កីឡាករគុនចម្រុះ និង គុនខ្មែរ ចាន់ សំអាត ចាប់ផ្ដើមមានឈ្មោះបោះសំឡេងរហូតដល់បច្ចុប្បន្ន បន្ទាប់ពីរូបគេចូលប្រឡូកក្នុងវិស័យក្បាច់គុនតាំងពីឆ្នាំ ២០០៨ មក។ ជាមួយគ្នានេះ គេមានចំណុចសំខាន់ចំនួន ៣ ដែលអ្នកគាំទ្រអាចមិនដឹងអំពី អ្នកលេងគុនចម្រុះរូបនេះដូចជាជីវិតគ្រួសារ ការចូលហាត់ប្រដាល់ដំបូង និង ការប្រឡូកក្នុងវិស័យគុនចម្រុះ។ ១-ជីវិតគ្រួសារ៖ ចាន់ សំអាត មានស្រុកកំណើតនៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ចាន់ សំអាត រៀបការតាំងពីឆ្នាំ ២០១២ ជាមួយប្រពន្ធឈ្មោះ ប្រពន្ធ សាន្ត ឆេងហួង នៅស្រុកអន្លង់វែងខេត្តបន្ទាយមានជ័យ។ ភរិយា របស់ សំអាត បម្រើការងារនៅអង្គការមួយនៅឯស្រុកកំណើត។ សំអាត និង ភរិយា ជាអ្នករស់នៅក្នុងភូមិក្បែរគ្នា។ មុនចូលរោងជ័យអ្នកទាំងពីរបានមើលចិត្តគ្នាអស់រយៈពេលប្រមាណ២ ឆ្នាំ។ ក្ដីស្រលាញ់មួយនេះមិនមានការណែនាំពីសាច់ញាតិ ឬ ការបង្ខំទេ ប៉ុន្តែវាជាការក្ដីស្រលាញ់ពិតប្រាកដរវាងសាមីខ្លួនទាំងសងខាង។ អ្នកទាំងពីរបង្កើតបានចំណងដៃបានកូនប្រុសអាយុ ៥ ឆ្នាំ និង កូនស្រី អាយុ ២ឆ្នាំ។ ដ្បិតរៀបការតាំងពី … Continue reading ៣រឿងដែលអ្នកអាចមិនដឹងអំពីអ្នកលេងក្បាច់គុន ចាន់ សំអាត
Tag: Cambodia MMA
រឿង CMMAF ត្រូវផ្ដល់ឲ្យក្លិបទាំង ២២ ដែលបានចុះឈ្មោះជាផ្លូវការថ្មីៗនេះ
សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា( CMMAF) កំពុងបញ្ចេញសកម្មភាពរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្លិប/សមាគមទាំង ២២ ដែលបានផ្ដល់សេចក្ដីទុកចិត្ត និង ចុះឈ្មោះជាសមាជិកផ្លូវការនាពេលថ្មីៗនេះ។ លោក កែប៊ិន សូរស្មី អុនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានថ្លែងក្នុងន័យឆ្លើយតបតម្រូវការបែបនេះ៖« យើងមាន ២២ក្លិបបានចុះឈ្មោះជាសមាជិក។ ក្លិបទាំងអស់ជាផ្នែកនៃការខិតខំប្រឹងរបស់យើង។ ក្រៅពីក្លិបនៅភ្នំពេញ មានមកពី សៀមរាប បាត់ដំបង និង កំពង់ឆ្នាំងជាដើម។ ពួកគេគាំទ្រយើង ដូច្នេះយើងត្រូវតែផ្ដល់ការតបស្នងទៅវិញ។ យើងនឹងរៀបចំការហ្វឹកហាត់ដកស្រង់បច្ចេកទេសនៅក្លិបនៅតាមខេត្ត ហើយក៏អញ្ជើញកីឡាករនិងគ្រូបង្វឹកមកហ្វឹកហាត់នៅភ្នំពេញដែរ។ យើងកំពុងរៀបចំកាលវិភាគលើកម្មវិធីផ្លាស់ប្ដូរពិសោធន៍នេះ»។ ក្នុងចំណោម ២២ ក្លិបដែលបានចុះឈ្មោះ មាន ក្លិបចំនួន ៤ មកពីក្រៅប្រទេស