គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​​ដាក់​គោល​ការណ៍​បណ្ដុះ​​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ៗ

លោក​ ហ៊ុន ច័ន្ទរាជ្យ ​​​​គ្រូ​បង្វឹក​​​​ក្លិប​ Cambodian Top Team ​ បាន​ដាក់​គោល​ការណ៍​ទទួល​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ដើម្បី​ស្នង​តំណែង​គុន​ខ្មែរ ​ឬ ​គុន​ចម្រុះ​ក្នុង​គោល​ដៅ​​​ទៅ​ប្រកួត​លើក​ឆាក​អន្តរជាតិ​ឲ្យ​កាន់​តែ​មាន​លទ្ធផល​ល្អ​ប្រសើរ។ ​​ម្ចាស់​ក្លិប​ Cambodian Top Team ​បាន​​​ថ្លែង​ថា៖«​បាទ​​បង​... យើង​ហាត់​សុខភាព​ផង​ ប៉ុន្តែ មិន​ភ្លេច​​ចំពោះ​​កូន​សិស្ស​អាជីព​​នោះ​ទេ។ ​កូន​សិស្ស​អាជីព​ខ្ញុំ​​ទទួល​ហាក់​​រើស​បន្តិច​​ មិន​មែន​ចេះ​តែ​យក​ៗ​​ទេ។​ បច្ចុប្បន្ន​ ​ខ្ញុំ​មាន​កីឡាករ​វ័យ​ក្មេង​ ៣ ​នាក់​ដែល​​មើល​ទៅ​មាន​​ទេព​កោសល្យ​​ល្អ។ ​ឥឡូវ​នេះ​​មាន​កូន​សិស្ស​ក្មេង​​ មត្ស្យ ច័ន្ទរាជ្យ​ ​ទើប​អាយុ​ ១០​ ឆ្នាំ​ ប៉ុន្តែ​​ឡើង​ប្រកួត​បាន​ចំនួន ៤ ដង​ ឈ្នះ ២ ​និង ចាញ់​ ២​ដង។ ​គេ​មាន​វ៉ៃ​មាន​ក្បាច់​​ល្អ​ និង ទេព​កោសល្យ​ល្អ»។ ការ​ដាក់​គោល​ដៅ​​រើស​កីឡាករ​ក្មេង​ៗ​នេះ ​​ដើម្បី​បន្ថែម​ពី​​លើ​កូន​សិស្ស​ដែល​មាន​ស្រាប់​ ដូច​​ជា​ រិន សារ័ត្ន​, អរុណា ច័ន្ទរាជ្យ, ឡុង ឡា, ​ស៊ឹម ប៊ុនស្រ៊ន់, មាស ម៉ើ, … Continue reading គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​​ដាក់​គោល​ការណ៍​បណ្ដុះ​​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ៗ

ស សី ថ្លែងសារអំពីការជួយរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ តាំងពីដើមរហូតដល់បច្ចុប្បន្ន

