ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០

ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០កីឡាករ​​កំពូល​គុន​ចម្រុះ​​លេច​ធ្លោ​​កម្ពុជា​ ​ចាន់ រតនា ​ដែល​ឈ្នះ​​នៅ​សង្វៀន​ ONE Championship ​បី​លើក​ជាប់​គ្នា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​​ ​​​បាន​​បង្ហើប​អំពី​គម្រោង​​ការ​​ចំនួន​ ២​ នៅ​ឆ្នាំ ២០២០។ ​ផែន​ការ​ទី១​ ចង់​​ទទួល​ការ​ប្រកួត​បាន​ច្រើន​ជាង​ឆ្នាំ​ ២០១៩​ នៅ​សង្វៀន​ ONE Championship ​និង​​ទី២​ ពង្រឹង​គុណភាព​ដល់​ការ​បង្វឹក​​សម្រាប់​កូន​សិស្ស​ឲ្យ​បាន​ខ្លាំងក្លា។​ ១-ផែន​ការ​ទៅ​ប្រកួត​បាន​​ច្រើន​នៅ​ឆ្នាំ ២០២០៖ ចាន់​ រតនា​ ​បាន​​ដាក់​​គោល​ដៅ​ចង់​ប្រកួត​​​៤​លើក​នៅ​សង្វៀន ​ONE Championship តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា​ឆ្នាំ ២០១៩​ ​កន្លង​ទៅ​​រូប​គេ​ប្រកួត​បាន​តែ​ ២ ​លើក​ប៉ុណ្ណោះ។ ​​​ម្ចាស់​​ក្លិប​​សិល្បៈ​​បាន​ថ្លែង​ថា​៖«​​អ្វី​ដែល​​ខ្ញុំ​ចង់​បង្ហាញ គឺ​ ​​ដាក់​គោល​ដៅ​ប្រកួត​​​ឲ្យ​បាន​ ​៤​ដង​នៅ​ឆ្នាំ​ ២០២០។ ​នេះ​ជា​​ការ​គិត ​​របស់​​ខ្ញុំ​បើ​​សិន​មិន​មាន​​បញ្ហា​រាំង​ស្ទះ​នោះ​​ទេ​។ ប៉ុន្តែ​​​បំណង​ទាំង​នេះ​​ត្រូវ​​រង់​ចាំ​ចម្លើយ​អំពី​អ្នក​ចាត់​ការ​របស់​ខ្ញុំ​ ​ឬ ​អ្នក​ផ្គូផ្គង​​របស់​ខ្ញុំ​ដែរ»។ ​ បន្ទាប់​ពី​រូប​គេ​ ឈ្នះ​​កីឡាករ​ជើង​ខ្លាំង​ចំបាប់​របស់​​គុយ​បា​​ Gustavo Balart ​កាល​ពាក់​កណ្ដាល​​ខែ ​សីហា ​មក​​ ​​​អ្នក​លេង​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​ខកខាន​ឡើង​សង្វៀន​​លំដាប់​ពិភព​លោក​នេះ​​រយៈ​ពេល​ជាង​ ៤ … Continue reading ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០

កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”