ដែលមានកូនខ្មែរហ្វឹកហាត់នៅទីនោះដូចជា អូស្ត្រាលី , អាមេរិក , កាណាដា និង បារាំង។ យ៉ាងណាក្ដី អនុប្រធានសហព័ន្ធរូបនេះបង្ហើបអំពីបញ្ហាប្រឈមខ្លះថា គ្រប់ក្លិបទាំងអស់មិនប្រាកដថាកីឡាកររបស់ខ្លួនបានហ្វឹកហាត់ក្បាច់គុនចម្រុះ(MMA) នោះទេ។ ដូច្នេះសហព័ន្ធត្រូវតែរៀបចំឲ្យកីឡាករក្មេងៗជំនាន់ក្រោយត្រូវតែមានកម្មវិធីហ្វឹកហាត់ក្បាច់គុន MMA បន្ទាប់ពីបានចុះឈ្មោះជាផ្លូវការជាមួយសហព័ន្ធ។ ជាមួយគ្នានោះសហព័ន្ធក៏ត្រូវវាយតម្លៃចំពោះគ្រូបង្វឹក និង កីឡាករសម្រាប់សមត្ថភាពរបស់ពួកគេដែរ។ លោកសង្កត់ធ្ងន់ថា ៖«គម្រោងរៀបចំការហ្វឹកហាត់ និង វាស់ស្ទង់កម្រិតរបស់កីឡាករនេះគ្រោងចាប់ផ្ដើមនាពាក់កណ្ដាលខែ សីហា … Continue reading រឿង CMMAF ត្រូវផ្ដល់ឲ្យក្លិបទាំង ២២ ដែលបានចុះឈ្មោះជាផ្លូវការថ្មីៗនេះ
ភាពជូរចត់ និង រឿងរំភើបរបស់ មាស ម៉ើ នៅលើសង្វៀន ONE និងក្នុងពិភពក្បាច់គុនចម្រុះដែលចងចាំមិនភ្លេច
អ្នកលេងគុនចម្រុះ មាស ម៉ើ ដែលជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២បានបង្ហើបអំពីរឿងរ៉ាវជូរចត់ជាច្រើន និង រឿងរ៉ាវរំភើបខ្លាំង ដែលរូបគេចងចាំនៅក្នុងចិត្ត បន្ទាប់ពីបានប្រឡូកក្នុងសង្វៀនគុនចម្រុះថ្នាក់ជាតិនិងអន្តរជាតិតាំងពីឆ្នាំ ២០១៣ មក។ កីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះវ័យ ២៩ ឆ្នាំរូបនេះបង្ហើបថា ៖«រឿងខ្ញុំមិនអាចបំភ្លេចបាន ពេលទៅវ៉ៃនៅសង្វៀន ONE លើកដំបូង ពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Edward Kelly ក្នុងទឹកទី១។ ខ្ញុំដឹងថា Edward Kelly ពូកែកណ្ដាប់ដៃ និង ទាត់ ដូច្នេះខ្ញុំព្យាយាមចូលចាប់។ តែចៃដន្យមិនប្រយ័ត្ន ក៏ត្រូវ Edward Kelly ទាត់ខ្ញុំចំក្បាលសន្លប់តែម្ដងត្រឹមទឹកទី១។ នេះជាការធ្វេសប្រហែសដែលចាំមិនភ្លេច»។ រីឯរឿងឈឺចាប់មួយទៀតដែលចង់បំភ្លេចនៅតែបំភ្លេចមិនកើតនោះគឺ គ្រូបង្វឹកម្នាក់មានបំណងមិនល្អ និង ចង់លក់ការប្រកួតរបស់ មាស ម៉ើ នៅស្រុកខ្មែរ។ យ៉ាងណាក្ដី មាស ម៉ើ មិនគុំកួនអ្វីទេគ្រាន់តែបញ្ជាក់បែបនេះ៖«រឿងហ្នឹងយូរហើយ ហើយក៏ចប់ដែរ។ ខ្ញុំមិនរំលឹកអ្វីច្រើនទេ ប៉ុន្តែមានគ្រូម្នាក់ចង់លក់ការប្រកួតរបស់ខ្ញុំ។ សម្រាប់ខ្ញុំ ខ្ញុំមិនអាចធ្វើបែបនេះបានឡើយ។ … Continue reading ភាពជូរចត់ និង រឿងរំភើបរបស់ មាស ម៉ើ នៅលើសង្វៀន ONE និងក្នុងពិភពក្បាច់គុនចម្រុះដែលចងចាំមិនភ្លេច
