អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Jonathan Haggerty ឬ “The General” បានរៀនសូត្ររឿងរ៉ាវមួយចំនួនពេលជួបគ្នាដំបូង ទល់នឹង Rodtang Jitmuangnon ឬ “The Iron Man” ដើម្បីវាយបកឈ្នះតារារបស់ថៃវិញ ក្នុងជំនួបសងសឹកដណ្ដើមខ្សែក្រវាត់នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ខាងមុខ។ កីឡាករសញ្ជាតិអង់គ្លេសនឹងឡើងដណ្ដើមខ្សែក្រវាត់នៅក្នុងកម្មវិធី ONE: A NEW TOMORROW ដែលរៀបចំឡើងនៅសង្វៀន Impact Arena នាទីក្រុងបាងកកប្រទេសថៃ។ Rodtang កាន់ខ្សែក្រវាត់ខាងលើបន្ទាប់ពីឈ្នះពិន្ទុ «The General» ពេលចប់ការប្រកួត ៥ទឹកពេញនៅសង្វៀន Mall Of Asia Arena នៅក្រុងម៉ានីលប្រទេសហ្វីលីពីនកាលខែ សីហា។ តាំងពីពេលនោះមក Haggerty បានខិតខំហ្វឹកហាត់ និង រៀបជើងព្រួលដើម្បីត្រលប់មកសង្វៀនជាថ្មីជាមួយនឹងភាពខ្លាំង។ មុនពេលត្រលប់មកកាន់សង្វៀនជាថ្មី កីឡាករវ័យ២២ឆ្នាំមកពីក្រុងឡុងដុង បានប្រាប់អំពីចំណុចជាច្រើនពេលប៉ះ «The … Continue reading Jonathan Haggerty មានរឿងភ្ញាក់ផ្អើលពេលប៉ះ Rodtang ជាថ្មី
Author: MatiasAndres
ចាន់ រតនា បង្ហើបគម្រោងពីរនៅឆ្នាំ ២០២០
ចាន់ រតនា បង្ហើបគម្រោងពីរនៅឆ្នាំ ២០២០កីឡាករកំពូលគុនចម្រុះលេចធ្លោកម្ពុជា ចាន់ រតនា ដែលឈ្នះនៅសង្វៀន ONE Championship បីលើកជាប់គ្នាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា បានបង្ហើបអំពីគម្រោងការចំនួន ២ នៅឆ្នាំ ២០២០។ ផែនការទី១ ចង់ទទួលការប្រកួតបានច្រើនជាងឆ្នាំ ២០១៩ នៅសង្វៀន ONE Championship និងទី២ ពង្រឹងគុណភាពដល់ការបង្វឹកសម្រាប់កូនសិស្សឲ្យបានខ្លាំងក្លា។ ១-ផែនការទៅប្រកួតបានច្រើននៅឆ្នាំ ២០២០៖ ចាន់ រតនា បានដាក់គោលដៅចង់ប្រកួត៤លើកនៅសង្វៀន ONE Championship តាមតែអាចធ្វើទៅបាន ព្រោះថាឆ្នាំ ២០១៩ កន្លងទៅរូបគេប្រកួតបានតែ ២ លើកប៉ុណ្ណោះ។ ម្ចាស់ក្លិបសិល្បៈបានថ្លែងថា៖«អ្វីដែលខ្ញុំចង់បង្ហាញ គឺ ដាក់គោលដៅប្រកួតឲ្យបាន ៤ដងនៅឆ្នាំ ២០២០។ នេះជាការគិត របស់ខ្ញុំបើសិនមិនមានបញ្ហារាំងស្ទះនោះទេ។ ប៉ុន្តែបំណងទាំងនេះត្រូវរង់ចាំចម្លើយអំពីអ្នកចាត់ការរបស់ខ្ញុំ ឬ អ្នកផ្គូផ្គងរបស់ខ្ញុំដែរ»។ បន្ទាប់ពីរូបគេ ឈ្នះកីឡាករជើងខ្លាំងចំបាប់របស់គុយបា Gustavo Balart កាលពាក់កណ្ដាលខែ សីហា មក អ្នកលេងគុនចម្រុះតំណាងឲ្យកម្ពុជាខកខានឡើងសង្វៀនលំដាប់ពិភពលោកនេះរយៈពេលជាង ៤ … Continue reading ចាន់ រតនា បង្ហើបគម្រោងពីរនៅឆ្នាំ ២០២០
អែម សុវណ្ណារី រៀនអំពីបរាជ័យក្រោមកណ្ដាប់ដៃ Rayaneនិងដាក់គោលដៅបន្ទាប់
