​សំ ថារ័ត្ន ​ប្រាប់​អំពី​​បទ​​ពិសោធន៍​ឆ្នាំ​២០១៩ និង ​បង្ហាញ​ផ្លូវ​ឆ្នាំ​ ២០២០

កីឡាការិនី​ល្បុក្កតោ​វ័យ​២៩ ឆ្នាំ​​​បាន​ប្រាប់​អំពី​​បទពិសោធន៍​​នៅ​ឆ្នាំ​ ២០១៩ ​​ថា​ជា​ឆ្នាំ​ដ៏​ល្អ​ និង​ ​គួរ​ឲ្យ​ចង​​ចាំ​បំផុត​ មុន​ពេល​​បង្ហាញ​ផ្លូវ​​របស់​ខ្លួន​ត្រូវ​ធ្វើ​នៅ​ឆ្នាំ២០២០​ខាង​មុខ។ ​ ឆ្នាំ ២០១៩ ៖ ​សំ ថារ័ត្ន ​ថ្លែង​ថា​៖«​២០១៩​ ជា​​ឆ្នាំ​ដ៏​ល្អ​​​ពេល​​ត្រូវ​បាន​ការ​អញ្ជើញ​​ទៅ​ផ្សព្វផ្សាយ​ម្ដង​ទៀត​​​ស្ដី​​ពី​​ខ្សែ​ភាព​យន្ត​​ឯកសារ​នៃ​ការ​រស់​ឡើង​វិញ​របស់​ក្បាច់​គុន​ល្បុក្កតោ។​​​​ ក្នុង​ឱកាស​​នោះ​ បង​ប្អូន​​ខ្មែរ​នៅ​អាមេរិក​​សរសើរ​ , ​ចង់​ឲ្យ​​កូន​ខ្មែរ​ហាត់​ល្បុក្កតោ​, និង​ ​​​ចង់​ឲ្យ​កូន​ខ្មែរ​​​រៀន​ភាសា​ខ្មែរ​​ក្រោយ​ឃើញ​វប្បធម៌​​ដ៏​​​ផូរផង់​នេះ​បន្ទាប់​ពី​ពួកគេ​កើត​មក​រៀន​តែ​វប្បធម៌​បរទេស​ក្រៅ​ពី​នៅ​ក្នុង​ផ្ទះ»។ ​រឿង​សប្បាយ​ចិត្ត​មួយ​​ទៀត ​គឺ ​ជា​ជោគជ័យ​នៅ​ក្នុង​ការ​ថតកុន​​របស់​ ថារ័ត្ន​ ហើយ​ ​​វា​ពិត​ជា​ល្អ​​ដែល​រឿង​ភាគ​នោះ​ថត​ចប់​មុន​ប្រកួត​ស៊ីហ្គេម​​​រយៈ​ពេល​ជាង​​មួយ​ខែ ​ពោល​​ថត​ចប់​​កិច្ច​សន្យា។ រឿង​​ដែល​គួរ​ឲ្យ​ចង​ចាំ​មួយ​ទៀត​ គឺ ​ការ​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​​ឆ្នាំ​ ២០១៩ ​កាល​​ដើម​ខែ​ ធ្នូ ​​ព្រោះ​ជា​ការ​ចូលរួម​ប្រកួត​លើក​ដំបូង​ដោយ​មិន​​មាន​ការ​រំពឹង​ទុក។ ​កីឡាការិនី​វ័យ ២៩ ឆ្នាំ ​រំលឹក​បែប​នេះ៖«​វា​លើស​ពី​ការ​រំពឹង​ទុក​ ​ពេល​ខ្ញុំ​បាន​ចូល​រួម​​​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​ជាតិ។ ​ខ្ញុំ​សប្បាយ​ចិត្ត​​ពេល​ត្រូវ​បាន​ជ្រើសរើស​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។ ​ទោះ​ខ្ញុំ​អត់​បាន​មេដាយ​ អត់​ជោគជ័យ ​តែ​វា​ជា​បរាជ័យ​ដោយ​កិត្តិយស។ ​ដោយ​សារ​ខ្ញុំ​ប៉ះ​ម្ចាស់​មេដាយ​មាស​ ៧ ​​ជំនាន់​​​របស់​វៀតណាម​ ហើយ​គេ​ក៏​ឈ្នះ​មេដាយ​មាស​លើក​ទី​៨​ដែរ​ មិន​មែន​កីឡាការិនី​អន់​នោះ​ទេ។ ​បើ​និយាយ​ទៅ​ ខ្ញុំ​មិន​អាច​ដំឡើង​គីឡូ​ឲ្យ​ដល់​ ៥៤ ​គីឡូក្រាម​ទេ​ ​​ព្រោះ​ខ្ញុំ​បាន​ត្រឹម​ ៥១ … Continue reading ​សំ ថារ័ត្ន ​ប្រាប់​អំពី​​បទ​​ពិសោធន៍​ឆ្នាំ​២០១៩ និង ​បង្ហាញ​ផ្លូវ​ឆ្នាំ​ ២០២០

