ចាន់ រតនា​ សំលៀង​​ក្បាច់​​ជឺជិតស៊ូត​ឲ្យ​ខ្លាំង​​ ត្រៀម​​​ទទួល​គូ​ប្រកួត​ឆ្នាំ ​២០២០

កំពូល​អ្នក​លេង​គុន​ចម្រុះ​​​កម្ពុជា​ ឬ គេ​​និយម​​ហៅ​ថា​​​កីឡា​វាយ​ដាក់​ទ្រុង​​នៅ​កម្ពុជា​ ចាន់ រតនា ​​​បាន​ដាក់​គោល​

ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០

ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០កីឡាករ​​កំពូល​គុន​ចម្រុះ​​លេច​ធ្លោ​​កម្ពុជា​ ​ចាន់ រតនា ​ដែល​ឈ្នះ​​នៅ​សង្វៀន​ ONE Championship ​បី​លើក​ជាប់​គ្នា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​​ ​​​បាន​​បង្ហើប​អំពី​គម្រោង​​ការ​​ចំនួន​ ២​ នៅ​ឆ្នាំ ២០២០។ ​ផែន​ការ​ទី១​ ចង់​​ទទួល​ការ​ប្រកួត​បាន​ច្រើន​ជាង​ឆ្នាំ​ ២០១៩​ នៅ​សង្វៀន​ ONE Championship ​និង​​ទី២​ ពង្រឹង​គុណភាព​ដល់​ការ​បង្វឹក​​សម្រាប់​កូន​សិស្ស​ឲ្យ​បាន​ខ្លាំងក្លា។​ ១-ផែន​ការ​ទៅ​ប្រកួត​បាន​​ច្រើន​នៅ​ឆ្នាំ ២០២០៖ ចាន់​ រតនា​ ​បាន​​ដាក់​​គោល​ដៅ​ចង់​ប្រកួត​​​៤​លើក​នៅ​សង្វៀន ​ONE Championship តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា​ឆ្នាំ ២០១៩​ ​កន្លង​ទៅ​​រូប​គេ​ប្រកួត​បាន​តែ​ ២ ​លើក​ប៉ុណ្ណោះ។ ​​​ម្ចាស់​​ក្លិប​​សិល្បៈ​​បាន​ថ្លែង​ថា​៖«​​អ្វី​ដែល​​ខ្ញុំ​ចង់​បង្ហាញ គឺ​ ​​ដាក់​គោល​ដៅ​ប្រកួត​​​ឲ្យ​បាន​ ​៤​ដង​នៅ​ឆ្នាំ​ ២០២០។ ​នេះ​ជា​​ការ​គិត ​​របស់​​ខ្ញុំ​បើ​​សិន​មិន​មាន​​បញ្ហា​រាំង​ស្ទះ​នោះ​​ទេ​។ ប៉ុន្តែ​​​បំណង​ទាំង​នេះ​​ត្រូវ​​រង់​ចាំ​ចម្លើយ​អំពី​អ្នក​ចាត់​ការ​របស់​ខ្ញុំ​ ​ឬ ​អ្នក​ផ្គូផ្គង​​របស់​ខ្ញុំ​ដែរ»។ ​ បន្ទាប់​ពី​រូប​គេ​ ឈ្នះ​​កីឡាករ​ជើង​ខ្លាំង​ចំបាប់​របស់​​គុយ​បា​​ Gustavo Balart ​កាល​ពាក់​កណ្ដាល​​ខែ ​សីហា ​មក​​ ​​​អ្នក​លេង​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​ខកខាន​ឡើង​សង្វៀន​​លំដាប់​ពិភព​លោក​នេះ​​រយៈ​ពេល​ជាង​ ៤ … Continue reading ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០

អនុប្រធាន​សហ័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​បង្ហាញ​មោទនភាព​​ចំពោះ​ ចាន់​ រតនា និង ​នៅ ស្រីពៅ មុន​ទៅ​ប្រកួត​នៅ ONE Championship​​

