គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ ជីជិតស៊ូ ៣ដាន់លោក Fernando Salvador បានបញ្ចេញទស្សនៈថា ក្បាច់គុនជីជិតស៊ូបានដើរតួយ៉ាងសំខាន់ដើម្បីជួយឲ្យ ចាន់ រតនា មានការប្រកួតលើជំហរដេក ឲ្យកាន់តែល្អប្រសើរឡើង។ គ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះគូសបញ្ជាក់ថា ៖«ដើម្បីកសាងទំនុកចិត្តក្នុងការប្រកួតលើក្ដារេញ ឬ ជំហរដេក ការហាត់ជីជិតស៊ូ ពិតជាសំខាន់ ណាស់សម្រាប់ជើងខ្លាំង ចាន់ រតនា ដែលត្រូវហាត់រាល់ថ្ងៃជាពិសេសនៅពេលព្រឹកដែលមានអារម្មណ៍ល្អ ធ្វើចិត្តឲ្យជ្រះស្រលះចិត្ត និងប្រើវិធីសាស្ត្រផ្សេងៗក្នុងការធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយសុំាចង្វាក់ប្រកួតបានលឿន និង ប្រើពេលវេលាតិចតួច មានភាពអំណត់។ នេះជាវិធីដែលធ្វើឲ្យ ចាន់ រតនា ល្អប្រសើរឡើងក្នុងការប្រកួតគុនចម្រុះ»។ បែបណាក្ដី រតនា ទទួលបានការហ្វឹកហាត់ក្បាច់ជីជិតស៊ូ ពីគ្រូបង្វឹក ខូវ វិវឌ្ឍនា ជាប្រចាំ បូកនឹងក្បាច់ចំបាប់ និង MMA ផងដែរ។ ប៉ុន្តែអ្វីដែលគេមើលឃើញនោះ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះមិនអាចប្រើក្បាច់វ៉ៃដេក ឬ វ៉ៃក្នុងជំហរដេកដើម្បីផ្ដួលគូប្រកួតនោះឡើយដោយហេតុថា រូបគេពូកែខាងយុទ្ធគុនខម និង គុនខ្មែរប៉ុណ្ណោះ។ ម្ចាស់ក្លិប «សិល្បៈ» ក៏បានសារភាពដែរថា ៖«អ្វីដែលខ្ញុំរៀន … Continue reading គ្រូបង្វឹកខ្សែក្រវាត់ខ្មៅជីជិតស៊ូ៣ដាន់និយាយអំពីជំហរដេករបស់ ចាន់ រតនា ដែលត្រូវរៀនក្បាច់គុនជីជិតស៊ូបន្ថែម
Tag: Chan Rothana
ចាន់ រតនា ប្រាប់អំពីការហ្វឹកហាត់ក្បាច់ជីជិតស៊ូ ជាមួយគ្រូ ខូវ វិវឌ្ឍនា ដែលធ្វើឲ្យគេចផុតពីការចាប់របស់គូប្រកួត
ក្បាច់គុនជីជិតស៊ូ បានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកទទួលជ័យជម្នះជាបន្តបន្ទាប់សម្រាប់កីឡាករគុនចម្រុះកំពូលកម្ពុជា ចាន់ រតនា ជាពិសេសជ័យជម្នះ ៣ លើកជាប់គ្នានៅសង្វៀន លំដាប់ពិភពលោក ONE Championship។ ចាន់ រតនា បង្ហើបថា ការដែលអាចគេចវេះពីការប៉ុនប៉ងផ្ដួលរបស់គូប្រកួត គឺដោយសារគេហ្វឹកហាត់ក្បាច់ជីជិតស៊ូ បានច្រើនឆ្នាំតាំងពីឆ្នាំ ២០១២ មករហូតដល់បច្ចុប្បន្នជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា ដែលគ្រានោះក្លិបនៅម្ដុំផ្សារចាស់។ ការថ្លែងបែបនេះបន្ទាប់ពីឈ្នះពិន្ទុជាឯកច្ឆន្ទលើជើងខ្លាំងរបស់គុយបា Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD នាប្រទេសថៃកាលពាក់កណ្ដាលខែ សីហា កន្លងទៅនេះ។ អ្នកលេងគុនចម្រុះវ័យ៣៣ឆ្នាំរំលឹកថា៖«ខ្ញុំហាត់ដោះឃ្លេដែលប្រើក្បាច់ជីជិតស៊ូត និងចំបាប់ ជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា តាំងពីឆ្នាំ ២០១២។ ខ្ញុំមិនពូកែចាប់ឃ្លេដើម្បីផ្ដួលគូប្រកួតប៉ុន្តែ ខ្ញុំក្បាច់ដោះបាន និង ការពារមិនឲ្យគូឈ្នះងាយៗទោះខ្ញុំនៅក្រោម ឬ នៅពីលើ។ បន្ទាប់មកខ្ញុំតែប្រើជំហរគុនខ្មែរដើម្បីផ្ដួលគូប្រកួត»។ វីដេអូ រតនា ឈ្នះ Rudy ៖ https://www.onefc.com/videos/chan-rothana-vs-rudy-agustian/ ម្ចាស់ក្លិប «សិល្បៈ» … Continue reading ចាន់ រតនា ប្រាប់អំពីការហ្វឹកហាត់ក្បាច់ជីជិតស៊ូ ជាមួយគ្រូ ខូវ វិវឌ្ឍនា ដែលធ្វើឲ្យគេចផុតពីការចាប់របស់គូប្រកួត
ចាន់ រតនា ផ្លាស់ប្ដូរទីតាំងក្លិបថ្មី និងសង្ឃឹមថាកូនសិស្សនៅតែទាក់ទងហ្វឹកហាត់ផុលផុសដូចដើម
ក្លិប «សិល្បៈ» ដែលជាកម្មសិទ្ធិរបស់ អ្នកលេងគុនចម្រុះល្បីឈ្មោះ ចាន់ រតនា នោះបានប្ដូរទៅកាន់ទីតាំងថ្មីផ្ទះលេខ១០៩ ផ្លូវ ១៣ BT សង្កាត់បឹងទំពន់១ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ទល់មុខនឹង Phnom Penh Sports Club ផ្លូវ២៧១)។ ទីតាំងក្លិបចាស់ដែលស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះបានផុតកិច្ចសន្យាត្រឹមខែ សីហា នេះ បន្ទាប់ពីហ្វឹកហាត់ និង រស់នៅរយៈពេល ៣ ឆ្នាំ។ ការផ្លាស់ទៅកន្លែងថ្មីនេះដោយសារម្ចាស់ទីតាំងយកទៅលក់ឲ្យអ្នកថ្មី។ ចាន់ រតនា បានថ្លែងថា៖«ខ្ញុំគិតថាទីតាំងនេះមិនឆ្ងាយប៉ុន្មានទេ ហើយក្បែរក្លិបហាត់កីឡាទៀត នៅម្ដុំផ្លូវ ២៧១។ ខ្ញុំជឿជាក់ថាកូនសិស្សនៅតែមកហាត់ច្រើនដូចដើម។ នៅក្លិបចាស់ខ្ញុំមានកូនសិស្សប្រហែលជាង ៥០ នាក់។ តាមពិតគោលដៅរបស់ខ្ញុំ ...ចង់ជួលនៅម្ដុំទួលទំពូងព្រោះសម្បូរដោយកូនសិស្សបរទេសច្រើន ប៉ុន្តែរកអត់បាន។ ដូច្នេះទីតាំងថ្មីក៏មើលទៅល្អដែរ និង មិនឆ្ងាយទេ»។ ប្រកួតចុងក្រោយរបស់ ចាន់ រតនា ៖ https://www.onefc.com/videos/gustavo-balart-vs-chan-rothana/ ទីតាំងថ្មីខាងលើនេះមានទំហំទទឹងប្រហែល១៦ ម៉ែត្រ និងបណ្ដោយ ប្រហែល ៣០ ម៉ែត្រ។ … Continue reading ចាន់ រតនា ផ្លាស់ប្ដូរទីតាំងក្លិបថ្មី និងសង្ឃឹមថាកូនសិស្សនៅតែទាក់ទងហ្វឹកហាត់ផុលផុសដូចដើម
ចាន់ រតនា បង្ហើបអំពីគម្រោងសំខាន់ៗមួយចំនួននៅថ្ងៃមុខបន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា
កីឡាករគុនចម្រុះលេចធ្លោប្រចាំនៅកម្ពុជា ចាន់ រតនា បង្ហើបអំពីគម្រោងសំខាន់ៗមួយចំនួន បន្ទាប់ពីឈ្នះពិន្ទុជាឯកច្ឆន្ទលើជើងខ្លាំងគុយបា Gustavo Balart ក្រោយប្រកួតយ៉ាងស្វិតស្វាញចំនួន៣ទឹក នៅសង្វៀន ONE: DREAM OF GOLD កាលសប្ដាហ៍មុន។ រតនា ក្លាយជាកីឡាករគុនចម្រុះកម្ពុជាក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship ដែលអាចឈ្នះ ៣ លើកជាប់គ្នាក្នុងអាជីព ហើយ រូបគេខិតខំហ្វឹកហាត់ទ្វេដងព្រោះអាចជួបគូប្រជែងខ្លាំងៗនាពេលខាងមុខ។ ទស្សនាវីដេអូពេល រតនា ប្រកួតឈ្នះ Balart កាលថ្ងៃសុក្រ៖ https://www.youtube.com/watch?v=eUUH8VAQRhE បន្ទាប់ពីជ័យជម្នះដ៏ធំក្នុងអាជីពនេះបុរសវ័៣៣ឆ្នាំបានថ្លែងថា៖«ខ្ញុំបានទស្សនាវីដេអូ របស់ Gustavo ជាច្រើន។ គ្រូនិងក្រុមការងាររបស់ខ្ញុំបានផ្ដល់យោបល់អំពីចំណុចខ្លាំងនិងខ្សោយរបស់ Gustavo ទើបធ្វើឲ្យខ្ញុំអាចទទួលជ័យជម្នះនេះ»។ ម្ចាស់ក្លិបសិល្បៈបញ្ជាក់ទៀតថា៖«ខ្ញុំគិតថាBalart ព្យាយាមចាប់បោកខ្ញុំទៅក្ដាររេញជាច្រើនដង ប៉ុន្តែការបោកនៅទឹកទី១និងទី២ បានធ្វើឲ្យខ្ញុំដឹងអំពីកម្លាំងរបស់គេ ហើយមិនអាចធ្វើឲ្យខ្ញុំគ្រោះថ្នាក់នោះឡើយ »។ ទីបំផុតទឹកទី៣ ចាន់ រតនា ប្រើជំហរគុនខ្មែរដូចជាម៉ាត់កណ្ដាប់ដៃ អុកជង្គង់ និង ទាត់ជាច្រើនជើងធ្វើឲ្យ Balart សឺៗមិនតិចឡើយដើម្បីទទួលបានជ័យជម្នះយ៉ាងធំធេង។ គ្រូបង្វឹកមកពីក្លិប «សិល្បៈ» គូសសង្កត់ធ្ងន់បែបនេះ៖«ទឹកទី៣ខ្ញុំកែប្រែមិនឲ្យ Balart … Continue reading ចាន់ រតនា បង្ហើបអំពីគម្រោងសំខាន់ៗមួយចំនួននៅថ្ងៃមុខបន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា
គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ក្បាច់គុនជីជិតស៊ូ វិភាគការប្រកួតរវាង ចាន់ រតនា និង ជើងខ្លាំងគុយបា Gustavo Balart នៅសង្វៀន ONE: DREAMS OF GOLD
គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ខាងក្បាច់គុន ជីជិស៊ូ លោក Fernando Salvador បានចេញមុខមកវិភាគការប្រកួតរវាងកំពូលកីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា និង ជើងខ្លាំងសញ្ជាតិគុយបា Gustavo Balart នៅសង្វៀន ONE: DREAMS OF GOLD ដែលរៀបចំនៅក្រុងបាងកកប្រទេសថៃនាថ្ងៃសុក្រទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ចុងសប្ដាហ៍នេះចាប់ពីម៉ោង ៥ ល្ងាចតទៅ។ ប៉ុន្តែ គូ ចាន់ រតនា និង Balart អាចនឹងចាប់ផ្ដើមប្រកួតវេលាម៉ោង ៨:៣០ យប់។ គ្រូបង្វឹករូបនេះបានវិភាគថា ចាន់ រតនា មានឱកាសល្អដើម្បីឈ្នះការប្រកួតតាមរយៈការរៀបគម្រោងការពារទប់ទល់នឹងអ្នកជំនាញផ្នែកចំបាប់, និង ដៃគូប្រយុទ្ធមានកម្លាំងខ្លាំងក្លា។ លោកបន្តថា រតនា ត្រូវតែមានការរៀបចំខ្លួនល្អ និង ប្រើតិកនិកឲ្យប្រកបដោយភាពប្រុងប្រយ័ត្នចំពោះ Balart ដែលជាកីឡាករចំបាប់ធ្លាប់ប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកតំណាងឲ្យគុយបា។ វីដេអូ ប្រកួតចុងក្រោយរបស់ Balart នៅសង្វៀន … Continue reading គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ក្បាច់គុនជីជិតស៊ូ វិភាគការប្រកួតរវាង ចាន់ រតនា និង ជើងខ្លាំងគុយបា Gustavo Balart នៅសង្វៀន ONE: DREAMS OF GOLD
៣ ចំណុចដែលអ្នកគាំទ្រកម្ពុជាត្រូវតែទស្សនាការប្រកួត ONE :DREAMS OF GOLD
ការប្រកួតដ៏អស្ចារ្យនៅសង្វៀន ONE :DREAMS OF GOLD ដែលរៀបចំនៅថ្ងៃសុក្រទី ១៦ខែ សីហា ឆ្នាំ ២០១៩ នៅក្រុងបាងកក ប្រទេសថៃ កាន់តែខិតជិតមកដល់ហើយ។ ក្នុងនោះមាន ៣ ចំណុចគួរឲ្យចាប់អារម្មណ៍ ដែលអ្នកគាំទ្រនៅកម្ពុជាត្រូវតែទស្សនា។ ទី១រឿងដែលអ្នកគាំទ្រចង់ដឹងនិង តាមដានខ្លាំង គឺ ចាន់ រតនា តំណាងឲ្យកម្ពុជា ត្រូវជួបអ្នកលេងក្បាច់គុនជំនាញចំបាប់សញ្ជាតិគុយបា Gustavo Balart។ ទី២ Petchdam Petchyindee Academy ឡើងការពារខ្សែក្រវាត់ Flyweight Kickboxing World Championship របស់ខ្លួនទល់នឹងជើងខ្លាំងហុល្លង់ Ilias Ennahachi។ ទី៣ Smokin' Jo Nattawut របស់ថៃត្រូវជួបជើងខ្លាំងកណ្ដាប់ដៃ Giorgio Petrosyan មកពីអ៊ីតាលី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Featherweight Kickboxing World Grand Prix ដើម្បីដណ្ដើមកៅអីទៅឈ្នះប្រាក់រង្វាន់ ១ លានដុល្លារអាមេរិក … Continue reading ៣ ចំណុចដែលអ្នកគាំទ្រកម្ពុជាត្រូវតែទស្សនាការប្រកួត ONE :DREAMS OF GOLD
ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់ សុទ្ធតែបញ្ចេញទស្សនៈទុកចិត្តលើ ចាន់ រតនា
