អ្នកលេងគុនចម្រុះ ចាន់ រតនា និង ជាកីឡាករម្នាក់ជាប់កិច្ចសន្យាប្រកួតនៅសង្វៀនលំដាប់ពិភពលោក ONE Championship នោះបានបង្ហើបអំពីកីឡាករជាមិត្តរូប ឬ Idol ដែលខ្លួនចូលចិត្តគឺ ជាកីឡាករជើងខ្លាំងគុនចម្រុះអតីតម្ចាស់ខ្សែក្រវាត់ featherweight និង lightweight កីឡាករ Conor McGregor មកពីសាធារណរដ្ឋអៀរឡង់។ ចាន់ រតនា បានគូសបញ្ជាក់ថា៖«បាទបងខ្ញុំស្រលាញ់ការប្រកួតរបស់ Conor McGregor មើលទៅពិតជាខ្លាំងណាស់ជាពិសេសការបញ្ចប់ដៃគូដោយកណ្ដាប់ឆ្វេង អស្ចារ្យមែនទែន។ ខ្ញុំតែងតែតាមដានពេល Conor ឡើងប្រកួតជារឿយៗ។ គាត់ជាកីឡាករហាត់អាជីពច្បាស់លាស់ ហើយ ពេលទស្សនាវីដេអូរបស់គាត់ ខ្ញុំតែងតែខំប្រឹងដើម្បីធ្វើឲ្យល្អនៅសង្វៀនអន្តរជាតិ ONE»។ https://youtu.be/eUUH8VAQRhE Shop Fairtex Kun Khmer - The best prices on Fairtex in the world http://www.FairtexKunKhmer.com ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» គឺជាកីឡាករកម្ពុជាល្អបំផុតម្នាក់ដែលធ្វើបានល្អនៅសង្វៀនពិភពលោក ONE Championship … Continue reading កីឡាករកំពូលគុនចម្រុះរូបណាជានិមិត្តរូបរបស់ ចាន់ រតនា?
Category: MMA Cambodia
ពាក្យឌឺដងដាក់គ្នារវាង ខុន ស៊ីចាន់ និង Roshan Mainam មុនការប្រកួតថ្ងៃ ៨ វិច្ឆិកា
ខុន ស៊ីចាន់ សិស្សក្បាច់គុនចម្រុះមកពី Phnom Penh MMA ត្រូវឡើងមកតតាំងនឹងជើងខ្លាំងគុនចម្រុះឥណ្ឌា Roshan Mainam ក្នុងកម្មវិធី ONE: MASTERS OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន។ ខុន ស៊ីចាន់ មានក្បាច់បាតខាងគុនខ្មែរ ខណៈដែល Roshan Mainam មានក្បាច់បាតហាត់ដំបូងខាងចំបាប់។ មុនការប្រកួតចាប់ផ្ដើម កីឡាករគុនចម្រុះដែលត្រូវប្រកួតក្នុងទម្ងន់ Flyweight បានផ្ញើសារដាក់គ្នាមុនប្រកួតចាប់ផ្ដើមដូចខាងក្រោម។ Shop Fairtex Kun Khmer - The best prices on Fairtex in the world http://www.FairtexKunKhmer.com https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/ ស៊ីចាន់ ដែលមានបទពិសោធន៍ ONE Championship ចំនួន ៤ដងបានថ្លែងថា៖« ខ្ញុំដឹងថា Roshan … Continue reading ពាក្យឌឺដងដាក់គ្នារវាង ខុន ស៊ីចាន់ និង Roshan Mainam មុនការប្រកួតថ្ងៃ ៨ វិច្ឆិកា