លោក ​កែ ប៊ិនសូរស្មី ​ អនុ​ប្រធាន​​​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​​​​​ដែល​​ត្រូវ​បាន​តែង​តាំង​នា​ចុង​ឆ្នាំ​ ​២០១៨​ ​​បាន​បង្ហាញ​អំពី​មោទនភាព​​ចំពោះ​ ​ចាន់ រតនា​ ​និង​ នៅ​​ ស្រីពៅ​ ​មុន​​​​ចេញ​ទៅ​ប្រកួត​នៅ​​សង្វៀន​កម្រិត​ពិភព​លោក​ ONE Championship តំណាង​ឲ្យ​កម្ពុជា​​ ហើយ​ ​រំពឹង​ថា​​​អ្នក​ទាំង​ពីរ​​នឹង​ធ្វើ​បាន​ល្អ​នា​ដើម​ខែ​ សភាព​ ខាង​មុខ។​ ​កីឡាករ​ម្ចាស់​ផ្ទះ​ Rudy Agustian ​ជួប​​ ចាន់ រតនា ​ ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​​កម្ពុជា​ អន្ទះសា​​​ចង់​ទស្សនា​ ខណៈ​ដែល​ ​​កីឡាការិនី​ជម្រើស​ជាតិ​ នៅ ស្រីពៅ​ ​ប៉ះ​ កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaol ​​នៅ​សង្វៀន​ ONE: FOR HONOR​ ​នា​​ថ្ងៃ​​​ទី​ ៣​ ឧសភា ជា​មួយ​គ្នា​នៅ​​​ប្រទេស​ ឥណ្ឌូណេស៊ី។ លោក​​​បង្ហាញ​ចំណាប់​អារម្មណ៍​​អម​ដោយ​មោទនភាព​ក្នុង​នាម​​ជា​កីឡាករ​​នៅ​​ក្រោម​​ដំបូង​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​កម្ពុជា​បែប​នេះ ​៖« ​ទាំង​​ ចាន់ រតនា ​និង​ នៅ … Continue reading អនុប្រធាន​សហ័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​បង្ហាញ​មោទនភាព​​ចំពោះ​ ចាន់​ រតនា និង ​នៅ ស្រីពៅ មុន​ទៅ​ប្រកួត​នៅ ONE Championship​​

អ្នក​ជំនាញ​គុន​ចម្រុះ​ Alan Mccune វិភាគ​​គូ​ប្រកួត​រវាង​​ Rudy Agustian និង​ ចាន់ រតនា ​

មុន​​​ការ​ប្រកួត​​​រវាង​​​កីឡាករ​ម្ចាស់​ផ្ទះ​មាន​​ពិសោធន៍​ច្រើន​​​ Rudy Agustian និង ​ចាន់ រតនា​ ​​នៅ​លើ​​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​ នា​​រដ្ឋធានី​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី ​គ្រូ​បង្វឹក​បង្វឹក​គុន​ចម្រុះ​ ​លោក​ Alan Mccune ​នៃ​ក្លឹប​ Phnom Penh MMA ​​បាន​មក​​បញ្ចេញ​ទស្សនៈ​​​វិភាគ​​​គូ​សំខាន់​នេះ​ដូច​ខាង​​​ក្រោម។ លោក​ Alan Mccune​ ដែល​បាន​បង្វឹក​ MMA តាំង​ពី​ឆ្នាំ​ ១៩៩៦ មក​​នោះ​​​បញ្ចេញ​មតិ​​ដោយ​ផ្អែក​លើ​ពិសោធន៍​ផ្ទាល់​ខ្លួន​ថា​ ៖«​​ខុន ស៊ីចាន់​ បង្កើត​កំហុស​នៅ​ទឹក​ទី១​ និង ​ចេញ​យឺត​​​ដែល​ធ្វើ​ឲ្យRudy Agustian​ យក​ឈ្នះ​បាន។ ​យ៉ាង​ណា​ក្ដី ស៊ីចាន់ ​អត់​បាន​វ៉ៃ​ រយៈ​ពេល​ ១ ​ឆ្នាំ​​តាំង​ពី​ឈ្នះ ​កីឡាករ​​ឥណ្ឌូណេស៊ី​ Riski Umar នៅ​សង្វៀន​ … Continue reading អ្នក​ជំនាញ​គុន​ចម្រុះ​ Alan Mccune វិភាគ​​គូ​ប្រកួត​រវាង​​ Rudy Agustian និង​ ចាន់ រតនា ​

