1. បងធ្វើបានល្អណាស់សម្រាប់ការប្រគួតចុងក្រោយរបស់បង។ តើបងមានមូលហេតុអ្វីនៅពីក្រោយជោគជ័យរបស់បងនេះដែរឬទេ? តើបងហាត់ខ្លាំងជាងមុនឬហាត់ខុសប្លែកជាងមុនឬយ៉ាងម៉េចដែរ? និយាយទៅដោយសារមួយរយៈចុងក្រោយនេះគឺបានប្រគួតច្រើន ហើយមានលុយគ្រប់គ្រាន់ ហូបបាន និងប្រឹងហាត់បានខ្លាំងជាងមុនដើម្បីកុំឲ្យមានការខកចិត្តពីសំណាក់អ្នកគាំទ្រ។ ណាមួយដោយសារតែតម្លៃខ្លួនឡើងមួយរយៈចុងក្រោយនេះ។ 2. នៅថ្ងៃអាទិត្យនេះ បងនឹងមកប្រគួតនៅសង្វៀនឯកភ្នំជាលើកដំបូង តើបងមានអារម្មណ៏បែបណាដែរមុនពេលការប្រគួតនេះឈានមកដល់? មានអារម្មណ៏ថាសប្បាយ និងរីករាយដែលបានទៅប្រកួតនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ និយាយទៅគឺចង់វ៉ៃនៅទីហ្នឹងយូរដែរហើយ។ 3. តើបងដែលមកបាត់ដំបងដែរឬទេកាលពីមុនមក? តើបងមានអារម្មណ៏យ៉ាងណាដែរចំពោះបាត់ដំបង? ខ្ញុំធ្លាប់បានទៅវ៉ៃនៅបាត់ដំបងម្តងដែរកាលពីបួនប្រាំាឆ្នាំមុន។ រឿងតែម្យ៉ាងដែលខ្ញុំបារម្ភគឺខ្លាចតែពុលឡានទេ ពីព្រោះខ្ញុំមិនសូវចេះជិះឡាន។ បើការហ្វឹកហាត់របស់ខ្ញុំដូចនៅភ្នំពេញរាល់ថ្ងៃនេះ ខ្ញុំមិនសូវព្រួយនោះទេ។ ខ្ញុំប្រហែលជាត្រូវទៅថ្ងៃសុក្រមុន ព្រោះខ្លាចពុលឡាន ដូចនេះខ្ញុំអាចសម្រាកបាន២ថ្ងៃ។ Shop Fairtex in Cambodia – The best prices on Fairtex in the world http://www.FairtexKunKhmer.com 4. មានអ្នកគាំទ្របងជាច្រើនអ្នកដែលកំពុងតែរំភើបនិងរងចាំការប្រគួតរបស់បងនៅថ្ងៃអាទិត្យនេះ ហើយពួកគាត់ជឿថាបងនឹងយកឈ្នះដៃគូរប្រគួតរបស់បង។ តើបងមានអ្វីចង់និយាយទៅកាន់អ្នកគាំទ្ររបស់បងដែរឬទេ? ការប្រគួតរបស់ខ្ញុំគឺខ្ញុំទុកចិត្ត ប៉ុន្តែខ្ញុំខ្លាចតែម្យ៉ាងទេគឺរឿងភ្លាត់។ ប្រសិនបើមានការភ្លាត់នៅក្នុងការប្រគួត សូមបងប្អូនកុំខឹងនិងអាក់អន់ចិត្តធ្វើអ្វីពីព្រោះការប្រគួតតែតែមើលមិនឃើញទេ។ ប៉ុន្តែបើនិយាយពីការរំពឹងទុករបស់ខ្ញុំវិញ គឺខ្ញុំសង្ឃឹមខ្ពស់ទោះបីជាដៃគូរបស់ខ្ញុំខ្លាំងប៉ុណ្ណាក៏ដោយ។ 5. ជាចុងក្រោយ តើបងមានអនុសាសន៏អ្វីខ្លះសម្រាប់ប្អូនៗជំនាន់ក្រោយដែលចង់ក្លាយជាអ្នកប្រគួតដ៏អស្ចារ្យដូចបង? មានតែឲ្យគាត់ខំហ្វឹកហាត់ឲ្យខ្លាំង … Continue reading ព្រំសំណាងរីករាយក្នុងការប្រកួតនៅសង្វៀនឯកភ្នំនាថ្ងៃអាទិត្យនេះ
Tag: Fairtex Kun Khmer
កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”
ការប្រកួតចុងក្រោយរបស់អ្នកគឺនៅទីក្រុងភ្នំពេញ។ តើអ្នកបានកំពុងតែធ្វើអ្វីដែរចាប់តាំងពីពេលនោះមក? - ខ្ញុំបានឈ្នះការប្រកួតនៅភ្នំពេញដោយឯកឆ័ន្ទក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ។ហើយចាប់តាំងពីពេលនោះមក ខ្ញុំបាននិងកំពុងតែប្រមូល និងរៀបចំឯកសារនានាទៅដាក់ទៅសហព័ន្ធ និងដាក់ទៅបារាំងសម្រាប់ការប្រកួតនៅទីនោះ។ ក្នុងពេលជាមួយគ្នានេះដែរ ជីដូនរបស់ខ្ញុំបានទទួលមរណភាពកាលពី២-៣ថ្ងៃមុនហើយខ្ញុំពិតជាមមាញឹកនឹងពិធីបុណ្យសពរបស់គាត់ខ្លាំងណាស់។ តើអ្នកមានអារម្មណ៍ និងការព្រួយបារម្ភយ៉ាងណាដែរ? - ខ្ញុំមានរម្មណ៏សប្បាយធម្មតា ប៉ុន្តែទំងន់របស់ខ្ញុំធ្វើអោយខ្ញុំព្រួយបារម្ភបន្តិច។ ខ្ញុំត្រូវសម្រកទម្ងន់ចំនួន៥ គីឡូក្រាមដើម្បីផ្គូរផ្គងជាមួយការប្រកួតបន្ទាប់របស់ខ្ញុំ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ព្រោះខ្ញុំដឹងពីរបៀបបញ្ចុះទម្ងន់។ តាមពិតទៅ ខ្ញុំញុំាអាហារដូចជនបរទេសអីចឹង គឺថាមិនហូបបាយទេព្រោះបាយធ្វើឲ្យយើងធាត់បាន មានហូបតែសាច់ និងបន្លែតែប៉ុណ្ណោះ។ ខ្ញុំក៏បានរត់ជាទៀតទាត់រាល់ថ្ងៃដែរ ដោយរត់ពេលព្រឹកផង និងពេលល្ងាចផង។ Shop Fairtex Kun Khmer - The best Fairtex prices in the world! http://www.FairtexKunKhmer.com អ្នកនឹងប្រកួតជាមួយដៃគូមកពីម៉ុងហ្គោលីនៅថ្ងៃទី ១៣ ខែតុលានៅខេត្តបាត់ដំបងតើអ្នកនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះយ៉ាងដូចម្តេចដែរ? - ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ វាមិនមែនជាសំណួរដែត្រូវសួរថាតើខ្ញុំនឹងត្រៀមខ្លួនបែបណាទេ ពីព្រោះតាមពិតខ្ញុំបាននិងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតនេះតាំងពីដើមមកម្ល៉េះ។ ខ្ញុំបានមើលវីដេអូនៃការប្រកួតជាច្រើនរបស់គាត់ មើលពីបច្ចេកទេសនៃការប្រកួតរបស់គាត់ និងក៏ដូចជារបៀបវាយរបស់គាត់ដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងឈ្នះ ៧០ ភាគរយក្នុងការប្រកួតជាមួយគាត់នៅលើសង្វៀន។ កីឡាករ រឿង … Continue reading កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”
តើ Emmanuel ដែលហាត់នៅកម្ពុជាអាចសងសឹក Devon បានទេនៅសង្វៀន ONE :WARRIOR SERIES នាប្រទេសជប៉ុន?
កីឡាករគុនចម្រុះសញ្ជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលសំងំហ្វឹកហាត់នៅក្លិប «សិល្បៈ» ត្រូវឡើងសងសឹកកីឡាករអាមេរិក Devon Morris នៅសង្វៀន ONE :WARRIOR SERIES 8 នាថ្ងៃទី ៥ តុលា ខាងមុខនៅទីក្រុងតូក្យូប្រទេសជប៉ុន បន្ទាប់ចាញ់ត្រឹមទឹកទី២ កាលខែ កុម្ភៈ នៅសិង្ហបុរី។ Devon Morris ជាកីឡាករសញ្ជាតិអាមេរិក មានមូលដ្ឋានហ្វឹកហាត់នៅក្លិប PHUKET Top Team ប្រទេសថៃ។ ការប្រកួតរវាង Emmanuel និង Devon ជាការប្រកួតគូឯកប្រចាំសង្វៀន ONE :WARRIOR SERIES 8 ក្នុងប្រភេទទម្ងន់ WELTERWEIGHT។ Devon ជាកីឡាករមានបទពិសោធន៍ច្រើនជាង Onyedikachi ក្នុងពិភពគុនចម្រុះ។ Devon ឡើងសង្វៀនរហូតដល់ ៩ ដង ប៉ុន្តែ រូបគេទើបឡើងសង្វៀន ONE បាន៣ដងប៉ុណ្ណោះ។ អ្វីគួរឲ្យចាប់ … Continue reading តើ Emmanuel ដែលហាត់នៅកម្ពុជាអាចសងសឹក Devon បានទេនៅសង្វៀន ONE :WARRIOR SERIES នាប្រទេសជប៉ុន?