ការប្រកួតចុងក្រោយរបស់អ្នកគឺនៅទីក្រុងភ្នំពេញ។ តើអ្នកបានកំពុងតែធ្វើអ្វីដែរចាប់តាំងពីពេលនោះមក? - ខ្ញុំបានឈ្នះការប្រកួតនៅភ្នំពេញដោយឯកឆ័ន្ទក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ។ហើយចាប់តាំងពីពេលនោះមក ខ្ញុំបាននិងកំពុងតែប្រមូល និងរៀបចំឯកសារនានាទៅដាក់ទៅសហព័ន្ធ និងដាក់ទៅបារាំងសម្រាប់ការប្រកួតនៅទីនោះ។ ក្នុងពេលជាមួយគ្នានេះដែរ ជីដូនរបស់ខ្ញុំបានទទួលមរណភាពកាលពី២-៣ថ្ងៃមុនហើយខ្ញុំពិតជាមមាញឹកនឹងពិធីបុណ្យសពរបស់គាត់ខ្លាំងណាស់។ តើអ្នកមានអារម្មណ៍ និងការព្រួយបារម្ភយ៉ាងណាដែរ? - ខ្ញុំមានរម្មណ៏សប្បាយធម្មតា ប៉ុន្តែទំងន់របស់ខ្ញុំធ្វើអោយខ្ញុំព្រួយបារម្ភបន្តិច។ ខ្ញុំត្រូវសម្រកទម្ងន់ចំនួន៥ គីឡូក្រាមដើម្បីផ្គូរផ្គងជាមួយការប្រកួតបន្ទាប់របស់ខ្ញុំ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ព្រោះខ្ញុំដឹងពីរបៀបបញ្ចុះទម្ងន់។ តាមពិតទៅ ខ្ញុំញុំាអាហារដូចជនបរទេសអីចឹង គឺថាមិនហូបបាយទេព្រោះបាយធ្វើឲ្យយើងធាត់បាន មានហូបតែសាច់ និងបន្លែតែប៉ុណ្ណោះ។ ខ្ញុំក៏បានរត់ជាទៀតទាត់រាល់ថ្ងៃដែរ ដោយរត់ពេលព្រឹកផង និងពេលល្ងាចផង។ Shop Fairtex Kun Khmer - The best Fairtex prices in the world! http://www.FairtexKunKhmer.com អ្នកនឹងប្រកួតជាមួយដៃគូមកពីម៉ុងហ្គោលីនៅថ្ងៃទី ១៣ ខែតុលានៅខេត្តបាត់ដំបង​​តើអ្នកនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះយ៉ាងដូចម្តេចដែរ? - ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ វាមិនមែនជាសំណួរដែត្រូវសួរថាតើខ្ញុំនឹងត្រៀមខ្លួនបែបណាទេ ពីព្រោះតាមពិតខ្ញុំបាននិងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតនេះតាំងពីដើមមកម្ល៉េះ។ ខ្ញុំបានមើលវីដេអូនៃការប្រកួតជាច្រើនរបស់គាត់ មើលពីបច្ចេកទេសនៃការប្រកួតរបស់គាត់ និងក៏ដូចជារបៀបវាយរបស់គាត់ដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងឈ្នះ ៧០ ភាគរយក្នុងការប្រកួតជាមួយគាត់នៅលើសង្វៀន។ កីឡាករ រឿង … Continue reading កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”

ផាត សូដា ​ក្រាញ​ននៀល​​ក្រាស់ក្រែល​​ក្នុង​ពិភព​គុន​ចម្រុះ​ មុន​​ក្លាយ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​​ប្រដាល់​មួយ

ផាត​ សូដា ​ជា​អតីត​អ្នក​លេង​គុន​​ចម្រុះ​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា​ដែល​​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team ហើយ​រូប​គេ​ធ្លាប់​បង្ហាញ​ខ្លួន​នៅ សង្វៀន ONE Championship ​ចំនួន​៣​ដង​ ​មុន​ក្លាយ​ជា​​គ្រូ​បង្វឹក​នៅ​ក្លិប​ប្រដាល់​ ​គោ​ព្រៃ​ ​នៅ​ម្ដុំ​​ភ្នំ​ប្រសិទ្ធ​ នា​ពេល​បច្ចុប្បន្ន។ សូដា ​​ផ្អាក​ឡើង​សង្វៀន​​អន្តរជាតិ​តាំង​ពី​ប្រកួត​ចាញ់​ កីឡាករ​​ឥណ្ឌូណេស៊ី​ Elipitua Siregar នៅ​សង្វៀន​ ONE កាល​​ខែ​ ​កញ្ញា​ ឆ្នាំ​មុន​ គ្រា​ដែល​​ឳ​ពុក​ក្មេក​ឈឺ​ធ្ងន់​ ​ពេល​កម្មវិធី​​រៀប​ចំ​នៅ​ប្រទេស​ចិន។ ចំណែក ​សង្វៀន​ក្នុង​ស្រុក ​រូប​គេ​ផ្អាក​ជិត​ ២ ​ឆ្នាំ​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​គុន​ខ្មែរ។​ ​យ៉ាង​ណា​​ក្ដី​ រូប​គេ​បាន​​បង្កើត​កេរ្តិ៍​​ឈ្មោះ​​គួរ​ឲ្យ​កត់​សម្គាល់​​នៅ​ក្នុង​ស្រុក​ ​និង​ ទទួល​បាន​ការ​​អញ្ជើញ​​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​​លើ​សង្វៀន​ ONE ចំនួន ៣ ដង។ ​តាំង​ពី​​ប្រឡូក​​ក្នុង​ការ​ប្រកួត​​​ក្បាច់​គុន​ចម្រុះ​​នា​​ឆ្នាំ​ ២០១២ ​មក​ ផាត​ សូដា​ ​​មិន​ដែល​ចាញ់​ទេ​​​នៅ​សង្វៀន​ក្នុង​ស្រុក​ ប៉ុន្តែ​ស្មើ​ម្ដង។ ​ផាត សូដា ​បាន​ឲ្យ​ដឹង​ថា ៖«​តាម​ពិត​​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​ចង់​ឲ្យ​ខ្ញុំ​ទៅ​ហ្វឹកហាត់​ដែរ​ ដើម្បី​ចាប់​គូ​វ៉ៃ … Continue reading ផាត សូដា ​ក្រាញ​ននៀល​​ក្រាស់ក្រែល​​ក្នុង​ពិភព​គុន​ចម្រុះ​ មុន​​ក្លាយ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​​ប្រដាល់​មួយ

