អ្នកលេងគុនចម្រុះ ចាន់ សំអាត មកពីក្លិប Cambodian Top Team គ្រោងឡើងសង្វៀន ONE Championship ជាថ្មីនាថ្ងៃទី ៦ ខែ សីហា ខាងមុខ ដោយជួបកីឡាករមីយ៉ាន់ម៉ា Punnya Say ដែលរៀបចំនៅប្រទេសសិង្ហបុរី ប៉ុន្តែត្រូវដកខ្លួនទៅវិញព្រោះតែបញ្ហារបួស។ សំអាត ត្រូវបានគេបង្ហើបថានឹងឡើងប្រកួតក្នុងប្រភេទទម្ងន់ចន្លោះពី ៥៦ ទៅ ៦០ គីឡូក្រាម ដែលជាគីឡូដើមរបស់ខ្លួន បន្ទាប់ពីឡើងប្រកួតលើកមុនៗនៅសង្វៀន ONE គឺ ត្រូវដំឡើងដល់ ៦៥ គីឡូក្រាមទើបមានគូប្រកួត។ ប៉ុន្តែ ក្ដីរំពឹងនៃការបង្ហាញខ្លួនលើកទី ៥ នៅសង្វៀនអន្តរជាតិរបស់ខ្លួនត្រូវបានខកខានទៅវិញ។ ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកនៅក្លិប Cambodian Top Team បានថ្លែងថា ៖«ខ្ញុំសម្រេចចិត្តដកឈ្មោះ ចាន់ សំអាត ចេញពីបញ្ជីប្រកួតនៅ សង្វៀន ONE នាដើមខែសីហា នៅប្រទេសសិង្ហបុរី … Continue reading គ្រូ ហ៊ុន ច័ន្ទរាជ្យ ប្រាប់មូលហេតុអំពីការដកខ្លួនរបស់ ចាន់ សំអាត នៅសង្វៀន ONE
Tag: Chan Samart
ចាន់ សំអាត រៀបរាប់អំពីបទពិសោធន៍ជូរចត់និងល្អទាំងក្នុងវិស័យគុនខ្មែរ និង គុនចម្រុះ
ចាន់ សំអាត មានឈ្មោះបោះសំឡេងកាន់តែខ្លាំងពេលឡើងប្រកួតនៅសង្វៀនអន្តរជាតិ ONE មួយរយៈចុងក្រោយនេះ។ ក្នុងនោះ សំអាត មានបទពិសោធន៍ជូរចត់ និង បទពិសោធន៍ល្អអំឡុងពេលប្រឡូកក្នុងវិស័យគុនខ្មែរ និង គុនចម្រុះតាំងពីដើមដល់បច្ចុប្បន្ននេះ។ បើគិតកំណត់ត្រាប្រកួតគុនខ្មែរនៅតាមជាយដែន និង ចូលប្រកួតនៅថៃខ្លះផងនោះ ចាន់ សំអាត ប្រហែលប្រកួតបានជាង ១០០ លើក ប៉ុន្តែ កំណត់ត្រាលើសង្វៀនតាមទូរទស្សន៍ត្រូវគេបង្ហាញត្រឹមក្បែរ ១០០ លើកប៉ុណ្ណោះ។ រឿងជូរចត់លាយសំណាង៖ ក្រោយឳពុកទទួលមរណភាពអំឡុងឆ្នាំ ២០០២ បានបន្សល់ទុកម្ដាយនិងបងប្អូនប្រុសស្រី ៣នាក់គ្មានទីពឹងដូចមុន រួមទាំង សំអាត ផង។ សំអាត បានក្លាយជាក្មេងដើរលេងគ្មានគោលដៅ និង ឈប់រៀនត្រឹមថ្នាក់ទី៧។ យ៉ាងណាក្ដី វាជាសំណាងមួយរហូតដល់សព្វថ្ងៃនេះ គឺ ខុន ស៊ីចាន់ បានណែនាំឲ្យរូបគេទៅហាត់ប្រដាល់នៅឆ្នាំ ២០០៨ ជាមួយគ្រូបង្វឹក ឡោ វុទ្ធី នៅក្លិបកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ បន្ទាប់ពី ស៊ីចាន់ បានឃើញ សំអាត ឡើងប្រកួតសប្បាយៗក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរនៅវត្ត «ថ្លាត» នាស្រុកអន្លង់វែង។ សំអាត … Continue reading ចាន់ សំអាត រៀបរាប់អំពីបទពិសោធន៍ជូរចត់និងល្អទាំងក្នុងវិស័យគុនខ្មែរ និង គុនចម្រុះ
៣រឿងដែលអ្នកអាចមិនដឹងអំពីអ្នកលេងក្បាច់គុន ចាន់ សំអាត
កីឡាករគុនចម្រុះ និង គុនខ្មែរ ចាន់ សំអាត ចាប់ផ្ដើមមានឈ្មោះបោះសំឡេងរហូតដល់បច្ចុប្បន្ន បន្ទាប់ពីរូបគេចូលប្រឡូកក្នុងវិស័យក្បាច់គុនតាំងពីឆ្នាំ ២០០៨ មក។ ជាមួយគ្នានេះ គេមានចំណុចសំខាន់ចំនួន ៣ ដែលអ្នកគាំទ្រអាចមិនដឹងអំពី អ្នកលេងគុនចម្រុះរូបនេះដូចជាជីវិតគ្រួសារ ការចូលហាត់ប្រដាល់ដំបូង និង ការប្រឡូកក្នុងវិស័យគុនចម្រុះ។ ១-ជីវិតគ្រួសារ៖ ចាន់ សំអាត