ម្ចាស់ក្លិប «សិល្បៈ» និង ជាកីឡាករគុនចម្រុះ ចាន់ រតនា ត្រូវជួបជើងខ្លាំងមកពីគុយបា Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD នាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។ មុនការប្រកួតមកដល់ អ្នកលេងគុនចម្រុះមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូបសុទ្ធ ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់ បានបង្ហាញទំនុកចិត្តដល់មិត្តរួមជាតិ ចាន់ រតនា ដែលអាចមានភាគរយខ្ពស់ដើម្បីទទួលជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។ ស៊ឹម ប៊ុនស្រ៊ន់ ដែលមានបទពិសោធន៍ប្រកួតលើសង្វៀនគុនចម្រុះជាច្រើនដងកន្លងមកបានបង្ហើបទស្សនៈផ្លាល់ខ្លួនថា ៖«ខ្ញុំគិតថា បង រតនា អាចមានភាគរយពី ៦០ ទៅ ៧០ ភាគរយដើម្បីឈ្នះការប្រកួតនេះ។ បើសិន បង រតនា អាចទាត់កាត់ និង បោះជង្គង់ច្រើន ប្រហែលជា Balart អាចសន្លប់ទៀតផង។ កម្លាំងស៊ុហ្វ របស់ … Continue reading ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់ សុទ្ធតែបញ្ចេញទស្សនៈទុកចិត្តលើ ចាន់ រតនា
Lorenzo Lanzafame កត់ចំណាំចំណុចខ្លាំងខ្លះៗ រវាង ចាន់ រតនា និង Gustavo Balart នៅសង្វៀន ONE :DREAMS OF GOLD
បន្ទាប់ពីចាប់គូពេលអ្នកលេងគុនចម្រុះ ចាន់ រតនា ត្រូវប្រឈមនឹងជើងខ្លាំង Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD គ្រូបង្វឹក Lorenzo Lanzafame បានចេញមកបង្ហើបចំណុចខ្លាំង របស់ Balart មួយចំនួនដែលត្រូវតែត្រៀមខ្លួនទប់ទល់ឲ្យខាងតែបាន។ ការតតាំងគ្នាមិនធ្លាប់មាននេះនឹងរៀបចំឡើងនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនាក្រុងបាងកកប្រទេសថៃ។ គ្រូបង្វឹកមកពី LLFitness បានកត់សម្គាល់បែបនេះ៖« Balart ជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំបានទស្សនាការប្រកួតរបស់គេតាមរយៈវីដេអូជាច្រើន ហើយខ្ញុំចូលចិត្តការប្រកួតរបស់គេ។ គេជាកីឡាករមានឆន្ទៈ មានថាមពល និង បម្លាស់ទីច្រើនលើសង្វៀន។ Balart ជាគូប្រជែងដ៏លំបាកបំផុតមួយ ដែលមិនងាយនឹងបោះបង់។ គេស៊ូណាស់។ ដូច្នេះខ្ញុំជឿជាក់ថា វាជាការប្រកួតដ៏ចាប់អារម្មណ៍រវាងអ្នកប្រយុទ្ធទាំងពីរ»។ Balart ពិតជាអស្ចារ្យ ដោយឈ្នះ ៨ លើកក្នុងការបង្ហាញខ្លួន ១០ លើកលើសង្វៀនគុនចម្រុះកន្លងមក។ យ៉ាងណាក្ដី បុរសវ័យ ៣២ ឆ្នាំសញ្ជាតិគុយបា រូបនេះ ចាញ់កីឡាករសញ្ជាតិជប៉ុន … Continue reading Lorenzo Lanzafame កត់ចំណាំចំណុចខ្លាំងខ្លះៗ រវាង ចាន់ រតនា និង Gustavo Balart នៅសង្វៀន ONE :DREAMS OF GOLD
គ្រូបង្វឹកថា ចាន់ រតនា ត្រៀមខ្លួនបានល្អណាស់មុនជួបជើងខ្លាំងគុយបា Gustavo Balart