ខូវ វិវឌ្ឍនា៖«​ ចាន់​ រតនា ​លេខ​១​ស្រុក​ខ្មែរ​​​លើ​គុន​ចម្រុះ​ ប៉ុន្តែ​ ​​​អន់​ចំណុច​មួយ» ​

«​​បើ​និយាយ​ទៅ​នៅ​ស្រុក​ខ្មែរ​ ​ចាន់ រតនា ​​ជា​​ជើង​ខ្លាំង​លេខ​១​ និង ​ល្អ​បំផុត​ផ្នែក​​គុន​ចម្រុះ​​​នៅ​​ស្រុក​ខ្មែរ​​​ប៉ុន្តែ ​ចំណុច​អន់​គឺ​មិន​អាច​យក​ក្បាច់​ MMA ឬ ​ជីជិតស៊ូ​ ទៅ​ផ្ដួល​គូ​ប្រកួត​បាន»។ ​ នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​របស់​​លោក ខូវ វិវឌ្ឍនា ​ដែល​ជា​​គ្រូ​​បង្វឹក​​ក្បាច់​ គុន​ចម្រុះ និង ជីជិត​ស៊ូ ​​ផ្ទាល់​​របស់​ រតនា ​មុន​ចេញ​ទៅ​ប្រកួត​ម្ដងៗ​ ​នៅ​សង្វៀន​លំដាប់​អន្តរជាតិ​ ONE Championship ហើយ​ លោក​ជា​​មនុស្ស​ម្នាក់​នៅ​ពី​ក្រោយ​ខ្នង​ ចាន់ រតនា ​ដែល​ធ្វើ​ធ្វើ​ឲ្យ​កីឡាករ​​កម្ពុជា​​រូប​នេះ​លេច​ធ្លោ​បំផុត​ទាំង​នៅ​ក្នុង​ស្រុក និង​ ពិភព​លោក។ ខូវ វិវឌ្ឍនា បាន​រៀប​រាប់​ទៀត​ថា ៖«​ពេល​​ខ្ញុំ​បង្ហាត់​ ចាន់ រតនា គឺ​មិន​​ហ៊ាន​បង្ហាត់​​ក្បាច់​ដើម្បី​សម្លាប់​ដៃ​គូ​ដោយ​ប្រើ​ MMA ឬ ​​ជីជិតស៊ូ​នោះ​ទេ ​ព្រោះ​ពេល​​វា​ខ្លី​ពេក​ ប៉ុន្តែ​លើ​ការពារ​​​រហូត។ ​​ក្នុង​មួយ​សប្ដាហ៍​ ​រតនា ​ហាត់​ជា​មួយ​ខ្ញុំ​ត្រឹម​ ៣ ទៅ ៤​ ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះ​យើង​ផ្ដោត​លើ​​របៀប​ការពារ​​ និង ដោះ​ឃ្លេ​ច្រើន​ជាង។ ​ពេល​ខ្លី​បែប​នេះ​យើង​មិន​អាច​បង្ហាត់​ក្បាច់​​ផ្ដួល​គូ​ប្រកួត​បាន​ទេ។​ … Continue reading ខូវ វិវឌ្ឍនា៖«​ ចាន់​ រតនា ​លេខ​១​ស្រុក​ខ្មែរ​​​លើ​គុន​ចម្រុះ​ ប៉ុន្តែ​ ​​​អន់​ចំណុច​មួយ» ​

