MagicQuest Entertainment ដែលជាផលិតកម្មហូលីវូដបង្កើតតាំងពីឆ្នាំ១៩៧៥ កំពុងស្វែងរកកីឡាករគុនខ្មែរវ័យក្មេងភេទប្រុស ដើម្បីចូលរួមសម្ដែងភាពយន្ត។ តារាហូលីវូដនិងជាផលិតករ Bo Svenson កំពុងមានបំណងមកថតភាពយន្តនៅប្រទេសកម្ពុជា។ ផលិតករសញ្ជាតិស៊ុយអែត-អាមេរិក Svenson បានទាក់ទងមកកាន់ក្រុម The Riel Team (TRT) មានទីតាំងនៅខេត្តបាត់ដំបង ដែលក្រុមនេះកំពុងគ្រប់គ្រងកីឡាករគុនខ្មែរមួយចំនួនដូចជា កែវ រំចង់ជាដើម។ TRT នឹងព្យាយាមពិគ្រោះយោបល់និងជួយ Svenson និងក្រុមហូលីវូដរបស់លោកដើម្បីឲ្យការផលិតបានឈានទៅមុខជាមួយគ្រោងដ៏ភ្ញាក់ផ្អើលនេះ។ “នេះគឺជាឱកាសធំផ្សេងទៀតសម្រាប់គុនខ្មែរឈានទៅផ្សព្វផ្សាយទៅបរទេសនិងចែករំលែកវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ សម្ដីរបស់លោក Matias Andres ស្ថាបនិកមួយរូបរបស់ The Riel Team។ " Svenson គឺជាតារាសម្ដែងល្បីម្នាក់ធ្លាប់ធ្វើការជាមួយតារាហូលីវូដល្បីៗជាច្រើនដូចជា Quentin Tarantino និង Clint Eastwood ជាដើម”។ “នេះជាមោទនភាពមួយដែលបានលោកមកថតភាពយន្តនៅកម្ពុជា និងជាឱកាសដ៏ធំសម្រាប់លោកដើម្បីបង្វែរខ្សែភាពយន្តដែលឈ្នះពានរង្វាន់របស់គាត់ទៅជាខ្សែភាពយន្តដែលនិយាយអំពីមោទនភាពរបស់ជាតិគឺគុនខ្មែរ”។ Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex … Continue reading ផលិតកម្មហូលីវូដ ប្រកាសស្វែងរកកីឡាករគុនខ្មែរចូលរួមសម្ដែងភាពយន្ត
Category: Kun Khmer
Hollywood Searches for Cambodian Kun Khmer Action Movie Hero
MagicQuest Entertainment, a Hollywood production company since 1975, is seeking a young male Kun Khmer fighter to star in its action-packed motion picture. Hollywood actor and Oscar Academy member Bo Svenson has developed the award winning screenplay “Charya - A Champion For All” and is now looking to film it in Cambodia. Swedish-American Svenson has … Continue reading Hollywood Searches for Cambodian Kun Khmer Action Movie Hero
មាស ម៉ើ គ្រោងត្រលប់មកកាន់សង្វៀនជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម
អ្នកលេងក្បាច់គុនយូដូ មាស ម៉ើ ដែលមានបទពិសោធន៍នៅសង្វៀន ONE Championship ចំនួន៣លើកកន្លងមក បានដាក់គោលដៅឡើងប្រកួតលើសង្វៀនវិញបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមបញ្ចប់ទៅនាថ្ងៃទី ១០ ខែ ធ្នូ ថ្មីៗនេះ។ មាស ម៉ើ បានខកបំណងក្នុងការយកមេដាយជូនជាតិ និង សម្រាប់ខ្លួនឯងក្រោយចាញ់ជុំទី២នៅស៊ីហ្គេម នាពេលថ្មីៗនេះ។ រូបគេបានយកឈ្នះកីឡាករម៉ាឡេស៊ី នៅជុំទី១ ប៉ុន្តែបែរចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន នៅជុំទី២ហើយមិនអាចឆ្លងទៅដល់វគ្គយកមេដាយជូនកម្ពុជាឡើយ។ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២ និង ជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះក្នុងស្រុកនិងអន្តរជាតិបានផ្អាករត់ឡានទួរីស ១២ កៅអីពីកំពង់ធំ-ភ្នំពេញកាលជិត១ឆ្នាំមកហើយដើម្បីត្រៀមខ្លួនប្រកួតនៅស៊ីហ្គេម ប៉ុន្តែមិនអាចទទួលបានលទ្ធផលល្អ ព្រោះនេះជាលើកទី១ សម្រាប់រូបគេនៅព្រឹត្តិការណ៍កីឡាកម្រិតអាស៊ានមួយនេះ។ បែបណាក្ដី មាស ម៉ើ បង្ហាញភាពសោកស្ដាយដែលធ្វើមិនបានល្អនៅស៊ីហ្គេមសម្រាប់ខ្លួនឯងយ៉ាងដូច្នេះ ៖«ខ្ញុំសោកស្ដាយក្នុងការប្រកួតលើកដំបូងនៅស៊ីហ្គេមរបស់ខ្ញុំពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីននៅជុំទី២។ ខ្ញុំចង់ឈ្នះមេដាយដើម្បីគ្រួសារខ្ញុំនិងជូនអ្នកគាំទ្រ។ ខ្ញុំបានប្រឹងខ្លាំងណាស់ តែលទ្ធផលវាមិនដូចការគិតទុកនោះទេ»។ https://www.onefc.com/videos/meas-meul-vs-edward-kelly-4/ មាស ម៉ើ ដែលខកខានឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ បានគូសបញ្ជាក់ថា៖«ខ្ញុំសម្រាកនៅជាមួយគ្រួសារ … Continue reading មាស ម៉ើ គ្រោងត្រលប់មកកាន់សង្វៀនជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម
អាល់បឺត វីរៈជ័យនិយាយអំពីការប្រគួត MTGP របស់កែវរំចង់ថា “វាជារឿងល្អសម្រាប់គុនខ្មែរ”
អាល់បឺត វីរៈជ័យប្រហែលជាបានកើតក្នុងប្រទេសបារាំងមែន ប៉ុន្តែបេះដូងរបស់គាត់ស្ថិតនៅប្រទេសកម្ពុជា។ ម្ចាស់ជើងឯកគុនចម្រុះមួយថៃគឺជាអ្នកប្រយុទ្ធដ៏ជោគជ័យមួយរបស់កម្ពុជា ហើយឥឡូវនេះគាត់កំពុងគ្រប់គ្រងកាយសម្ព័ន្ធដ៏ល្បីល្បាញមួយក្នុងប្រទេសបារាំងដែលមានឈ្មោះថា The Temple Bordeaux។ នៅថ្ងៃទី២៤ ខែវិច្ឆកា កូនសិស្សរបស់អាល់បឺតឈ្មោះ Omar Samb នឹងធ្វើការប្រគួតជាមួយអធិរាជគុនខ្មែរកែវ រំចង់ក្នុងទំងន់៧០គីឡូក្រាម សម្រាប់ជើងឯក Muay Thai Grand Prix។ ការប្រគួតជើងឯករវាងសាមនិងរំចង់ វាមិនមែនជារឿងងាយស្រួលសម្រាប់អាល់បឺតក្នុងការទទួលយកទេ ដោយសារតែគាត់មានអារម្មណ៏ថាមានការបែងចែករវាងបារាំងនិងកម្ពុជា។ “ខ្ញុំបានបដិសេធការប្រគួតនេះប្រហែលជាបីបួនដងហើយ” អាល់បឺតបានប្រាប់លោកម៉ាទែសដែលមកពីគុនខ្មែរកម្លាំង។ “ប៉ុន្តែយើងត្រូវការអ្នកប្រយុទ្ធដែលតំណាងឲ្យកម្ពុជា។ ដូចនេះហើយ យើងក៏រៀបចំការប្រគួត ដោយសារតែវាជាការលើកកំពស់ដ៏ល្អមួយ មិនមែនសម្រាប់តែការប្រគួតនោះទេ ក៏ប៉ុន្តែវាក៏សម្រាប់គុនខ្មែរផងដែរ។” “នេះជាមូលហេតុដែលខ្ញុំទទួលយកការប្រគួត។ គុនខ្មែរនឹងរីកចំរើនឡើង ហើយអ្នករាល់គ្នានឹងស្គាល់គុនខ្មែរ។ នេះគឺជាឱកាសល្អសម្រាប់កម្ពុជាក្នុងការបង្ហាញខ្លួនក្នុងការប្រគួតធំៗ” “វាមិនមានបញ្ហានោះទេប្រសិនបើឈ្នះឬចាញ់ ព្រោះនៅក្រោយពីការប្រគួតយើងទាំងអស់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។” កែវ រំចង់ តទល់ជាមួយ អូម៉ា សាម ការប្រគួតជើងឯករវាងអូម៉ា សាម និងកែវ រំចង់នឹងប្រព្រឹត្តឡើងនៅក្នុងសង្វៀន Bataclan ទីក្រុងបារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយការលក់សំបុត្រចូលទស្សនា Muay Thai Grand … Continue reading អាល់បឺត វីរៈជ័យនិយាយអំពីការប្រគួត MTGP របស់កែវរំចង់ថា “វាជារឿងល្អសម្រាប់គុនខ្មែរ”
Albert Veera Chey on Keo Rumchong’s MTGP fight: “It’s good for Kun Khmer”
Albert Veera Chey may have been born in France, but his heart belongs to Cambodia. The Muay Thai multiple world champion is one of Cambodia's most accomplished fighters, and now he runs one of France's most prolific gyms: The Temple Bordeaux. On 24 November, Albert's student Omar Samb will take on Kun Khmer legend Keo … Continue reading Albert Veera Chey on Keo Rumchong’s MTGP fight: “It’s good for Kun Khmer”
គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ដាក់គោលការណ៍បណ្ដុះកីឡាករវ័យក្មេងជំនាន់ក្រោយៗ
លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកក្លិប Cambodian Top Team បានដាក់គោលការណ៍ទទួលកីឡាករវ័យក្មេងជំនាន់ក្រោយដើម្បីស្នងតំណែងគុនខ្មែរ ឬ គុនចម្រុះក្នុងគោលដៅទៅប្រកួតលើកឆាកអន្តរជាតិឲ្យកាន់តែមានលទ្ធផលល្អប្រសើរ។ ម្ចាស់ក្លិប Cambodian Top Team បានថ្លែងថា៖«បាទបង... យើងហាត់សុខភាពផង ប៉ុន្តែ មិនភ្លេចចំពោះកូនសិស្សអាជីពនោះទេ។ កូនសិស្សអាជីពខ្ញុំទទួលហាក់រើសបន្តិច មិនមែនចេះតែយកៗទេ។ បច្ចុប្បន្ន ខ្ញុំមានកីឡាករវ័យក្មេង ៣ នាក់ដែលមើលទៅមានទេពកោសល្យល្អ។ ឥឡូវនេះមានកូនសិស្សក្មេង មត្ស្យ ច័ន្ទរាជ្យ ទើបអាយុ ១០ ឆ្នាំ ប៉ុន្តែឡើងប្រកួតបានចំនួន ៤ ដង ឈ្នះ ២ និង ចាញ់ ២ដង។ គេមានវ៉ៃមានក្បាច់ល្អ និង ទេពកោសល្យល្អ»។ ការដាក់គោលដៅរើសកីឡាករក្មេងៗនេះ ដើម្បីបន្ថែមពីលើកូនសិស្សដែលមានស្រាប់ ដូចជា រិន សារ័ត្ន, អរុណា ច័ន្ទរាជ្យ, ឡុង ឡា, ស៊ឹម ប៊ុនស្រ៊ន់, មាស ម៉ើ, … Continue reading គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ដាក់គោលការណ៍បណ្ដុះកីឡាករវ័យក្មេងជំនាន់ក្រោយៗ
កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”
ការប្រកួតចុងក្រោយរបស់អ្នកគឺនៅទីក្រុងភ្នំពេញ។ តើអ្នកបានកំពុងតែធ្វើអ្វីដែរចាប់តាំងពីពេលនោះមក? - ខ្ញុំបានឈ្នះការប្រកួតនៅភ្នំពេញដោយឯកឆ័ន្ទក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ។ហើយចាប់តាំងពីពេលនោះមក ខ្ញុំបាននិងកំពុងតែប្រមូល និងរៀបចំឯកសារនានាទៅដាក់ទៅសហព័ន្ធ និងដាក់ទៅបារាំងសម្រាប់ការប្រកួតនៅទីនោះ។ ក្នុងពេលជាមួយគ្នានេះដែរ ជីដូនរបស់ខ្ញុំបានទទួលមរណភាពកាលពី២-៣ថ្ងៃមុនហើយខ្ញុំពិតជាមមាញឹកនឹងពិធីបុណ្យសពរបស់គាត់ខ្លាំងណាស់។ តើអ្នកមានអារម្មណ៍ និងការព្រួយបារម្ភយ៉ាងណាដែរ? - ខ្ញុំមានរម្មណ៏សប្បាយធម្មតា ប៉ុន្តែទំងន់របស់ខ្ញុំធ្វើអោយខ្ញុំព្រួយបារម្ភបន្តិច។ ខ្ញុំត្រូវសម្រកទម្ងន់ចំនួន៥ គីឡូក្រាមដើម្បីផ្គូរផ្គងជាមួយការប្រកួតបន្ទាប់របស់ខ្ញុំ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ព្រោះខ្ញុំដឹងពីរបៀបបញ្ចុះទម្ងន់។ តាមពិតទៅ ខ្ញុំញុំាអាហារដូចជនបរទេសអីចឹង គឺថាមិនហូបបាយទេព្រោះបាយធ្វើឲ្យយើងធាត់បាន មានហូបតែសាច់ និងបន្លែតែប៉ុណ្ណោះ។ ខ្ញុំក៏បានរត់ជាទៀតទាត់រាល់ថ្ងៃដែរ ដោយរត់ពេលព្រឹកផង និងពេលល្ងាចផង។ Shop Fairtex Kun Khmer - The best Fairtex prices in the world! http://www.FairtexKunKhmer.com អ្នកនឹងប្រកួតជាមួយដៃគូមកពីម៉ុងហ្គោលីនៅថ្ងៃទី ១៣ ខែតុលានៅខេត្តបាត់ដំបងតើអ្នកនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះយ៉ាងដូចម្តេចដែរ? - ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ វាមិនមែនជាសំណួរដែត្រូវសួរថាតើខ្ញុំនឹងត្រៀមខ្លួនបែបណាទេ ពីព្រោះតាមពិតខ្ញុំបាននិងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតនេះតាំងពីដើមមកម្ល៉េះ។ ខ្ញុំបានមើលវីដេអូនៃការប្រកួតជាច្រើនរបស់គាត់ មើលពីបច្ចេកទេសនៃការប្រកួតរបស់គាត់ និងក៏ដូចជារបៀបវាយរបស់គាត់ដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងឈ្នះ ៧០ ភាគរយក្នុងការប្រកួតជាមួយគាត់នៅលើសង្វៀន។ កីឡាករ រឿង … Continue reading កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”