Selapak leader Chan Rotha is a pioneer in Cambodian mixed martial arts, and most recently, he returned to ONE Championship competition in impressive fashion when he finished previously undefeated Indonesian Abro Fernandes in early December. Now, the Phnom Penh based 33-year-old is officially joining the international sport's team Fight For Good (FFG), together with Burmese … Continue reading Chan Rothana Join Forces With Sport Team “Fight For Good”
Category: Selapak
Fresh From Another TKO Victory – Phoe Thaw visits Cambodia
Burmese hero Phoe “Bushido” Thaw is one of ONE Championship's fastest rising stars and on Friday, 8 March he took another step towards stardom. Competing in front of his home crowd in Yangon, Myanmar, 34-year-old Phoe Thaw took home his seventh mixed martial arts victory when he finished Indonesia's Yohan “The Ice Man” Mulia Legowo … Continue reading Fresh From Another TKO Victory – Phoe Thaw visits Cambodia
តារាគុនចម្រុះមីយ៉ាន់ម៉ា Phoe Thaw មកលេងកម្ពុជា
វីរបុរសមីយ៉ាន់ម៉ា Phoe “Bushido” Thaw ជាតារាដែលរះត្រដែតឡើងយ៉ាងលឿនបំផុតម្នាក់របស់ ONE Championship ហើយកាលពីថ្ងៃទី៨មីនាកន្លងទៅ គេបានបោះជំហានមួយជំហានទៀតឆ្ពោះទៅភាពល្បីល្បាញ។ Phoe Thaw វ័យ៣៤ឆ្នាំ យកបានជ័យជម្នះលើកទី៧ក្នុងអាជីពគុនចម្រុះរបស់គេនៅពីមុខទស្សនិកជនមីយ៉ាន់ម៉ាដ៏កកកុញ ដោយផ្ដួលកីឡាករឥណ្ឌូនេស៊ី Yohan “The Ice Man” Mulia Legowo ក្នុងទឹកទី១នៅ ONE: REIGN OF VALOR ក្នុងទីក្រុងយ៉ាំងហ្គូន។ ជាមួយបំណងសម្រាកលម្ហែកាយឱ្យស្រឡះមុខស្រឡះមាត់ក្រោយហាត់ត្រៀមយ៉ាងខ្លាំងក្លានៅក្លិប Tiger Muay Thai ក្នុងភាគខាងត្បូងប្រទេសថៃនោះ Phoe Thaw បានជ្រើសរើសការត្រលប់មកកម្ពុជាដើម្បីសួរសុខទុក្ខសម្លាញ់ចាស់និងជាដៃគូហ្វឹកហាត់របស់គេគឺ ចាន់ រតនា។ នេះជាលើកទី៤ហើយដែល Phoe Thaw មកលេងព្រះរាជាណាចក្រអច្ឆរិយៈ តែវាជាលើកទី១ដែលគេមិនផ្ដោតលើការហ្វឹកហាត់ពេញលេញ ដែលអនុញ្ញាតឱ្យគេមានពេលដើរឱ្យស្គាល់ភ្នំពេញកាន់តែច្រើននិងរីករាយចំពោះអ្វីដែលភ្នំពេញមាន។ Phoe Thaw ពន្យល់ថា៖ “កម្ពុជាគឺស្រដៀងមីយ៉ាន់ម៉ាណាស់។ អាហារនៅទីនេះមិនខុសគ្នាខ្លាំងពីអាហារនៅស្រុកកំណើតខ្ញុំឡើយ, ទាំងវប្បធម៌និងប្រជាជនគឺប្រហាក់ប្រហែលគ្នា។ ពួកគេបង្ហាញក្ដីស្រលាញ់យ៉ាងច្រើន”។ Phoe Thaw បន្តថា៖ “ពេលខ្ញុំទៅផ្សារទួលទំពូង ខ្ញុំមានអារម្មណ៍ថាដូចគ្នាបេះបិទនឹងផ្សារនៅយ៉ាំងហ្គូន”។ Phoe … Continue reading តារាគុនចម្រុះមីយ៉ាន់ម៉ា Phoe Thaw មកលេងកម្ពុជា