ចាន់ រតនា ​​​ប្រាប់​អំពី​​ការ​ហ្វឹកហាត់​ក្បាច់​ជីជិតស៊ូ ​ជា​មួយ​គ្រូ​​​ ខូវ វិវឌ្ឍនា ​ដែល​ធ្វើ​ឲ្យ​គេច​ផុត​ពី​ការ​ចាប់​របស់​គូ​ប្រកួត

ក្បាច់​គុន​ជីជិតស៊ូ បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​ការ​រួម​ចំណែក​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​​សម្រាប់​កីឡាករ​គុន​ចម្រុះ​កំពូល​​កម្ពុជា​ ចាន់ រតនា​ ជា​​ពិសេស​ជ័យជម្នះ​ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​ លំដាប់​ពិភព​លោក​ ONE Championship។ ​ចាន់ ​រតនា​ បង្ហើប​ថា​ ​ការ​ដែល​​អាច​គេចវេះ​​ពី​ការ​ប៉ុនប៉ង​ផ្ដួល​របស់​គូ​ប្រកួត​ គឺ​ដោយ​សារ​​គេ​ហ្វឹកហាត់​ក្បាច់​​ជីជិតស៊ូ​ ​​បាន​ច្រើន​​ឆ្នាំ​​តាំង​ពី​ឆ្នាំ​ ២០១២​ ​​មក​​រហូត​ដល់​បច្ចុប្បន្ន​ជា​មួយ​គ្រូ​បង្វឹក​ ខូវ វិវឌ្ឍនា​ ​ដែល​គ្រា​នោះ​​ក្លិប​នៅ​​ម្ដុំ​ផ្សារ​ចាស់។ ​ការ​ថ្លែង​បែប​នេះ​បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​លើ​​ជើង​ខ្លាំង​របស់​គុយ​បា​ ​Gustavo Balart នៅ​សង្វៀន​ ONE: DREAM OF GOLD ​នា​ប្រទេស​ថៃ​​​កាល​ពាក់​កណ្ដាល​ខែ សីហា ​ ​​កន្លង​ទៅ​នេះ។ ​អ្នក​លេង​គុន​ចម្រុះ​វ័យ​៣៣​ឆ្នាំ​​រំលឹក​ថា៖«​ខ្ញុំ​ហាត់​​ដោះ​ឃ្លេ​​​ដែល​ប្រើ​ក្បាច់​ជីជិតស៊ូត​ និង​ចំបាប់​ ​ជា​មួយ​គ្រូ​បង្វឹក​ ខូវ វិវឌ្ឍនា ​តាំង​​ពី​ឆ្នាំ​ ២០១២។​ ខ្ញុំ​មិន​ពូកែ​​​ចាប់​ឃ្លេ​ដើម្បី​ផ្ដួល​គូ​ប្រកួត​​ប៉ុន្តែ​ ខ្ញុំ​​ក្បាច់​ដោះ​បាន​ ​និង​ ការពារ​មិន​ឲ្យ​គូ​​​​ឈ្នះ​ងាយៗ​​ទោះ​ខ្ញុំ​នៅ​ក្រោម ឬ ​នៅ​ពី​លើ។ បន្ទាប់​មក​ខ្ញុំ​តែ​ប្រើ​ជំហរ​គុន​ខ្មែរ​ដើម្បី​ផ្ដួល​គូ​ប្រកួត»។ វីដេអូ ​រតនា ឈ្នះ Rudy ៖ https://www.onefc.com/videos/chan-rothana-vs-rudy-agustian/ ម្ចាស់​ក្លិប​ «សិល្បៈ» … Continue reading ចាន់ រតនា ​​​ប្រាប់​អំពី​​ការ​ហ្វឹកហាត់​ក្បាច់​ជីជិតស៊ូ ​ជា​មួយ​គ្រូ​​​ ខូវ វិវឌ្ឍនា ​ដែល​ធ្វើ​ឲ្យ​គេច​ផុត​ពី​ការ​ចាប់​របស់​គូ​ប្រកួត

ចាន់ ​រតនា ​ផ្លាស់​ប្ដូរ​​ទីតាំង​ក្លិប​​​​​ថ្មី​ និង​​សង្ឃឹម​ថា​​កូន​សិស្ស​នៅ​តែ​ទាក់ទង​​ហ្វឹកហាត់​ផុលផុស​​ដូច​ដើម