ចាន់ សំអាត ៖« ខុន ស៊ីចាន់ ជាអ្នកមានគុណដំបូងជួយខ្ញុំឲ្យប្រឡូកក្នុងគុនខ្មែរនិងគុនចម្រុះរហូតមានឈ្មោះដូចថ្ងៃនេះ»
កីឡាករគុនចម្រុះ ចាន់ សំអាត តែងតែមិនបំភ្លេចរៀមច្បង ខុន ស៊ីចាន់ ដែលនាំឲ្យរូបគេមានឈ្មោះបោះសំឡេងរហូតដល់បច្ចុប្បន្ននេះ។ ខុន ស៊ីចាន់ ជាមនុស្សម្នាក់ដំបូងគេដែលបានមើលឃើញអំពីទេពកោសល្យរបស់ សំអាត នៅឆ្នាំ ២០០៨ ពេលមានកម្មវិធីប្រកួតប្រដាល់សប្បាយៗនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរនៅវត្ត «ផ្លាត» ខេត្តឧត្ដរមានជ័យ។ ចាន់ សំអាត រៀបរាប់ដូច្នេះ ៖«ដំបូងឡើយខ្ញុំជាអ្នករៀនសូត្រ ខ្ញុំអត់បានគិតគូរប្រដាល់ទេប៉ុន្តែ កាលនៅតូចធ្លាប់ហាត់វ៉ៃលេងជាមួយក្មេងៗដូចគ្នា។ ពេលអស់អ្នកទំនុកបម្រុងក្រោយឳពុកខ្ញុំខូច ខ្ញុំក៏បាក់ទឹកចិត្តក្លាយជាក្មេងដើរលេង ក្មេងស្ទាវ និង ឈប់រៀនត្រឹមថ្នាក់ទី ៧ ប៉ុណ្ណោះ។ ខ្ញុំនិយាយត្រង់បង ខ្ញុំជាក្មេងដើរលេងច្រើន គឺស្ទាវ។ គ្រាមួយនោះបុណ្យចូលឆ្នាំ ២០០៨។ គេប្រកាសរកអ្នកប្រកួត តែរេញនៅជាប់ដីមិនខ្ពស់ទេ ...ខ្ញុំក៏ឡើងប្រកួតហើយឈ្នះគេ។ ពេលនោះបងខុន ស៊ីចាន់ ក៏បានណែនាំទៅហាត់ប្រដាល់ទៅ»។ តាំងពីពេលនោះមក សំអាត ក៏បានដើរតាមគន្លង ខុន ស៊ីចាន់ ទៅហាត់ជាមួយលោក គ្រូ ឡោ វុទ្ធី នៅក្លិប កងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ តាមការត្រួសត្រាយផ្លូវ។ មិនត្រឹមតែជួយមិនគិតគុនស្រ័យ ខុន … Continue reading ចាន់ សំអាត ៖« ខុន ស៊ីចាន់ ជាអ្នកមានគុណដំបូងជួយខ្ញុំឲ្យប្រឡូកក្នុងគុនខ្មែរនិងគុនចម្រុះរហូតមានឈ្មោះដូចថ្ងៃនេះ»
ចាន់ សំអាត មានភាគរយខ្ពស់ដើរចេញពីពិភពក្បាច់គុនទៅប្រកបរបរផ្សេងនៅថ្ងៃមុខ
កីឡាករ ចាន់ សំអាត ដែលជាអ្នកលេងគុនចម្រុះមានឈ្មោះបោះសំឡេងម្នាក់នៅព្រះរាជាណាចក្រកម្ពុជាបានបង្ហើបអំពីគោលដៅទៅថ្ងៃអនាគតថា នឹងមានភាគរយខ្ពស់ដើម្បីចាកចេញពីការងារក្បាច់គុន និង ផ្ដោតលើមុខរបរផ្សេងទៅវិញ។ កីឡាករគុនចម្រុះវ័យ ២៦ ឆ្នាំរូបនេះបញ្ជាក់ដូច្នេះ ៖«រាល់ថ្ងៃខ្ញុំមិនទាន់ច្បាស់ទេបងទោះ។ ខ្ញុំនៅមានកម្លាំង។ ខ្ញុំខំប្រឹងហ្វឹកហាត់ ហើយ ឡើងចុះញឹកញាប់ពីខេត្តឧត្ដរមានជ័យ មកភ្នំពេញដើម្បីហាត់នៅក្លិប Cambodian Top Team ។ តែខ្ញុំអាចឈប់ពីកីឡាក្បាច់គុនមួយនេះពេលអាយុជ្រេបន្តិចទៀត។ រាល់ថ្ងៃ ខ្ញុំខំហ្វឹកហាត់ខ្លួនឯងផង