​នៅ​ ​ស្រីពៅ ​រំលឹក​អំពី​ឆ្នាំ​ចាស់​ និង​ ដាក់​គោល​​ដៅ​ឆ្នាំ ២០២០

កីឡាការិនី​គុន​ខ្មែរ​​ដ៏​លេច​​ធ្លោ​ នៅ​ ស្រីពៅ​ បាន​រំលឹក​រឿងរ៉ាវ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០១៩​ ​និង​ ​ដាក់​គោល​ដៅ​​សម្រាប់​ឆ្នាំ ២០២០ ដែល​ជិត​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។ ​២០១៩ ​ជា​ឆ្នាំ​​ដ៏​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ​ប៉ុន្តែ ឆ្នាំ​ ២០២០ គឺ​ជា​ឆ្នាំ​ដែល​ទន្ទឹង​រង់​ចាំ​​ជោគជ័យ​ថ្មី​សម្រាប់​ ​នៅ ​ស្រីពៅ ក្នុង​ពិភព​អ្នក​លេង​ក្បាច់​គុន។ ​ ស្រី ពៅ​រំលឹក​ ឆ្នាំ ​២០១៩ ​បន្ទាប់​​​ពី​ទទួល​បាន​ជ័យជម្នះ​ពីរ​លើក​ជាប់​គ្នា​នៅ​ឆ្នាំ ​២០១៨ ​នៅ​សង្វៀន​​អន្តរជាតិ​​ស្ថិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ​​​កីឡាការិនី​ នៅ​ ស្រីពៅ​ បង្កើត​បាន​រឿង​រ៉ាវ​គួរ​​ភ្ញាក់​ផ្អើល​មួយ​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship។ ​កីឡាការិនី​​​ដែល​ឡើង​សង្វៀន​បាន​ ១០០ ​ដង​ រូប​នេះ​បាន​យក​ឈ្នះ​កីឡាការិនី​ថៃ​ Rika Ishige ​​ដោយ​ពិន្ទុ​ ​កាល​ខែ​ ​កុម្ភៈ ​ឆ្នាំ ២០១៩ ​ក្នុង​កម្មវិធី​ ONE: CLASH OF LEGENDS ​ពេល​រៀប​ចំ​​នៅ​ប្រទេស​ថៃ។ ​​​ស្រីពៅ ​​ក្រសោប​បាន​ប្រជាប្រិយភាព​​ក្នុង​ស្រទាប់​​មហាជន និង អ្នក​គាំទ្រ​ប្រដាល់​នៅ​កម្ពុជា​ជា​ច្រើន​ពាន់​នាក់។ ​ ​ … Continue reading ​នៅ​ ​ស្រីពៅ ​រំលឹក​អំពី​ឆ្នាំ​ចាស់​ និង​ ដាក់​គោល​​ដៅ​ឆ្នាំ ២០២០

មាស ម៉ើ ​គ្រោង​ត្រលប់​​​មក​កាន់​សង្វៀន​ជា​ថ្មី​បន្ទាប់​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម

អ្នក​លេង​ក្បាច់​គុន​យូដូ​ ​មាស ម៉ើ​​ ដែល​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE Championship ​ចំនួន​៣​លើក​កន្លង​មក​ ​​បាន​ដាក់​គោល​ដៅ​​ឡើង​ប្រកួត​លើ​សង្វៀន​វិញ​​​បន្ទាប់​ពី​ព្រឹត្តិការណ៍​​ស៊ីហ្គេម​បញ្ចប់​ទៅ​​នា​ថ្ងៃ​ទី​ ១០ ​ខែ ធ្នូ​ ​ថ្មីៗ​នេះ។​ មាស ម៉ើ​ ​​ ​បាន​ខក​បំណង​​ក្នុង​ការ​យក​មេដាយ​ជូន​ជាតិ​ ​និង​ ​សម្រាប់​ខ្លួន​ឯង​ក្រោយ​ចាញ់​ជុំ​ទី២​នៅ​ស៊ីហ្គេម​ ​នា​ពេល​ថ្មីៗ​​នេះ​។ ​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​​​ម៉ាឡេស៊ី​ ​នៅ​ជុំ​ទី១ ​ប៉ុន្តែ​បែរ​​ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​​​នៅ​ជុំ​ទី២​ហើយ​មិន​អាច​​ឆ្លង​​ទៅ​​ដល់​​វគ្គ​យក​មេដាយ​ជូន​កម្ពុជា​ឡើយ។ ​ ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២ ​និង ​ជា​កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​នៅ​សង្វៀន​គុន​ចម្រុះ​​​ក្នុង​ស្រុក​និង​អន្តរជាតិ​បាន​ផ្អាក​​រត់​​ឡាន​​​ទួរីស​ ១២​ កៅ​អី​ពី​​កំពង់​ធំ​-ភ្នំពេញ​​កាល​​ជិត​១​ឆ្នាំ​មក​​ហើយ​​​ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត​នៅ​ស៊ីហ្គេម ប៉ុន្តែ​មិន​​អាច​ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​នេះ​ជា​លើក​ទី១​ សម្រាប់​រូប​គេ​​នៅ​ព្រឹត្តិការណ៍​កីឡា​​កម្រិត​អាស៊ាន​មួយ​នេះ។ ​​​បែប​ណា​ក្ដី ​មាស ម៉ើ បង្ហាញ​ភាព​សោក​ស្ដាយ​ដែល​​ធ្វើ​មិន​បាន​ល្អ​​​នៅ​ស៊ីហ្គេម​សម្រាប់​ខ្លួន​ឯង​​​​យ៉ាង​ដូច្នេះ​ ៖«​ខ្ញុំ​សោក​ស្ដាយ​​ក្នុង​ការ​ប្រកួត​​លើក​ដំបូង​នៅ​ស៊ីហ្គេម​របស់​​ខ្ញុំ​ពេល​ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​នៅ​ជុំ​ទី២។ ខ្ញុំ​ចង់​ឈ្នះ​មេដាយ​​ដើម្បី​គ្រួសារ​ខ្ញុំ​និង​ជូន​អ្នក​គាំទ្រ។​ ខ្ញុំ​បាន​ប្រឹង​ខ្លាំង​ណាស់​​​​ តែ​​លទ្ធផល​វា​មិន​ដូច​ការ​គិត​ទុក​នោះ​ទេ»។ https://www.onefc.com/videos/meas-meul-vs-edward-kelly-4/ ​ ​​មាស ម៉ើ​ ដែល​​ខក​ខាន​ឡើង​សង្វៀន​ ​និង​ ហ្វឹកហាត់​តាំង​ពី​ចុង​​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៨ ​បាន​គូស​បញ្ជាក់​ថា៖«​ខ្ញុំ​សម្រាក​នៅ​ជា​មួយ​គ្រួសារ​ … Continue reading មាស ម៉ើ ​គ្រោង​ត្រលប់​​​មក​កាន់​សង្វៀន​ជា​ថ្មី​បន្ទាប់​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម

បន្ទាប់​ពី​​​ឈ្នះ​ខ្សែ​ក្រវាត់​អធិរាជ​គុន​ខ្មែរ​ ​​តើ​ ឡៅ ចិត្រា ​​ដាក់​គោល​ដៅ​អ្វី​ទៀត?