ចាន់ រតនា ៖«ខ្ញុំមិនហ៊ានថាខ្ញុំអ្នកអាជីព ប៉ុន្តែខ្ញុំធ្វើខុសប្លែកពីកីឡាករកម្ពុជាខ្លះ»
ចាន់ រតនា ជាអ្នកលេងយុទ្ធគុនខម និង គុនខ្មែរ ប៉ុន្តែ អាចប្រកួតក្បាច់គុនចម្រុះតំណាងឲ្យកម្ពុជានៅសង្វៀនលំដាប់ពិភពលោក ONE Championship បានយ៉ាងល្អមួយរយៈចុងក្រោយនេះ។ ទោះជាបែបណាក្ដី កីឡាករវ័យ៣៣ ឆ្នាំរូបនេះមិនហ៊ានអះអាងថាខ្លួនឯងមានលក្ខណៈអាជីពគ្រប់គ្រាន់ឡើយនៅកម្ពុជា ប៉ុន្តែរូបគេបានធ្វើរឿងជាច្រើនដែលកីឡាករកម្ពុជាផ្សេងទៀតមិនសូវបានធ្វើជាប្រចាំ។ ចាន់ រតនា បានបង្ហើបថា៖«បើនៅស្រុកគេ ខ្ញុំឃើញគេមានលក្ខណៈអាជីពច្រើនជាងយើងទាំងការហ្វឹកហាត់ និង ឡើងប្រកួត ប៉ុន្តែសម្រាប់ខ្ញុំ វាមិនទាន់អាជីពពេញលេញ ហើយ ខ្ញុំក៏មិនហ៊ានថាខ្លួនឯងដែរ។ តែខ្ញុំបានខំហ្វឹកហាត់ជាប្រចាំ មានការតមអាហារត្រឹមត្រឹមត្រូវពេលត្រៀមប្រកួត ហើយ ខ្ញុំមានគ្រូគ្រប់ផ្នែកពាក់ព័ន្ធជួយខ្ញុំ និងហាត់ទៅតាមម៉ោងដែលបានរៀបចំប្រចាំថ្ងៃ។ ខ្ញុំមានគ្រូដើម្បីប្រឹក្សាច្រើនខុសប្លែកពីគេខ្លះ»។ https://www.onefc.com/videos/gustavo-balart-vs-chan-rothana/ Shop Fairtex Kun Khmer - The best prices on Fairtex in the world http://www.FairtexKunKhmer.com រតនា ជាកីឡាករកម្ពុជា ដែលខំហ្វឹកហាត់ខ្លាំងក្លាតាំងពីសាច់ហើមៗមិនទាន់ល្អកាលនៅប្រកួតគុនខ្មែរនៅលើសង្វៀនក្នុងស្រុក។ មិនយូរប៉ុន្មាន រូបគេបានប្រែក្លាយសាច់ដុំទៅជាកង់ៗ និង ហំហាននៅពេលឈានជើងចូលប្រកួតក្បាច់ចម្រុះលើសង្វៀន ONE Championship តាមរយៈការហ្វឹកហាត់ត្រឹមត្រូវ។ … Continue reading ចាន់ រតនា ៖«ខ្ញុំមិនហ៊ានថាខ្ញុំអ្នកអាជីព ប៉ុន្តែខ្ញុំធ្វើខុសប្លែកពីកីឡាករកម្ពុជាខ្លះ»
៣ចំណុចអ្នកអាចមិនដឹងអំពី ខុន ស៊ីចាន់ មុនការប្រកួតនៅ ONE
អ្នកលេងគុនចម្រុះមកពីខេត្តឧត្តរមានជ័យ ខុន ស៊ីចាន់ ត្រូវជួបកីឡាករឥណ្ឌា Roshan Mainam ដែលជំនាញខាងចំបាប់នៅក្នុងកម្មវិធី ONE: MASTERS OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន។ ៣ ចំណុចនេះអ្នកអាចមិនដឹងអំពីកីឡាករកម្ពុជាមុនទៅប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោកONE Championship។ ១-ចាកឆ្ងាយគ្រួសារដើម្បីត្រៀមខ្លួន ដ្បិតមិនបានមកហ្វឹកហាត់នៅក្លិបល្អប្រសើរនៅរាជធានីភ្នំពេញដោយសារមានគ្រួសារនៅខេត្ត