និង ជួយបង្ហាត់សិស្សនៅ CTT ផង។ ការជួយនេះមិនមែនទទួលប្រាក់ខែអ្វីទេ ហើយមិនទាន់ប៉ងក្លាយជាគ្រូបង្វឹកដែរ ព្រោះលោក គ្រូ ហ៊ុន ច័ន្ទរាជ្យ គាត់ជួយសម្រួលដល់ខ្ញុំ បង្ហាត់ខ្ញុំ ផ្ដល់ការស្នាក់នៅ ការហូបចុក រកសង្វៀនឲ្យប្រកួតជាដើម។ ដូច្នេះយើងត្រូវជួយគាត់វិញតាមតែអាចធ្វើទៅបាន»។ បច្ចុប្បន្ន កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ កំពុងបុកហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីត្រៀមប្រកួតនៅសង្វៀន ONE និង កំពុងប្រកួតដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៦០ គីឡូក្រាមនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលមានបេក្ខភាពកីឡាករខ្មែរ ៤ នាក់ និង ថៃ ៤ … Continue reading ចាន់ សំអាត មានភាគរយខ្ពស់ដើរចេញពីពិភពក្បាច់គុនទៅប្រកបរបរផ្សេងនៅថ្ងៃមុខ
កែ ប៊ិនសូរស្មី៖«វត្តមានរបស់ ចៅ សួស្ដី បង្កើតទំនាក់ទំនងល្អដើម្បីស្វែងរកកីឡាករមានសមត្ថភាពច្រើនទៀតនៅអូស្ត្រាលី»
វត្តមានចុះឈ្មោះផ្លូវការជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (CMMAF)ក្នុងតំណែងជាគ្រូបង្វឹករបស់កូនខ្មែរនៅអូស្ត្រាលី ចៅ សួស្ដី ជាផលចំណេញមួយដើម្បីបង្កើតទំនាក់ទំនងរវាងសហព័ន្ធនៅកម្ពុជាទៅកាន់ក្លិប និង កីឡាករកូនខ្មែរខ្លាំងៗនៅប្រទេសអូស្ត្រាលី។ នេះជាការថ្លែងសារដ៏មានន័យរបស់លោក កែ ប៊ិនសូរស្មី អុនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ ចៅ សួស្ដី ជាអតីតកីឡាករដ៏មានពិសោធន៍ម្នាក់នៅក្នុងគុនចម្រុះ និង ធ្លាប់ប្រកួតនៅសង្វៀន ONE Championship ម្ដងកាលឆ្នាំ ២០១៤ ពេលរៀបចំនៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នបុរសវ័យ ៣៨ ឆ្នាំរូបនេះមានក្លិបប្រដាល់មួយឈ្មោះ CHAU KAIZEN នៅប្រទេសអូស្ត្រាលី ដែលបើកបង្ហាត់សម្រាប់ជនបរទេស និងកូនខ្មែរនៅអូស្ត្រាលី។ លោក កែ ប៊ិនសូរស្មី គូសបញ្ជាក់បែបនេះ ៖«យើងពិតជារីករាយដែល សួស្ដី មកចូលរួមជាមួយពួកយើង។ គេជាអ្នកដែលតាមដានក្បាច់គុនចម្រុះនៅកម្ពុជាតាំងពីដំបូងម៉្លេះ ហើយគេធ្លាប់ប្រកួតនៅ សង្វៀន ONE ម្ដងកាលឆ្នាំ ២០១៤។ ក្ដីស្រលាញ់របស់គេមានជាប់រហូតដល់បង្កើតក្លិបមួយឈ្មោះ CHAU KAIZEN នៅក្រុង Adelaïde ប្រទេសអូស្ត្រាលី។ សួស្ដី មានជំនាញខាងក្បាច់គុន ចម្រុះ និង ជីជិតស៊ូ»។ អនុប្រធានរូបនេះសង្កត់ធ្ងន់ទៀតថា៖«អ្វីដែលខ្ញុំសោកស្ដាយបន្តិចត្រង់ថា … Continue reading កែ ប៊ិនសូរស្មី៖«វត្តមានរបស់ ចៅ សួស្ដី បង្កើតទំនាក់ទំនងល្អដើម្បីស្វែងរកកីឡាករមានសមត្ថភាពច្រើនទៀតនៅអូស្ត្រាលី»
