ចាន់ សំអាត មានឈ្មោះបោះសំឡេងកាន់តែខ្លាំងពេលឡើងប្រកួតនៅសង្វៀនអន្តរជាតិ ONE មួយរយៈចុងក្រោយនេះ។ ក្នុងនោះ សំអាត មានបទពិសោធន៍ជូរចត់ និង បទពិសោធន៍ល្អអំឡុងពេលប្រឡូកក្នុងវិស័យគុនខ្មែរ និង គុនចម្រុះតាំងពីដើមដល់បច្ចុប្បន្ននេះ។ បើគិតកំណត់ត្រាប្រកួតគុនខ្មែរនៅតាមជាយដែន និង ចូលប្រកួតនៅថៃខ្លះផងនោះ ចាន់ សំអាត ប្រហែលប្រកួតបានជាង ១០០ លើក ប៉ុន្តែ កំណត់ត្រាលើសង្វៀនតាមទូរទស្សន៍ត្រូវគេបង្ហាញត្រឹមក្បែរ ១០០ លើកប៉ុណ្ណោះ។ រឿងជូរចត់លាយសំណាង៖ ក្រោយឳពុកទទួលមរណភាពអំឡុងឆ្នាំ ២០០២ បានបន្សល់ទុកម្ដាយនិងបងប្អូនប្រុសស្រី ៣នាក់គ្មានទីពឹងដូចមុន រួមទាំង សំអាត ផង។ សំអាត បានក្លាយជាក្មេងដើរលេងគ្មានគោលដៅ និង ឈប់រៀនត្រឹមថ្នាក់ទី៧។ យ៉ាងណាក្ដី វាជាសំណាងមួយរហូតដល់សព្វថ្ងៃនេះ គឺ ខុន ស៊ីចាន់ បានណែនាំឲ្យរូបគេទៅហាត់ប្រដាល់នៅឆ្នាំ ២០០៨ ជាមួយគ្រូបង្វឹក ឡោ វុទ្ធី នៅក្លិបកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ បន្ទាប់ពី ស៊ីចាន់ បានឃើញ សំអាត ឡើងប្រកួតសប្បាយៗក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរនៅវត្ត «ថ្លាត» នាស្រុកអន្លង់វែង។ សំអាត … Continue reading ចាន់ សំអាត រៀបរាប់អំពីបទពិសោធន៍ជូរចត់និងល្អទាំងក្នុងវិស័យគុនខ្មែរ និង គុនចម្រុះ
Tag: Cambodian Top Team
៣រឿងដែលអ្នកអាចមិនដឹងអំពីអ្នកលេងក្បាច់គុន ចាន់ សំអាត
កីឡាករគុនចម្រុះ និង គុនខ្មែរ ចាន់ សំអាត ចាប់ផ្ដើមមានឈ្មោះបោះសំឡេងរហូតដល់បច្ចុប្បន្ន បន្ទាប់ពីរូបគេចូលប្រឡូកក្នុងវិស័យក្បាច់គុនតាំងពីឆ្នាំ ២០០៨ មក។ ជាមួយគ្នានេះ គេមានចំណុចសំខាន់ចំនួន ៣ ដែលអ្នកគាំទ្រអាចមិនដឹងអំពី អ្នកលេងគុនចម្រុះរូបនេះដូចជាជីវិតគ្រួសារ ការចូលហាត់ប្រដាល់ដំបូង និង ការប្រឡូកក្នុងវិស័យគុនចម្រុះ។ ១-ជីវិតគ្រួសារ៖ ចាន់ សំអាត មានស្រុកកំណើតនៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ចាន់ សំអាត រៀបការតាំងពីឆ្នាំ ២០១២ ជាមួយប្រពន្ធឈ្មោះ ប្រពន្ធ សាន្ត ឆេងហួង នៅស្រុកអន្លង់វែងខេត្តបន្ទាយមានជ័យ។ ភរិយា របស់ សំអាត បម្រើការងារនៅអង្គការមួយនៅឯស្រុកកំណើត។ សំអាត និង ភរិយា ជាអ្នករស់នៅក្នុងភូមិក្បែរគ្នា។ មុនចូលរោងជ័យអ្នកទាំងពីរបានមើលចិត្តគ្នាអស់រយៈពេលប្រមាណ២ ឆ្នាំ។ ក្ដីស្រលាញ់មួយនេះមិនមានការណែនាំពីសាច់ញាតិ ឬ ការបង្ខំទេ ប៉ុន្តែវាជាការក្ដីស្រលាញ់ពិតប្រាកដរវាងសាមីខ្លួនទាំងសងខាង។ អ្នកទាំងពីរបង្កើតបានចំណងដៃបានកូនប្រុសអាយុ ៥ ឆ្នាំ និង កូនស្រី អាយុ ២ឆ្នាំ។ ដ្បិតរៀបការតាំងពី … Continue reading ៣រឿងដែលអ្នកអាចមិនដឹងអំពីអ្នកលេងក្បាច់គុន ចាន់ សំអាត
គ្រូផ្នែកកម្លាំងបង្ហាញអំពីភាពរីកចម្រើនរបស់កូនសិស្សនៅក្លិប CTT បន្ទាប់ពីហ្វឹកហាត់ជាង ៣ ខែមកនេះ
បន្ទាប់ពីចូលបង្វឹកផ្នែកកម្លាំង និងកាយសម្បទា នៅក្លិបប្រដាល់ Cambodian Top Team អស់រយៈពេលជាង ៣ខែមកនេះ ឡាយ រស្មី ដែលទទួលភារកិច្ចនេះបានកត់សម្គាល់ឃើញភាពរីកចម្រើនរបស់កូនសិស្សទាំងផ្នែកកម្លាំង និង ចលនារហ័សរហួនជាងមុនច្រើន។ ការហ្វឹកហាត់ផ្នែកកម្លាំង និង កាយសម្បទាជាផ្នែកមួយមិនអាចខ្វះក្នុងគ្រប់ប្រភេទកីឡា ហើយ អាចទប់កុំឲ្យកីឡាករអស់ស៊ុហ្វ និងមិនងាយរងរបួសងាយៗពេក។ ជាង ៣ ខែមកនេះ លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លិបប្រដាល់ Cambodian Top Team (CTT) បានជួលសេវាកម្មអ្នកជំនាញផ្នែកកម្លាំងលោក Mark Chen សញ្ជាតិហុល្លង់។ មិនយូរប៉ុន្មាន លោក Mark Chen បានផ្ដល់សេចក្ដីទុកចិត្ត និង ទម្លាក់ការងារនេះឲ្យអ្នកជំនិតគ្រូបង្វឹក ឡាយ រស្មី ដឹកនាំការហ្វឹកហាត់ផ្ទាល់ជារៀងមក។ ឡាយ រស្មី ដែលត្រូវបានទំនុកចិត្ត ព្រោះគេជាកីឡាករមានបទពិសោធន៍ច្រើន ហើយបានទទួលវគ្គបណ្ដុះបណ្ដាលជាច្រើនវគ្គជុំវិញការបង្វឹកផ្នែកកម្លាំង និង កាយសម្បទាពីពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និង បានសិក្សាច្រើនពីគ្រូបង្វឹកនានារួមទាំង Mark … Continue reading គ្រូផ្នែកកម្លាំងបង្ហាញអំពីភាពរីកចម្រើនរបស់កូនសិស្សនៅក្លិប CTT បន្ទាប់ពីហ្វឹកហាត់ជាង ៣ ខែមកនេះ
មាស ម៉ើ ៖«ទោះខ្ញុំរត់តាក់ស៊ី ខ្ញុំនៅតែស្រលាញ់គុនចម្រុះ និង សង្ឃឹមទទួលការងារធ្វើទៅថ្ងៃមុខ»
«បច្ចុប្បន្ននេះខ្ញុំជាប់រវល់បង។ ខ្ញុំរត់ឡានទួរីស ១២ កៅអីដឹកភ្ញៀវទៅមក ភ្នំពេញ និង កំពង់ធំ ដែលជាឡានផ្ទាល់ខ្លួន។ ដូច្នេះខ្ញុំសម្រេចចិត្តផ្អាកហាត់ និង ឡើងសង្វៀនសិនដើម្បីរកលុយចិញ្ចឹមប្រពន្ធនិងកូនដល់ ៣នាក់ក្នុងបន្ទុក ម្នាក់ ៩ឆ្នាំ ៣ឆ្នាំ និង ១ខួប។ ប៉ុន្តែក្ដីរំពឹង ខ្ញុំមិនបោះបង់គុនចម្រុះទេ នៅតែចង់ធ្វើការផ្នែកក្បាច់គុននេះ»។ នេះជាការថ្លែងប្រាប់ឲ្យដឹងរបស់ មាស ម៉ើ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២ និង ជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះនៅប្រទេសថៃរួមទាំងការប្រកួតលើសង្វៀនអន្តរជាតិ ONE Championship។ មាស ម៉ើ ខកខានឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨មកម៉្លេះ បន្ទាប់ពីចាញ់កីឡាករហុល្លង់ Anthony Engelen នៅសង្វៀន ONE: HEART OF THE LION នាប្រទេសសិង្ហបុរី។ កីឡាករវ័យ២៩ឆ្នាំរូបនេះរៀបរាប់ទៀតថា ៖«សម្រាប់គុនចម្រុះនៅតែមានតម្លៃសម្រាប់ខ្ញុំ ខ្ញុំស្រលាញ់។ បើមិនស្រលាញ់មិនខំហាត់និងចេញទៅប្រកួតអន្តរជាតិហូរហែនោះទេ។ ប៉ុន្តែតម្រូវការជីវភាពប្រចាំថ្ងៃទើបផ្អាកសិន។ … Continue reading មាស ម៉ើ ៖«ទោះខ្ញុំរត់តាក់ស៊ី ខ្ញុំនៅតែស្រលាញ់គុនចម្រុះ និង សង្ឃឹមទទួលការងារធ្វើទៅថ្ងៃមុខ»
CTT លើកទឹកចិត្តដល់នារីៗដែលចង់ហាត់ក្បាច់គុនដើម្បីសុខភាព និង អាជីពថែមទាំងជួយជ្រោមជ្រែងបន្ថែម
«កន្លងមក ក្លិប Cambodian Top Team របស់យើងបានបង្កើតកម្មវិធីហ្វឹកហាត់សម្រាប់នារីៗ ដែលរងគ្រោះដោយការបំពានផ្លូវភេទ និងរងអំពើហិង្សាជាច្រើនដងមកហើយដើម្បីឲ្យពួកគាត់ចេះការពារខ្លួន។ ហើយក្លិបរបស់ខ្ញុំរាល់ថ្ងៃមាននារីៗហាត់ដើម្បីសុខភាពច្រើនជាងបុរសទៀតផង។ កូនសិស្សនារីៗនៅក្លិបខ្ញុំហ្វឹកហាត់រៀងរាល់ល្ងាចប្រហែល២០នាក់។ ខ្ញុំសូមលើកទឹកចិត្ត និងស្វាគមន៍បន្ថែមមិនថានារីចង់ហាត់សម្រករាង ឬ សុខភាពទេ ប៉ុន្តែអ្នកចង់ហ្វឹកហាត់អាជីពទៀតរឹតតែល្អ និងហើយខ្ញុំនឹងជួយសម្រួលដល់គាត់ក្នុងស្ថានភាពជាក់ស្ដែង»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លិប Cambodian Top Team និង ជាអគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ លោកសង្កត់ធ្ងន់ថា ៖«នារីៗ ដែលគាត់ហាត់ចង់ឡើងប្រកួត ឬ ហាត់អាជីព យើងត្រូវមើលដែរបងហើយយើងត្រូវធ្វើតេស្តមួយចំនួន ព្រោះអ្នកខ្លះអត់មានទេពកោសល្យ ឬ អត់ដុងក៏មិនអាចក្លាយអ្នកប្រដាល់ ឬ អ្នកឡើងប្រកួតបានដែរ។ ខ្ញុំយល់ថាបើគាត់មានទេពកោសល្យ គាត់មានឆន្ទៈហាត់ យើងនឹងជួយសម្រួល និងជ្រោមជ្រែងគាត់ រកសង្វៀនឲ្យប្រកួត