កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”

ការប្រកួតចុងក្រោយរបស់អ្នកគឺនៅទីក្រុងភ្នំពេញ។ តើអ្នកបានកំពុងតែធ្វើអ្វីដែរចាប់តាំងពីពេលនោះមក? - ខ្ញុំបានឈ្នះការប្រកួតនៅភ្នំពេញដោយឯកឆ័ន្ទក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ។ហើយចាប់តាំងពីពេលនោះមក ខ្ញុំបាននិងកំពុងតែប្រមូល និងរៀបចំឯកសារនានាទៅដាក់ទៅសហព័ន្ធ និងដាក់ទៅបារាំងសម្រាប់ការប្រកួតនៅទីនោះ។ ក្នុងពេលជាមួយគ្នានេះដែរ ជីដូនរបស់ខ្ញុំបានទទួលមរណភាពកាលពី២-៣ថ្ងៃមុនហើយខ្ញុំពិតជាមមាញឹកនឹងពិធីបុណ្យសពរបស់គាត់ខ្លាំងណាស់។ តើអ្នកមានអារម្មណ៍ និងការព្រួយបារម្ភយ៉ាងណាដែរ? - ខ្ញុំមានរម្មណ៏សប្បាយធម្មតា ប៉ុន្តែទំងន់របស់ខ្ញុំធ្វើអោយខ្ញុំព្រួយបារម្ភបន្តិច។ ខ្ញុំត្រូវសម្រកទម្ងន់ចំនួន៥ គីឡូក្រាមដើម្បីផ្គូរផ្គងជាមួយការប្រកួតបន្ទាប់របស់ខ្ញុំ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ព្រោះខ្ញុំដឹងពីរបៀបបញ្ចុះទម្ងន់។ តាមពិតទៅ ខ្ញុំញុំាអាហារដូចជនបរទេសអីចឹង គឺថាមិនហូបបាយទេព្រោះបាយធ្វើឲ្យយើងធាត់បាន មានហូបតែសាច់ និងបន្លែតែប៉ុណ្ណោះ។ ខ្ញុំក៏បានរត់ជាទៀតទាត់រាល់ថ្ងៃដែរ ដោយរត់ពេលព្រឹកផង និងពេលល្ងាចផង។ Shop Fairtex Kun Khmer - The best Fairtex prices in the world! http://www.FairtexKunKhmer.com អ្នកនឹងប្រកួតជាមួយដៃគូមកពីម៉ុងហ្គោលីនៅថ្ងៃទី ១៣ ខែតុលានៅខេត្តបាត់ដំបង​​តើអ្នកនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះយ៉ាងដូចម្តេចដែរ? - ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ វាមិនមែនជាសំណួរដែត្រូវសួរថាតើខ្ញុំនឹងត្រៀមខ្លួនបែបណាទេ ពីព្រោះតាមពិតខ្ញុំបាននិងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតនេះតាំងពីដើមមកម្ល៉េះ។ ខ្ញុំបានមើលវីដេអូនៃការប្រកួតជាច្រើនរបស់គាត់ មើលពីបច្ចេកទេសនៃការប្រកួតរបស់គាត់ និងក៏ដូចជារបៀបវាយរបស់គាត់ដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងឈ្នះ ៧០ ភាគរយក្នុងការប្រកួតជាមួយគាត់នៅលើសង្វៀន។ កីឡាករ រឿង … Continue reading កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”

ONE Championship ​រំពឹង​ទទួល​រក​ប្រាក់​ចំណូល​​លើស​​​ពី​ ​១០០​ លាន​ដុល្លារ​អាមេរិក​នៅ​​​ថ្ងៃ​ខាង​មុខ

ONE Championship ដែល​ជា​ស្ថាប័ន​​រៀប​ចំ​ព្រឹត្តិការណ៍​​​កីឡា​​​លំដាប់​ពិភព​លោក​ ​​រំពឹង​​​រក​​បាន​ប្រាក់​ចំណូល​​លើស​ពី​ ១០០ ​លាន​ដុល្លារ​អាមេរិក​​នៅ​​ថ្ងៃ​​អនាគត​​​ដ៏​ខ្លី​​ខាង​មុខ។ ​នេះ​​យោង​តាម​​​ការ​បង្ហើប​​ឲ្យ​ដឹង​​ពី​ថ្នាក់​ដឹក​នាំ​របស់​ ONE។ ប្រភព​ដដែល​បាន​​បញ្ជាក់​ទៀត​ថា ​ប្រាក់​ចំណូល​របស់​ ONE Championship ​មាន​សក្ដានុពល​​មក​ពី​​​ទីផ្សារ​ធំធេង​​​នៅ​ក្នុង​តំបន់​អាស៊ី។ ​​ចំណូល​ដែល​បាន​មក​ពី​ ONE Championship ​បាន​ធ្វើ​ឲ្យ​ក្រុម​​​​ហ៊ុន​​មួយ​នេះ​មាន​តម្លៃ​ប្រមាណ​ ១០០០ ​លាន​ដុល្លារ​​អាមេរិក​ ហើយ​តម្លៃ​នេះ​អាច​​​នឹង​រីក​​​កាន់​​តែ​ធំ​ទៅ​មុខ​ទៀត។ ប្រាក់​ចំណូល​របស់​ ONE Championship ​​​មាន​សក្ដានុពល​​លើស​ក្រុម​ហ៊ុន​ NFL ​ដោយ​សារ​មាន​​ការ​គាំទ្រ​​​ប្រមាណ​​ ៤០០០​ លាន​នាក់​​​នៅ​ក្នុង​ទ្វីប​អាស៊ី​ ​ដែល​ជា​ចំណុច​ពិសេស​ធ្វើ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​​ឈាន​ដល់​​​កម្រិត​​​ខ្ពស់​បែប​នេះ។ ​លើស​ពី​នេះ​ទៅ​ទៀត​​ ONE ​​រក​​បាន​ប្រាក់​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​​តាម​ទូរទស្សន៍​​ដូច​ជា​ Turner Networks ​នៅ​អាមេរិក (TNT & B/R Live) ​ដោយ​ទទួល​បាន​​អ្នក​ទស្សនា​​​ក្បែរ​ ៤២ ​លាន​នាក់​សម្រាប់​សង្វៀន​ ONE: A NEW ERA។​ ​​លោក​ Chatri Sityodtong ​​ដែល​ជា​ស្ថាបនិក​, ​ប្រធាន​, និង​ ជា​​នាយក​ប្រតិបត្តិ​​​របស់ ​ONE Championship … Continue reading ONE Championship ​រំពឹង​ទទួល​រក​ប្រាក់​ចំណូល​​លើស​​​ពី​ ​១០០​ លាន​ដុល្លារ​អាមេរិក​នៅ​​​ថ្ងៃ​ខាង​មុខ