កីឡាការិនីគុនចម្រុះកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បានរៀនសូត្រច្រើនអំពីបរាជ័យនៅសង្វៀន ONE Championship លើកទី១កាលពីដើមខែធ្នូកន្លងទៅនេះ។ អែម សុវណ្ណារី ដែលប្រកួតតំណាងឲ្យកម្ពុជាចាញ់កីឡាការិនីសញ្ជាតិប្រេស៊ីល Rayane Bastos ត្រឹមទឹកទី១ ដោយសារក្បាច់ឃ្លេកក្នុងកម្មវិធី ONE: MARK OF GREATNESS កាលថ្ងៃទី ៦ ខែ ធ្នូ នៅក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។ កូនខ្មែរនៅអាមេរិកបាន អែម សុវណ្ណារី បានថ្លែងថា ៖«ខ្ញុំសូមសរសើរដល់ Rayane គេពិតជាខ្លាំងមែនគេធ្វើបានល្អណាស់ទល់នឹងខ្ញុំ។ ប៉ុន្តែខ្ញុំបានរៀនសូត្រច្រើនអំពីការប្រកួតនេះ និង យកទៅអភិវឌ្ឍខ្លួនឲ្យល្អប្រសើរដើម្បីប្រកួតបន្ទាប់»។ សុវណ្ណារី បានដឹងរួចហើយថា ការប្រកួតនេះជាការប្រកួតដ៏លំបាកមួយ ព្រោះRAYANE មានកម្លាំងខ្លាំង និង ពូកែខាងចំបាប់រួមទាំងឃ្លេ។ យ៉ាងណាក្ដី កីឡាការិនីសម្បុរស្រអែមមកពីអាមេរិកមិនអាចការពារក្បាច់ឃ្លេរបស់ កីឡាការិនីប្រេស៊ីលបានឡើយ។ សុវណ្ណារី បានប្រាប់កន្លងមកថា រូបគេមិនឲ្យដៃគូចូលចាប់ងាយៗទេ ប៉ុន្តែបែរជាត្រូវចូលក្បាច់គាបដើមដៃរបស់ Rayane ទៅវិញទោះខំប្រឹងរើ ក៏រើមិនរួចដែរ។ ការប្រកួតនៅទឹកដំបូងនេះ អែម សុវណ្ណារី បានព្យាយាមប្រើកណ្ដាប់ដៃ … Continue reading អែម សុវណ្ណារី រៀនអំពីបរាជ័យក្រោមកណ្ដាប់ដៃ Rayaneនិងដាក់គោលដៅបន្ទាប់
មាស ម៉ើ គ្រោងត្រលប់មកកាន់សង្វៀនជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម
អ្នកលេងក្បាច់គុនយូដូ មាស ម៉ើ ដែលមានបទពិសោធន៍នៅសង្វៀន ONE Championship ចំនួន៣លើកកន្លងមក បានដាក់គោលដៅឡើងប្រកួតលើសង្វៀនវិញបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមបញ្ចប់ទៅនាថ្ងៃទី ១០ ខែ ធ្នូ ថ្មីៗនេះ។ មាស ម៉ើ បានខកបំណងក្នុងការយកមេដាយជូនជាតិ និង សម្រាប់ខ្លួនឯងក្រោយចាញ់ជុំទី២នៅស៊ីហ្គេម នាពេលថ្មីៗនេះ។ រូបគេបានយកឈ្នះកីឡាករម៉ាឡេស៊ី នៅជុំទី១ ប៉ុន្តែបែរចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន នៅជុំទី២ហើយមិនអាចឆ្លងទៅដល់វគ្គយកមេដាយជូនកម្ពុជាឡើយ។ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២ និង ជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះក្នុងស្រុកនិងអន្តរជាតិបានផ្អាករត់ឡានទួរីស ១២ កៅអីពីកំពង់ធំ-ភ្នំពេញកាលជិត១ឆ្នាំមកហើយដើម្បីត្រៀមខ្លួនប្រកួតនៅស៊ីហ្គេម ប៉ុន្តែមិនអាចទទួលបានលទ្ធផលល្អ ព្រោះនេះជាលើកទី១ សម្រាប់រូបគេនៅព្រឹត្តិការណ៍កីឡាកម្រិតអាស៊ានមួយនេះ។ បែបណាក្ដី មាស ម៉ើ បង្ហាញភាពសោកស្ដាយដែលធ្វើមិនបានល្អនៅស៊ីហ្គេមសម្រាប់ខ្លួនឯងយ៉ាងដូច្នេះ ៖«ខ្ញុំសោកស្ដាយក្នុងការប្រកួតលើកដំបូងនៅស៊ីហ្គេមរបស់ខ្ញុំពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីននៅជុំទី២។ ខ្ញុំចង់ឈ្នះមេដាយដើម្បីគ្រួសារខ្ញុំនិងជូនអ្នកគាំទ្រ។ ខ្ញុំបានប្រឹងខ្លាំងណាស់ តែលទ្ធផលវាមិនដូចការគិតទុកនោះទេ»។ https://www.onefc.com/videos/meas-meul-vs-edward-kelly-4/ មាស ម៉ើ ដែលខកខានឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ បានគូសបញ្ជាក់ថា៖«ខ្ញុំសម្រាកនៅជាមួយគ្រួសារ … Continue reading មាស ម៉ើ គ្រោងត្រលប់មកកាន់សង្វៀនជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម
៥គូល្អមើលបំផុតនៅ ONE: MARK OF GREATNESS
នេះជាឆ្នាំដ៏អស្ចារ្យសម្រាប់ ONE Championship និង ជាព្រឹត្តិការណ៍ដ៏ទាក់ទាញក្នុងការប្រកួតជាប្រវត្តិសាស្ត្រ ក្នុងកម្មវិធី ONE Super Series World Title នៅក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ONE: MARK OF GREATNESS ដែលរៀបចំនៅសង្វៀន Axiata Arena បានធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់មានភាពសប្បាយរីករាយជុំវិញពិភពលោក។ មុនពេលឈានដល់ការប្រកួតនៅឆ្នាំ ២០២០ នេះជាគូប្រកួតចំនួន ៥ គូដែលមិនអាចបំភ្លេចបាននាយប់ថ្ងៃទី ៦ ខែ ធ្នូ ពីប្រទេសម៉ាឡេស៊ី កន្លងទៅ។ #1 Sam-A បង្កើតប្រវត្តិសាស្ត្រថ្មី https://www.facebook.com/watch/?ref=external&v=1297814753738515 អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Sam-A Gaiyanghadao បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយពេលឈ្នះខ្សែក្រវាត់ ONE Strawweight Kickboxing World Title ដែល ជាខ្សែក្រវាត់ទើបដាក់ឲ្យប្រកួតលើកដំបូង។ គូប្រកួតរបស់គេ Wang Junguang ឬ “Golden … Continue reading ៥គូល្អមើលបំផុតនៅ ONE: MARK OF GREATNESS
Sangmanee ច្បាស់ជាកីឡាករល្អបំផុតម្នាក់នៅសង្វៀន ONE
កីឡាករប្រដាល់ជើងខ្លាំងថៃ Sangmanee Sathian MuayThai ជាកីឡាករកំពូលម្នាក់ក្នុងចំណោមអ្នកលេងក្បាច់គុនមួយថៃនាពេលបច្ចុប្បន្ន ហើយរូបគេក៏កំពុងរះចិញ្ចែងចិញ្ចាចនៅ ONE Championship បន្ទាប់ទទួលជ័យជម្នះកាលថ្ងៃទី ៨ វិច្ឆិកា កន្លងទៅនៅក្នុងកម្មវិធី ONE: MASTERS OF FATE ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គេ។ Sangmanee ឬត្រូវបានគេស្គាល់ថា «Million Dollar Baby» ឈ្នះពិន្ទុជាឯកច្ឆន្ទលើជើងខ្លាំងកូនកាត់បារាំង-ម៉ារ៉ុក Azize Hlali។ បន្ទាប់ពីទទួលជ័យជម្នះលើកដំបូងនេះ រូបគេនឹងអាចទទួលការផ្គូផ្គងឲ្យប៉ះកីឡាករកំពូលៗបន្ថែមទៀតទៅថ្ងៃមុខ ហើយគេរំពឹង «Million Dollar Baby» នឹងអង្រួនសង្វៀនអន្តរជាតិ ONE មុនឈានទៅដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកទៀតផង។ ដ្បិតអាយុត្រឹម ២២ ឆ្នាំ ប៉ុន្តែ Sangmanee Sathian MuayThai ក្រសោបបានស្នាដៃជាច្រើនក្នុងអាជីពទាំងវ័យក្មេងគួរឲ្យកត់សម្គាល់។ Sangmanee បានគេចផុតពីជីវិតក្រីក្រនៅតំបន់ដាច់ស្រយាលដើម្បីក្លាយជាកីឡាករកំពូលម្នាក់ និង ល្បីឈ្មោះនៅមូលដ្ឋានរបស់គេដោយសារតែកីឡាប្រដាល់។ មុនពេលឈ្នះ Azize Hlali ក្នុងការប្រកួតនៅកម្មវិធី ONE Super Series … Continue reading Sangmanee ច្បាស់ជាកីឡាករល្អបំផុតម្នាក់នៅសង្វៀន ONE
អែម សុវណ្ណារី អាចទៅរួចជាមួយ RAYANE ឬយ៉ាងណា?
