គ្រូ​បង្វឹក​គុន​ចម្រុះ​​​​ម្នាក់​​ជា​​អង្គរក្ស​ការពារ​តារា​ល្បីៗ​ពេល​ទស្សនកិច្ច​​មក​ស្រុក​ខ្មែរ

​​​​​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន​​ Alan Mccune ដែល​គេ​ស្គាល់​ថា​​ជា​គ្រូ​បង្វឹក​គុន​ចម្រុះ​​របស់​ ខុន ស៊ីចាន់​​ ​​​នោះ​បាន​​ចូល​បម្រើ​ការងារ​ជា​អង្គរក្ស​តាំង​ពី​ឆ្នាំ​ ១៩៩៣​ នៅ​ប្រទេស​ស្កុតឡែន​ និង​ បន្ត​មក​ការពារ​តារា​ល្បីៗ​មួយ​ចំនួន​​ពេល​​មក​ទស្សនកិច្ច​នៅ​កម្ពុជា​មួយ​រយៈ​ចុង​ក្រោយ​នេះ។​ គ្រូ​បង្វឹក​​គុន​ចម្រុះ​នៅ​ក្លិប​ Phnom Penh MMA ​​រូប​នេះ​បញ្ជាក់​​ថា ៖«​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការងារ​ជា​អង្គរក្ស​នៅ​​ឆ្នាំ​ ១៩៩៣ ​នៅ ស្កុតឡែន។ ខ្ញុំ​ការពារ​តារា​ល្បីៗ​មួយ​ចំនួន​ដូច​ជា Rod Stewart, Bono U2, Bob Geldof, George Clooney, Beyonce​ និង​ ​Lisa Marie Presley ​ជា​ដើម។ ខ្ញុំ​បាន​ធ្វើ​ការ​ក្នុង​ខ្សែ​ភាព​មួយ​ចំនួន​ទៀត​ផង។ ​​កាល​នោះ​ខ្ញុំ​បាន​ធ្វើ​ការ​ជា​​សន្តិសុខ​បើក​​ឡាន​​របស់​តារា​ប៊ូលីវូត​​ឥណ្ឌា Shahid Kapoor ​ក្នុង​ខ្សែ​ភាព​យន្ត​ Mausam ​ពេល​ថត​នៅ​ស្កុតឡែន​»។ ​គ្រូ​បង្វឹក​វ័យ​ ៥១ ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​មក​ធ្វើ​ការ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​ឆ្នាំ​ ២០១៣​ ហើយ​លោកបាន​ធ្វើ​ការ​ការពារ​តារា​ចម្រៀង​​​​ខ្មែរ​ដូច​ជា ម៉ម ឡូរ៉ា និង Nikki Nikki។​ លើស​ពី​នេះ​ទៅ​​ទៀត​ ​ពេល​ តារា​ចម្រៀង​ល្បី​​​ជន​ជាតិ​អង់គ្លេស … Continue reading គ្រូ​បង្វឹក​គុន​ចម្រុះ​​​​ម្នាក់​​ជា​​អង្គរក្ស​ការពារ​តារា​ល្បីៗ​ពេល​ទស្សនកិច្ច​​មក​ស្រុក​ខ្មែរ

គ្រូ​បង្វឹក​គុន​ចម្រុះ​មួយ​រូប​​​ឡើង​​តំណែង​ជា​អ្នក​គ្រប់គ្រង​​​ប្រចាំ​ប្រទេស​​កម្ពុជា​​នៅ​​ក្រុមហ៊ុន​សន្តិសុខ​​អន្តរជាតិ​ តែ​មិន​បំភ្លេច​ការងារ​បង្វឹក​

