តមួយទៀត គឺ ជាជោគជ័យនៅក្នុងការថតកុនរបស់ ថារ័ត្ន ហើយ វាពិតជាល្អដែលរឿងភាគនោះថតចប់មុនប្រកួតស៊ីហ្គេមរយៈពេលជាងមួយខែ ពោលថតចប់កិច្ចសន្យា។ រឿងដែលគួរឲ្យចងចាំមួយទៀត គឺ ការចូលរួមប្រកួតនៅស៊ីហ្គេមឆ្នាំ ២០១៩ កាលដើមខែ ធ្នូ ព្រោះជាការចូលរួមប្រកួតលើកដំបូងដោយមិនមានការរំពឹងទុក។ កីឡាការិនីវ័យ ២៩ ឆ្នាំ រំលឹកបែបនេះ៖«វាលើសពីការរំពឹងទុក ពេលខ្ញុំបានចូលរួមប្រកួតស៊ីហ្គេមតំណាងឲ្យជាតិ។ ខ្ញុំសប្បាយចិត្តពេលត្រូវបានជ្រើសរើសពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ទោះខ្ញុំអត់បានមេដាយ អត់ជោគជ័យ តែវាជាបរាជ័យដោយកិត្តិយស។ ដោយសារខ្ញុំប៉ះម្ចាស់មេដាយមាស ៧ ជំនាន់របស់វៀតណាម ហើយគេក៏ឈ្នះមេដាយមាសលើកទី៨ដែរ មិនមែនកីឡាការិនីអន់នោះទេ។ បើនិយាយទៅ ខ្ញុំមិនអាចដំឡើងគីឡូឲ្យដល់ ៥៤ គីឡូក្រាមទេ ព្រោះខ្ញុំបានត្រឹម ៥១ … Continue reading សំ ថារ័ត្ន ប្រាប់អំពីបទពិសោធន៍ឆ្នាំ២០១៩ និង បង្ហាញផ្លូវឆ្នាំ ២០២០
២០១៩ជាឆ្នាំមាសរបស់ Rodtang និងបន្តស្វែងរកកំណត់ត្រាល្អថែមទៀតឆ្នាំ ២០២០
Rodtang Jitmuangnon ឬ គេស្គាល់រហស្សនាមថា «The Iron Man» បង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងកម្មវិធីប្រកួត ONE Super Series កាលឆ្នាំមុន។ បន្ទាប់មក រូបគេក៏បន្តសាងភាពអស្ចារ្យជាបន្តបន្ទាប់នៅឆ្នាំ ២០១៩។ ឆ្នាំ២០១៩ ដែលខិតជិតមកដល់ទីបញ្ចប់នេះ Rodtang ឆក់បានឱកាសថ្មីៗជាច្រើន ហើយ និង ដាក់គោលដៅស្វែងរកលទ្ធផលល្អតទៅទៀតនៅឆ្នាំថ្មី។ បុរសជើងខ្លាំងវ័យ ២២ ឆ្នាំ មិនទាន់ស្គាល់ពាក្យថាចាញ់ទាល់តែសោះក្នុងការប្រកួត ONE Super Series ដោយរូបគេឈ្នះ៥លើកជាប់គ្នាទល់នឹងកីឡាករលំដាប់ខ្ពស់ និង ឈ្នះខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ទៀតផង។ «The Iron Man» ទទួលស្គាល់ថាជ័យជម្នះឥតឈប់ឈរនៅលើសង្វៀនឆ្នាំ ២០១៩ ក៏មានការរួមចំណែកលើកទឹកចិត្តទាំងលក្ខណៈអាជីពនិងលក្ខណៈផ្ទាល់ខ្លួន។ https://www.facebook.com/watch/?ref=external&v=632739957230723 Rodtang លើកឡើងបែបនេះ៖«ខ្ញុំមានអារម្មណ៍ថាខ្ញុំបានអភិវឌ្ឍខ្លួនច្រើនក្នុងនាមជាមនុស្សលោក និង ជាកីឡាករនៅឆ្នាំនេះ។ ខ្ញុំបានផ្លាស់ប្ដូរជីវិត។ ខ្ញុំរីកចម្រើន ហើយខ្ញុំមានទំនួលខុសត្រូវចំពោះខ្លួនឯង និង … Continue reading ២០១៩ជាឆ្នាំមាសរបស់ Rodtang និងបន្តស្វែងរកកំណត់ត្រាល្អថែមទៀតឆ្នាំ ២០២០
២០២០ ជាឆ្នាំទន្ទឹងរង់ចាំរបស់ គង់ សំបូរ
គង់ សំបូរ ជាកីឡាករប្រដាល់ម្នាក់គួរឲ្យកត់សម្គាល់តាមរយៈការប្រកួតមួយក្នុងឆ្នាំ២០១៩នេះបន្ទាប់ពីរូបគេផ្អាកការប្រកួតជិត ២ ឆ្នាំ មុនផ្លាស់ទៅក្លិបគុហារព្រហ្មជ័យនៃខេត្តសៀមរាប។ ពេលបង្ហាញខ្លួនជាបន្តបន្ទាប់នៅសង្វៀនក្នុងស្រុកជាច្រើន, សង្វៀននៅថៃ និង សង្វៀនអន្តរជាតិ ONE Championship គង់ សំបូរ ដាក់ចិត្តដាក់កាយបន្តពង្រឹងស្មារតី និង ការតាំងចិត្តកាន់តែខ្លាំងដើម្បីប្រកួតខ្សែក្រវាត់ និង ប្រកួតអន្តរជាតិនានានៅឆ្នាំ ២០២០។ ការតាំងចិត្តរបស់ គង់ សំបូរ នៅឆ្នាំ ២០២០៖ កីឡាករដែលជំនាញទាត់ជើងឆ្វេង គង់ សំបូរ បានបង្ហើបបែបនេះ៖«នៅឆ្នាំ ២០២០ ខ្ញុំដាក់គោលដៅហ្វឹកហាត់ឲ្យបានខ្លាំងជាងមុន ព្រោះខ្ញុំដឹងថាមានកម្មវិធីប្រកួតដ៏ធំ។ ខ្ញុំនឹងសុំគ្រូចាប់ឲ្យគូប្រកួតឲ្យបានច្រើន ព្រោះការប្រកួតច្រើនធ្វើឲ្យរហ័សរហួន ហើយមួយវិញទៀត ខ្ញុំក៏បានឮដំណឹងទៀតថា ខ្ញុំនឹងប្រកួតដណ្ដើមខ្សែក្រវាត់នៅដើមឆ្នាំ ២០២០ ។ ខ្ញុំដាក់គោលដៅយកខ្សែក្រវាត់ និង ទៅប្រកួតនៅក្រៅប្រទេស ហើយក៏ចង់ឲ្យសង្វៀន ONE Championship មើលឃើញខ្ញុំម្ដងទៀតដែរ»។ កីឡាករវ័យ ២៣ ឆ្នាំដែលប្រកួតចាញ់ពិន្ទុជើងខ្លាំងចិន Zhang Chenlong នៅសង្វៀន ONE កាលខែ … Continue reading ២០២០ ជាឆ្នាំទន្ទឹងរង់ចាំរបស់ គង់ សំបូរ
នៅ ស្រីពៅ រំលឹកអំពីឆ្នាំចាស់ និង ដាក់គោលដៅឆ្នាំ ២០២០
កីឡាការិនីគុនខ្មែរដ៏លេចធ្លោ នៅ ស្រីពៅ បានរំលឹករឿងរ៉ាវទាំងឡាយដែលបានកើតឡើងនៅឆ្នាំ ២០១៩ និង ដាក់គោលដៅសម្រាប់ឆ្នាំ ២០២០ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។ ២០១៩ ជាឆ្នាំដ៏ចងចាំមិនអាចបំភ្លេចបាន ប៉ុន្តែ ឆ្នាំ ២០២០ គឺជាឆ្នាំដែលទន្ទឹងរង់ចាំជោគជ័យថ្មីសម្រាប់ នៅ ស្រីពៅ ក្នុងពិភពអ្នកលេងក្បាច់គុន។ ស្រី ពៅរំលឹក ឆ្នាំ ២០១៩ បន្ទាប់ពីទទួលបានជ័យជម្នះពីរលើកជាប់គ្នានៅឆ្នាំ ២០១៨ នៅសង្វៀនអន្តរជាតិស្ថិតនៅប្រទេសមីយ៉ាន់ម៉ា កីឡាការិនី នៅ ស្រីពៅ បង្កើតបានរឿងរ៉ាវគួរភ្ញាក់ផ្អើលមួយនៅសង្វៀនលំដាប់ពិភពលោក ONE Championship។ កីឡាការិនីដែលឡើងសង្វៀនបាន ១០០ ដង រូបនេះបានយកឈ្នះកីឡាការិនីថៃ Rika Ishige ដោយពិន្ទុ កាលខែ កុម្ភៈ ឆ្នាំ ២០១៩ ក្នុងកម្មវិធី ONE: CLASH OF LEGENDS ពេលរៀបចំនៅប្រទេសថៃ។ ស្រីពៅ ក្រសោបបានប្រជាប្រិយភាពក្នុងស្រទាប់មហាជន និង អ្នកគាំទ្រប្រដាល់នៅកម្ពុជាជាច្រើនពាន់នាក់។ … Continue reading នៅ ស្រីពៅ រំលឹកអំពីឆ្នាំចាស់ និង ដាក់គោលដៅឆ្នាំ ២០២០