ជើង​ខ្លាំង​​​គុន​ខ្មែរ​វ័យ​ក្មេង​​ ឡៅ ​ចិត្រា ​​​​ដែល​កំពុង​កសាង​​ឈ្មោះ​ល្បីល្បាញ​​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ​​បាន​​ដាក់​គោល​​ដៅ​ខ្ពស់​បំផុត​​យក​មេដាយ​មាស​នៅ​ស៊ីហ្គេម​​​លើក​ទី​៣០​ចុង​ឆ្នាំ​ ២០១៩​​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ បន្ទាប់​ពី​ ឈ្នះ​មេដាយ​សំរឹទ្ធិ​ កាល​ស៊ីហ្គេម​ឆ្នាំ​ ២០១៧​ នៅ​ម៉ាឡេស៊ី។ ​ការ​តាំង​ចិត្ត​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ ​បន្ទាប់​ពី​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​​បន្តបន្ទាប់ ​ជា​ពិសេស​​ឈ្នះ​ លន បញ្ញា​ត្រឹម​ទឹក​ទី​២​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​​អធិរាជ​គុន​ខ្មែរ​ ISI ​របស់​ភីអិនអិន​​​នា​ពេល​ថ្មីៗ​នេះ។ ​ ឡៅ ចិត្រា ដែល​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE Championship ​ម្ដង​នោះ​បាន​​​​​អះអាង​ថា៖«​ខ្ញុំ​ចង់​បាន​មេដាយ​ ​ហើយ​ ជា​មេដាយ​ខ្ពស់​បំផុត​សម្រាប់​កម្ពុជា ​គឺ ​មេដាយ​មាស​​ក្នុង​កម្មវិធី​ ​ប្រកួត​ Kickboxing។ ​​ខ្ញុំ​យល់​ឃើញ​​កម្លាំង​ដៃ​របស់​ខ្ញុំ​ធ្ងន់​ជាង​មុន​ ខ្ញុំ​ត្រៀម​ខ្លួន​បាន​​ល្អ​ជាង​​ស៊ីហ្គេម​លើក​មុន​នៅ​​ម៉ាឡេស៊ី»។ ​' ឡៅ ចិត្រា ឈ្នះ​ខ្សែ​ក្រវាត់​នៅ ភីអិនអិន ​តាម​រយៈ​ការ​ផ្ដួល​កីឡាករ​​ទាំង​​នីមួយ​ៗ​ ត្រឹម​ទឹក​ទី២​​ប៉ុណ្ណោះ​ បើ​គិត​ចាប់​តាំង​ពី​​ខែ​ ឧសភា ​​រហូត​ដល់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​នា​ពាក់​កណ្ដាល​ខែ​ តុលា ឆ្នាំ ២០១៩​ កន្លង​ទៅ​នេះ។ ​ចិត្រា ​បាន​​តាំង​ចិត្ត​រួច​ហើយ​​ដោយ​ដាក់​​ទិស​ដៅ​ដើរ​​តាម​គន្លង​របស់​​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ ២០១៧​​ ឃីម ឌីម៉ា ​ឬ​ ឃុន … Continue reading បន្ទាប់​ពី​​​ឈ្នះ​ខ្សែ​ក្រវាត់​អធិរាជ​គុន​ខ្មែរ​ ​​តើ​ ឡៅ ចិត្រា ​​ដាក់​គោល​ដៅ​អ្វី​ទៀត?

វី ស្រីខួច៖«​​​​គ្រូ​បង្វឹក​រក​​កីឡាការិនី​​​ឲ្យ​ឡាំ​គ្នា​រហូត​ ​ខ្ញុំ​គិត​ថា​លទ្ធផល​នឹង​ល្អ​នៅ​ស៊ីហ្គេម»

វី ស្រីខួច​ ​ដែល​ជា​កីឡាការិនី​ប្រដាល់​សកល​​ជម្រើស​ជាតិ​​លេច​ធ្លោ​ម្នាក់​ និង ធ្លាប់​មាន​បទ​ពិសោធន៍​​ល្អ​​នៅ​សង្វៀន ONE CHAMPIONSHIP ​នោះ ​រំពឹង​អំពី​លទ្ធផល​​ល្អ​នៅ​ស៊ីហ្គេម​លើក​ទី​៣០​ ​​នៅ​ហ្វីលីពីន​ចុង​ឆ្នាំ​នេះ។ ​​ការ​រំពឹង​បែប​នេះ​ បន្ទាប់​​ពី​​​ចេញ​ទៅ​​​បោះ​ជំរំ​ហ្វឹកហាត់​និង​ប្រកួត​សម​ញឹកញាប់​​នៅ​ជប៉ុន​​ ​តាំង​ពី​ដើម​ខែ​​កញ្ញា​ ​មក​ម៉្លេះ ​​​និង​បន្ត​រហូត​ដល់​​ខែ​​ ​វិច្ឆិកា​ ​មុន​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ​ដែល​​នឹង​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​ ៣០ ​​វិច្ឆិកា​ ​ដល់​ ​ថ្ងៃ​ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩។​ វី ស្រីខួច​ នឹង​ប្រកួត​ប្រភេទ​​ទម្ងន់​​ចន្លោះ​ពី​ ៥៨ ​ទៅ​ ៦០ ​គីឡូក្រាម។​ ​​​ ​វី​ ស្រីខួច​ ​​​ថ្លែង​ពី​ប្រទេស​ជប៉ុន​​ថា៖«​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​នេះ​ គឺ​ បំពេញ​រាល់​ចំណុច​ខ្វះ​ខាត​ ហើយ​ យើង​ដឹង​តែ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​តែ​ម្ដង។ ​វា​ជា​រឿង​ល្អ​ច្រើន​​​ ​ព្រោះ​គ្រូ​បង្វឹក​​ក៏​គាត់​ត្រូវ​ប្រាប់​ចំណុច​​មិន​ល្អ​របស់​យើង​ដើម្បី​កែ​ប្រែ​ដែរ​និង​វ៉ៃ​សម​​ជា​ប្រចាំ។​ ​​គ្រូ​បង្វឹក​​និង​ក្លិប​នៅ​​ជប៉ុន​នេះ​​​តែង​តែ​រក​ដៃ​​គូ​​ឲ្យ​ឡើង​ប្រកួត​សម​​គ្នា​នៅ​សង្វៀន​នានា​ និង ឆ្លង​ទៅ​តាម​ខេត្ត​ផ្សេង​ក៏​មាន។ វី ស្រីខួច ​​បាន​បង្ហើប​អំពី​ការ​តាំង​ចិត្ត​មោះមុត​​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​​​ជូន​ជាតិ​​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​​តំបន់​ចុង​ឆ្នាំ​នេះ។​ ​​ ប្អូន​​ស្រី​​របស់ វី សាវុធ​ សង្កត់​​ធ្ងន់​ថា៖«​​​ខ្ញុំ​គិត​ថា​នៅ​ជប៉ុន​ល្អ​ប្រសើរ​ច្រើន​ … Continue reading វី ស្រីខួច៖«​​​​គ្រូ​បង្វឹក​រក​​កីឡាការិនី​​​ឲ្យ​ឡាំ​គ្នា​រហូត​ ​ខ្ញុំ​គិត​ថា​លទ្ធផល​នឹង​ល្អ​នៅ​ស៊ីហ្គេម»