ពេល​គេ​​និយាយ​អំពី​ក្បាច់​គុន​ចម្រុះ​ ​​​អ្នក​រាល់​គ្នា​តែង​តែ​នឹក​ឃើញ​ដល់​​​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន​ Alan Mccune ​ដែល​បាន​បង្ហាត់​កូន​សិស្ស​គុន​ចម្រុះ(MMA) ​​ក្បែរ ​១០០ នាក់​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​តាំង​ពី​ឆ្នាំ​ ២០១៣ ​មក​ក្នុង​​កម្មវិធី​ Khmer Warrior Challenges ពេល​ ​ទូរទស្សន៍​ ស៊ីធីអិន និង MyTV ​រៀប​ចំ។​ ​​​​ លោក​មក​ធ្វើ​ការ​និង​រស់​នៅ​កម្ពុជា​រយៈ​ពេល​ ៧ ឆ្នាំ​មក​ហើយ។​ ​​បុរស​វ័យ​ ៥១ ឆ្នាំ​​រូប​នេះ​ត្រូវ​បាន​​ដំឡើង​តំណែង​ជា​អ្នក​គ្រប់គ្រង​ប្រចាំ​ទេស​​កម្ពុជា (Country Manager) ​​នៅ​​ក្រុម​ហ៊ុន​សន្តិសុខ​អន្តរជាតិ​​កម្ពុជា(International Security Safeguard) ​ក្នុង​​ឆ្នាំ​ ២០១៦ ​ពី​មុខ​​តំណែង​អ្នក​គ្រប់គ្រង​ប្រតិបត្តិ( Operation Manager)។ ​ទោះ​ជា​ស្ថិត​ក្នុង​ការងារ​មមាញឹក​បែប​​​ណា​ក្ដី​ ​​ក៏​គ្រូ​បង្វឹក​នៅ​​ក្លិប​ Phnom Penh MMA ​មិន​បំភ្លេច​ការងារ​ត្រូវ​បណ្ដុះបណ្ដាល​កីឡាករ​​គុន​ចម្រុះ​​នៅ​កម្ពុជា​ដែរ​ លោក​​បាន​ឆ្លៀតពេល​​ខ្លះ​​ក្នុង​ការ​បង្វឹក។​ ​ជាក់​ស្ដែង​​លោក​បាន​​​បង្វឹក​​ម្ចាស់​​ជើង​ឯក​ Khmer Warrior Challenges​ ខុន ស៊ីចាន់ ​​និង​ ​បាន​​ដឹក​នាំ​​កូន​សិស្ស​​ទៅ​​ប្រកួត​នៅ​សង្វៀន​ ONE Championship ​​កាល​ខែ​ កុម្ភៈ​នៅ​​ប្រទេស​សិង្ហបុរី។ … Continue reading គ្រូ​បង្វឹក​គុន​ចម្រុះ​មួយ​រូប​​​ឡើង​​តំណែង​ជា​អ្នក​គ្រប់គ្រង​​​ប្រចាំ​ប្រទេស​​កម្ពុជា​​នៅ​​ក្រុមហ៊ុន​សន្តិសុខ​​អន្តរជាតិ​ តែ​មិន​បំភ្លេច​ការងារ​បង្វឹក​

អ្នក​ជំនាញ​គុន​ចម្រុះ​ Alan Mccune វិភាគ​​គូ​ប្រកួត​រវាង​​ Rudy Agustian និង​ ចាន់ រតនា ​

មុន​​​ការ​ប្រកួត​​​រវាង​​​កីឡាករ​ម្ចាស់​ផ្ទះ​មាន​​ពិសោធន៍​ច្រើន​​​ Rudy Agustian និង ​ចាន់ រតនា​ ​​នៅ​លើ​​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​ នា​​រដ្ឋធានី​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី ​គ្រូ​បង្វឹក​បង្វឹក​គុន​ចម្រុះ​ ​លោក​ Alan Mccune ​នៃ​ក្លឹប​ Phnom Penh MMA ​​បាន​មក​​បញ្ចេញ​ទស្សនៈ​​​វិភាគ​​​គូ​សំខាន់​នេះ​ដូច​ខាង​​​ក្រោម។ លោក​ Alan Mccune​ ដែល​បាន​បង្វឹក​ MMA តាំង​ពី​ឆ្នាំ​ ១៩៩៦ មក​​នោះ​​​បញ្ចេញ​មតិ​​ដោយ​ផ្អែក​លើ​ពិសោធន៍​ផ្ទាល់​ខ្លួន​ថា​ ៖«​​ខុន ស៊ីចាន់​ បង្កើត​កំហុស​នៅ​ទឹក​ទី១​ និង ​ចេញ​យឺត​​​ដែល​ធ្វើ​ឲ្យRudy Agustian​ យក​ឈ្នះ​បាន។ ​យ៉ាង​ណា​ក្ដី ស៊ីចាន់ ​អត់​បាន​វ៉ៃ​ រយៈ​ពេល​ ១ ​ឆ្នាំ​​តាំង​ពី​ឈ្នះ ​កីឡាករ​​ឥណ្ឌូណេស៊ី​ Riski Umar នៅ​សង្វៀន​ … Continue reading អ្នក​ជំនាញ​គុន​ចម្រុះ​ Alan Mccune វិភាគ​​គូ​ប្រកួត​រវាង​​ Rudy Agustian និង​ ចាន់ រតនា ​