ស៊ីចាន់ បានហ្វឹកហាត់គុនខ្មែរជាប្រចាំនៅឯស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ រឹតតែពិសេស ក្នុងរយៈពេលមួយខែមកនេះ ស៊ីចាន់ បានចាកឆ្ងាយពីប្រពន្ធកូនមកបោះជុំរុំហ្វឹកហាត់ត្រៀមប្រកួតក្នុងកម្មវិធី ONE: MASTER OF FATE នាក្រុងភ្នំពេញដោយស្នាក់នៅជាមួយគ្រូបង្វឹក Alan Mccune និង ញុំារបបអាហារត្រឹមត្រូវ។ អំឡុងពេលបោះជុំរុំ ហ្វឹកហាត់នេះ រូបគេមានការតាំងចិត្តខ្ពស់ដើម្បីទទួលបានជ័យជម្នះ និង គោលដៅដើម្បីទទួលបានប្រាក់រង្វាន់កើនឡើងផងដែរ។ ស៊ីចាន់ បានកំហិតពេលវេលាទៅជួបគ្រួសារនៅ ស្រុកអន្លង់វែងតិចតួចបំផុត។ Shop Fairtex Kun Khmer - The best prices … Continue reading ៣ចំណុចអ្នកអាចមិនដឹងអំពី ខុន ស៊ីចាន់ មុនការប្រកួតនៅ ONE
ខុន ស៊ីចាន់ រៀនសូត្រច្រើនពីបរាជ័យក្រោមក្បាច់ឃ្លេរបស់ Rudy Agustian
លោក Alan Mccune ដែលជាគ្រូបង្វឹកផ្ទាល់របស់ ខុន ស៊ីចាន់ បានថ្លែងថាកូនសិស្សរបស់ខ្លួនត្រៀមខ្លួនបានយ៉ាងល្អដើម្បីប្រកួតក្នុងកម្មវិធី ONE: MASTER OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខនាទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ ការថ្លែងយ៉ាងដូច្នេះរបស់គ្រូបង្វឹករូបនេះ មុនពេល ខុន ស៊ីចាន់ ត្រូវប្រឈមនឹង Roshan Mainam ដែលជាជើងខ្លាំងគុនចម្រុះជំនាញក្បាច់ចំបាប់មកពីឥណ្ឌា នាដើមខែ វិច្ឆិកា ខាងលើ និង ក្លាយជាការប្រកួតដ៏ជក់ចិត្តមួយ។ ខុន ស៊ីចាន់ បានរៀនពីភាពជូរចត់ពេលចាញ់ឃ្លេរើខ្លួនមិនរួចពីសំណាក់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលខែ កុម្ភៈឆ្នាំ ២០១៩ កន្លងទៅនៅសិង្ហបុរី។ នេះជារឿងដែលបានរៀនសូត្របន្ថែមនិងមិនអាចឲ្យរឿងនេះកើតឡើងជាថ្មីម្ដងទៀតឡើយ។ លោក Alan បានគូសបញ្ជាក់ថា៖«យើងរៀបផែនការបានល្អ ដោយមានការគាំទ្រពីលោក Derek Bidaut អ្នកគ្រប់គ្រងក្លិបប្រដាល់ Prodal Fight and Fitness Gym ព្រោះទទួលការហ្វឹកហាត់ជាប្រចាំនៅទីនោះ។ … Continue reading ខុន ស៊ីចាន់ រៀនសូត្រច្រើនពីបរាជ័យក្រោមក្បាច់ឃ្លេរបស់ Rudy Agustian
ស សី នឹងវិលមកបង្ហាត់គុនខ្មែរក្នុងស្រុក និង ឆាកអន្តរជាតិ បើសិនប្រាក់កម្រៃអាចផ្គត់ផ្គង់គ្រួសារបាន