ព្រោះនារីៗហ្វឹកហាត់ក្បាច់គុនមានតិចណាស់នៅកម្ពុជា »។ គ្រូបង្វឹកដែលតែងតែដឹកនាំកូនសិស្សទៅប្រកួតនៅសង្វៀនលំដាប់អន្តរជាតិ ONE Championship រូបនេះរៀបរាប់បន្ថែមបែបនេះ ក្លិប CTT តែងតែមានកម្មវិធីពិសេស ឬ ហៅថា Promotion រៀងរាល់ខែដើម្បីទទួលកូនសិស្សឲ្យហ្វឹកហាត់ … Continue reading CTT លើកទឹកចិត្តដល់នារីៗដែលចង់ហាត់ក្បាច់គុនដើម្បីសុខភាព និង អាជីពថែមទាំងជួយជ្រោមជ្រែងបន្ថែម
CTT សហការជាមួយអង្គការ Tiny Toones ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភកូនសិស្សក្រីក្រ និង ផ្សារភ្ជាប់ MMA
ក្លិបប្រដាល់ Cambodian Top Team ឬ CTT បានចូលរួមសហការជាមួយនឹងអង្គការ Tiny Toones ដើម្បីបង្កើតកម្មវិធីវិធីសប្បុរសធម៌មួយរៃអង្គាសថវិកាជួយដល់កុមារក្រីក្រដែលមានជីវភាពខ្វះខាតក្នុងការសិក្សាឲ្យទទួលបានឱកាសសិក្សាដូចកុមារផ្សេងៗទៀត និង ជាការផ្សព្វផ្សាយក្បាច់គុនចម្រុះដល់ក្មេងៗជំនាន់ក្រោយ។ កម្មវិធីនេះបានរៀបចំឡើងនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ថ្មីៗនេះនៅក្លិប Cambodian Top Team មានអាសយដ្ឋានផ្ទះលេខ #2s ផ្លូវលេខ ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមានរាជធានីភ្នំពេញ។ គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ បានថ្លែងបែបនេះ៖«នេះជាការរួមចំណែកមួយសម្រាប់ក្មេងៗក្រីក្រនៅអង្គការ Tiny Toones ហើយ មួយវិញទៀតវាជាការផ្សព្វផ្សាយមួយអំពីក្បាច់គុន MMA ផងដែរ ព្រោះក្មេងៗទាំងបានមកហ្វឹកហាត់ក្បាច់គុនចម្រុះជាមួយពួកយើងច្រើនដងនាពេលកន្លងមក។ ការរៀបចំកម្មវិធីរៃអង្គាសនេះមិនមែនត្រឹមម្ដងនេះ យើងបានធ្វើច្រើនដងកន្លងមកហើយ និងបន្តធ្វើវាទៀតក្នុងបុព្វហេតុជួយកុមារក្រខ្សត្រ»។ កម្មវិធីរៃអង្គាសថវិកាដែលចាប់ផ្ដើមពី ម៉ោង ៣ រសៀលដល់ម៉ោង ១០ យប់ថ្ងៃកាលថ្ងៃទី ១២ មិថុនា នោះមានកម្មវិធីជាច្រើនដូចជាការសម្ដែងសិល្បៈពីប្អូនកុមារ ការប្រលងចម្រៀងរ៉េបបែប Free Style … Continue reading CTT សហការជាមួយអង្គការ Tiny Toones ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភកូនសិស្សក្រីក្រ និង ផ្សារភ្ជាប់ MMA
នៅ ស្រីពៅ ដែលកំពុងមានប្រជាប្រិយភាព គ្រោងធ្វើអ្វីនៅថ្ងៃអនាគតពេលប្រកួតលែងកើត?
កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ដែលកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងស្រុក និង ឆាកអន្តរជាតិតាមរយៈការទៅប្រកួតសង្វៀន ONE Championship នាពេលថ្មីៗនេះបានដាក់គោលដៅរួចហើយទៅថ្ងៃអនាគត បើសិនជាឡើងប្រកួតលែងកើត។ ស្រីពៅ ដែលឡើងប្រកួតនៅសង្វៀន ONE ចំនួនពីរលើក បានបង្ហើបបំណងថា ខ្លួនចង់ក្លាយជា គ្រូបង្វឹក ចៅក្រម ឬ បើមានលទ្ធភាពអាចចង់បើកក្លិបប្រដាល់មួយនៅក្នុងភូមិម្ដុំចំការដូងដែលរស់នៅបច្ចុប្បន្នទៀតផង។ នៅ ស្រីពៅ ដែលជាម្ចាស់ខ្សែក្រវាត់គុនខ្មែរទម្ងន់ ៦៣,៥ គីឡូក្រាមបាន គូសបញ្ជាក់ថា ៖«គោលបំណងខ្ញុំចង់ធ្វើទៅថ្ងៃមុខបង គឺ ចៅក្រម អាជ្ញាកណ្ដាល និង គ្រូបង្វឹកផង ហើយខ្ញុំត្រូវរៀនពីឥឡូវទៅ។ នេះជាឱកាសល្អព្រោះការងារនេះ នារីៗមិនសូវសម្បូរទេ។ បងសួរដូចពិបាកឆ្លើយរឿងមានប្ដី..ហឹម បើសិនខ្ញុំមានប្ដី ហើយខ្ញុំនៅប្រកួតបានគឺ ខ្ញុំនៅតែប្រកួត។ បើប្ដីខ្ញុំ ឲ្យប្រកួតខ្ញុំនៅប្រកួត ព្រោះនៅស្រុកគេ ដូច Priscilla គាត់មានកូនមានប្ដី គាត់នៅប្រកួតជាមួយខ្ញុំបាន»។ កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship បានបន្តថា ពេលឃើញប្រពន្ធលោកគ្រូអេ ភូថង អ្នកស្រី សឹង … Continue reading នៅ ស្រីពៅ ដែលកំពុងមានប្រជាប្រិយភាព គ្រោងធ្វើអ្វីនៅថ្ងៃអនាគតពេលប្រកួតលែងកើត?
សាន សៅយ៉ាន់ ទម្លាយរឿងរ៉ាវឈឺចាប់និងសប្បាយចិត្តខ្លះពេលនាំសុខ ធី ទៅប្រកួតនៅ ONE
គ្រូបង្វឹក សាន សៅយ៉ាន់ ដែលបានដឹកនាំជើងខ្លាំង សុខ ធី ទៅប្រកួតចំនួន ៣ ដងលើសង្វៀនផ្សេងគ្នានៅម៉ាកាវ ឥណ្ឌូណេស៊ី និង ថៃ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ម្ចាស់ក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ នោះបានរៀបរាប់អំពីរឿងរ៉ាវឈឺចាប់ និង សប្បាយចិត្តមួយចំនួនកន្លងមក។ គ្រូបង្វឹកវ័យ ៤០ ឆ្នាំមកពីខេត្តបន្ទាយមានជ័យបានប្រាប់អំពីរឿងឈឺចាប់ថា ៖«ខ្ញុំសោកស្ដាយដែលគេសុទ្ធខ្លាំងៗ និង ឈ្នះខ្សែក្រវាត់នៅថៃជាច្រើន ហើយ យើងមិនទាន់ឈ្នះ ១ ប្រកួតសោះក្នុង ៣ លើកចុងក្រោយនៅ ONE។ ខ្ញុំតូចចិត្តខ្លាំង យើងចង់បានលុយ និង កិត្តិយស មិនមែនទៅវ៉ៃលំៗយកតែលុយទេ។ ខ្ញុំក៏ឈឺចាប់ បងប្អូនអ្នកគាំទ្រមួយចំនួនក៏ឈឺចាប់ដូចគ្នា។ ប៉ុន្តែមានរឿងពីរត្រូវយោគយល់ ទី១ យើងមានកិច្ចសន្យាជាមួយគេរួចហើយ ដែលយើងមិនអាចប្រកែកបានពេលគេចាប់គូត្រូវតែទៅវ៉ៃ។ ទី២ គីឡូ សុខ ធី ត្រឹម ៥៦,៧ គីឡូក្រាម ហើយគេអត់មានគីឡូស្រាលដូចយើងទេក្នុងការប្រកួត Kickboxing … Continue reading សាន សៅយ៉ាន់ ទម្លាយរឿងរ៉ាវឈឺចាប់និងសប្បាយចិត្តខ្លះពេលនាំសុខ ធី ទៅប្រកួតនៅ ONE
ថៃ រិទ្ធី៖«ខ្ញុំមានឈ្មោះបោះសំឡេងនៅ ONE កូនសិស្សចង់ហាត់ជាមួយខ្ញុំ»
អ្នកលេងគុនចម្រុះ ថៃ រិទ្ធី ដែលចាប់ផ្ដើមហាត់តាំងពីឆ្នាំ ២០១៣ បានលើកឡើងអំពីផលចំណេញនៃកេរ្តិ៍ឈ្មោះកាលទៅប្រកួតនៅ ONE Championship កន្លងទៅថា មានកូនសិស្សជាច្រើនចង់ហាត់ជាមួយខ្លួនដ្បិតធ្លាប់ឡើងសង្វៀនកម្រិតពិភពលោក ONE ធ្លាប់ឈ្នះជើងឯកផ្នែកគុនចម្រុះ និង ឈ្នះមេដាយមាសពីការប្រកួតជើងឯកថ្នាក់ជាតិកីឡាល្បុក្កតោ។ ថៃ រិទ្ធី កំពុងបង្ហាត់គុនខ្មែរនៅក្លិបប្រដាល់ «MrLy Gym and Boxing» នៅទឹកដីខេត្តខេត្តសៀមរាប យ៉ាងពេញចិត្តពេញថ្លើម និង ទទួលបានប្រាក់កម្រៃគួរសមដែលអាចទ្រទ្រង់ជីវិតចាយវាយប្រចាំថ្ងៃបាន។ ម្ចាស់ជើងឯកគុនចម្រុះក្នុងស្រុក Khmer Warrior Challenge រដូវកាលទី៣បានថ្លែងដូច្នេះ ៖«ខ្ញុំបែបឈប់ឡើងវ៉ៃហើយបង ប៉ុន្តែខ្ញុំនឹងចាប់អាជីពបង្ហាត់សិស្សវិញ ព្រោះរកកម្រៃបានគួរសមអាចរស់បាននៅសៀមរាប។ ពេលយើងហាត់ឲ្យល្អ ច្បាស់លាស់កាលនៅជាកីឡាករ គឺមិនអត់ប្រយោជន៍ទេ។ ដូចខ្ញុំអីចឹង បរទេសគេស្គាល់ខ្ញុំ វ៉ៃនៅ ONE ធ្លាប់ឡើងសង្វៀនអន្តរជាតិ គេឃើញមេដាយខ្ញុំ គេចង់ហាត់ជាមួយខ្ញុំណាស់ ហើយខ្ញុំក៏បានថ្លៃឈ្នួលច្រើនតាមហ្នឹងដែរ។ អីចឹងបានថា ការប្រឹងប្រែងរបស់ខ្ញុំពីមុនមិនអត់ប្រយោជន៍ទេ។ ខ្ញុំសូមឲ្យកីឡាករគ្រប់រូបខំប្រឹង មិនថាគុនខ្មែរ ឬ គុនចម្រុះទេ»។ កីឡាករសម្បុរស្រអែមបន្តថា គុនចម្រុះពិបាករកសង្វៀនវ៉ៃបន្តិចនៅក្នុងស្រុក ព្រោះគេមិនទាន់រៀបចំឡើងវិញ ប៉ុន្តែ … Continue reading ថៃ រិទ្ធី៖«ខ្ញុំមានឈ្មោះបោះសំឡេងនៅ ONE កូនសិស្សចង់ហាត់ជាមួយខ្ញុំ»