កីឡាករគុនខ្មែរ និង គុនចម្រុះជើងចាស់ ស សី បានសរសើរដល់ទឹកចិត្តរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លិប Cambodian Top Team ដែលខំព្យាយាមជួយខ្លួនកន្លងមករហូតដល់បច្ចុប្បន្ននេះ។ បុរសវ័យ ៣៧ ឆ្នាំដែលល្បីឈ្មោះខាងគុនខ្មែរដល់គុនចម្រុះជាពិសេសបង្ហាញខ្លួនលើសង្វៀន ONE CHAMPIONSHIP នោះបានឃ្លាតឆ្ងាយពីសង្វៀនទៅហើយដោយផ្អែកលើហេតុផលវ័យកាន់តែចាស់ ស្របពេលម្ដាយព្រមទាំងប្រពន្ធផងបានហាមឃាត់រឿងឡើងសង្វៀន។ យ៉ាងណាក៏ដោយអតីតកូនសិស្សលោក អេ ភូថង បានថ្លែងអំណរគុណ យ៉ាងដូច្នេះ ៖«បើសិនខ្ញុំនៅហ្វឹកហាត់ខ្លាំងដូចមុន ខ្ញុំតែងតែទទួលបានការចាប់គូឡើងប្រកួតជាពិសេស សង្វៀន ONE និង ទទួលបានប្រាក់កម្រៃគួរសម។ ប៉ុន្តែ ឥឡូវ ខ្ញុំពិបាកធ្វើដូចមុន ព្រោះមិនអាចឃ្លាតឆ្ងាយពីគ្រួសារ និង កូនតូចៗ។ ខ្ញុំសូមអរគុណដល់ គ្រូ ហ៊ុន ច័ន្ទរាជ្យ ដែលជួយជ្រោមជ្រែងទាំងការចាប់គូ និង ការបង្វឹកកន្លងមក»។ ក្រៅពីការដឹងគុណអតីតកូនសិស្សនៅក្លិបក្រសួងការពារជាតិ បានទទូចឲ្យកីឡាករជំនាន់ក្រោមកុំបោះបង់ក្ដីស្រមៃទៅប្រកួតនៅបរទេសចោលឲ្យសោះ ព្រោះឱកាសល្អនៅមានបន្តបន្ទាប់ទៀតឲ្យតែខំប្រឹងប្រែងពិតប្រាកដ។ បុរសដដែលសង្កត់ធ្ងន់ថា៖«ពេលយើងហ្វឹកហាត់ឲ្យខ្លាំង គ្រូបង្វឹកនឹងចាប់គូឲ្យវ៉ៃមិនខាន។ ពេលយើងខ្លាំង មិនខ្វះសង្វៀនប្រកួតទេ បើមិនប្រកួតនៅក្រៅប្រទេសក៏សង្វៀនក្នុងស្រុកមានច្រើនដែរ»។ ស សី បានប្រៀបធៀបតម្លៃខ្លួនពីមុនមានកម្រិតទាបជាងឥឡូវច្រើនណាស់។ … Continue reading ស សី ថ្លែងសារអំពីការជួយរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ តាំងពីដើមរហូតដល់បច្ចុប្បន្ន

CTT ​សហការ​ជា​មួយ​អង្គការ​ Tiny Toones ​ដើម្បី​រៃ​អង្គាស​ថវិកា​​ឧបត្ថម្ភ​​កូន​សិស្ស​ក្រីក្រ​ និង ​ផ្សារ​ភ្ជាប់​ MMA