ចាន់ រតនា​ ​កត់​ចំណាំ​​ចំណុច​ពិសេស​​របស់​គូ​ប្រកួត​ Rudy Agutian ​មុន​ពេល​​ជួប​គ្នា​​ដើម​ខែ ឧសភា​

អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ ចាន់ រតនា​ បាន​កត់​ចំណាំ​ចំណុច​ពិសេស​មួយ​​ចំនួន​អំពី​ ​គូ​​បដិបក្ខ​​​​កីឡាករ​ម្ចាស់​ផ្ទះ​​ Rudy Agutian ដែល​ត្រូវ​ជួប​គ្នា​នៅ​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។ ចាន់ រតនា​ ​​បាន​ថ្លែង​អំពី​ចំណុច​ពិសេស​​គូ​ប្រជែង​​បែប​​​​នេះ៖​ «ខ្ញុំ​បាន​​តាម​ដាន​វីដេអូ​ Rudy Agutian ​ជា​ច្រើន ​ហើយ​យល់​ឃើញ​ថា​ គាត់​មាន​កម្លាំង​​ខ្លាំង​ណាស់​ រួម​ទាំង​វីដេអូ​ កាច់​ផ្ដួល​ ខុន ស៊ីចាន់ ​ត្រឹម​ ​​១ ទឹក​ប៉ុណ្ណោះ។ ​ក្រៅ​ពី​កម្លាំង​​ ឬ ​ស៊ុហ្វ​ របស់​គាត់​ខ្លាំង​ ខ្ញុំ​មិន​ញញើត​ចំពោះ​បច្ចេកទេស​របស់​គាត់​ទេ។ ​ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ​គាត់​មាន​ពិសោធន៍​​វ៉ៃ​​នៅ​សង្វៀន​ One Championship ចំនួន ៣ ដង​​ចុង​ក្រោយ​មិន​ដែល​ចាញ់​ទេ។ ​ហើយ​​​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​​កីឡាករ​កម្ពុជា​ ខុន ស៊ីចាន់ ​គេ​ក៏​ឈ្នះ​ដែរ​នៅ​ សិង្ហបុរី ​កាល​​ខែ កុម្ភៈ។ ​​​ខ្ញុំ​ផ្ដោត​លើ​ការ​ការពារ​​កម្លាំង​បុក​របស់​គាត់​ជា​ជាង​​​ក្បាច់​របស់​​គាត់។» … Continue reading ចាន់ រតនា​ ​កត់​ចំណាំ​​ចំណុច​ពិសេស​​របស់​គូ​ប្រកួត​ Rudy Agutian ​មុន​ពេល​​ជួប​គ្នា​​ដើម​ខែ ឧសភា​

Chan Rothana Emmanuel Onyedikachi Ren Saroth ONE Championship

Cambodia’s Top Fighters Voice Their Support For Female Martial Artists

ONE Championship has long provided an international platform for combat sport’s most brightly shining stars and continues to inspire generations of upcoming martial artist. From the undefeated ONE Atomweight World Champion Angela Lee to Thailand's two-sport World Champion Stamp Fairtex, the women of ONE Championship have made an undeniable impact on the martial arts scene, … Continue reading Cambodia’s Top Fighters Voice Their Support For Female Martial Artists

Chan Rothana Emmanuel Onyedikachi Ren Saroth ONE Championship

កីឡាករ​គុន​ចម្រុះ​កំពូល​ៗ​របស់​កម្ពុជា​លើក​ទឹក​ចិត្ត​អ្នក​លេង​ក្បាច់​គុន​ជា​នារីភេទ​