Emmanuel នៅតែរឹងមាំហើយចង់សងសឹកក្រោយចាញ់ Morris នៅ OWS 4
កីឡាករជនជាតិនីហ្សេរីយ៉ារស់នៅភ្នំពេញ Emmanuel “The Biafran Warrior” Onyedikachi មិនទទួលបានជ័យជម្នះឡើយក្នុងការប្រកួត ONE Warrior Series របស់លោក Rich Franklin ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកុម្ភៈ។ កីឡាករមហាកម្លាំងរូបនេះបានតតាំងជាមួយកីឡាករ Devon Morris មកពីក្លិបថៃ Phuket Top Team ក្នុងការប្រកួតគុនចម្រុះទម្ងន់ welterweight ដ៏កក្រើក ដែលជាគូឯកប្រចាំព្រឹត្តិការណ៍ OWS 4។ Emmanuel បានចាប់ផ្ដើមការប្រកួតយ៉ាងល្អដោយបានទាត់ជើងក្រោមយ៉ាងធ្ងន់ឡើងប៉ើង Morris ក្រោយដំណើរការបាន៣០វិនាទី។ បន្ទាប់ពី “The Biafran Warrior” គ្រប់គ្រងស្ថានការណ៍បានបន្តិច អ្នកទាំងពីរផ្ដើមប្ដូរអាវុធគ្នាទៅវិញទៅមក ដោយ Morris ពឹងលើកណ្ដាប់ដៃជាចម្បង ខណៈ Emmanuel ព្យាយាមខាវផងនិងទាត់ក្រោមធ្ងន់ៗផង។ នៅទឹកទី២ Emmanuel រក្សាការវាយសំដៅចង្ការរបស់ Morris តាមរយៈកណ្ដាប់ដៃឆ្វេងរបស់គេ និងបន្តទាត់លើជើងរបស់កីឡាករអាមេរិក។ តែកីឡាកររបស់ក្លិប Phuket Top Team ផ្លាស់ប្ដូរស្ថានការណ៍បាន ហើយផ្ដើមតបតវិញច្បាស់ៗនិងចំៗគោលដៅ។ … Continue reading Emmanuel នៅតែរឹងមាំហើយចង់សងសឹកក្រោយចាញ់ Morris នៅ OWS 4
អ្នកប្រយុទ្ធទេពកោសល្យកម្ពុជា៤រូបដែលត្រូវតាមដានក្នុងឆ្នាំ ២០១៩នេះ
ឆ្នាំ២០១៩ជាឆ្នាំធំមួយសម្រាប់កម្ពុជាដ្បិតមានអត្តពលិកច្រើនជាងមុនចូលរួមប្រកួតប្រជែងក្នុងស្ថាប័នក្បាច់គុនធំបំផុតរបស់ពិភពលោក ONE Championship។ ខាងក្រោមនេះជាតារាលេចធ្លោ៤រូបដែលកម្ពុជាគួរតាមដានក្នុងឆ្នាំ២០១៩។ ១៖ នៅ ស្រីពៅ (ចំនួនប្រកួត ១-០) អត្តពលិករបស់ក្លិប Cambodian Top Team និង Yorky MMA នៅ ស្រីពៅ មានឆ្នាំ២០១៨ដ៏ជោគជ័យយ៉ាងធំធេង ដោយនាងបានក្លាយជាជើងឯកគុនខ្មែរផងនិងឈ្នះពានរង្វាន់ Female Fighter of the Year ពីស្ថាប័ន World Lethwei Championship (WLC) ផង។ ក្នុងឆ្នាំ២០១៩ កីឡាការិនីវ័យក្មេងដ៏ឆ្នើមដែលមានទីលំនៅនៅភ្នំពេញរូបនេះកំពុងសម្លឹងឆ្ពោះទៅកាន់កម្រិតជោគជ័យកាន់តែខ្ពស់ជាងនេះទៀត ដោយនាងបានចូលខ្លួនក្នុងការប្រកួតគុនចម្រុះរបស់ ONE Championship ជាមួយជ័យជម្នះយ៉ាងកក្រើកលើកំពូលតារាថៃ Rika Ishige។ ស្ថិតក្នុងវ័យ២៤ឆ្នាំ ភាពជោគជ័យនិងភាពល្បីល្បាញលំដាប់កំពូលស្ថិតនៅក្បែរដៃរបស់ស្រីពៅ ហើយនាងអាចជាអនាគតនិមិត្តរូបនៃគុនចម្រុះកម្ពុជា។ ២៖ ចាន់ រតនា (ចំនួនប្រកួត ៥-៣) មានមនុស្សមិនច្រើនឡើយដែលទទួលបានការគោរពអស់ពីចិត្តពីប្រទេសមួយទាំងមូល ក្នុងនោះក៏មានអ្នកដឹកនាំក្លិបសិល្បៈ ចាន់ រតនា ដែលបានខំប្រឹងប្រែងហ្វឹកហាត់យ៉ាងហ្មត់ចត់និងខ្លាំងក្លាដើម្បីសម្រួចជំនាញក្បាច់គុនរបស់ខ្លួន។ ក្នុងនាមជាកីឡាករខ្មែរទី១ដែលបានឈ្នះការប្រកួត ONE Championship … Continue reading អ្នកប្រយុទ្ធទេពកោសល្យកម្ពុជា៤រូបដែលត្រូវតាមដានក្នុងឆ្នាំ ២០១៩នេះ