កីឡាករគុនខ្មែរជើងចាស់ ស សី ដែលជំនាញគុនខ្មែរនិងគុនចម្រុះបានថ្លែងឲ្យដឹងថា រូបគេនៅតែមានចិត្តចង់បង្ហាត់គុនខ្មែរដល់ក្លិបនានាក្នុងស្រុក និង ក្លិបនៅក្រៅប្រទេសសិនត្រូវតម្លៃប្រាក់ខែគ្នាហើយអាចរ៉ាប់រងការចំណាយសម្រាប់គ្រួសារក្នុងបន្ទុកបាន។ ការបង្ហើបយ៉ាងដូច្នេះ បន្ទាប់ពីមានការទាក់ទងពីក្លិបក្នុងស្រុកមួយចំនួន និង ក្លិបនៅក្រៅប្រទេស នាពេលកន្លងមក ប៉ុន្តែមិនត្រូវតម្លៃប្រាក់ខែគ្នា ព្រោះការផ្ដល់ឲ្យមានតម្លៃទាបជាងពេលកន្លងមកក្នុងនាមរូបគេមានបទពិសោធន៍បង្ហាត់។ ស សី ធ្លាប់ទៅបង្ហាត់គុនខ្មែរនៅជប៉ុន ២ ឆ្នាំ ពីឆ្នាំ ២០១៥ ដល់ ២០១៧ មុនចាប់ផ្ដើមកិច្ចសន្យាប្រកួត៣លើកលើសង្វៀន ONE Championship។ https://www.onefc.com/videos/sor-sey-vs-phoe-thaw-4/ កីឡាករជើងចាស់ដែលមានបទពិសោធន៍ប្រកួតនៅសង្វៀន ONE Championship ចំនួន៤ដងបានគូសបញ្ជាក់ថា៖«ខ្ញុំមានក្លិបក្នុងស្រុកយើងទាក់ទង ពីរបីក្លិបដែរដើម្បីទៅបង្ហាត់កូនសិស្សប៉ុន្តែ គេឲ្យតម្លៃខ្ញុំទាបបន្តិច។ បើគិតទៅមិនអាចរ៉ាប់រងការចំណាយលើប្រពន្ធកូនរបស់ខ្ញុំ ដល់ ៤នាក់ប្រចាំថ្ងៃបានឡើយ។ ដូច្នេះខ្ញុំសម្រេចថាអត់ធ្វើតែម្ដង»។ ស សី ដែលមានវ័យ ៣៧ ឆ្នាំហើយនោះបាត់មុខពីសង្វៀនប្រដាល់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៨ ម៉្លេះ ក្រោយចាញ់កីឡាករ Xie Bin នៅសង្វៀន ONE ដោយផ្អែកលើវ័យកាន់តែជ្រេ កម្លាំងធ្លាក់ចុះ ហើយ គ្រួសារផ្ទាល់ឃាត់ឈប់ឲ្យឡើងសង្វៀនតទៅទៀត។ Shop … Continue reading ស សី នឹងវិលមកបង្ហាត់គុនខ្មែរក្នុងស្រុក និង ឆាកអន្តរជាតិ បើសិនប្រាក់កម្រៃអាចផ្គត់ផ្គង់គ្រួសារបាន
គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ដាក់គោលការណ៍បណ្ដុះកីឡាករវ័យក្មេងជំនាន់ក្រោយៗ
លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកក្លិប Cambodian Top Team បានដាក់គោលការណ៍ទទួលកីឡាករវ័យក្មេងជំនាន់ក្រោយដើម្បីស្នងតំណែងគុនខ្មែរ ឬ គុនចម្រុះក្នុងគោលដៅទៅប្រកួតលើកឆាកអន្តរជាតិឲ្យកាន់តែមានលទ្ធផលល្អប្រសើរ។ ម្ចាស់ក្លិប Cambodian Top Team បានថ្លែងថា៖«បាទបង... យើងហាត់សុខភាពផង ប៉ុន្តែ មិនភ្លេចចំពោះកូនសិស្សអាជីពនោះទេ។ កូនសិស្សអាជីពខ្ញុំទទួលហាក់រើសបន្តិច មិនមែនចេះតែយកៗទេ។ បច្ចុប្បន្ន ខ្ញុំមានកីឡាករវ័យក្មេង ៣ នាក់ដែលមើលទៅមានទេពកោសល្យល្អ។ ឥឡូវនេះមានកូនសិស្សក្មេង មត្ស្យ ច័ន្ទរាជ្យ ទើបអាយុ ១០ ឆ្នាំ ប៉ុន្តែឡើងប្រកួតបានចំនួន ៤ ដង ឈ្នះ ២ និង ចាញ់ ២ដង។ គេមានវ៉ៃមានក្បាច់ល្អ និង ទេពកោសល្យល្អ»។ ការដាក់គោលដៅរើសកីឡាករក្មេងៗនេះ ដើម្បីបន្ថែមពីលើកូនសិស្សដែលមានស្រាប់ ដូចជា រិន សារ័ត្ន, អរុណា ច័ន្ទរាជ្យ, ឡុង ឡា, ស៊ឹម ប៊ុនស្រ៊ន់, មាស ម៉ើ, … Continue reading គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ដាក់គោលការណ៍បណ្ដុះកីឡាករវ័យក្មេងជំនាន់ក្រោយៗ
ខុន ស៊ីចាន់ ប្រាប់អំពីចំណុចខ្លាំងរបស់គូប្រកួត Roshan Mainam នៅ ONE: MASTERS OF FATE
អ្នកលេងគុនចម្រុះនិងគុនខ្មែរ ខុន ស៊ីចាន់ ដែលប្រកួតតំណាងឲ្យក្លិប Phnom Penh MMA ក្នុងកម្មវិធី ONE: MASTERS OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន បានចេញមកនិយាយអំពីចំណុចខ្លាំងរបស់គូបដិបក្ខ Roshan Mainam និង ត្រៀមខ្លួនទប់ទល់យកឈ្នះបន្ទាប់ពីបានទស្សនាឃ្លីបវីដេអូខ្លះៗពីគូប្រជែងរូបនេះ។ ខុន ស៊ីចាន់ បានគូសបញ្ជាក់ថា ៖«ខ្ញុំបានមើលវីដេអូខ្លះហើយបង Mainam ល្អកម្លាំង ល្អខាងចូលចាប់បោកយើង ល្អខាងរឹតក ល្អខាងម៉ាត់បើសិនករណីគេនៅពីលើខ្ញុំ ប៉ុន្តែ ក្បាច់ឈរវ៉ៃរបស់គេអត់សូវល្អទេ។ ករណីដែលយើងដោះអត់ចេញ ហើយគេនៅពីលើ ខ្ញុំអាចនឹងយ៉ាប់របស់ក្បាច់គេមិនខាន។ និយាយរួមបើវ៉ៃជំហរដេក Mainam មានប្រៀបនិងល្អម៉ាត់ពីលើ»។ https://www.onefc.com/videos/khon-sichan-vs-riski-umar/ បែបណាក្ដី ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១មកពីខេត្តឧត្ដរមានជ័យបានហ្វឹកហាត់ត្រៀមខ្លាំងក្លាតាំងពីដើមខែ តុលា មកម៉្លេះ និង បន្តរហូតដល់ថ្ងៃចេញទៅប្រកួតទេម្ដង។ មិនត្រឹមតែហ្វឹកហាត់ក្បាច់ដោះឃ្លេក គាបដៃជើង … Continue reading ខុន ស៊ីចាន់ ប្រាប់អំពីចំណុចខ្លាំងរបស់គូប្រកួត Roshan Mainam នៅ ONE: MASTERS OF FATE
គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ប្រាប់អំពីចំណុចសំខាន់របស់ ខុន ស៊ីចាន់ ពេលហ្វឹកហាត់ត្រៀមនៅ ONE: MASTERS OF FATE