អែម សុវណ្ណារី កូនខ្មែរនៅអាមេរិកដែលប្រកួតតំណាងឲ្យកម្ពុជា ត្រូវតតាំងនឹងជើងខ្លាំងមិនដែលចាញ់សញ្ជាតិប្រេស៊ីល Rayane Bastos នៅក្នុងកម្មវិធី ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខចាប់ពីម៉ោង ៥ ល្ងាចតទៅនៅក្រុងកូឡាឡាំពួរពី ប្រទេសម៉ាឡេស៊ី។ យ៉ាងក្ដី ទាំង សុវណ្ណារី និង Rayane សុទ្ធតែមិនដែលចាញ់ដូចគ្នាក្នុងអាជីពគុនចម្រុះគិតត្រឹមពេលនេះ។ តើ អែម សុវណ្ណារី អាចទៅរួចទេពេលប៉ះកីឡាការិនីប្រទេស៊ីល Rayane Bastos ដែលមានវ័យត្រឹម២០ឆ្នាំ? បទពិសោធន៍ប្រកួត៖ អែម សុវណ្ណារី ទើបប្រកួតនៅសង្វៀន ONE Championship បានចំនួន១លើកាលឈ្នះ កីឡាការិនីអ៊ុយក្រែន Iryna Kyselova ត្រឹមតែ ៨១វិនាទីប៉ុណ្ណោះកាលខែ ធ្នូ ឆ្នាំ ២០១៨។ មុនចូលសង្វៀន ONE សុវណ្ណារី បំបាក់កីឡាការិនីអាមេរិកពីររូបឲ្យចុះចាញ់ត្រឹមទឹកទី១យ៉ាងលឿនបំផុត។ ពោលសុវណ្ណារី ផ្ដួល Evelyn … Continue reading អែម សុវណ្ណារី អាចទៅរួចជាមួយ RAYANE ឬយ៉ាងណា?
អែម សុវណ្ណារី បង្ហើបអំពីចំណុចខ្លាំងរបស់ RAYANE មុនប៉ះគ្នា
កីឡាការិនីគុនចម្រុះកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ឬ គេស្គាល់ថា «Savage Buddha» ដែលត្រៀមឡើងប្រកួតលើកទី២នៅសង្វៀន ONE Championship តំណាងឲ្យកម្ពុជាបានចេញមកប្រាប់អំពីចំណុចខ្លាំងរបស់គូបដិបក្ខសញ្ជាតិប្រេស៊ីល RAYANE MARQUES។ អែម សុវណ្ណារី ឡើងប្រកួតនៅក្នុងកម្មវិធី ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខនៅក្រុងកូឡាឡាំពួរពី ប្រទេសម៉ាឡេស៊ី។ កូនខ្មែរនៅអាមេរិកបានប្រាប់អំពីចំណុចខ្លាំងរបស់គូប្រកួត RAYANE ថា៖«វាជាការប្រកួតដ៏លំបាកមួយ ព្រោះគូប្រជែងរបស់ខ្ញុំជំនាញខាងប្រយុទ្ធ និង ចូលចាប់។ RAYANE ពូកែខាងចំបាប់ហើយខ្ញុំត្រូវតែការពារកុំឲ្យគេចូលចាប់ងាយៗនោះ។ បើមិនដូច្នោះ វាអាចនឹងយ៉ាប់។ ហើយគេក៏មានក្បាច់ប្រយុទ្ធវាយបកលឿនៗផងដែរ។ បើហ៊ានប្រហែសខ្ញុំច្បាស់ជាត្រូវគេបញ្ចប់ការប្រកួតមិនខាន»។ អែម សុវណ្ណារី ដែលបង្ហាញខ្លួននៅសង្វៀនអន្តរជាតិ ONE លើកទី២បានបន្តថា RAYANE ពិតជាមានថាមពលខ្លាំងក្លាណាស់ ហើយតែងតែចង់បញ្ចប់គូប្រកួតរបស់គេគ្រប់ពេលវេលានៅលើសង្វៀន។ រឿងគួរឲ្យកត់សម្គាល់មួយទៀត ក្បាច់ប្រយុទ្ធទាំងដៃ និង ជើង ឬ ការចេញអាវុធក្នុងពេលតែមួយសុទ្ធតែបង្កគ្រោះថ្នាក់ទាំងអស់។ យ៉ាងណាក្ដី … Continue reading អែម សុវណ្ណារី បង្ហើបអំពីចំណុចខ្លាំងរបស់ RAYANE មុនប៉ះគ្នា