ក្លិប​ «សិល្បៈ»​ ​ដែល​​​​ជា​កម្មសិទ្ធិ​របស់​ អ្នក​លេង​គុន​​ចម្រុះ​ល្បី​ឈ្មោះ​ ចាន់ រតនា ​នោះ​បាន​ប្ដូរ​ទៅ​កាន់​​ទីតាំង​ថ្មី​ផ្ទះ​លេខ​​១០៩​ ​ផ្លូវ​​ ១៣ BT ​​សង្កាត់​បឹងទំពន់​១​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ (ទល់​​មុខ​នឹង​ Phnom Penh Sports Club ​ផ្លូវ​​២៧១)។​ ទី​តាំង​​​ក្លិប​ចាស់​ដែល​​ស្ថិត​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​​នោះ​​​បាន​​ផុត​កិច្ច​សន្យា​​ត្រឹម​​ខែ​ សីហា​​ នេះ​ បន្ទាប់​ពី​ហ្វឹកហាត់​ និង រស់​នៅ​រយៈ​ពេល​ ​៣ ​ឆ្នាំ។​ ​ការ​ផ្លាស់​ទៅ​​កន្លែង​ថ្មី​​នេះ​ដោយ​សារ​​​ម្ចាស់​​​​ទីតាំង​​​យក​ទៅ​លក់​​ឲ្យ​អ្នក​ថ្មី។ ​ចាន់​ រតនា ​​បាន​ថ្លែង​ថា៖«​ខ្ញុំ​គិត​ថា​​ទីតាំង​នេះ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ​ហើយ​​ក្បែរ​​​​ក្លិប​​ហាត់​កីឡា​ទៀត​ នៅ​​​​​ម្ដុំ​ផ្លូវ​ ២៧១។ ​ខ្ញុំ​ជឿជាក់​ថា​កូន​សិស្ស​នៅ​តែ​មក​ហាត់​ច្រើន​ដូច​ដើម។ ​នៅ​ក្លិប​ចាស់​ខ្ញុំ​មាន​​កូន​សិស្ស​ប្រហែល​ជាង​ ៥០ នាក់។ ​​តាម​ពិត​គោល​ដៅ​របស់​ខ្ញុំ​ ...ចង់​ជួល​នៅ​ម្ដុំ​​ទួល​ទំពូង​​ព្រោះ​សម្បូរ​​ដោយ​កូន​សិស្ស​បរទេស​ច្រើន​ ប៉ុន្តែ​រក​អត់​បាន។ ​ដូច្នេះ​ទីតាំង​​​ថ្មី​ក៏​មើល​ទៅ​ល្អ​ដែរ ​និង មិន​ឆ្ងាយ​​​ទេ»។ ប្រកួតចុង​ក្រោយ​របស់ ចាន់ រតនា ៖ https://www.onefc.com/videos/gustavo-balart-vs-chan-rothana/ ទីតាំង​ថ្មី​ខាង​លើ​​នេះ​មាន​ទំហំ​​ទទឹង​​ប្រហែល​​១៦ ម៉ែត្រ​ និង​បណ្ដោយ​ ​ប្រហែល​ ៣០ ​ម៉ែត្រ។ … Continue reading ចាន់ ​រតនា ​ផ្លាស់​ប្ដូរ​​ទីតាំង​ក្លិប​​​​​ថ្មី​ និង​​សង្ឃឹម​ថា​​កូន​សិស្ស​នៅ​តែ​ទាក់ទង​​ហ្វឹកហាត់​ផុលផុស​​ដូច​ដើម

ខុន ស៊ីចាន់​ និង ស៊ឹម ប៊ុនស៊្រន់ ​សុទ្ធ​តែ​បញ្ចេញ​​ទស្សនៈ​ទុក​​ចិត្ត​​លើ​ ចាន់ រតនា ​​