ក្លិប​ប្រដាល់​ Cambodian Top Team ឬ CTT ​​បាន​ចូល​រួម​សហការ​ជា​មួយ​នឹង​អង្គការ​ Tiny​ Toones​ ដើម្បី​បង្កើត​កម្មវិធី​​​វិធី​សប្បុរសធម៌​មួយ​​​​​រៃ​អង្គាស​ថវិកា​​​ជួយ​ដល់​កុមារ​ក្រីក្រ​ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​ការ​សិក្សា​​ឲ្យ​​ទទួល​បាន​ឱកាស​សិក្សា​ដូច​កុមារ​ផ្សេងៗ​ទៀត ​និង​ ​ជា​​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​ចម្រុះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ។ ​កម្មវិធី​នេះ​​​បាន​រៀប​ចំ​ឡើង​​​នៅ​ថ្ងៃ​ទី​ ​១២​ ខែ​ មិថុនា​ ឆ្នាំ ​២០១៩​​ ​ថ្មីៗ​នេះ​នៅ​ក្លិប​ Cambodian Top​ Team ​មាន​​អាសយដ្ឋាន​ផ្ទះ​លេខ​ #2s ផ្លូវ​លេខ​ ​៤៦៨​ សង្កាត់​​ទួល​ទំពូង​១ ​ខណ្ឌ​​ ចំការ​មាន​រាជធានី​ភ្នំពេញ។ គ្រូ​បង្វឹក​​ ​ហ៊ុន ច័ន្ទរាជ្យ ​បាន​ថ្លែង​​បែប​នេះ៖«​នេះ​ជា​ការ​រួម​ចំណែក​មួយ​សម្រាប់​ក្មេងៗ​ក្រីក្រ​នៅ​អង្គការ​ Tiny Toones ​ហើយ មួយ​​វិញ​ទៀត​វា​ជា​ការ​ផ្សព្វផ្សាយ​មួយ​អំពី​ក្បាច់​គុន MMA ផង​ដែរ ​ព្រោះ​ក្មេងៗ​ទាំង​​​​បាន​មក​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​ជា​មួយ​ពួក​យើង​ច្រើន​ដង​នា​ពេល​កន្លង​មក។​ ការ​​រៀប​ចំ​កម្មវិធី​រៃអង្គាស​នេះ​មិន​មែន​ត្រឹម​​ម្ដង​​នេះ​ យើង​បាន​ធ្វើ​​ច្រើន​ដង​កន្លង​មក​ហើយ និង​បន្ត​ធ្វើ​វា​ទៀត​ក្នុង​បុព្វហេតុ​ជួយ​កុមារ​ក្រខ្សត្រ»។ ​កម្មវិធី​រៃ​អង្គាស​ថវិកា​ដែល​ចាប់​ផ្ដើម​ពី​ ម៉ោង​ ​៣ ​រសៀល​ដល់​ម៉ោង​​ ១០ យប់​ថ្ងៃ​កាល​ថ្ងៃ​ទី ១២ ​មិថុនា នោះ​មាន​កម្មវិធី​ជា​ច្រើន​ដូច​ជា​ការ​​សម្ដែង​សិល្បៈ​ពី​ប្អូន​កុមារ​​ ការ​ប្រលង​​ចម្រៀង​រ៉េប​បែប​ Free Style … Continue reading CTT ​សហការ​ជា​មួយ​អង្គការ​ Tiny Toones ​ដើម្បី​រៃ​អង្គាស​ថវិកា​​ឧបត្ថម្ភ​​កូន​សិស្ស​ក្រីក្រ​ និង ​ផ្សារ​ភ្ជាប់​ MMA

តម្លៃ​សម្ភារ​​ប្រើ​ប្រាស់​ហ្វឹកហាត់​នៅ​​​ក្លិប​ប្រដាល់​ Cambodian Top Team ​​ខ្ទង់​ ២ ម៉ឺន​ដុល្លារ

​​​ក្លិប​ប្រដាល់​ Cambodian Top Team (CTT) ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​មហាជន​ និង​ បណ្ដុះ​បាន​កីឡាករ​​​គុន​ចម្រុះ​ល្អៗ​​ទៅ​ប្រកួត​គុន​ចម្រុះ​នៅ​​​សង្វៀន​កម្រិត​ពិភព​លោក ONE Championship ដូច រិន សារ័ត្ន, សឹម ប៊ុនស្រ៊ន់, ​​ស សី, ថៃ រិទ្ធ, ​និង​ នៅ ស្រីពៅ ជា​ដើម។​ ​​​ក្លិប​​នេះ​​ត្រូវ​បាន​បង្ហើប​ថា​ ​តម្លៃ​សម្ភារ​ទំនើបៗ​ ដែល​​​ប្រើប្រាស់​ក្នុង​​តម្រូវ​ការ​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ​​​សម្រាប់​កូន​សិស្ស​អាជីព​ និង​ ​កូន​សិស្ស​ហាត់​សុខភាព​​ ​​មាន​​តម្លៃ​ខ្ទង់​ជិត​ ២ ​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។​ ​លោក​ ហ៊ុន ​ច័ន្ទរាជ្យ​ ​គ្រូ​បង្វឹក​ និង ជា​ស្ថាបនិក​​នៃ​ក្លិប CTT ​​បាន​​បង្ហើប​ថា​ ៖«​ក្លិប​របស់​យើង​មាន​សម្ភារ​ ​​សម្រាប់​ហ្វឹកហាត់​ទំនើបៗ​ ដែល​មិន​ចាញ់​​​ក្លិប​ប្រដាល់​មួយ​ចំនួន​នៅ​ប្រទេស​​ក្បែរ​ខាង​ឡើយ​ ហើយ​បើ​គិត​ជា​សាច់​ប្រាក់​សរុប​​ គឺ​តម្លៃ​ប្រហែល​ជិត​ ២ ​ម៉ឺន​ដុល្លារ។ ​យើង​​មាន​រេញ​ប្រដាល់​១​, រេញ​វាយ​ក្នុង​ទ្រុង​​១​ដែល​ក្លិប​ខ្លះ​​អត់​មាន​, ​យើង​មាន​កម្រាល​ពូក​ទន់​ល្អ​ ពេល​កីឡាករ​ឡាំ ឬ ​សម​ ពេល​ដួល​ក៏​អត់​គ្រោះ​ថ្នាក់​ដែរ​ ហើយ​តាបពី​​ក៏​ល្អ​ទៀ»។​​ ​ … Continue reading តម្លៃ​សម្ភារ​​ប្រើ​ប្រាស់​ហ្វឹកហាត់​នៅ​​​ក្លិប​ប្រដាល់​ Cambodian Top Team ​​ខ្ទង់​ ២ ម៉ឺន​ដុល្លារ