Khon Sichan ONE Championship Alan Mccune Matias Andres Kun Khmer

ខុន ស៊ីចាន់ សន្យា​ពង្រឹង​សមត្ថភាព​ឱ្យ​ខ្លាំង​ជាង​មុន​ហើយ​ចង់​ប្រកួត​នៅ ONE’s Super Series

ជើងឯក KWC ទម្ងន់ Flyweight (៦១គក) ខុន ស៊ីចាន់ មិនអាច​បង្កើត​ជ័យជម្នះ​ដ៏​កក្រើក​ដូច​ដែល​គេ​បាន​ធ្វើ​ឆ្នាំ​មុន​ឡើយ ដោយ​គេ​ត្រូវ​បាន​កីឡាករ​ឆ្នើម​​​ឥណ្ឌូនេស៊ី​ Rudy “The Golden Boy” បង្ខំ​ឱ្យ​សុំ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​១​កាល​ពី​ថ្ងៃ​សុក្រ​ទី​២២​ខែ​កុម្ភៈ​។ កីឡាករ​ជំនាញ​គុន​ខ្មែរ​បាន​ប្រកួត​​គូ​បើក​ឆាក​នៃ​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ហើយ​បាន​ចាប់​ផ្ដើម​វាយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ដោយ​រក្សា​ចម្ងាយ​ពី​គូ​បដិបក្ខ​ជនជាតិ​ឥណ្ឌូនេស៊ី​។ នៅ​វិនាទីទី​៤៥ Agustian ដែល​មាន​រហស្សនាម “Golden Boy​” បាន​​បុក​ចូលចាប់​​ផ្ដួល​​ស៊ី​ចាន់​ទៅលើ​រេញ​​​ ហើយ​​គ្រប់គ្រង​ស្ថានការណ៍​បាន​​​យ៉ាង​រហ័ស​ដោយ​​​សង្កត់​លើ​ស៊ីចាន់​ជាប់​​។ កីឡាករ​កម្ពុជា​បាន​ការពារ​ខ្លួន​ពី​ការ​ព្យាយាម​ចាប់​ក្លេ​​របស់ Rudy ប៉ុន្តែ​​កាន់​តែ​ជាប់​ក្លេ​ខ្លាំង​ឡើង​ៗ​នៅ​ពាក់​កណ្ដាល​ទឹក​។ បន្ទាប់ពី​ព្យាយាម​រើ​​បម្រះ​​ដើម្បី​ឱ្យ Rudy ខ្ទាត​ចេញ ស៊ីចាន់ ត្រូវ Rudy ចាប់​ខ្នង​បាន​ ហើយ​ខណៈ​ការ​ប្រកួត​ទឹក​១​នៅ​សល់​ពេល​១៖៤៥​នាទីទៀត ជើងឯកមួយថៃ​ថ្នាក់​ជាតិ​របស់​ឥណ្ឌូនេស៊ី​បាន​​ផ្ដេក​ខ្លួន​លើ​រេញ​ហើយ​ក្លេ​ក​ស៊ីចាន់ពី​ក្រោយ​​បណ្ដាល​ឱ្យ​ស៊ី​ចាន់​គោះសុំ​ចុះ​ចាញ់​។ លោក Alan Mccune ​ដែល​ជា​គ្រូ​បង្វឹក​យូរ​ឆ្នាំ​របស់ ស៊ីចាន់ និយាយ​ថា​៖ «វា​មិនមែនជា​រាត្រី​អស្ចារ្យ​សម្រាប់​ស៊ីចាន់ឡើយ​។ គាត់​មិនបាន​វាយ​អស់​មួយ​ឆ្នាំ​ហើយ​ ហើយ​ពួក​យើងយឺត​បន្តិច​ក្នុង​ទឹក​ទី​១​។ Rudy ជា​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​គាត់​ពូកែ​ចាប់​ក្លេ ជា​ចំណុច​ដែល​ពួក​យើង​មិន​មាន​ពេល​ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​យុទ្ធសាស្ត្រ​របស់​យើង»។ «ទោះ​បី​ស៊ីចាន់​រួច​ខ្លួន​​ពី​ការ​វាយ​ប្រហារ​​របស់ Rudy មួយ​លើក​ជា​ពីរ … Continue reading ខុន ស៊ីចាន់ សន្យា​ពង្រឹង​សមត្ថភាព​ឱ្យ​ខ្លាំង​ជាង​មុន​ហើយ​ចង់​ប្រកួត​នៅ ONE’s Super Series

តោះ! តាមដានព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ!

ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ​ ONE Championship នឹងអង្រួនបេះដូងទស្សនិកជនម្តងទៀតហើយ តាម​រយៈ​ការ​រៀបចំព្រឹត្តិការណ៍ប្រដាល់យក្សនៅឯប្រទេសសិង្ហបុរី និងមានការបង្ហាញក្បាច់គុនរបស់កីឡាករឆ្នើមៗទូទាំងសាកលលោក​ក្នុង​ការ​ប្រកួត ក្នុងនោះក៏មាន​កីឡាករ​កម្ពុជាពីររូបផងដែរ។ ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នឹងនាំមកនូវការប្រកួតក្បាច់គុនច្រើនប្រភេទដូចជា គុនខ្មែរ គុនមួយថៃ គុនចម្រុះ និង Kickboxing ​ជា​ចំណី​ចក្ខុបងប្អូនជនរួមជាតិឲ្យដិតជាប់ក្នុងចិត្ត​ជា​មិនខាន។ ខាងក្រោមនេះជាហេតុផលសំខាន់៣យ៉ាងដែលយើងគួរតាមដានកម្មវិធី៖ ១. ខុន ស៊ីចាន់ បង្ហាញមុខម្តងទៀត ជើងឯកក្នុងកម្មវិធី Khmer Warrior Challenge (KWC) ប្រភេទទម្ងន់ ៥៦.៧គក  ខុន ស៊ីចាន់ បានបាត់មុខមាត់ពីទ្រុងយក្ស ONE អស់មួយរយៈធំ តាំងពី​ពេលប្រកួតចុងក្រោយជាមួយភាគីឥណ្ឌូនេស៊ី Riski Umar ដែលកាលនោះ ស៊ីចាន់ ឈ្នះដោយពិន្ទុលើគូប្រកួតមួយនេះ។ កីឡាករតំណាងក្លិប «Phnom Penh MMA» ពេលនេះកំពុងបង្កើនការហ្វឹកហាត់ខ្លាំងទៅលើក្បាច់ចាប់ក្លេ ដើម្បី​បញ្ចេញថ្វីដៃនៅក្នុងទ្រុងអន្តរជាតិ ឲ្យគេស្គាល់ថាខ្លួនពិតជាមានសមត្ថភាពឡើងមួយកំរិតទៀតមែន។ Rudy Agustian ដែល​ជាគូប្រកួតជំនាញខ្លាំងខាង MMA … Continue reading តោះ! តាមដានព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ!

Khon Sichan Fernando Salvadore Sam Tharoth ONE Championship Khmer Komlang

ខុន ស៊ីចាន់ ប្រាប់ថាប្រកួតនៅសិង្ហបុរីថ្ងៃសុក្រនេះអត់ខ្លាចទេ ទោះគេខ្លាំងMMAក៏ដោយ

កីឡាករប្រដាល់កម្ពុជា ខុន ស៊ីចាន់ តាំងចិត្តថានឹងបញ្ចេញឲ្យអស់ថ្វីដៃសម្រាប់ការប្រកួតថ្ងៃសុក្រ ទី២២ ខែកុម្ភះ ដែលធ្វើនៅប្រទេសសិង្ហបុរី ខាងមុខនេះ។ ជើងឯកកម្ពុជា Khmer Warrior Challenge (KWC) នឹងត្រូវជួបជាមួយគូប្រកួតឥណ្ឌូនេស៊ី Rudy Agustian ក្នុងការប្រកួតគុនចម្រុះនៃព្រឹត្តិការណ៍ ONE: CALL TO GREATNESS។ ថ្វីបើនេះ ខុន ស៊ីចាន់ មិនបានឡើងប្រកួតក្នុងទ្រុងអស់រយៈពេលជាង១ឆ្នាំទៅហើយ គាត់នៅមានស្មារតីល្អ ហើយរឹតតែមានទំនុកចិត្តខ្ពស់ ដោយសារបានហ្វឹកហាត់ត្រៀមជាមួយគ្រូបង្វឹកជំនាញៗ ក៏ដូចជាជាមួយកីឡាករលំដាប់ខ្ពស់របស់កម្ពុជាផងដែរ។ ស៊ីចាន់ ប្រាប់មុនពេលទៅប្រកួតថា៖ «ជិតដល់ថ្ងៃទៅប្រកួតនៅសិង្ហបុរី ខ្ញុំត្រៀមខ្លួនអស់ហើយ ទាំងការហាត់បច្ចេកទេស និងកម្លាំងទាំងអស់។ ខ្ញុំត្រៀមខ្លួនប្រឹងឲ្យអស់ពីសមត្ថភាព អត់ខ្លាចគេទេ»។ ស៊ីចាន់ ជាអ្នកស្រុកមកពីខេត្តឧត្តមានជ័យ ប៉ុន្តែគាត់មកជុំរុំហ្វឹកហាត់ប្រដាល់ភាគច្រើននៅរាជធានីភ្នំពេញ ដើម្បីមកហាត់រៀនជាមួយគ្រូបង្វឹកជនជាតិស្កត់ឡែនលោក Alan Mccune។ គាត់ ប្រាប់ពីក្បាច់ទប់ទល់ភាគីឥណ្ឌូនេស៊ី៖ «រាល់ថ្ងៃ ខ្ញុំខំហាត់ខ្លាំងជាងគេគឺក្បាច់សេរី ខ្ញុំចេះច្រើនហើយ តែប៉ះគូវាយលើកនេះគឺគេល្អ MMA អីចឹងខ្ញុំហាត់MMAការពារហើយ គឺខ្ញុំនឹងវាយសេរីច្រើនជាង ដើម្បីកុំឲ្យគេចូលប្រើក្បាច់MMAបាន»។ ពីក្រោយការហាត់រៀនបន្ថែមពីលើក្បាច់ចាប់ក្លេរ គឺមានលោក … Continue reading ខុន ស៊ីចាន់ ប្រាប់ថាប្រកួតនៅសិង្ហបុរីថ្ងៃសុក្រនេះអត់ខ្លាចទេ ទោះគេខ្លាំងMMAក៏ដោយ