ជាយូរ​មក​ហើយ ONE Championship ​​បា​ន​និង​កំពុងផ្ដល់​ឱកាស​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដល់​តារា​កំពុង​រះ​ចិញ្ចែងចិញ្ចាច​​ជា​ច្រើន​រូប​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​​​បំផុស​ទឹក​ចិត្ត​​អ្នក​ហាត់​ក្បាច់​គុន​​ក្មេង​ៗ​ជា​ច្រើន​ផ្សេង​ទៀត​។ រាប់​ចាប់​ពី​ជើងឯក ONE Atomweight World Champion ដែល​មិនទាន់​ស្គាល់​ចាញ់ Angela Lee រហូត​ដល់​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​នារី​២​ខ្សែ Stamp Fairtex របស់​ថៃ ​ឃើញ​ថា​ស្ត្រី​នៅ​ក្នុង​ស្ថាប័ន ONE Championship ​បាន​ជះ​ឥទ្ធិពល​​ដែល​មិនអាច​ប្រកែក​បាន​មក​លើ​ពិភព​ក្បាច់​គុន​ ហើយ​កម្ពុជា​កំពុង​ព្យាយាម​ដើរ​តាម​។ ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ​នេះ តារា​រះលឿន​បំផុត​របស់​កម្ពុជា ឯម សុវណ្ណារី និង នៅ ស្រីពៅ បាន​បោះ​ជំហាន​ឈាន​ចូល​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​របស់​ពិភពលោក​​​យ៉ាង​កក្រើក​។ សុវណ្ណារី កំពុង​​កាន់​កាប់​ស្ថិតិ​​ឈ្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា ខណៈ ស្រីពៅ​ បាន​ចូល​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង​ក្នុងអាជីព​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ដោយ​ត្រួតត្រា​ការ​វាយ​លើ​តារា​ដ៏​ល្បីល្បាញ​របស់​ថៃ Rika “Tinydoll” Ishige ពេញ​៣​ទឹក​។ កីឡាការិនី​​គុន​ចម្រុះ​កម្ពុជា​មិន​ត្រឹមតែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពេញ​ទំហឹង​ពី​សំណាក់​ប្រជាជន​ទូទាំង​ប្រទេស​ប៉ុណ្ណោះ​ទេ សូម្បី​អ្នក​រួម​អាជីព​នៅ ONE Championship ក៏​រំភើប​ចំពោះ​​អ្វី​ដែល​ពួក​គេ​​បាន​នាំ​មក​សម្រាប់​កម្ពុជា​ផង​ដែរ​។ ជាក់ស្ដែង កីឡាករ រិន សារ័ត្ន របស់​ក្លិប Cambodian Top Team និយាយ​ថា​៖ «ខ្ញុំ​រំភើប​ណាស់​។ … Continue reading កីឡាករ​គុន​ចម្រុះ​កំពូល​ៗ​របស់​កម្ពុជា​លើក​ទឹក​ចិត្ត​អ្នក​លេង​ក្បាច់​គុន​ជា​នារីភេទ​

Chan Rothana Kun Khmer ONE Championship Khmer Komlang

Chan Rothana Says He Will “100% Support” His Young Daughters’ Martial Arts Journey

ONE Championship and Kun Khmer star Chan Rothana is in the forefront of Cambodian mixed martial arts, but he owes a lot of his success to his family that keeps him grounded. In early December, Rothana made a stellar return to ONE's global stage as he took on Indonesia's Abro Fernandes in an anticipated flyweight … Continue reading Chan Rothana Says He Will “100% Support” His Young Daughters’ Martial Arts Journey

Chan Rothana Kun Khmer ONE Championship Khmer Komlang

ចាន់ រតនា គាំទ្រ​១០០​%​ឱ្យ​​​កូន​ស្រី​ៗ​របស់​ខ្លួន​ចូល​ប្រឡូក​ក្នុងអាជីព​ក្បាច់​គុន​