ហ៊ុន ច័ន្ទរាជ្យ ប្រាប់អំពីចំណុចខ្សោយ និង ខ្លាំងរវាង Priscilla តតាំង នៅ ស្រីពៅ

ការប្រកួតរវាងកីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaolនិង កីឡាការិនិជម្រើសជាតិកម្ពុជា នៅ ស្រីពៅ កាន់តែខិតជិតមកដល់ហើយនៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេស ឥណ្ឌូណេស៊ី។ គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប្រចាំក្លិប Cambodian Top Team និង ត្រូវដឹកនាំកីឡាការិនីទៅប្រកួតនាពេលខាងមុខនោះបានបង្ហើបអំពីចំណុចខ្លាំង និង ចំណុចខ្សោយមួយចំនួនរវាងជំនួបខាងលើ។ លោក ហ៊ុន ច័ន្ទរាជ្យ សង្កត់ធ្ងន់ថា ៖« Priscilla គេមានបទពិសោធន៍ច្រើនដល់ ៩ ដងនៅសង្វៀន One Championship និង កម្លាំងខ្លាំងជាងកីឡាការិនីថៃ Riga ដែល ស្រីពៅ ទទួលជ័យជម្នះផង។ កម្លាំងកាច់ បោក ក្លេរគេខ្លាំង ដូច្នេះ យើងត្រូវការពារកុំឲ្យគេក្លេរបាន និង បោកបាន។» … Continue reading ហ៊ុន ច័ន្ទរាជ្យ ប្រាប់អំពីចំណុចខ្សោយ និង ខ្លាំងរវាង Priscilla តតាំង នៅ ស្រីពៅ

ហ៊ុន ច័ន្ទរាជ្យ​ ​​ ប្រាប់​អំពី​ចំណុច​​​សំខាន់​មួយ​ចំនួន​ពេល​​ សុខ ធី ​​​ប្រកួត​ពីរ​​ដង​នៅ​​លើ​សង្វៀន​​ ONEកាល​ចុង​ឆ្នាំ​មុន

គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ ​​ប្រចាំ​នៅ​ក្លិប​ Cambodian Top Team ​បាន​បង្ហើប​​ចំណុច​​សំខាន់​​មួយ​ចំនួន​ ពេល ​សុខ ធី ​​ចាញ់​ ​​កីឡាករ​ជើង​ខ្លាំង​ថៃ​ ​ដោយ​ពិន្ទុ​ទាំង​ពីរ​លើក​ នៅ​​លើ​​​សង្វៀន​កម្រិត​ពិភព​លោក​​ One Championship ​នា​ចុង​ឆ្នាំ​ ២០១៨​​​កន្លង​​ទៅ​ ថា​ Leardsila ​ជា​​កីឡាករ​​​ករ​ ​មាន​បទ​ពិសោធន៍​​ក្រាស់​ជាង​ និង​ ​ឡើង​វ៉ៃ​តាំង​ពី​ សុខ ធី​ មិន​ទាន់​កើត​​ម៉្លេះ។ ​ គ្រូ​បង្វឹក​ដដែល​ នេះ​​រៀបរាប់​ដោយ​ផ្ដោត​លើ​​អាយុ​បច្ចុប្បន្ន​ សុខ ធី ទើប​តែ​ ២២ ​ឆ្នាំ​ ប៉ុន្តែ ​ជើង​ខ្លាំង​ Leardsila ​មាន​អាយុ​រហូត​ដល់​ ​៣៨ ​ឆ្នាំ​​ហើយ ​និង ឡើង​សង្វៀន​រហូត​ដល់​ ២៩៧ ដង​ឯណោះ។ ​​​ដោយ​មាន​បទ​ពិសោធន៍​​ជោកជាំ​លើ​សង្វៀន​​ល្បីៗ​នៅ​ប្រទេស​ថៃ​ Leardsila ​ ឈ្នះ​​ខ្សែ​ក្រវាត់​​ច្រើន​ស្ថាប័ន​​​ដូច​ជា ​2013 WLF Muaythai Lightweight World … Continue reading ហ៊ុន ច័ន្ទរាជ្យ​ ​​ ប្រាប់​អំពី​ចំណុច​​​សំខាន់​មួយ​ចំនួន​ពេល​​ សុខ ធី ​​​ប្រកួត​ពីរ​​ដង​នៅ​​លើ​សង្វៀន​​ ONEកាល​ចុង​ឆ្នាំ​មុន

ហ៊ុន ច័ន្ទរាជ រៀបរាប់​​អំពី​ផល​លំបាក​ ​មុន​បង្កើត​សហព័ន្ធ​ ​រួម​ទាំង​ ​​ផល​ចំណេញ​ក្រោយ​​ការ​បង្កើត​សហព័ន្ធ​​កីឡា​យុទ្ធ​គុនចម្រុះ​កម្ពុជា

គ្រូ​បង្វឹក​​ក្បាច់​គុន​ចម្រុះ​ ហ៊ុន ច័ន្ទរាជ ​​បាន​រៀប​រាប់​​​ផល​លំបាក​​ជា​ច្រើន​​មុន​​ការ​បង្កើត​សហព័ន្ធ ​និង​ ​​បង្ហើប​អំពី​ផល​ចំណេញ​​ក្រាស់​ក្រែល​ ក្រោយ​​​​បង្កើត​​បាន​​ក្បាល​​ម៉ាស៊ីន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​​កាល​ចុង​ឆ្នាំ​ ​២០១៨ ​កន្លង​ទៅ។​ លោក​ ហ៊ុន ច័ន្ទរាជ្យ​ ​ដែល​មាន​​តួនាទី​ជា​អគ្គ​លេខាធិការ​នៃ​សសព័ន្ធ​ក្មេង​ខ្ចី​មួយ​នេះ​​បាន​​ដៅ​ចំណុច​លំបាក​ខ្លះៗ ​យ៉ាង​ដូច្នេះ​៖«​​ MMA ឬ​ ហៅ​ថា​ក្បាច់​គុន​ចម្រុះ​ហ្នឹង​​ជា​ក្បាច់​គុន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ពេល​​យើង​មិន​ទាន់​បង្កើត​​ជា​សហព័ន្ធ​ ​​​គេ​មិន​សូវ​ទទួល​ស្គាល់​ដូច​សហព័ន្ធ​ដទៃ​នៅ​កម្ពុជា​ទេ​ ហើយ ​ការ​​ធ្វើ​ការងារ​របស់​យើង​​​ក៏​ជួប​ផល​លំបាក​​ច្រើន​ដែរ​ពាក់ព័ន្ធ​ការ​រត់​ការ​ ឬ ​រត់​ឯកសារ​ផ្លូវ​ការ​នានា។ ​យើង​​អត់​មាន​សហព័ន្ធ​ ​​​​ គឺ​ មិន​ទាន់​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ​ហើយ​ យើង​ក៏​អត់​មាន​​កញ្ចប់​ថវិកា​ពី​ក្រសួង​ដែរ។ ​​យើង​​ត្រូវ​ប្រើ​ប្រាស់​លុយ​ខ្លួន​ឯង​​ច្រើន។» ផ្ទុយ​ទៅ​វិញ​​បន្ទាប់​ពី​រៀប​ចំ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ រួច​រាល់ ​គ្រូ​បង្វឹក​​ដែល​ហាត់​ក្បាច់​គុន​តាំង​ពី​​អាយុ​ ៤​ ឆ្នាំ​​នៅ​អាមេរិក​រូប​នេះ​​​លម្អិត​អំពី​ផល​ចំណេញ​​ដូច​ជា​ ​​​មាន​ថ្នាក់​ដឹក​នាម​គ្រប់គ្រង​ច្បាស់​លាស់ ​​​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​​របស់​សហព័ន្ធ​កីឡា​គុន​ចម្រុះ​អន្តរ​ពិភព​លោក(WMMAF) ​សហព័ន្ធ​​​ជួយ​សម្រួល​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ ​​ជួយ​​ជ្រោមជ្រែង​​​​កីឡាករ​របស់​ក្លិប​ជា​សមាជិក​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ ​ផ្សព្វផ្សាយ​ក្បាច់​គុន​ចម្រុះ​របស់​​កម្ពុជា​នៅ​ឆាក​អន្តរជាតិ និង​ ​បង្កើត​ទំនាក់​​ជា​មួយ​ស្ថាប័ន​រៀប​ចំ​ការ​ប្រកួត​​លំដាប់​ពិភព​លោក​ធំៗ ជា​ដើម។​ គ្រូ​បង្វឹក​វ័យ​ ៣១ ឆ្នាំ ​ដដែល​​នេះ​បាន​ប្ដេជ្ញា​​​លើ​​ការ​ធ្វើ​ការងារ​ ​ទាំង​ការងារ​បង្វឹក​ និង ការងារ​​ពាក់ព័ន្ធ​នានា​ជា​​មួយ​ក្លិប​ក្រោម​បង្គាប់ ​​ដើម្បី​ជំរុញ​ឲ្យ​ ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​ដើរ​ទៅ​មុខ។ … Continue reading ហ៊ុន ច័ន្ទរាជ រៀបរាប់​​អំពី​ផល​លំបាក​ ​មុន​បង្កើត​សហព័ន្ធ​ ​រួម​ទាំង​ ​​ផល​ចំណេញ​ក្រោយ​​ការ​បង្កើត​សហព័ន្ធ​​កីឡា​យុទ្ធ​គុនចម្រុះ​កម្ពុជា

Ren Saroth Photo Stefan Romare Khmer Komlang ONE Championship

CTT Leader Says Ren Saroth Proved He Belongs In The ONE Championship Top

Cambodian Top Team's Ren Saroth came up short against hometown favorite "The Dragon Leg" Tial Thang at ONE: REIGN OF VALOR on Friday, 8 March. Competing in a 68-kilogram catchweight bout on the main card in Myanmar's capital Yangon, Saroth challenged the promotional newcomer both standing and on the ground. Unfortunately, the 25-year-old Kun Khmer … Continue reading CTT Leader Says Ren Saroth Proved He Belongs In The ONE Championship Top

Rin Saroth Photo: Stefan Romare Khmer Komlang Kun Khmer ONE Championship

ម្ចាស់​ក្លិប CTT ​ថា​ រិន សារ័ត្ន បាន​បង្ហាញ​សមត្ថភាព​សម​ជា​កីឡាករ​លំដាប់​កំពូល​របស់ ONE Championship