Alan Mccune Khon Sichan ONE Championship Khmer Komlang Kun Khmer

ខុន ស៊ីចាន់ ចង់បង្ហាញសមត្ថភាពខ្លាំងមួយកម្រឹតទៀតនៅសិង្ហបុរី

https://www.facebook.com/ONEChampionship/videos/1943211252368787/ ថ្ងៃទី២២ ខែកុម្ភះេនះ ខុន ស៊ីចាន់ នឹងបង្ហាញខ្លួនម្តងទៀតនៅលើសង្វៀនពិភពលោក ONE Championship ដោយមានគ្រូបង្វឹកជនជាតិស្កតឡែន Alan Mccune ជួយជ្រំជ្រែងគ្រប់យ៉ាង ដូចនេះ ស៊ីចាន់ មានសង្ឃឹមថាគាត់អាចរីកចម្រើនស្ទុះជាងមុនឆ្ងាយពេលប្រកួតខាងមុខ។ ទាំង ស៊ីចាន់ និងលោកគ្រូ Mccune កំពុងហ្វឹកហាត់ពេញទំហឹងតែម្តង ប្រឹងយ៉ាងណាអាចយកឈ្នះ Rudy "Golden Boy" Agustian គូប្រកួតមកពីឥណ្ឌូនេស៊ីឲ្យបាន ក្នុងព្រឹត្តិការណ៍ ONE: CALL TO GREATNESS ប្រទេសសិង្ហបុរី។ ថ្វីបើកៀកដល់ថ្ងៃត្រូវប្រកួតយ៉ាងណាក្តី លោក Alan ប្រាប់ថាគាត់ជឿជាក់ខ្លាំងលើសមត្ថភាពរបស់ ស៊ីចាន់ ថាមានសង្ឃឹមជោគជ័យច្រើន។ ដោយសារគាត់ឃើញទេពកោសល្យ ស៊ីចាន់ ម្តងហើយម្តងទៀតមិនផ្លាស់ប្តូ។ Alan ពន្យល់ពីចារិក ស៊ីចាន់ ថា៖ «ចរិកប្រកួតគាត់មិនដូចគេទេ គឺគាត់ស៊ូវាយតាំងលឺសម្លេងជួងដល់ចប់ទឹកតែម្តង» ទំនាក់ទំនងគ្រូ និងសិស្ស រវាងពួកគាត់ផ្សាភ្ជាប់គ្នាអំឡុងឆ្នាំ ២០១៣ ដែលកាលនោះគ្រូបង្វឹកជនជាតិស្កតឡែន Alan Mccune ទៅបង្វឹកឲ្យកម្មវិធី … Continue reading ខុន ស៊ីចាន់ ចង់បង្ហាញសមត្ថភាពខ្លាំងមួយកម្រឹតទៀតនៅសិង្ហបុរី

Alan Mccune Khon Sichan ONE Championship Khmer Komlang Kun Khmer

Khon Sichan Set To Showcase Next-Level Performance in Singapore

On Friday, 22 February, Phnom Penh MMA representative Khon Sichan will once again step onto the global stage of ONE Championship, and with the support of head trainer Alan Mccune, he believes they will continue climbing the ranks toward greatness. The Khmer Warrior Challenge Flyweight Champion and Scotsman Alan are now in full preparation to … Continue reading Khon Sichan Set To Showcase Next-Level Performance in Singapore