ម្ចាស់​ក្លិប​ «សិល្បៈ» ​និង ​ជា​កីឡាករ​គុន​ចម្រុះ​​​ ចាន់​ រតនា ​ត្រូវ​ជួប​​ជើង​ខ្លាំង​មក​ពី​គុយបា​​ ​Gustavo Balart ​នៅ​សង្វៀន​ ONE: DREAM OF GOLD ​នា​ថ្ងៃ​ទី​ ​១៦​ ខែ ​សីហា ឆ្នាំ​ ២០១៩​ នៅ​​ក្រុង​បាងកក​​ ប្រទេស​ថៃ។ មុន​ការ​ប្រកួត​មក​ដល់​ អ្នក​លេង​គុន​ចម្រុះ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ពីរ​រូប​សុទ្ធ ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់​ ​បាន​​បង្ហាញ​​​ទំនុក​ចិត្ត​ដល់​​មិត្ត​រួម​ជាតិ​ ចាន់ រតនា​ ​​ដែល​អាច​មាន​ភាគ​រយ​ខ្ពស់​ដើម្បី​ទទួល​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា។ ​ស៊ឹម ប៊ុនស្រ៊ន់​ ដែល​មាន​បទ​​ពិសោធន៍​ប្រកួត​​លើ​​សង្វៀន​គុន​ចម្រុះ​ជា​​ច្រើន​ដង​​កន្លង​មក​បាន​បង្ហើប​​​ទស្សនៈ​ផ្លាល់​ខ្លួន​ថា​ ៖«​ខ្ញុំ​​គិត​ថា​ ​បង​ រតនា​ អាច​មាន​ភាគរយ​ពី​ ៦០ ​ទៅ​ ​៧០​ ភាគរយ​​ដើម្បី​ឈ្នះ​ការ​ប្រកួត​​នេះ។​ ​បើ​សិន​ ​បង​ រតនា ​អាច​ទាត់​កាត់​​ ​និង បោះ​ជង្គង់​ច្រើន​ ​ប្រហែល​ជា​ Balart អាច​សន្លប់​​ទៀត​ផង។ ​កម្លាំង​​ស៊ុហ្វ​ របស់​ … Continue reading ខុន ស៊ីចាន់​ និង ស៊ឹម ប៊ុនស៊្រន់ ​សុទ្ធ​តែ​បញ្ចេញ​​ទស្សនៈ​ទុក​​ចិត្ត​​លើ​ ចាន់ រតនា ​​

ស សី ថ្លែងសារអំពីការជួយរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ តាំងពីដើមរហូតដល់បច្ចុប្បន្ន

កីឡាករគុនខ្មែរ និង គុនចម្រុះជើងចាស់ ស សី បានសរសើរដល់ទឹកចិត្តរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លិប Cambodian Top Team ដែលខំព្យាយាមជួយខ្លួនកន្លងមករហូតដល់បច្ចុប្បន្ននេះ។ បុរសវ័យ ៣៧ ឆ្នាំដែលល្បីឈ្មោះខាងគុនខ្មែរដល់គុនចម្រុះជាពិសេសបង្ហាញខ្លួនលើសង្វៀន ONE CHAMPIONSHIP នោះបានឃ្លាតឆ្ងាយពីសង្វៀនទៅហើយដោយផ្អែកលើហេតុផលវ័យកាន់តែចាស់ ស្របពេលម្ដាយព្រមទាំងប្រពន្ធផងបានហាមឃាត់រឿងឡើងសង្វៀន។ យ៉ាងណាក៏ដោយអតីតកូនសិស្សលោក អេ ភូថង បានថ្លែងអំណរគុណ យ៉ាងដូច្នេះ ៖«បើសិនខ្ញុំនៅហ្វឹកហាត់ខ្លាំងដូចមុន ខ្ញុំតែងតែទទួលបានការចាប់គូឡើងប្រកួតជាពិសេស សង្វៀន ONE និង ទទួលបានប្រាក់កម្រៃគួរសម។ ប៉ុន្តែ ឥឡូវ ខ្ញុំពិបាកធ្វើដូចមុន ព្រោះមិនអាចឃ្លាតឆ្ងាយពីគ្រួសារ និង កូនតូចៗ។ ខ្ញុំសូមអរគុណដល់ គ្រូ ហ៊ុន ច័ន្ទរាជ្យ ដែលជួយជ្រោមជ្រែងទាំងការចាប់គូ និង ការបង្វឹកកន្លងមក»។ ក្រៅពីការដឹងគុណអតីតកូនសិស្សនៅក្លិបក្រសួងការពារជាតិ បានទទូចឲ្យកីឡាករជំនាន់ក្រោមកុំបោះបង់ក្ដីស្រមៃទៅប្រកួតនៅបរទេសចោលឲ្យសោះ ព្រោះឱកាសល្អនៅមានបន្តបន្ទាប់ទៀតឲ្យតែខំប្រឹងប្រែងពិតប្រាកដ។ បុរសដដែលសង្កត់ធ្ងន់ថា៖«ពេលយើងហ្វឹកហាត់ឲ្យខ្លាំង គ្រូបង្វឹកនឹងចាប់គូឲ្យវ៉ៃមិនខាន។ ពេលយើងខ្លាំង មិនខ្វះសង្វៀនប្រកួតទេ បើមិនប្រកួតនៅក្រៅប្រទេសក៏សង្វៀនក្នុងស្រុកមានច្រើនដែរ»។ ស សី បានប្រៀបធៀបតម្លៃខ្លួនពីមុនមានកម្រិតទាបជាងឥឡូវច្រើនណាស់។ … Continue reading ស សី ថ្លែងសារអំពីការជួយរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ តាំងពីដើមរហូតដល់បច្ចុប្បន្ន