កីឡាករ​ រិន សារ័ត្ន របស់​ក្លិប Cambodian Top Team មិន​បាន​ទទួល​ជោគជ័យឡើយ​ក្នុង​កា​រ​ប្រកួត​ទល់​នឹង​កីឡាករ​សំណព្វ​ចិត្ត​របស់​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា “The Dragon Leg” Tial Thang នៅ ONE: REIGN OF VALOR កាល​ពី​ថ្ងៃ​សុក្រទី​៨​ខែ​មីនា​។ ប្រកួត​ក្នុង​ទម្ងន់ catchweight ៦៨​គីឡូក្រាម​ក្នុង​គូ​សំខាន់​​ក្នុង​រដ្ឋ​ធានី​យ៉ាំងហ្គូន​របស់​មីយ៉ាន់ម៉ា សារ័ត្ន បាន​ល្បង​សមត្ថភាព​​ជាមួយ​សមាជិក​ថ្មី​របស់​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​របស់​ពិភពលោកនេះ ទាំង​បែប​ឈរ​វាយ​និង​​ផ្ដេក​ខ្លួន​លើ​ផ្ទៃ​សង្វៀន​។ ជា​អកុសល កីឡាករ​គុន​ខ្មែរ​វ័យ​២៥​ឆ្នាំនៅទី​បំផុត​បាន​រង​បរាជ័យ​ដោយ​ចៅក្រម​ទាំង​៣​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ឱ្យ Thang ឈ្នះ ក្រោយ​ប្រកួត​គ្នា​៣​ទឹក​យ៉ាង​សកម្ម​។ ទោះ​បី​សារ័ត្ន​ចាញ់​ក្នុងការ​ប្រកួត​លើក​ដំបូង​របស់​គេ​ក្នុង​ឆ្នាំ​២០១៩​ក្ដី គេ​នៅ​តែ​ទទួល​បាន​ការ​សរសើរ​ខ្ពស់​ពី​សំណាក់​អ្នក​គាំទ្រ​​និង​ក្រុម​ការងារ​របស់​គេ​។ ជាក់​ស្ដែង លោក ហ៊ុន ចាន់រាជ្យ ម្ចាស់​ក្លិប Cambodian Top Team និយាយ​ថា​៖​ «គុណផលរបស់​សារ័ត្ន​ទល់​នឹង​កីឡាករ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​បាន​បង្ហាញ​ថា​កីឡាករ​កម្ពុជា​មិនមែន​ងាយ​យក​ឈ្នះ​ដូច​មុនទៀតឡើយ។ គាត់​បាន​​ប្រឹង​ប្រែង​ខ្លាំង​ទល់​នឹង​ជើងឯក​ចំបាប់​៤​សម័យ​របស់​មីយ៉ាន់ម៉ា​និង​ជា​ជើងឯក​​ក្រុង​ New York»។ នៅ​មុន​ការ​ប្រកួតចាប់​ផ្ដើម Thang ​បាន​ព្យាករ​ទុក​ជាមុន​ថា​គេ​នឹង​បញ្ចប់ សារ័ត្ន ដោយ​មិន​ប្រើ​ពេល​យូរ ខណៈ សារ័ត្ន បាន​សន្យា​ថា​គេ​នឹង​បង្ហាញ​ក្បាច់​ថ្មី​ៗ​ដែល​គេ​បាន​ហ្វឹកហាត់​នៅ​ថៃ​។ ជាក់​ស្ដែង នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​ជា​ផ្លូវការ … Continue reading ម្ចាស់​ក្លិប CTT ​ថា​ រិន សារ័ត្ន បាន​បង្ហាញ​សមត្ថភាព​សម​ជា​កីឡាករ​លំដាប់​កំពូល​របស់ ONE Championship

រិន សារ័ត្ន កើន​កម្លាំង​ចិត្ត​ខ្លាំង​ដោយ​ការ​​គាំទ្រ​ពី​ភរិយានិង​គ្រួសារ​ មុនប្រកួតនៅមីយ៉ាន់ម៉ា