អ្វី​​នៅ​ពី​ក្រោយ​ខ្នង​ការ​ផ្លាស់​ប្ដូរ​ក្បាច់​ប្រយុទ្ធ​ ​របស់​ ឡុង សុភី  ​បន្ទាប់​ពី​ឈ្នះ​​ខ្សែ​ក្រវាត់​​​អម​ប្រាក់​រង្វាន់ ៤ ពាន់​ដុល្លារ

ជើង​ខ្លាំង​​ជំនាញ​កែង និង ជង្គង់​​ ឡុង សុភី ​​​បាន​ប្ដូរ​ប្រយុទ្ធ​សឹង​តែ​ ១០០% ពេល​យក​ឈ្នះ​ រឿង​ សោភ័ណ្ឌ​ដោយ​ពិន្ទុ​​នា​ ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​កាល​​​ថ្ងៃ​ទី ១៤ ​កញ្ញា​ ឆ្នាំ ២០១៩ កន្លង​ទៅ​នៅ​សង្វៀន​ ​ CNC ​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០០ ដុល្លារ​អាមេរិក។​ លោក ឡុង សាលវ័ន្ត​ ​ដែល​ជា​បង​ប្រុស​បង្កើត​ និង​​ ​គ្រូ​បង្វឹក​ផ្ទាស់​​ផង​នោះ ​​បាន​ថ្លែង​ថា៖«សុភី​ ឥឡូវ​ដ្បិត​តែ​​​​វ័យ​កាន់​តែ​ចាស់ ប៉ុន្តែ រូប​​គេ​ខំ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​។ ​ពេល​យើង​​ឈ្នះ​ រឿង សោភ័ណ្ឌ​ ​ដូច​ឃើញ​ហើយ គេ​មិន​ប្រើ​តែ​ជង្គង់​ និង​ ​កែង​​ច្រើន​ទេ​ ប៉ុន្តែ​ប្ដូរ​កណ្ដាប់​​​ច្រើន​វិញ។​ ​កណ្ដាប់​ដៃ​ផង​ ជង្គង់ និង​កែង​ ដែល​ពូក​ស្រាប់​ គឺ​​ធ្វើ​ឲ្យ​ដៃ​គូ​លំបាក។ ​យើង​​ហ្វឹកហាត់​ដើម្បី​ប្រកួត​ជា​មួយ​​កីឡាករ​ដែល​យើង​ប្រឈម»។ ​​ឡុង សុភី ​ជា​កីឡាករ​ជើង​ចាស់​មាន​បទ​ពិសោធន៍​​​ស្ថិត​ក្នុង​វ័យ​ ៣១ ​ឆ្នាំ​នា​ពេល​បច្ចុប្បន្ន​ ហើយ​​​ប្រឡូក​ការ​ប្រកួត​​តាម​កម្មវិធី​ និង ​លើ​សង្វៀន​ទូរទស្សន៍​​មិន​​តិច​ជាង​ ៦០០ … Continue reading អ្វី​​នៅ​ពី​ក្រោយ​ខ្នង​ការ​ផ្លាស់​ប្ដូរ​ក្បាច់​ប្រយុទ្ធ​ ​របស់​ ឡុង សុភី  ​បន្ទាប់​ពី​ឈ្នះ​​ខ្សែ​ក្រវាត់​​​អម​ប្រាក់​រង្វាន់ ៤ ពាន់​ដុល្លារ

គ្រូ​បង្វឹក​ ហង្ស ស៊ឺន ៖«ឡៅ ចិត្រា ​មាន​ភាគ​​រយ​ច្រើន​​ឈ្នះ​ខ្សែ​ក្រវាត់​ ​​ហើយ​​ត្រៀម​ឲ្យ​ល្អ​​នៅ​ស៊ីហ្គេម»

​ជើង​ខ្លាំង​ ឡៅ ចិត្រា​ ​​​មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​ពិសេស​៩១១​ មាន​ភាគរយ​ខ្ពស់​​​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​​​ ប្រដាល់​អធិរាជ​គុនខ្មែរ ISI PALM របស់​ PNN​​​បន្ទាប់​ពី​​​ផ្ដួល​ ឡុង ជិន ​ត្រឹម​១​នាទី​ប៉ុណ្ណោះ​នា​ដើម​ទឹក​ទី១ ​នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​កាល​ថ្ងៃ​​អាទិត្យ​ ហើយ​ ​បន្ទាប់​​ពី​ភ្ជុំ​បិណ្ឌ​រួចរាល់​ ឡៅ ចិត្រា​ ត្រូវ​បុក​ហ្វឹកហាត់​​​​ត្រៀម​ខ្សែ​ក្រវាត់​ផ​ង​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ផង​​ និង​ ​រៀប​ចំ​ខ្លួន​ទៅ​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​ផង។ ​នេះ​ជា​ការ​បង្ហើប​ឲ្យ​ពី​គ្រូ​បង្វឹក​ ហង្ស ស៊ឺន។​ ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ ​ប្រដាល់​អធិរាជ​គុនខ្មែរ ISI PALM ​​​នឹង​​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ១៣​ តុលា​ ខាង​មុខ ​ស្រប​ពេល​ ឡៅ ចិត្រា​ ​​កំពង់​រង់​ចាំ​​អ្នក​ឈ្នះ​​រវាង​ លន បញ្ញា ​និង សុខ សាវិន​​ដែល​​ត្រូវ​ប្រកួត​នា​​ថ្ងៃ​ទី​ ២២ ខែ ​កញ្ញា​ ចុង​សប្ដាហ៍​នេះ។ ​ ប្រាក់​រង្វាន់​​​លេខ​១​ម្ចាស់​​ខ្សែ​ក្រវាត់​​នេះ​ មាន​តម្លៃ​ ៤០ ​លាន​រៀល​ ស្មើ​​នឹង​ ១ ​ម៉ឺន​ដុល្លារ​​អាមេរិក។​ ​គ្រូ​បង្វឹក​ … Continue reading គ្រូ​បង្វឹក​ ហង្ស ស៊ឺន ៖«ឡៅ ចិត្រា ​មាន​ភាគ​​រយ​ច្រើន​​ឈ្នះ​ខ្សែ​ក្រវាត់​ ​​ហើយ​​ត្រៀម​ឲ្យ​ល្អ​​នៅ​ស៊ីហ្គេម»

ផាត សូដា ​ក្រាញ​ននៀល​​ក្រាស់ក្រែល​​ក្នុង​ពិភព​គុន​ចម្រុះ​ មុន​​ក្លាយ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​​ប្រដាល់​មួយ