វី ស្រីខួច៖«​លទ្ធផល​យ៉ាង​ណា​នៅ​ស៊ីហ្គេម​ ​មាន​តែ​ខំ​ប្រឹង​រាល់​ថ្ងៃ ​​បូក​នឹង​ការ​បោះ​ជំរំ​ហ្វឹកហាត់​​នៅ​ជប៉ុន»

វី ស្រីខួច​ ជា​កីឡាការិនី​ប្រដាល់​សកល​​ជម្រើស​ជាតិ​ម្នាក់​​ដូច​ នៅ ស្រីពៅ​ ​និង ​ជា​​ក្ដី​សង្ឃឹម​ថា​ធ្វើ​បាន​ល្អ​​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ។ ​វី ស្រីខួច​ ​នឹង​​ចេញ​ទៅ​​បោះ​ជំរំ​​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ ​កញ្ញា​ តទៅ​​​​ ដើម្បី​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​​​ចុង​ឆ្នាំ​​២០១៩ ​នេះ។​ ​ការ​ចេញ​ទៅ​ហ្វឹកហាត់​​​នៅ​ប្រទេស​ជប៉ុន​​ចាប់​​ពី​ដើម​ខែ​ កញ្ញា​ ​នឹង​​បន្ត​​រហូត​ដល់​ថ្ងៃ​ចេញ​​ទៅ​ប្រកួត​នៅ​​​ស៊ីហ្គេម​លើក​ទី​៣០ ​ដែល​រៀប​ចំ​នៅ​​ហ្វីលីពីន​ ​​ពី​​ថ្ងៃ​ទី​ ៣០ ​ខែ​ វិច្ឆិកា​ ​រហូត​ដល់​​ថ្ងៃ​ទី​ ១១​ ខែ ធ្នូ​ ឆ្នាំ​ ២០១៩។​ វី ស្រីខួច ​ដែល​មាន​បទ​ពិសោធន៍​ចូល​រួម​ស៊ីហ្គេម​​​​ឆ្នាំ​២០១៧ ​នោះ​បាន​គូស​បញ្ជាក់​ថា ៖«​ខ្ញុំ​មាន​តែ​​ការ​ខំ​ប្រឹង​ប៉ុណ្ណោះ​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។​ ​ខ្ញុំ​សង្ឃឹម​ថា​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​​បូក​រួម​ទាំង​ការ​ហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ​ជា​យូរ​មក​នេះ​ធ្វើ​​​ឲ្យ​ការ​​ប្រកួត​របស់​ខ្ញុំ​​កាន់​តែ​ប្រសើរ​ឡើង»។ ស្រីខួច​ ​ដែល​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE ​រំលឹក​​​ត​​ទៀត​បែប​នេះ៖«​ខ្ញុំ​​មាន​អារម្មណ៍​ថា​ កម្លាំង​ស៊ុហ្វ​ ខ្ញុំ​​ល្អ​ជាង​មុន​ ទោះ​ខ្ញុំ​ឡើង​គីឡូ​​ជាង​​៥០ ដល់​ ៦១ គីឡូក្រាម​​ពេល​នេះ​ក្ដី។ ​ពេល​ខ្ញុំ​ឡាំ​គ្នា​​ពេល​ហ្វឹកហាត់ ឬ វ៉ៃ​ឆ្លាស់​គូ​គ្នា​អី ​​អត់​ឆាប់​អស់​ដូច​មុន​ទេ»។ ​ កីឡាការិនី​រូប​នេះ​​​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​​​ដែល​ប្រមូល​ផ្ដុំ​ដោយ​​ក្រសួង​អប់​រំ​ យុវជន​ និង​ កីឡា​​នៅ​​ពហុកីឡដ្ឋាន​ជាតិ​ប្រមាណ​​ជា​ … Continue reading វី ស្រីខួច៖«​លទ្ធផល​យ៉ាង​ណា​នៅ​ស៊ីហ្គេម​ ​មាន​តែ​ខំ​ប្រឹង​រាល់​ថ្ងៃ ​​បូក​នឹង​ការ​បោះ​ជំរំ​ហ្វឹកហាត់​​នៅ​ជប៉ុន»

