កីឡាករគុនចម្រុះសញ្ជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលសំងំហ្វឹកហាត់នៅក្លិប «សិល្បៈ» ត្រូវឡើងសងសឹកកីឡាករអាមេរិក Devon Morris នៅសង្វៀន ONE :WARRIOR SERIES 8 នាថ្ងៃទី ៥ តុលា ខាងមុខនៅទីក្រុងតូក្យូប្រទេសជប៉ុន បន្ទាប់ចាញ់ត្រឹមទឹកទី២ កាលខែ កុម្ភៈ នៅសិង្ហបុរី។ Devon Morris ជាកីឡាករសញ្ជាតិអាមេរិក មានមូលដ្ឋានហ្វឹកហាត់នៅក្លិប PHUKET Top Team ប្រទេសថៃ។ ការប្រកួតរវាង Emmanuel និង Devon ជាការប្រកួតគូឯកប្រចាំសង្វៀន ONE :WARRIOR SERIES 8 ក្នុងប្រភេទទម្ងន់ WELTERWEIGHT។ Devon ជាកីឡាករមានបទពិសោធន៍ច្រើនជាង Onyedikachi ក្នុងពិភពគុនចម្រុះ។ Devon ឡើងសង្វៀនរហូតដល់ ៩ ដង ប៉ុន្តែ រូបគេទើបឡើងសង្វៀន ONE បាន៣ដងប៉ុណ្ណោះ។ អ្វីគួរឲ្យចាប់ … Continue reading តើ Emmanuel ដែលហាត់នៅកម្ពុជាអាចសងសឹក Devon បានទេនៅសង្វៀន ONE :WARRIOR SERIES នាប្រទេសជប៉ុន?