អែម សុវណ្ណារី កំពុងបង្កើនសមត្ថភាពដើម្បីត្រៀមប្រកួតនៅសង្វៀន ONE ចុងឆ្នាំនេះ
ជើងខ្លាំងគុនចម្រុះកូនខ្មែរកើតនៅអាមេរិក អែម សុវណ្ណារី កំពុងត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំ នៅក្លិប Modern Martial Arts and Fitness ដែលស្ថិតនៅក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីស្វាគមន៍ការឡើងប្រកួតលើសង្វៀន ONE ជាថ្មីនាចុងឆ្នាំ ២០១៩នេះ។ សុវណ្ណារី ទទួលដំណឹងថាអាចនឹងប្រកួតនៅខែ តុលា ខាងមុខ ប៉ុន្តែមិនទាន់ដឹងថាជួបគូបដិបក្ខរូបណានោះទេ។ កីឡាការិនីដែលទើបចុះឈ្មោះជាសមាជិកនៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាថ្មីៗនេះបានបញ្ជាក់ថា ៖«ខ្ញុំមិនទាន់ដឹងគូប្រជែងឡើយ តែខ្ញុំទទួលដំណឹងថាឡើងប្រកួតនាខែ តុលា ខាងមុខ។ យ៉ាងណាក្ដី រាល់ថ្ងៃខ្ញុំហាត់ខ្លាំងណាស់ជាមួយគ្រូរបស់ខ្ញុំ Justen Hamilton ដែលជាគ្រូបង្វឹកបានបង្ហាត់ខ្ញុំតាំងពីបង្ហាញខ្លួនលើកដំបូងកាលចុងឆ្នាំ ២០១៨។ ឥឡូវនេះខ្ញុំរឹតតែខំហ្វឹកហាត់ខ្លាំងជាងមុន ទាំង ជីជិតស៊ូ និង ជំនាញក្បាច់គុន MMA»។ កូនខ្មែរនៅអាមេរិករូបនេះមិនខ្លាចរអានឹងគូប្រជែងទោះអ្នកណាក៏ដោយ ឲ្យតែត្រូវគីឡូគ្នា។ កីឡាការិនីដែលមានប្រវត្តិប្រកួតគុនចម្រុះ ៣ លើកដដែលនេះមានទំនុកចិត្តដោយសារការហ្វឹកហាត់ខ្លាំង និងត្រៀមខ្លួនជានិច្ច។ ក្រោមការបង្វឹករបស់លោក Justen សុវណ្ណារី ទទួលបានលទ្ធផលឈ្នះលើកដំបូងកាលចុងឆ្នាំ ២០១៨ នៅសង្វៀន ONE ហើយលទ្ធផលល្អនេះនឹងត្រូវរំពឹងទុកបន្ថែមទៀតនៅចុងឆ្នាំ … Continue reading អែម សុវណ្ណារី កំពុងបង្កើនសមត្ថភាពដើម្បីត្រៀមប្រកួតនៅសង្វៀន ONE ចុងឆ្នាំនេះ
ចាន់ រតនា៖«បើនារីៗខ្មែរចង់ហាត់ក្បាច់គុន ឬ គុនចម្រុះ ខ្ញុំអាចជួយសម្រួល ឬ មិនយកតម្លៃពីការហ្វឹកហាត់បើអត់មានលទ្ធភាព»
