Like many other youngsters, 20-year-old Estonian Andi Uustalu was a victim of bullying at a young age and felt insecure of himself. But even though those years are not long ago, Andi has come a long way from his home in Viljandi, a small town in central Estonia with 17,000 inhabitants. Now, Andi finds himself … Continue reading How martial arts transformed Andi Uustalu’s life for the better
Tag: Iquezang
Iquezang បានយកប្រាក់ពីការប្រកួតរបស់គាត់ជួយដល់គុនខ្មែរ
កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករថៃ Iquezang បានមកដល់ខេត្តបាត់ដំបង ដើម្បីធ្វើការប្រកួតជាមួយជើងខ្លាំងម្ចាស់ស្រុក កែវ រំចង់។ បន្ទាប់ពីការប្រកួត២ដងនៅប្រទេសថៃនិងវៀតណាម នេះជាពេលវេលាសងសឹកជាលើកទី៣សម្រាប់ Iquezang និង រំចង់ ដែលការប្រកួតរៀបចំនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ក្នុងខេត្តបាត់ដំបង។ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់អ្នកជើងខ្លាំងទាំងពីរបានប្រកួតគ្នា៣ទឹកយ៉ាងស្វិតស្វាញ ដោយចុងក្រោយកែវ រំចង់បានឈ្នះពិន្ទុ។ ក្រោយបញ្ចប់ការប្រកួតជើងខ្លាំងពីរបានបង្ហាញការជឿជាក់និងគោរពគ្នាទៅវិញទៅមក។ នៅថ្ងៃបន្ទាប់នៃការប្រកួតIquezang បានធ្វើរឿងភ្ញាក់ផ្អើលចំពោះក្លឹបប្រដាល់ព្រះខែសែនជ័យក្នុងខេត្តបាត់ដំបង។ Iquezangបានទៅទស្សនាទីនោះ និងយកប្រាក់ដែលគេទទួលបានពីការប្រកួតជួយក្លឹបព្រះខែសែនជ័យដើម្បីសាងសង់កន្លែងហ្វឹកហាត់ឲ្យបានសមរម្យ។ Iquezang ក៏បានឧបត្ថម្ភសម្ភារហ្វឹកហាត់មួយចំនួនរបស់ម៉ាក Fairtex និងបង្ហាញការដឹកគុនចំពោះប្រជាជនកម្ពុជាចំពោះការប្រកួតរបស់គេក្នុងខេត្តបាត់ដំបង។ Iquezang ទទួលបានស្វាគមន៍ច្រើនពីអ្នកគាំទ្រកម្ពុជា ហើយគេសង្ឃឹមបន្តទំនាក់ទំនងល្អរវាងមួយថៃនិងគុនខ្មែរ។ Iquezang ក៏បង្ហាញចំណាប់អារម្មណ៍ថា គេចង់ត្រលប់មកប្រកួតនៅកម្ពុជាម្ដងទៀតក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន និងចង់ប្រកួតនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំជាថ្មី។ ដៃគូថ្មីរបស់ Iquezang កំពុងស្ថិតក្នុងការពិភាក្សា។ កម្មវិធីនេះនាំមកជូនដោយ បុរី រស្មីបាត់ដំបង រក្សានូវប្រពៃណី និងមរតក ដ៏ល្អផូរផង់របស់ជនជាតិយើង បុរី រស្មីបាត់ដំបង តែងតែឈានមុខជានិច្ច