Emmanuel Onyedikachi ប៉ងផ្ដួល Devon Morris ឱ្យសន្លប់នៅ ONE Warrior Series ថ្ងៃព្រហស្បតិ៍នេះ
កីឡាករមហាកម្លាំងជនជាតិនីហ្សេរីយ៉ារស់នៅភ្នំពេញ Emmanuel "The Biafran Warrior" Onyedikachi កំពុងស្ថិតនៅប្រទេសសិង្ហបុរី និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតថ្មីមួយទៀតនៅថ្ងៃព្រហស្បតិ៍ទី២៨ខែកុម្ភៈ នៅ ONE Warrior Series 4 (OWS 4) របស់លោក Rich Franklin។ កីឡាករមិនដែលចាញ់មកពីក្លិបសិល្បៈរូបនេះបានសាងកេរ្តិ៍ឈ្មោះយ៉ាងលឿនរហ័សជាអ្នកលេងគុនចម្រុះមានអនាគតល្អបំផុតម្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍និងសង្ឃឹមថាជ័យជម្នះម្ដងទៀតនឹងនាំរូបគេចូលឆាកពិភពលោករបស់ ONE Championship។ កីឡាករវ័យ៣២ឆ្នាំនឹងប៉ះជាមួយកីឡាករ Devon "Bam Bam" Morris របស់ក្លិប Phuket Top Team។ ជំនួបក្នុងទម្ងន់ welterweight រវាងពួកគេទាំងពីរជាគូឯកនៃព្រឹត្តិការណ៍ដែលនឹងនាំមកនូវចំណាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតចំពោះ Onyedikachi។ Emmanuel Onyedikachi បញ្ជាក់ថា៖ «ខ្ញុំគ្មានអារម្មណ៍ភ័យព្រួយអ្វីឡើយ។ ខ្ញុំរឹងមាំទាំងកាយទាំងចិត្ត។ ខ្ញុំមិនត្រូវការត្រៀមខ្លួនឱ្យរួចរាល់អ្វីឡើយ ព្រោះខ្ញុំរួចរាល់ស្រាប់ទៅហើយ។ នៅ ONE Warrior Series ខ្ញុំជាកីឡាករតែម្នាក់គត់ដែលបានឈ្នះ៣ប្រកួតជាប់គ្នា។ គ្មានអ្នកណាធ្វើបានបែបនេះឡើយពីមុនមក»។ Emmanuel និយាយបន្តលាយឡំដោយសំណើចថា៖ «គាត់ដឹងថាខ្ញុំអាចវាយគាត់សន្លប់ ប៉ុន្តែគាត់បានប្រាប់ខ្ញុំកុំឱ្យវាយគាត់សន្លប់លឿនពេក។ វានឹងជាការប្រកួតដ៏ជក់ចិត្តមួយ។ វានឹងល្អមើល»។ ទាំង Morris … Continue reading Emmanuel Onyedikachi ប៉ងផ្ដួល Devon Morris ឱ្យសន្លប់នៅ ONE Warrior Series ថ្ងៃព្រហស្បតិ៍នេះ
អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី
កីឡាករជនជាតិនេស្សេរីយ៉ា Emmanuel Onyedikachi ដែលសព្វថ្ងៃមានទីលំនៅនៅទីក្រុងភ្នំពេញ ចាប់ផ្តើមមានឈ្មោះបោះសំលេងខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ីអាគ្នេយ៍។ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភះនេះ រូបគេនឹងមានមុខប្រកួតតំណាងកម្ពុជាម្តងទៀតហើយលើសង្វៀន ONE Warrior Series 4 របស់ Rich Franklin ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។ ក្នុងវ័យ ៣២ឆ្នាំ កីឡាករជនជាតិស្បែកខ្មៅនេះ ត្រូវជល់ស្នែងគ្នាជាមួយអ្នកប្រដាល់អាគាំង កំពុងលេចធ្លោម្នាក់ដែរគឺ Devon Morris លើកនេះអាចនិយាយបានថាជាការប្រកួតកក្រើកសង្វៀនធំ មិនដូចប្រកួតមុនៗឡើយ។ Emmanuel និយាយពីចំនុចខ្លាំងរបស់គូប្រកួតថា៖ «Morris គេមានបទពិសោធន៍ក្រាស់ដែរ សម្រាប់ខ្ញុំគឺចូលចិត្តបែបអីចឹង។ ខ្ញុំពេញចិត្តតទល់ជាមួយអ្នកខ្លាំងៗបែបនេះ!» «ខ្ញុំជឿថាខ្ញុំអាចឈ្នះប្រកួតហ្នឹង ហើយមិនបណ្តោយឲ្យឈ្នះត្រឹមពិន្ទុឡើយ!» រីឯគូប្រកួតដែល Emmanuel ត្រូវប៉ះជាមួយគឺជាកីឡាករតំណាងក្លឹប Phuket Top Team មកដល់បច្ចុប្បន្នគេមានប្រវត្តិឈ្នះ ៧ដង សុទ្ធតែឈ្នះដោយបំបាក់គូប្រយុទ្ធក្នុងទឹកទី១ ហើយមានតែម្តងគត់ដែលឈ្នះដោយពិន្ទុ។ Emmanuel ជាអ្នកប្រដាល់អាជីពមកពីក្លឹប «សិល្បៈ» ដែលមានខ្លាចាស់ ចាន់ រតនា ជាអ្នកដឹកនាំ ដូច្នោះសម្រាប់គាត់គឺហ៊ានសាកថ្វីដៃជាមួយគ្រប់គូប្រកួតទាំងអស់ឲ្យតែគេផ្គូផ្គងឲ្យ។ គាត់ប្រាប់ពីអារម្មណ៍ពីមុខការប្រកួតនៅសិង្ហបុរីថា៖ «វាជាការប្រកួតដ៏ពិបាកមួយទៀតរបស់ខ្ញុំ ព្រោះត្រូវប្រឈមមុខជាមួួយគូប្រកួតដែលមានកម្លាំងប្រហែលគ្នា។ … Continue reading អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី
តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!
https://www.facebook.com/ONEChampionship/videos/2291705910854354/ តារាប្រដាល់ក្នុងទ្រុង ONE Championship ដ៏មានប្រជាប្រិយភាព ចាន់ រតនា ដែលគេស្គាល់ថាជាខ្លាចាស់ក្នុងពិភពគុន ហើយដែលនៅតែខំសាងកេរ្តិ៍ឈ្មោះល្បីមកដកថយសោះឡើយ។ កាលពីដើមខែធ្នូ កន្លងទៅ គាត់ត្រលប់ចូលប្រកួតធ្វើឲ្យកក្រើកទ្រុងធំ ONE: DESTINY OF CHAMPION ម្តងទៀតដោយបានបំបាក់ជើងខ្លាំងរបស់ឥណ្ឌូនេស៊ី Abro Fernandes ជាកីឡាករមិនធ្លាប់ចាញ់ពីមុនឲ្យចុះចាញ់ក្រោមកណ្តាប់ដៃ រតនា ក្នុងទឹកទី២។ សមត្ថភាពដ៏ប៊ិនប្រសប់ខាងគុនខ្មែរ និងគុនចម្រុះរបស់អ្នកលេងវ័យ ៣២ឆ្នាំនេះ ត្រូវបានគេឃើញនិងស្ញប់ស្ញែងពាសពេញផ្ទៃប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសទូទាំងពិភពលោកផងដែរ។ យ៉ាងណាមិញ ពុំសូវមានមនុស្សម្នាស្គាល់ច្រើនពីជីវិតខាងក្រៅសង្វៀនប្រដាល់ឡើយ។ ដូច្នេះ យើងបានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយគាត់ហើយយក ៥ចំណុចដែលបងប្អូនជនរួមជាតិមិនទាន់ដឹងពី ចាន់ រតនា៖ ១. គាត់ ចូលចិត្តមើលរឿងដាយណូស័រ និងរឿងសត្វចម្លែក ដូចជាមិនចំឡែកទេបើ រតនា ចូលចិត្តមើលរឿងវាយកាប់ចាក់គ្នានោះ ពីព្រោះគាត់ខាងក្បាច់គុនស្រាប់ តែគួរឲ្យភ្ញាក់ផ្អើលនោះ គឺតាមពិតគាត់ចូលចិត្តមើលរឿងបែបតុក្កតាសត្វចម្លែក រឿងដាយណូស័រ ជាជាងរឿងវីរបុរសមែនទែនទៅវិញ។ អ្នកជំនាញគុនខ្មែររូបនេះ ប្រាប់ថាគាត់មិនសូវមានពេលទំនេរដើម្បីអង្គុយមើលរឿងច្រើនទេ ប៉ុន្តែបើមានពេលទំនេរខ្លះវិញ គឺគាត់នឹងមើលរឿងប្រភេទនេះ ហើយចូលចិត្តមើលតាំងពីនៅតូចដល់ធំទៀតផង។ «ខ្ញុំចូលចិត្តរឿងដាយណូស័រ ហើយរឿងតុក្កតាមួយនោះដែលមានសត្វចម្លែកធំៗវាយគ្នា។ ពីតូចចូលចិត្តមើល ដល់ឥឡូវក៏ចូលចិត្តមើលដែរ!»។ ២. … Continue reading តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!