ចាន់ សំអាត ​រៀប​រាប់​​អំពី​បទ​ពិសោធន៍​ជូរចត់​​និង​ល្អ​​ទាំង​ក្នុង​​វិស័យ​គុន​ខ្មែរ និង ​គុន​ចម្រុះ

ចាន់​ សំអាត ​​មាន​ឈ្មោះ​បោះ​សំឡេង​កាន់​តែ​ខ្លាំង​​ពេល​​ឡើង​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ​ ONE ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​​ក្នុង​នោះ​​​ សំអាត​ ​មាន​បទ​ពិសោធន៍​ជូរចត់​ និង​​ បទ​ពិសោធន៍​ល្អ​​​អំឡុង​ពេល​​ប្រឡូក​​ក្នុង​​​វិស័យ​គុន​ខ្មែរ​ និង ​គុន​ចម្រុះ​តាំង​ពី​ដើម​ដល់​បច្ចុប្បន្ន​នេះ។ ​បើ​គិត​​កំណត់​ត្រា​ប្រកួត​​គុន​ខ្មែរ​នៅ​តាម​ជាយ​ដែន​ និង ចូល​ប្រកួត​នៅ​ថៃ​ខ្លះ​ផង​​នោះ ​ចាន់​ សំអាត​ ​ប្រហែល​​ប្រកួត​បាន​ជាង​ ១០០ ​លើក​ ប៉ុន្តែ​​ កំណត់​ត្រា​​លើ​សង្វៀន​តាម​ទូរទស្សន៍​ត្រូវ​​គេ​បង្ហាញ​ត្រឹម​​ក្បែរ​ ១០០ ​​​លើក​ប៉ុណ្ណោះ។​ រឿង​ជូរចត់​លាយ​សំណាង៖ ក្រោយ​​ឳ​ពុក​ទទួល​មរណភាព​អំឡុង​ឆ្នាំ​ ២០០២​ ​បាន​បន្សល់​​ទុក​ម្ដាយ​​និង​បង​ប្អូន​​ប្រុស​ស្រី​ ៣​នាក់​គ្មាន​ទី​ពឹង​​ដូច​មុន ​រួម​ទាំង​ ​សំអាត​ ផង។ ​សំអាត ​បាន​ក្លាយ​ជា​​ក្មេង​ដើរ​លេង​គ្មាន​គោល​ដៅ​ និង ​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៧។ ​យ៉ាង​ណា​​ក្ដី ​វា​​ជា​សំណាង​​មួយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ ​ខុន ស៊ីចាន់ ​​បាន​ណែនាំ​​ឲ្យ​រូប​គេ​ទៅ​ហាត់​ប្រដាល់​នៅ​ឆ្នាំ​ ២០០៨ ​ជា​មួយ​គ្រូ​បង្វឹក​ ឡោ វុទ្ធី ​នៅ​ក្លិប​​កងពលធំ​អន្តរាគមន៍​លេខ៣​​ខេត្ត​​ព្រះវិហារ​ បន្ទាប់​ពី ​​ស៊ីចាន់ ​បាន​ឃើញ​ សំអាត​ ឡើង​ប្រកួត​​​សប្បាយៗ​ក្នុង​កម្មវិធី​បុណ្យ​​ចូល​ឆ្នាំ​​ខ្មែរ​នៅ​វត្ត ​«ថ្លាត»​ នា​​​ស្រុក​​អន្លង់​វែង។ ​សំអាត … Continue reading ចាន់ សំអាត ​រៀប​រាប់​​អំពី​បទ​ពិសោធន៍​ជូរចត់​​និង​ល្អ​​ទាំង​ក្នុង​​វិស័យ​គុន​ខ្មែរ និង ​គុន​ចម្រុះ