អ្នកជំនាញ ថា កីឡាករណាក៏ហ្វឹកហាត់ខ្លាំងបាន ប៉ុន្តែ ការហ្វឹកហាត់ឲ្យត្រឹមត្រូវតាមបច្ចេកទេស កុំឲ្យប៉ះពាល់ដល់សុខភាពទើបលំបាក
ការហ្វឹកហាត់ផ្នែកកម្លាំងបានដើរតួនាទីសំខាន់ក្នុងការទប់កុំឲ្យកីឡាករអស់ស៊ុហ្វ និង មិនងាយរងរបួសងាយៗ។ គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លិបប្រដាល់ Cambodian Top Team (CTT) បានជួលសេវាកម្មអ្នកជំនាញផ្នែកកម្លាំងនេះ គឺលោក Mark Chen សញ្ជាតិហុល្លង់។ ការហ្វឹកហាត់ខ្លាំង កីឡាករណាក៏អាចធ្វើបាន ប៉ុន្តែការហ្វឹកហាត់ត្រឹមត្រូវបានបច្ចេកទេសទើបលំបាក។ ឆ្លងកាត់ការបង្វឹកផ្នែកកាយសម្បទាដល់កូនសិស្សនៅ CTT រយៈពេលប្រមាណជា ៣ ខែ គ្រូបង្វឹករូបនេះបង្ហើបអំពីអត្ថប្រយោជន៍ និង ចំណុចសំខាន់ៗនានា តាមរយៈផ្ដល់បទសម្ភាសន៍ដល់ ONE ដូចខាងក្រោម។ ONE: ជម្រាបសួរលោក Mark តើរយៈពេលប៉ុន្មានឆ្នាំហើយដែលលោកមកធ្វើការនៅព្រះរាជាណាចក្រកម្ពុជា? ចម្លើយ៖ ខ្ញុំបានមកប្រទេសកម្ពុជានៅឆ្នាំ ២០១៤។ ខ្ញុំទទួលការងារនៅមន្ទីរព្យាបាលឯកជនមួយកន្លែង។ នៅទីនោះ យើងបានផ្ដល់ឲ្យពលរដ្ឋនូវសេវាកម្មជាច្រើន ដូចជាការព្យាបាលឆ្អឹងខ្នង ជំងឹផ្សេងៗ និង ការវះកាត់នានា។ ការងាររបស់ខ្ញុំគឺជួយឲ្យអ្នកជំងឺត្រលប់ទៅសភាពដើមវិញក្នុងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ និង ជួយសម្រួលសកម្មភាពហាត់ ឬ ហាត់កីឡាជាដើម។ ដល់ឆ្នាំ ២០១៧ ខ្ញុំបានចាកចេញពីមន្ទីរព្យាបាលឯកជននោះ មកបើករបររកស៊ីខ្លួនឯង ឈ្មោះថា «Banteay … Continue reading អ្នកជំនាញ ថា កីឡាករណាក៏ហ្វឹកហាត់ខ្លាំងបាន ប៉ុន្តែ ការហ្វឹកហាត់ឲ្យត្រឹមត្រូវតាមបច្ចេកទេស កុំឲ្យប៉ះពាល់ដល់សុខភាពទើបលំបាក