«នារីខ្មែរយើងភាគច្រើនអត់ដូចបរទេសទេ។ យើងប្រកាន់ខ្ជាប់ប្រពៃណី ហើយទី១ខ្លួនគេមិនចង់ហាត់ក្បាច់គុន និងទី២ ឪពុកម្ចាស់ឬ អាណាព្យាបាលរបស់ពួកគាត់មិនឲ្យហាត់ក្បាច់គុននោះឡើយ។ រឿងហាត់ដើម្បីសុខភាពក៏តិច ហើយ បើហាត់ដើម្បីចង់ឡើងប្រកួតលើសង្វៀនទៀតក៏រឹតតែតិច។ បើសិនបងប្អូននារីៗចង់ហ្វឹកហាត់ខ្ញុំផ្ដល់ជូនពិសេស ហើយ បើអត់លទ្ធភាពទេ ខ្ញុំនឹងជួយបង្ហាត់អត់គិតថ្លៃទៀត បើសិនជាហាត់មានបំណងចង់ឡើងប្រកួតពិតប្រាកដ»។ នេះជាការថ្លែងរបស់ ចាន់ រតនា ជាគ្រូបង្វឹក និងជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ»។ ការថ្លែងបែបនេះដោយសារកីឡាការិនីគុនខ្មែរនៅមានចំនួនតិចណាស់បើធៀបទៅនឹងប្រទេសនានា និង តំបន់អឺរ៉ុប។ រាល់ថ្ងៃបើក្រឡេកមើលកីឡាការិនីដែលមានឈ្មោះលេចធ្លោរាល់ថ្ងៃនេះមានមិនច្រើននោះឡើយ ដូចជា នៅ ស្រីពៅ, វី ស្រីខួច, អេ ព្រីយ៉ានុត, និង សំ ថារ័ត្ន។ ការដែលមានកីឡាការិនីតិចបែបនេះ ទើបធ្វើឲ្យមានភាពខ្សត់ខ្សោយឡើងសង្វៀនប្រកួត ហើយ ស្រីខួច ក៏បានត្អូញត្អែរដែរថា ទោះខ្លួនហ្វឹកហាត់ត្រៀមស៊ីហ្គេមប៉ុន្តែ កម្រមានសង្វៀនឡើងប្រកួតណាស់ និង បានត្រឹមតែហាត់ឡាំជាមួយប្រុសៗ ប៉ុណ្ណោះ។ ចាន់ រតនា គូសបញ្ជាក់ ៖«ក្លិបរបស់ខ្ញុំរាល់ថ្ងៃ មាននារីៗបទេសហ្វឹកហាត់ច្រើនជាងបុរសផង។ អ្នកខ្លះហាត់ដើម្បីសុខភាព ហើយមួយចំនួនទៀតហាត់ចង់ឡើងវ៉ៃណាស់។ ខ្ញុំគិតថា នារីបរទេស គាត់មានសេរីភាពជាងនារីខ្មែរដែលអាចមកពីប្រពៃណីកំហិត … Continue reading ចាន់ រតនា៖«បើនារីៗខ្មែរចង់ហាត់ក្បាច់គុន ឬ គុនចម្រុះ ខ្ញុំអាចជួយសម្រួល ឬ មិនយកតម្លៃពីការហ្វឹកហាត់បើអត់មានលទ្ធភាព»
អែម សុវណ្ណារី ថ្លែងសារសំខាន់អំពីការចុះឈ្មោះផ្លូវការជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា
អ្នកលេងគុនចម្រុះកូនខ្មែរ-អាមេរិក អែម សុវណ្ណារី បានចុះឈ្មោះជាផ្លូវការក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានាពាក់កណ្ដាលសប្ដាហ៍នេះ ហើយការចុះឈ្មោះនេះជាប្រយោជន៍សំខាន់ផ្ទាល់ខ្លួនមួយ រួមទាំងការឡើងប្រកួតតំណាងឲ្យទង់ជាតិកម្ពុជា។ កីឡាការិនិវ័យ២៦ ឆ្នាំរូបនេះលើកឡើងបែបនេះ៖«វាផលចំណេញដែលខ្ញុំបានចុះឈ្មោះជាមួយ CMMAF គឺខ្ញុំស្ថិតក្នុងចំណោមកីឡាករកីឡាការិនីដើម្បីទៅប្រកួតតំណាងឲ្យកម្ពុជា។ យើងអាចធ្វើការជាមួយគ្នាដើម្បីបង្ហាញទង់ជាតិខ្មែរទៅកាន់ពិភពលោក»។ កីឡាការិនីដែលឡើងសង្វៀន ONE ម្ដងកាលចុងឆ្នាំ២០១៨ រូបនេះបានប្រឡូកលើសង្វៀនគុនចម្រុះ ឬ MMA តាំងពីឆ្នាំ ២០១៦ មក។ កីឡាការិនីដដែលនេះបានចូលហ្វឹកហាត់ហាត់ប្រដាល់សកលតាំងឆ្នាំ ២០១២ មុនចូលហ្វឹកហាត់ ជីជិតស៊ូ ឆ្នាំ ២០១៤។ បន្ទាប់មកទៀត