Kong Sambo ONE Championship Kun Khmer Khmer Komlang

ម្ចាស់ក្លឹបអាណាចក្រប្រយុទ្ធថា គង់ សំបូរ នឹងប្រកួតផ្ទុះឆាកONE Championshipនៅសិង្ហបុរី

ក្រោយពីទទួលបានផ្លែផ្កាច្រើនពីអាជីពប្រដាល់សេរីនៅក្នុងស្រុក គង់ សំបូរ ដែលសព្វថ្ងៃហ្វឹកហាត់នៅក្លឹប «អាណាចក្រប្រយុទ្ធ» ទទួលបានឱកាសដ៏ពិសេសមួយដើម្បីបញ្ចេញស្នាដៃនៅសង្វៀនពិភពលោក ONE Championship នៅថ្ងៃសុក្រ ទី២២ ខែកុម្ភះសប្តាហ៍នេះ។ ខណៈពេលនេះ គាត់បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីហើយ ក្នុងនោះក៏មានស្ថាបនិកក្លឹប KFG លោក Kwok Leung Tsang និងលោកគ្រូបង្វឹក ជា រិទ្ធ ដើម្បីត្រៀមរួចរាល់សម្រាប់ប៉ះគូប្រកួតជនជាតិចិន Zhang Chenlong ក្នុងការប្រកួត kickboxing បែបទម្ងន់ ៦៥.៨គក។ Kwok Leung ម្ចាស់ក្លឹប KFG រៀបរាប់ថា៖ «វាជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់គាត់។ លើកទីមួយហើយបានប្រកួតក្រៅប្រទេសពីកម្ពុជាទៅសិង្ហបុរី ទឹកដីខុសគ្នាឆ្ងាយដូចមេឃនិងដី»។ កីឡាករកម្ពុជាវ័យ២៣ឆ្នាំ ដែលមានទីលំនៅនៅខេត្តសៀមរាប ដំបូងឡើយត្រូវបានគេដាក់ឲ្យប្រកួតក្នុងតារាងគូបឋម ប៉ុន្តែបន្ទាប់មកត្រូវបានផ្លាស់ប្តូរឲ្យប្រកួតក្នុងតារាងគូសំខាន់វិញ នេះរឹតតែទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនទូទាំងពិភពលោកកាន់តែខ្លាំងថែមទៀត។ មុនការប្រកួតខាងមុខនេះ ក្រុមការងារទាំងមូលបានសិក្សាស្នៀតត្រៀមទប់ទល់គូប្រកួតភាគីចិនយ៉ាងហ្មត់ចត់ ហើយបង្ហើបថាមានគម្រោងធ្វើឲ្យជនរួមជាតិភ្ញាក់ផ្អើលតែម្តង។ Kwok Leung ពន្យល់៖ «បើសិនប្រៀបធៀបគុនខ្មែរទូទៅ ជាមួយ kickboxing វាខុសគ្នាខ្លាំងខាងល្បឿនទាត់។ យើងនឹងបង្កើនល្បឿនចូលពីស្នៀតមួយទៅមួយទៀតឲ្យរហ័ស បន្តចូលរហូតដៃគូអត់មានឱកាស កាត់បន្ថយការចាំ និងកាត់បន្ថយការរង»។ … Continue reading ម្ចាស់ក្លឹបអាណាចក្រប្រយុទ្ធថា គង់ សំបូរ នឹងប្រកួតផ្ទុះឆាកONE Championshipនៅសិង្ហបុរី

Vivaddhana “Vi” Khaou, Jessa Khan, Chan Rothana Khmer Komlang

អ្នកដឹកនាំក្លឹបបោកចំបាប់ ខូវ វិវឌ្ឍនា មានឆន្ទៈនាំយកក្បាច់បោកចំបាប់សម័យថ្មីចូលកម្ពុជា

បច្ចុប្បន្នវិស័យក្បាច់គុនកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានកីឡាករទេព្យកោសល្យជាច្រើនរូបបញ្ចេញមុខមាត់ជាហូរហែរនៅតាមស្ថាប័នធំៗរួមទាំង ONE Championship ផងដែរ។ យ៉ាងណាមិញមានកីឡាជាតិតែ ពីរឬបីប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា រីឯកីឡាផ្នែកបោកចំបាប់វិញពុំសូវមានប្រជាប្រិយភាពប៉ុន្មានទេ។ ដើម្បីត្រួសត្រាយផ្លូវឲ្យកីឡាមួយនេះបានលេចធ្លោនឹងគេលោក ខូវ វិវឌ្ឍនា ហៅ វី បានបង្កើតក្លឹបហាត់កីឡាចំបាប់ ជីជីតស៊ូ ដែលមានលោកជាអ្នកដឹកនាំផ្ទាល់។ ក្នុងវ័យ ៣០ឆ្នាំ វី ទទួលបានខ្សែក្រវាត់ពណ៌ស្វាយពីកីឡារជីជីតស៊ូ ទៅហើយដែលគាត់ហាត់ត្រឹមតែជាង៣ឆ្នាំសោះ។ ថ្វីបើខ្លួនក្មេងខ្ចីក្នុងវិស័យកីឡាមួយនេះមែន វី បានទទួលជោគជ័យជាបន្តបន្ទាប់ ក្រោយពីក្លឹបហាត់បោកចំបាប់នេះត្រូវបានបង្កើតនៅរាជធានីភ្នំពេញ។ គាត់ក៏បានជួយបង្ហាត់កីឡាករល្បីៗជាច្រើនពីស្នៀតបោកចំបាប់ ដូចជាអ្នកប្រដាល់ជើងចាស់របស់ ONE Championship ចាន់ រតនា កីឡាករនេស្សីរីយ៉ា Emmanuel Onyedikachi របស់ ONE Warrior Series និងតារា ជីជីតស៊ូ ទើបរះថ្មី ខាន់ ចេសា ផងដែរ។ កាលពីខែសីហា ឆ្នាំ ២០១៨ កន្លងមក ខូវ វិវឌ្ឍនា ជាបុគ្គលសំខាន់ម្នាក់ក្នុងការបង្វឹកកីឡាការិនី ខាន់ ចេសា ដើម្បីត្រៀមចូលប្រកួតអាស៊ីហ្គេម … Continue reading អ្នកដឹកនាំក្លឹបបោកចំបាប់ ខូវ វិវឌ្ឍនា មានឆន្ទៈនាំយកក្បាច់បោកចំបាប់សម័យថ្មីចូលកម្ពុជា

Vivaddhana “Vi” Khaou, Jessa Khan, Chan Rothana Khmer Komlang

How Vivaddhana Khaou Is Building Up Cambodia’s Jiu-Jitsu Scene

The martial arts scene in Cambodia has skyrocketed in the last couple of years, with a number of Khmer talents showcasing their skills in leading organizations like ONE Championship. However, only a few aspects of the martial arts game has seen a more significant improvement than the local grappling community in "The Kingdom of Wonder." … Continue reading How Vivaddhana Khaou Is Building Up Cambodia’s Jiu-Jitsu Scene