របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb ⬇️⬇️⬇️ 1. ចូលទៅកាន់វិបសាយ: FightLive.TV 2. ដើម្បីបានទស្សនាអ្នកត្រូវចំណាយ $6.95 3. ការប្រកួតចាប់ផ្ដើមនៅម៉ោង១០រាត្រីនេះ (ម៉ោងនៅកម្ពុជា) 4. Keo Rumchong vs. Omar Samb នឹងប្រកួតនៅម៉ោង១:៣០នាទីយប់ Shop Fairtex Kun Khmer – The best prices on Fairtex in the world! http://www.FairtexKunKhmer.com គូដែលត្រូវប្រកួត: Fight #1: 78 Kg Mamadou Traore vs. Salvador Vergara Fight #2: 67 Kg Jeremy Payet Vs Rit … Continue reading របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb
Tag: Keo Rumchong
អាល់បឺត វីរៈជ័យនិយាយអំពីការប្រគួត MTGP របស់កែវរំចង់ថា “វាជារឿងល្អសម្រាប់គុនខ្មែរ”
អាល់បឺត វីរៈជ័យប្រហែលជាបានកើតក្នុងប្រទេសបារាំងមែន ប៉ុន្តែបេះដូងរបស់គាត់ស្ថិតនៅប្រទេសកម្ពុជា។ ម្ចាស់ជើងឯកគុនចម្រុះមួយថៃគឺជាអ្នកប្រយុទ្ធដ៏ជោគជ័យមួយរបស់កម្ពុជា ហើយឥឡូវនេះគាត់កំពុងគ្រប់គ្រងកាយសម្ព័ន្ធដ៏ល្បីល្បាញមួយក្នុងប្រទេសបារាំងដែលមានឈ្មោះថា The Temple Bordeaux។ នៅថ្ងៃទី២៤ ខែវិច្ឆកា កូនសិស្សរបស់អាល់បឺតឈ្មោះ Omar Samb នឹងធ្វើការប្រគួតជាមួយអធិរាជគុនខ្មែរកែវ រំចង់ក្នុងទំងន់៧០គីឡូក្រាម សម្រាប់ជើងឯក Muay Thai Grand Prix។ ការប្រគួតជើងឯករវាងសាមនិងរំចង់ វាមិនមែនជារឿងងាយស្រួលសម្រាប់អាល់បឺតក្នុងការទទួលយកទេ ដោយសារតែគាត់មានអារម្មណ៏ថាមានការបែងចែករវាងបារាំងនិងកម្ពុជា។ “ខ្ញុំបានបដិសេធការប្រគួតនេះប្រហែលជាបីបួនដងហើយ” អាល់បឺតបានប្រាប់លោកម៉ាទែសដែលមកពីគុនខ្មែរកម្លាំង។ “ប៉ុន្តែយើងត្រូវការអ្នកប្រយុទ្ធដែលតំណាងឲ្យកម្ពុជា។ ដូចនេះហើយ យើងក៏រៀបចំការប្រគួត ដោយសារតែវាជាការលើកកំពស់ដ៏ល្អមួយ មិនមែនសម្រាប់តែការប្រគួតនោះទេ ក៏ប៉ុន្តែវាក៏សម្រាប់គុនខ្មែរផងដែរ។” “នេះជាមូលហេតុដែលខ្ញុំទទួលយកការប្រគួត។ គុនខ្មែរនឹងរីកចំរើនឡើង ហើយអ្នករាល់គ្នានឹងស្គាល់គុនខ្មែរ។ នេះគឺជាឱកាសល្អសម្រាប់កម្ពុជាក្នុងការបង្ហាញខ្លួនក្នុងការប្រគួតធំៗ” “វាមិនមានបញ្ហានោះទេប្រសិនបើឈ្នះឬចាញ់ ព្រោះនៅក្រោយពីការប្រគួតយើងទាំងអស់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។” កែវ រំចង់ តទល់ជាមួយ អូម៉ា សាម ការប្រគួតជើងឯករវាងអូម៉ា សាម និងកែវ រំចង់នឹងប្រព្រឹត្តឡើងនៅក្នុងសង្វៀន Bataclan ទីក្រុងបារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយការលក់សំបុត្រចូលទស្សនា Muay Thai Grand … Continue reading អាល់បឺត វីរៈជ័យនិយាយអំពីការប្រគួត MTGP របស់កែវរំចង់ថា “វាជារឿងល្អសម្រាប់គុនខ្មែរ”
Albert Veera Chey on Keo Rumchong’s MTGP fight: “It’s good for Kun Khmer”
Albert Veera Chey may have been born in France, but his heart belongs to Cambodia. The Muay Thai multiple world champion is one of Cambodia's most accomplished fighters, and now he runs one of France's most prolific gyms: The Temple Bordeaux. On 24 November, Albert's student Omar Samb will take on Kun Khmer legend Keo … Continue reading Albert Veera Chey on Keo Rumchong’s MTGP fight: “It’s good for Kun Khmer”
កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”