មានស្រុកកំណើតនៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ចាន់ សំអាត រៀបការតាំងពីឆ្នាំ ២០១២ ជាមួយប្រពន្ធឈ្មោះ ប្រពន្ធ សាន្ត ឆេងហួង នៅស្រុកអន្លង់វែងខេត្តបន្ទាយមានជ័យ។ ភរិយា របស់ សំអាត បម្រើការងារនៅអង្គការមួយនៅឯស្រុកកំណើត។ សំអាត និង ភរិយា ជាអ្នករស់នៅក្នុងភូមិក្បែរគ្នា។ មុនចូលរោងជ័យអ្នកទាំងពីរបានមើលចិត្តគ្នាអស់រយៈពេលប្រមាណ២ ឆ្នាំ។ ក្ដីស្រលាញ់មួយនេះមិនមានការណែនាំពីសាច់ញាតិ ឬ ការបង្ខំទេ ប៉ុន្តែវាជាការក្ដីស្រលាញ់ពិតប្រាកដរវាងសាមីខ្លួនទាំងសងខាង។ អ្នកទាំងពីរបង្កើតបានចំណងដៃបានកូនប្រុសអាយុ ៥ ឆ្នាំ និង កូនស្រី អាយុ ២ឆ្នាំ។ ដ្បិតរៀបការតាំងពី … Continue reading ៣រឿងដែលអ្នកអាចមិនដឹងអំពីអ្នកលេងក្បាច់គុន ចាន់ សំអាត
ចាន់ សំអាត មានភាគរយខ្ពស់ដើរចេញពីពិភពក្បាច់គុនទៅប្រកបរបរផ្សេងនៅថ្ងៃមុខ
កីឡាករ ចាន់ សំអាត ដែលជាអ្នកលេងគុនចម្រុះមានឈ្មោះបោះសំឡេងម្នាក់នៅព្រះរាជាណាចក្រកម្ពុជាបានបង្ហើបអំពីគោលដៅទៅថ្ងៃអនាគតថា នឹងមានភាគរយខ្ពស់ដើម្បីចាកចេញពីការងារក្បាច់គុន និង ផ្ដោតលើមុខរបរផ្សេងទៅវិញ។ កីឡាករគុនចម្រុះវ័យ ២៦ ឆ្នាំរូបនេះបញ្ជាក់ដូច្នេះ ៖«រាល់ថ្ងៃខ្ញុំមិនទាន់ច្បាស់ទេបងទោះ។ ខ្ញុំនៅមានកម្លាំង។ ខ្ញុំខំប្រឹងហ្វឹកហាត់ ហើយ ឡើងចុះញឹកញាប់ពីខេត្តឧត្ដរមានជ័យ មកភ្នំពេញដើម្បីហាត់នៅក្លិប Cambodian Top Team ។ តែខ្ញុំអាចឈប់ពីកីឡាក្បាច់គុនមួយនេះពេលអាយុជ្រេបន្តិចទៀត។ រាល់ថ្ងៃ ខ្ញុំខំហ្វឹកហាត់ខ្លួនឯងផង និង ជួយបង្ហាត់សិស្សនៅ CTT ផង។ ការជួយនេះមិនមែនទទួលប្រាក់ខែអ្វីទេ ហើយមិនទាន់ប៉ងក្លាយជាគ្រូបង្វឹកដែរ ព្រោះលោក គ្រូ ហ៊ុន ច័ន្ទរាជ្យ គាត់ជួយសម្រួលដល់ខ្ញុំ បង្ហាត់ខ្ញុំ ផ្ដល់ការស្នាក់នៅ ការហូបចុក រកសង្វៀនឲ្យប្រកួតជាដើម។ ដូច្នេះយើងត្រូវជួយគាត់វិញតាមតែអាចធ្វើទៅបាន»។ បច្ចុប្បន្ន កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ កំពុងបុកហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីត្រៀមប្រកួតនៅសង្វៀន ONE និង កំពុងប្រកួតដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៦០ គីឡូក្រាមនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលមានបេក្ខភាពកីឡាករខ្មែរ ៤ នាក់ និង ថៃ ៤ … Continue reading ចាន់ សំអាត មានភាគរយខ្ពស់ដើរចេញពីពិភពក្បាច់គុនទៅប្រកបរបរផ្សេងនៅថ្ងៃមុខ
ONE Warrior Series Talent Chan Samart Sharpens His Weapons With Kun Khmer
One Warrior Series athlete Chan Samart owes a lot to martial arts, and the talented 26-year-old shows his gratitude by stepping into the ring as often as his body allows him. Coming from a troubled background, Samart turned his life around when he found martial arts as a teenager. "I've actually loved martial arts since … Continue reading ONE Warrior Series Talent Chan Samart Sharpens His Weapons With Kun Khmer