ផាត​ សូដា ​ជា​អតីត​អ្នក​លេង​គុន​​ចម្រុះ​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា​ដែល​​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team ហើយ​រូប​គេ​ធ្លាប់​បង្ហាញ​ខ្លួន​នៅ សង្វៀន ONE Championship ​ចំនួន​៣​ដង​ ​មុន​ក្លាយ​ជា​​គ្រូ​បង្វឹក​នៅ​ក្លិប​ប្រដាល់​ ​គោ​ព្រៃ​ ​នៅ​ម្ដុំ​​ភ្នំ​ប្រសិទ្ធ​ នា​ពេល​បច្ចុប្បន្ន។ សូដា ​​ផ្អាក​ឡើង​សង្វៀន​​អន្តរជាតិ​តាំង​ពី​ប្រកួត​ចាញ់​ កីឡាករ​​ឥណ្ឌូណេស៊ី​ Elipitua Siregar នៅ​សង្វៀន​ ONE កាល​​ខែ​ ​កញ្ញា​ ឆ្នាំ​មុន​ គ្រា​ដែល​​ឳ​ពុក​ក្មេក​ឈឺ​ធ្ងន់​ ​ពេល​កម្មវិធី​​រៀប​ចំ​នៅ​ប្រទេស​ចិន។ ចំណែក ​សង្វៀន​ក្នុង​ស្រុក ​រូប​គេ​ផ្អាក​ជិត​ ២ ​ឆ្នាំ​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​គុន​ខ្មែរ។​ ​យ៉ាង​ណា​​ក្ដី​ រូប​គេ​បាន​​បង្កើត​កេរ្តិ៍​​ឈ្មោះ​​គួរ​ឲ្យ​កត់​សម្គាល់​​នៅ​ក្នុង​ស្រុក​ ​និង​ ទទួល​បាន​ការ​​អញ្ជើញ​​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​​លើ​សង្វៀន​ ONE ចំនួន ៣ ដង។ ​តាំង​ពី​​ប្រឡូក​​ក្នុង​ការ​ប្រកួត​​​ក្បាច់​គុន​ចម្រុះ​​នា​​ឆ្នាំ​ ២០១២ ​មក​ ផាត​ សូដា​ ​​មិន​ដែល​ចាញ់​ទេ​​​នៅ​សង្វៀន​ក្នុង​ស្រុក​ ប៉ុន្តែ​ស្មើ​ម្ដង។ ​ផាត សូដា ​បាន​ឲ្យ​ដឹង​ថា ៖«​តាម​ពិត​​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​ចង់​ឲ្យ​ខ្ញុំ​ទៅ​ហ្វឹកហាត់​ដែរ​ ដើម្បី​ចាប់​គូ​វ៉ៃ … Continue reading ផាត សូដា ​ក្រាញ​ននៀល​​ក្រាស់ក្រែល​​ក្នុង​ពិភព​គុន​ចម្រុះ​ មុន​​ក្លាយ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​​ប្រដាល់​មួយ

ឡុង សុភី ​ ​បង្ហើប​រឿង​សោក​ស្ដាយ​​​ថា​​គួរ​ប្រកួត Kickboxing នៅ​សង្វៀន ONE Championship

ជើង​ខ្លាំង​ ឡុង សុភី ​​ដែល​កំពុង​ត្រៀម​ខ្លួន​យ៉ាង​​ល្អ​ក្នុង​រយះ​ពេល​​ជាង​ ២ ​សប្ដាហ៍​មក​​នេះ​ដើម្បី​ប៉ះ​​ រឿង​ សោភ័ណ្ឌ ​នៅ​​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​​​ដោយ​មាន​ប្រាក់​រង្វាន់​ ​ ៤០០០​ដុល្លារ​អាមេរិក។ ​​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៤ ខែ ​កញ្ញា ឆ្នាំ​ ២០១៩ ខាង​ ​ដែល​ផ្សាយ​​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ CNC។ សុភី ​​បញ្ជាក់​ថា៖«​ សម្រាប់​ខ្ញុំ​សង្ឃឹម​ត្រឹម​​ ៥០% ​​ប៉ុណោះ​ ប៉ុន្តែ​​រឿង​ជាក់​ស្ដែង​ គឺ​ឡើង​លើ​សង្វៀន​ទើប​ដឹង។ ​យើង​អាច​មើល​ស្ថានការណ៍​ និង​ចិត្ត​សាស្ត្រ​គូ​ប្រកួត​ រឿង សោភ័ណ្ឌ សិន និង​ត្រូវ​បត់​បែន​តាម​ស្ថានការណ៍»។ យ៉ាង​ណា​ក្ដី​ ​ឡុង សុភី ​បាន​បង្ហើប​រឿង​សោក​ស្ដាយ​​មួយ​កាល​ទៅ​ប្រកួត​សង្វៀន​ ONE: CHAMPIONS AND WORRORS ​ ​នា​​ឆ្នាំ ២០១៣​ យ៉ាង​ដូច្នេះ​​៖«​​តាម​ពិត​ខ្ញុំ​គួរ​តែ​ប្រកួត​​ក្នុង​កម្មវិធី​ Kickboxing ​ដែល​ស្រដៀង​គុន​ខ្មែរ​ដែរ​ ប៉ុន្តែ គេ​​បិទ​កែង។ ​​កាល​​នោះ​​ហ្វឹកហាត់​ត្រៀម​ប្រកួត​ MMA​​បាន​តិច​ណាស់​ ​ ខ្ញុំ​ស្ដាយ​ក៏​ស្ដាយ​ … Continue reading ឡុង សុភី ​ ​បង្ហើប​រឿង​សោក​ស្ដាយ​​​ថា​​គួរ​ប្រកួត Kickboxing នៅ​សង្វៀន ONE Championship