គេចូលហ្វឹកហាត់ចំបាប់ យូដូ និង ប្រដាល់សេរី មុនក្លាយជាកីឡាការិនីលេចធ្លោប្រកួតមិនដែលចាញ់ដល់បច្ចុប្បន្ន។ កីឡាការិនីកើតនៅឡុងប៊ីច រូបនេះសង្កត់ធ្ងន់ទៀតថា ៖«ខ្ញុំនឹងឡើងវ៉ៃតំណាងឲ្យកម្ពុជានៅសង្វៀន ONE Championship នាចុងឆ្នាំនេះ។ ខ្ញុំមិនទាន់លម្អិតទេ តែខ្ញុំសុំប្រាប់ប៉ុណ្ណឹងសិន»។ បន្ទាប់ពីការចុះឈ្មោះផ្លូវការ លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្បុជាបានថ្លែងថា នេះជាគោលដៅ និង គោលបំណងរបស់សហព័ន្ធដើម្បីស្វែងរកកីឡាករល្អៗសម្រាប់ប្រកួតតំណាងឲ្យកម្ពុជា។ លោកសង្កត់ធ្ងន់បែបនេះ៖«នេះជាសញ្ញាណល្អមួយ។ សុវណ្ណារី ឈ្នះកីឡាការិនីអ៊ុយក្រែន Iryna Kyselovaត្រឹមទឹកទី១ នៅសង្វៀន … Continue reading អែម សុវណ្ណារី ថ្លែងសារសំខាន់អំពីការចុះឈ្មោះផ្លូវការជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា
៣ ចំណុចដែលគុនចម្រុះកម្ពុជាកំពុងដើរលើផ្លូវត្រូវ និងមានទីផ្សារ
ក្បាច់គុនចម្រុះ ឬ MMA កំពុងតែចាក់ឫសយ៉ាងជ្រៅនៅក្នុងស្រទាប់ក្បាច់គុនទាំងឡាយនៅព្រះរាជាណាចក្រកម្ពុជា ហើយកីឡាករ-កីឡាការិនីកម្ពុជាក៏ដើរតួនាទីយ៉ាងសំខាន់ដើម្បីលើកកម្ពស់វិស័យក្បាច់គុនដែលគេទទួលស្គាល់ជាអន្តរជាតិមួយនេះ។ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឬ ហៅថា CMMAF ត្រូវបានបង្កើតឡើងជាផ្លូវការនាខែ តុលា ឆ្នាំ ២០១៨ ដែលមានឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជាជាប្រធាន។ ជាមួយគ្នានេះ មាន ៣ចំណុច ដែលគេមើលឃើញថា គុនចម្រុះកំពុងតែដើរលើផ្លូវត្រូវ និង មានទីផ្សារប្រកួតប្រជែងខ្ពស់ដូចជា ទី១ មាន រចនាសម្ព័ន្ធថ្នាក់ដឹកនាំត្រឹមត្រូវ និង ក្លិបចុះឈ្មោះជាហូរហែ ទី២ មានទីផ្សារប្រកួតកម្រិតអន្តរជាតិញឹកញាប់ និង ទី៣ការផ្សព្វផ្សាយបានទូលំទូលាយ។ ទី១ រចនាសម្ព័ន្ធថ្នាក់ដឹកនាំ ត្រឹមត្រូវ និង ក្លិបចុះឈ្មោះជាហូរហែ៖ សហព័ន្ធមានថ្នាក់ដឹកនាំដែលស្រលាញ់កីឡាពិតប្រាកដជាពិសេសឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ លោកមានផែនការ និង រចនាសម្ព័ន្ធច្បាស់លាស់ដើម្បីអភិវឌ្ឍក្បាច់គុននេះ ហើយបច្ចុប្បន្ននេះមាន ៥ ក្លិបបានចុះឈ្មោះជាសមាជិកផ្លូវការដូចជាក្លិប សិល្បៈ Cambodian Top Team, … Continue reading ៣ ចំណុចដែលគុនចម្រុះកម្ពុជាកំពុងដើរលើផ្លូវត្រូវ និងមានទីផ្សារ