លោក Lorenzo Lanzafame ដែលជាគ្រូបង្វឹក ចាន់ រតនា តែងតែដឹកនាំកីឡាករទៅប្រកួតនៅសង្វៀន ONE CHAMPIONSHIP នោះបាននិយាយថា កូនសិស្សរបស់ខ្លួនត្រៀមខ្លួនបានយ៉ាងល្អមុនជួបកីឡាករគុនចម្រុះជើងខ្លាំង Gustavo Balart នាថ្ងៃទី ១៦ សីហា នៅសង្វៀន ONE :DREAMS OF GOLD នៅក្រុងបាងកក។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបន្តថា ចាន់ រតនា កំពុងផ្ដោតអារម្មណ៍លើការហ្វឹកហាត់បង្កើនសមត្ថភាព ហើយ គ្រួសាររបស់គេ និង អ្នកគាំទ្រក្នុងប្រទេសជាការលើកទឹកចិត្តដ៏អស្ចារ្យ ដូច្នេះម្ចាស់ក្លិប «សិល្បៈ» ខិតខំហ្វឹកហាត់យ៉ាងខ្លាំងបំផុតដើម្បីដណ្ដើមជ័យជម្នះជាការតបស្នង។ ជើងខ្លាំងគុនចម្រុះកម្ពុជាធ្វើបានល្អដោយឈ្នះ ២ លើកជាប់គ្នានៅសង្វៀន ONE នាពេលកន្លងមកលើកីឡាករគុនចម្រុះសញ្ជាតិឥណ្ឌូណេស៊ី។ រតនា វ៉ៃ Abrou Fernandes ឲ្យចុះចាញ់ កាលខែ ធ្នូ ឆ្នាំ ២០១៨ និង បំបាក់កីឡាករ Rudy Agustian នាដើមខែ ឧសភា ឆ្នាំ ២០១៩ … Continue reading គ្រូបង្វឹកថា ចាន់ រតនា ត្រៀមខ្លួនបានល្អណាស់មុនជួបជើងខ្លាំងគុយបា Gustavo Balart
ចាន់ រតនា ប្រាប់អំពីតិកនិករបស់ Gustavo Balart មុនប៉ះគ្នានាពាក់កណ្ដាលខែ សីហា ខាងមុខ
កីឡាករកំពូលអ្នកលេងគុនចម្រុះប្រចាំកម្ពុជា ចាន់ រតនា បានត្រៀមខ្លួនបានយ៉ាងល្អមុនជួបជើងខ្លាំងសញ្ជាតិគុយបា Gustavo Balart នៅ សង្វៀន ONE: DREAMS OF GOLD នៅក្រុងបាងកកប្រទេសថៃនាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខ។ ម្ចាស់ក្លិប «សិល្បៈ» ដែលលេចធ្លោលើសង្វៀនគុនចម្រុះតាំងពីឆ្នាំ ២០១៤ មកនោះបានរៀបរាប់អំពីចំណុចល្អមួយចំនួនរបស់គូប្រជែង Gustavo។ កីឡាករវ័យ៣៣ឆ្នាំតំណាងឲ្យកម្ពុជាបានបង្ហើបក្បាច់របស់គូប្រកួតថា ៖«ខ្ញុំបានតាមដានវីដេអូច្រើនអំពី Gustavo ។ ខ្ញុំឃើញគេវាយជាមួយ Tatsumitsu Wada នាប្រកួតចុងក្រោយដូចអត់សូវហ៊ានចូលចាប់។ ខ្ញុំមិនដឹងថាពេលហ្នឹងយ៉ាងម៉េចទេ។ ប៉ុន្តែខ្ញុំមើលឃើញក្បាច់ចំបាប់គេល្អណាស់ និងបទពិសោធន៍ច្រើនណាស់នៅសង្វៀន MMA»។ Gustavo Balart មានវ័យ ៣២ ឆ្នាំមានកម្ពស់ត្រឹម ១,៤៩ ម៉ែត្រជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ Pan American Games នៅឆ្នាំ ២០១១។ ក្នុងការប្រកួតពិភពគុនចម្រុះបានចំនួន ១០ លើក Gustavo ធ្វើបានល្អខ្លាំងណាស់ដោយឈ្នះ ៨ … Continue reading ចាន់ រតនា ប្រាប់អំពីតិកនិករបស់ Gustavo Balart មុនប៉ះគ្នានាពាក់កណ្ដាលខែ សីហា ខាងមុខ