អ្នកលេងគុនចម្រុះ ខុន ស៊ីចាន់ ដែលប្រកួតតំណាងឲ្យក្លិបប Phnom Penh MMA ប្ដូរមកហ្វឹកហាត់ជាមួយលោក Fernando Salvador គ្រូបង្វឹកកម្រិតខ្សែក្រវាត់ខ្មៅ៣ ដាន់ជីជិតស៊ូក្នុងដំណើរត្រៀមការប្រកួតនៅសង្វៀន ONE: MASTERS OF FATE នៅក្រុងម៉ានីលប្រទេសហ្វីលីពីននាថ្ងៃ ៨ ខែ វិច្ឆិកា ខាងមុខ។ ខុន ស៊ីចាន់ ប្រឈមនឹងកីឡាករឥណ្ឌា Roshan Mainam ដែលកំពុងហ្វឹកហាត់នៅ ក្លិប Evolve MMA ប្រទេសសិង្ហបុរី។ ក្នុងការត្រៀមហ្វឹកហាត់នៅក្លិប Prodal ជិតមួយសប្ដាហ៍មកនេះគ្រូបង្វឹក Fernando បានថ្លែងអំពីចំណុចសំខាន់ខ្លះៗថា ៖«ខុន ស៊ីចាន់ មានភាពរីកចម្រើនខ្លាំងទាំងផ្នែកកម្លាំង និង បច្ចេកទេស។ គេមិនដូចមុនទេ គេអាចគេចផុតពីការប៉ុនប៉ងឃ្លេក ឃ្លេពីមុខ ពីក្រោយ និង ក្បាច់គាបដៃជាដើម។ យើងនៅបន្តធ្វើការបន្ថែមទៀតឲ្យកាន់តែល្អប្រសើរ។ យើងដឹងថាគូប្រកួតរបស់យើង ពូកែណាស់ខាងចំបាប់ ដូច្នេះយើងត្រូវត្រៀមឲ្យបានគ្រប់គ្រាន់។ មិនត្រឹមតែត្រៀមការពារ ប៉ុន្តែ យើងក៏ត្រៀមក្បាច់ប្រយុទ្ធផងដែរ»។ … Continue reading គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ប្រាប់អំពីចំណុចសំខាន់របស់ ខុន ស៊ីចាន់ ពេលហ្វឹកហាត់ត្រៀមនៅ ONE: MASTERS OF FATE
សំណួរ-ចម្លើយបន្ទាប់ពី ឡុង ឡា ឡើងសង្វៀន ONE WARRIOR SERIE លើកដំបូង
អ្នកលេងគុនចម្រុះ ឡុង ឡា ដែលប្រកួតតំណាងឲ្យក្លិប Cambodian Top Team រងបរាជ័យក្រោមថ្វីដៃកីឡាករម្ចាស់ជប៉ុន Asuka Tsubaki នៅត្រឹមទឹកទី២ ដោយក្បាច់ឃ្លេពីលើ កាលថ្ងៃទី ៥ ខែ តុលា កន្លងទៅនៅក្រុងតូក្យូប្រទេសជប៉ុន។ តើកីឡាករ ឡុង ឡា ថ្លែងបែបណាហើយ រៀបចំគម្រោងយ៉ាងដូចម្ដេចទៀតនាប្រកួតបន្ទាប់? ONE៖ តើមានអារម្មណ៍ភ័យខ្លាច ឬយ៉ាងណាដែរពេលឡើងសង្វៀន ONE Warrior Series លើកដំបូង ហើយនៅមុខអ្នកគាំទ្រច្រើនទៀត? ឡុង ឡា៖ ខ្ញុំអាចទប់អារម្មណ៍បានពេលប្រកួតទល់នឹង Asuka Tsubaki ព្រោះធ្លាប់មានបទពិសោធន៍ប្រកួតនៅថៃក្នុងការប្រកួតគុនចម្រុះដែរ។ ប៉ុន្តែអ្វីដែលប្លែកនៅសង្វៀនធំបែបនេះ ខ្ញុំក៏មានអារម្មណ៍ភ័យខ្លះដែរ ហើយនៅមុខអ្នកគាំទ្រជប៉ុនជាច្រើនទៀតពេលបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំ។ ONE៖ ទឹកទី១ ធ្វើបានល្អពោល ឡុង ឡា មិនឲ្យ Asuka ចូលចាប់បាននិងវ៉ៃប្រយោល តើហេតុអ្វីបានទឹកទី២ គេអាចចូលចាប់ និងរើលែងរួចតែម្ដង? ឡុង … Continue reading សំណួរ-ចម្លើយបន្ទាប់ពី ឡុង ឡា ឡើងសង្វៀន ONE WARRIOR SERIE លើកដំបូង