នៅ​សល់​តែ​១​ថ្ងៃទៀត​ប៉ុណ្ណោះ​សិស្ស​គុន​ក្លិប Cambodian Top Team ​រិន សារ័ត្ន នឹង​តំណាង​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ONE: REIGN OF VALOR នៅ​ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃ​សុក្រ​ទី​៨​ខែ​មីនា​។ អតីត​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ KWC ​3 របស់​កម្ពុជា​​រូបនេះ​នឹង​តតាំង​ជាមួយ​​ Tial Thang ដែល​ជា​​សិស្ស​ប្អូន​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​​២​ប្រភេទ​ទម្ងន់​របស់ ONE Championship ដ៏​ល្បីល្បាញ Aung La N Sang​។ ទោះ​បី​​រូប​គេ​ជិត​ឈាន​ចូល​ភាព​កាន់​តែ​ល្បីល្បាញ​ជាង​មុន​​មួយ​កម្រិត​ទៀត​ក្ដី ប៉ុន្តែ​​សារ័ត្ន​មិនដែល​​ភ្លេច​ការ​លំបាក​​ដែល​គេ​បាន​ឆ្លង​កាត់​ក្នុង​ជីវិត​ឡើយ​​ ជា​ពិសេស​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​សំខាន់​ពី​​ភរិយា​និង​គ្រួសារ​ដែល​បាន​នាំ​ឱ្យ​គេ​មក​ដល់​​ចំណុច​នេះ​​ក្នុង​អាជីព​របស់​គេ​។ សារ័ត្ន ពន្យល់​ថា​៖ «ឆ្នាំ​មុន ម្ដាយខ្ញុំ​​បាន​ប្រាប់​ខ្ញុំ​​ឱ្យ​ឈប់​វ៉ៃ​ហើយ​ទៅ​ធ្វើ​ការ​អ្វី​ផ្សេង​។ តែ​បន្ទាប់​ពី​គាត់​បាន​ឃើញ​ខ្ញុំ​ទទួល​បាន​ឱកាស​​ប្រកួត​នៅ​ក្រៅ​ប្រទេស គាត់​បាន​ផ្លាស់​ប្ដូរ​ចិត្ត​ហើយ​ប្រែ​មក​គាំទ្រ​ខ្ញុំ​ក្នុង​​អាជីព​នេះ​វិញ​។ គាត់​ថា​បើ​ខ្ញុំ​ស្រលាញ់​អាជីព​នេះ​ខ្លាំង​ម្ល៉ឹង ខ្ញុំ​គួរ​តែ​ខំ​ប្រឹង​ហ្វឹក​ហាត់​ឱ្យ​ដល់​ចំណុច​កំពូល​»។ មុន​ការ​ប្រកួត​នៅ​មីយ៉ាន់ម៉ា​ថ្ងៃ​សុក្រ​នេះ សារ័ត្ន បាន​ចាកចេញពី​ក្លិប Cambodian Top Team ​ទៅ​ហាត់​នៅ​ក្លិប Yorky Mixed Martial Arts ក្នុង​ទីក្រុង​បាងកក​មួយ​ខែ​។ សារ័ត្ន មាន​ទំនុក​ចិត្ត​ថា​ដៃគូ​ហ្វឹកហាត់​ថ្មី​ៗ​និង​ភាព​ខុស​គ្នា​រវាង​ក្លិប​២​នេះនឹង​ផ្ដល់​ឱ្យ​រូប​គេ​មាន​ការ​ត្រៀម​លក្ខណៈ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​អាជីព​របស់​គេ​។ សារ័ត្ន មាន​អារម្មណ៍​ថា​ការ​ប្ដូរ​ទៅ​ហាត់​នៅ​បាងកក​គឺ​ជា​រឿង​ចាំបាច់​ដើម្បី​បន្ត​អភិវឌ្ឍ​ខ្លួន​ក្នុងនាម​ជា​អ្នក​លេង​ក្បាច់​គុន​ម្នាក់ ប៉ុន្តែ​សារភាព​ថា​វា​ពិបាក​ក្នុងការ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជា​ទីស្រលាញ់​របស់​ខ្លួន​។ … Continue reading រិន សារ័ត្ន កើន​កម្លាំង​ចិត្ត​ខ្លាំង​ដោយ​ការ​​គាំទ្រ​ពី​ភរិយានិង​គ្រួសារ​ មុនប្រកួតនៅមីយ៉ាន់ម៉ា