មាស ម៉ើ រៀប​ចំ​ខ្លួន​​ប៉ង​​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​ចុង​ឆ្នាំ​នេះ​

អ្នក​​លេង​គុន​​ចម្រុះ​ មាស ​ម៉ើ​ ​​​​​ដែល​​មាន​បទ​ពិសោធន៍​​ក្នុង​ការ​ប្រកួត​​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ និង​ សង្វៀន​ ONE Championship ​នា​ពេល​កន្លង​មក​​បាន​វិល​មក​​ប្រឡូក​​ការ​​ប្រកួត​​ម្ដង​ទៀត​ពេល​គេ​ឃើញ​ចូល​រួម​ក្រុម​​​កីឡា​នគរបាល​ជាតិ​​ទៅ​ប្រកួត​នៅ​ចិន​​ក្នុង​រយៈ​ពេល​ ២ សប្ដាហ៍​កន្លង​ទៅ​នេះ។​ ​រឿង​នេះ​​​​បង្កើត​ជា​ចម្ងល់​យ៉ាង​ច្រើន​ ថា​តើ​អ្នក​លេង​ក្បាច់​គុន​​ជើង​ចាស់​រូប​នេះ​​​អាច​វិល​មក​រក​​សង្វៀន​វិញ​​​យ៉ាង​ណា? ទាក់​ទិន​​​​ចម្ងល់​នេះ​ មាស ​ម៉ើ​ គូស​បញ្ជាក់​ថា៖«​បាទ!​​ខ្ញុំ​បាន​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​កីឡា​នគរបាល​​ជាតិ​ដែល​ប្រកួត​​នៅ​ចិន​តាម​ការ​ស្នើ​សុំ​របស់​ថ្នាក់​ដឹក​នាំ។ ​ខ្ញុំ​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ជីជិតស៊ូ។ ​ស្ដាយ​ខ្ញុំ​ឈ្នះ​ជុំ​ទី១​ និង​ ទី២ តែ​ចាញ់​ជុំ​ទី៣។ ​តាម​ពិត​ខ្ញុំ​ត្រូវ​ប្រកួត​​យូដូ​ តែ​មាន​កីឡាករ​យើង​ម្នាក់​ទៀត​ប្រកួត​ហើយ។ ​ដូច្នេះ​កុំ​ឲ្យ​ជាន់​គ្នា​ ខ្ញុំ​ក៏​ទៅ​វ៉ៃ​ វិញ្ញាសា​ជីជិតស៊ូ​វិញ​ទៅ»។ ​​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២​​​កំពុង​តែ​រក្សា​លំនឹង​​គីឡូ​ត្រឹម​​ ៦៥ ​ឬ ៦៦ គីឡូក្រាម​ដើម្បី​​ដាក់​គោល​ដៅ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​​បាន​ម្ដង​ក្នុង​ជីវិត។ ​​​អ្នក​លេង​​ក្បាច់​គុន​​យូដូ​ដែល​ឡើង​​ប្រកួត​សង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ​ ២០១៣​ ​មក​នោះ​​ធ្លាប់​​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ និង​ ​កម្មវិធី​យុវជន​មួយ​ចំនួន​ក្នុង​វិញ្ញាសា​យូដូ​ ប៉ុន្តែ​មិន​ធ្លាប់​​ចូល​រួម​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​​នោះ​ឡើយ។ វីដេអូ មាស ម៉ើ ប្រកួត  Kelly https://www.onefc.com/videos/meas-meul-vs-edward-kelly-3/   កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​​​វ័យ​ ​២៩ ឆ្នាំ​​គូស​​បញ្ជាក់​ថា៖«​​​ខ្ញុំ​អាច​សម្រក​គីឡូ​បាន​ពី​ ​ជាង​៨០​គីឡូ​​មក​ត្រឹម​ ៦៦ គីឡូក្រាម​ក្នុង​រយៈ​ពេល​ … Continue reading មាស ម៉ើ រៀប​ចំ​ខ្លួន​​ប៉ង​​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​ចុង​ឆ្នាំ​នេះ​