Emmanuel Onyedikachi ចេញមុខជួយក្មេងៗក្រីក្រកម្ពុជា
កីឡាករសាច់ដុំ Emmanuel Onyedikachi ប្រចាំកម្មវិធី ONE Warrior Series បានបោះជំហ៊ានចូលឆ្នាំ ២០១៩ ជាមួយស្នាមញញឹមរីករាយ។ តារាសាច់ដុំតំណាងឲ្យក្លឹប «សិល្បៈ» ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះសុះសាយ ក្នុងអាជីពគុនចម្រុះរបស់ខ្លួននៅពេលបានឱកាសបញ្ចេញថ្វីដៃ ក្នុងកម្មវិធី Rich Franklin’s ONE Warrior Series 1 (OWS) នៅប្រទេសសិង្ហបុរី កាលពីខែឧសភា ២០១៨កន្លងទៅ។ ពេលនេះ Onyedikachi មានជំហររឹងមាំដែលគាត់អាចបង្ហាញពិភពលោកពីជំនាញក្បាច់គុនកំរិតខ្ពស់នៅអន្តរជាតិ។ កីឡាករជនជាតិនេស្សេរីយ៉ារូបនេះ បានសាងកំណត់ត្រាឈ្នះៗក្នុងកម្មវិធី OWS ចំនួន ៣ដង ហើយយកឈ្នះបានទាំង ៣ដងផងដែរ។ គាត់ប្រាប់ពីអារម្មណ៍ថា៖ «ខ្ញុំពិតជាត្រេកអរណាស់សម្រាប់ឱកាសមួយនេះ។ បានចូលទៅទីនោះពិតជាបទពិសោធន៍ដ៏អស្ចារ្យមួយ ខ្ញុំមិនដែលគិតថាបានចូល (ONE Championship) ឆាប់អីចឹងទេ»។ គួររំលឹកដែរថា ជោគជ័យដ៏ធំបំផុតរបស់គាត់គឺនៅការប្រកួតខែកក្កដា ដោយគាត់បានយកឈ្នះពីការប្រើស្នៀតកាប់ជើងក្រោមភាគឺខាងឥណ្ឌាឈ្មោះ Sandeep Kumar Dahiya តែក្នុងទឹកទី១ប៉ុណ្ណោះ។ ក្រៅពីជោគជ័យក្នុងអាជីព រូបគាត់ក៏បានផ្លែផ្កាខាងជិវីតខាងក្រៅដូចគ្នា។ ថ្មីៗនេះ គាត់ទើបបានរៀបការប្រពន្ធ និងជិតបានកូនមួយហើយ។ … Continue reading Emmanuel Onyedikachi ចេញមុខជួយក្មេងៗក្រីក្រកម្ពុជា
How ONE Warrior Series’ Emmanuel Onyedikachi Supports Cambodia’s Most Underprivileged
Few walk into 2019 with a bigger smile than ONE Warrior Series’ Emmanuel "The Biafran Warrior" Onyedikachi. The Selapak gym representative kicked off his professional mixed martial arts career in May 2018 when he joined Rich Franklin’s ONE Warrior Series 1 (OWS) in Singapore. Already awed for his robust stature, Onyedikachi finally got the chance … Continue reading How ONE Warrior Series’ Emmanuel Onyedikachi Supports Cambodia’s Most Underprivileged