តារា​ប្រចាំ​ស្ថាប័ន​​ ONE Championship​ និង​ជា​តារា​គុន​ខ្មែរ​ ចាន់ រតនា ​ជា​​​អ្នក​លេង​គុន​ចម្រុះ​​ជួរ​មុខ​បំផុត​របស់​កម្ពុជា តែ​ជោគជ័យ​របស់​គេ​បាន​មក​ពី​ការ​ជ្រោមជ្រែង​យ៉ាង​សំខាន់​ពី​គ្រួសារ​របស់​គេ​ដែល​តែងតែ​​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​គេ​ខំ​ប្រឹងប្រែង​។ កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​ទៅ​មិញ រតនា បាន​ត្រលប់​ទៅ​ ONE Championship វិញ​​យ៉ាង​ល្បីល្បាញ​ ដោយ​គេ​បាន​ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី​មិន​ធ្លាប់​ចាញ់សោះ​ Abro Fernandes ​ឱ្យ​​អាជ្ញាកណ្ដាល​បញ្ឈប់​ក្នុង​ទឹកទី​២​នៃ​​ការ​ប្រកួត​ទម្ងន់ Flyweight នៅ​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ក្នុងទីក្រុង​កួឡាឡាំពួរ​។ រតនា ពេលនេះ​កំពុង​សម្លឹង​មើល​​ឆ្នាំ​២០១៩​ដ៏​មហិមា​មួយ​​ដែល​គេ​អាច​​បញ្ឆេះ​អាជីព​របស់​គេ​ឡើង​វិញ​និង​នាំ​កម្ពុជា​ឈាន​ចូល​យុគ​មាស​ថ្មី​មួយ​នៃ​កីឡា​ប្រយុទ្ធ​។ នៅ​ពី​ក្រោយ​​ជោគជ័យ​របស់រតនា​មិនមែន​មាន​ត្រឹម​តែ​ក្រុម​ការងារ​​​ដ៏​លះបង់​អស់​ពី​កម្លាំង​កាយ​ចិត្ត​មួយ​ក្រុមដែល​មាន​​ដូច​ជាតារា​ក្បាច់​គុន​មីយ៉ាន់ម៉ា Phoe Thaw ​ជា​ដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ដែរ​ភរិយា​របស់​គេ Cindy Coupon និង​កូន​ស្រី​ទាំង​២​នាក់​របស់​ពួក​គេ​។ រតនា បរិយាយ​ថា​៖ «កូន​​ទី​១​របស់​ខ្ញុំ​ឈ្មោះ Lycia​។​ គាត់​មាន​​អាយុ​​១១​ឆ្នាំ​ហើយ​។ កូន​ទី​២​ឈ្មោះ Melody អាយុជិត​​៧​​ឆ្នាំ​ហើយ​»។ ខណៈ រតនា ជា​កីឡាករ​គុន​ខ្មែរ​អាជីព​តាំង​ពី​វ័យ​ជំទង់​មក​ម្ល៉េះ​នោះ កូន​ៗ​របស់​គេ​ក៏​បាន​ស្ថិត​ក្នុង​ពិភព​កីឡា​ប្រយុទ្ធ​មួយនេះ​តាំង​ពី​កើត​មក​ដែរ​។ រតនា ពន្យល់​ថា​៖ «ដោយសារ​តែ​កូន​ៗ​របស់​ខ្ញុំ​កើត​មក​នៅ​ជាមួយ​ក្បាច់​គុន​រាល់​ថ្ងៃ ក្បាច់​គុន​ស្ថិត​ក្នុង​ឈាម​របស់​ពួក​គេ​​ទៅ​ហើយ​។ ទោះ​បី​ពួកគេ​មិន​បាន​ហ្វឹកហាត់​ត្រឹមត្រូវ​ក៏​ដោយ តែ​ពួកគេ​មាន​ទេពកោសល្យ​ខាង​កីឡា​នេះ​។ ដូច្នេះ​នៅ​ពេល​អនាគត វា​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ក្នុង​ការ​ជ្រើស​យក​​អាជីព​ក្នុង​កីឡា​នេះ​។ … Continue reading ចាន់ រតនា គាំទ្រ​១០០​%​ឱ្យ​​​កូន​ស្រី​ៗ​របស់​ខ្លួន​ចូល​ប្រឡូក​ក្នុងអាជីព​ក្បាច់​គុន​

Chan Rothana Vy Srey Khouch Preap Sovath Khmer Komlang

Three interesting things you need to know about Vy Srey Khouch

ONE Championship athlete Vy "Pretty Punch" Srey Khouch has been biding her time to get back into the cage but has not stopped training and competing. A close friend of ONE Championship's rising star Nou Srey Pov, Srey Khouch is now in full training camp to represent Cambodia in an international boxing competition in Thailand. … Continue reading Three interesting things you need to know about Vy Srey Khouch