ជើងខ្លាំងថៃ Lerdsila ដែលឈ្នះ សុខ ធី ពីរដងឡើងសង្វៀនជាថ្មី
កីឡាករប្រដាល់ជើងខ្លាំងថៃម្នាក់ Lerdsila Phuket Top Team ដែលមានឈ្មោះបោះសំឡេងនៅប្រទេសថៃ ហើយធ្លាប់ឈ្នះកីឡាករកម្ពុជា សុខ ធី ចំនួន២លើក និង ឈ្នះខ្សែក្រវាត់ Muay Thai World Champion ចំនួន៨សម័យកាលនោះវិលមកសង្វៀនជាថ្មីនាដើមខែ ធ្នូខាងមុខ។ Lerdsila ត្រូវប៉ះ Elias Mahmoudi ជាម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ចំនួន៣សម័យកាលនាថ្ងៃទី ៦ ខែ ធ្នូ ខាងមុខកម្មវិធី ONE: MARK OF GREATNESS នៅក្រុងកូឡាឡាំពួរ។ កីឡាករវ័យ៣៨ឆ្នាំមកពីក្លិបប្រដាល់ Phuket Top Team មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយនៅសង្វៀន ONE Championship តាំងពីខែ មិថុនា ឆ្នាំ ២០១៨ មក រួមទាំងឈ្នះកីឡាករជើងខ្លាំងកម្ពុជា សុខ ធី ក្នុង២ប្រកួតដំបូងផងដែរ។ កីឡាករជំនាញក្បាច់មួយថៃ … Continue reading ជើងខ្លាំងថៃ Lerdsila ដែលឈ្នះ សុខ ធី ពីរដងឡើងសង្វៀនជាថ្មី
កូនខ្មែរនៅអាមេរិកនិយាយអំពីការត្រៀមខ្លួនប៉ះកីឡាការិនីមិនដែលចាញ់ប្រេស៊ីល
កីឡាការិនីកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ត្រៀមខ្លួនបានយ៉ាងល្អដើម្បីជួប កីឡាការិនីមិនដែលចាញ់មកពីប្រេស៊ីលនៅក្នុងកម្មវិធី ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កីឡាការិនីប្រេស៊ីល RAYANE MARQUES មានមានកំណត់ត្រាប្រកួតលើសង្វៀនចម្រុះចំនួន ៤ លើកក្នុងនោះមិនដែលចាញ់ទាល់តែសោះ (ឈ្នះ៣លើក និង ស្មើ១លើក)។ រឿងអស្ចារ្យទៀត គឺ RAYANE MARQUES ជាម្ចាស់ខ្សែក្រវាត់ BJJ State Champion ៥សម័យកាល។ យ៉ាងណាក្ដីនេះជាការបង្ហាញខ្លួនលើកដំបូងរបស់ RAYANE MARQUES ស្របពេលដែល សុវណ្ណារី នឹងបង្ហាញខ្លួនលើកទី២តំណាងឲ្យកម្ពុជានៅសង្វៀន ONE។ ANE MARQUES អែម សុវណ្ណារី បានថ្លែងថា៖« វាយូរដែរហើយតាំងពីប្រកួតដំបូងនៅ ONE កាលថ្ងៃទី ៧ ខែ ធ្នូ ២០១៨។ បើគិតដល់ការប្រកួតទី ៦ ធ្នូ … Continue reading កូនខ្មែរនៅអាមេរិកនិយាយអំពីការត្រៀមខ្លួនប៉ះកីឡាការិនីមិនដែលចាញ់ប្រេស៊ីល