ការប្រកួតចុងក្រោយរបស់អ្នកគឺនៅទីក្រុងភ្នំពេញ។ តើអ្នកបានកំពុងតែធ្វើអ្វីដែរចាប់តាំងពីពេលនោះមក? - ខ្ញុំបានឈ្នះការប្រកួតនៅភ្នំពេញដោយឯកឆ័ន្ទក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ។ហើយចាប់តាំងពីពេលនោះមក ខ្ញុំបាននិងកំពុងតែប្រមូល និងរៀបចំឯកសារនានាទៅដាក់ទៅសហព័ន្ធ និងដាក់ទៅបារាំងសម្រាប់ការប្រកួតនៅទីនោះ។ ក្នុងពេលជាមួយគ្នានេះដែរ ជីដូនរបស់ខ្ញុំបានទទួលមរណភាពកាលពី២-៣ថ្ងៃមុនហើយខ្ញុំពិតជាមមាញឹកនឹងពិធីបុណ្យសពរបស់គាត់ខ្លាំងណាស់។ តើអ្នកមានអារម្មណ៍ និងការព្រួយបារម្ភយ៉ាងណាដែរ? - ខ្ញុំមានរម្មណ៏សប្បាយធម្មតា ប៉ុន្តែទំងន់របស់ខ្ញុំធ្វើអោយខ្ញុំព្រួយបារម្ភបន្តិច។ ខ្ញុំត្រូវសម្រកទម្ងន់ចំនួន៥ គីឡូក្រាមដើម្បីផ្គូរផ្គងជាមួយការប្រកួតបន្ទាប់របស់ខ្ញុំ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ព្រោះខ្ញុំដឹងពីរបៀបបញ្ចុះទម្ងន់។ តាមពិតទៅ ខ្ញុំញុំាអាហារដូចជនបរទេសអីចឹង គឺថាមិនហូបបាយទេព្រោះបាយធ្វើឲ្យយើងធាត់បាន មានហូបតែសាច់ និងបន្លែតែប៉ុណ្ណោះ។ ខ្ញុំក៏បានរត់ជាទៀតទាត់រាល់ថ្ងៃដែរ ដោយរត់ពេលព្រឹកផង និងពេលល្ងាចផង។ Shop Fairtex Kun Khmer - The best Fairtex prices in the world! http://www.FairtexKunKhmer.com អ្នកនឹងប្រកួតជាមួយដៃគូមកពីម៉ុងហ្គោលីនៅថ្ងៃទី ១៣ ខែតុលានៅខេត្តបាត់ដំបងតើអ្នកនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះយ៉ាងដូចម្តេចដែរ? - ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ វាមិនមែនជាសំណួរដែត្រូវសួរថាតើខ្ញុំនឹងត្រៀមខ្លួនបែបណាទេ ពីព្រោះតាមពិតខ្ញុំបាននិងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតនេះតាំងពីដើមមកម្ល៉េះ។ ខ្ញុំបានមើលវីដេអូនៃការប្រកួតជាច្រើនរបស់គាត់ មើលពីបច្ចេកទេសនៃការប្រកួតរបស់គាត់ និងក៏ដូចជារបៀបវាយរបស់គាត់ដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងឈ្នះ ៧០ ភាគរយក្នុងការប្រកួតជាមួយគាត់នៅលើសង្វៀន។ កីឡាករ រឿង … Continue reading កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”
Iquezang បានយកប្រាក់ពីការប្រកួតរបស់គាត់ជួយដល់គុនខ្មែរ
កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករថៃ Iquezang បានមកដល់ខេត្តបាត់ដំបង ដើម្បីធ្វើការប្រកួតជាមួយជើងខ្លាំងម្ចាស់ស្រុក កែវ រំចង់។ បន្ទាប់ពីការប្រកួត២ដងនៅប្រទេសថៃនិងវៀតណាម នេះជាពេលវេលាសងសឹកជាលើកទី៣សម្រាប់ Iquezang និង រំចង់ ដែលការប្រកួតរៀបចំនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ក្នុងខេត្តបាត់ដំបង។ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់អ្នកជើងខ្លាំងទាំងពីរបានប្រកួតគ្នា៣ទឹកយ៉ាងស្វិតស្វាញ ដោយចុងក្រោយកែវ រំចង់បានឈ្នះពិន្ទុ។ ក្រោយបញ្ចប់ការប្រកួតជើងខ្លាំងពីរបានបង្ហាញការជឿជាក់និងគោរពគ្នាទៅវិញទៅមក។ នៅថ្ងៃបន្ទាប់នៃការប្រកួតIquezang បានធ្វើរឿងភ្ញាក់ផ្អើលចំពោះក្លឹបប្រដាល់ព្រះខែសែនជ័យក្នុងខេត្តបាត់ដំបង។ Iquezangបានទៅទស្សនាទីនោះ និងយកប្រាក់ដែលគេទទួលបានពីការប្រកួតជួយក្លឹបព្រះខែសែនជ័យដើម្បីសាងសង់កន្លែងហ្វឹកហាត់ឲ្យបានសមរម្យ។ Iquezang ក៏បានឧបត្ថម្ភសម្ភារហ្វឹកហាត់មួយចំនួនរបស់ម៉ាក Fairtex និងបង្ហាញការដឹកគុនចំពោះប្រជាជនកម្ពុជាចំពោះការប្រកួតរបស់គេក្នុងខេត្តបាត់ដំបង។ Iquezang ទទួលបានស្វាគមន៍ច្រើនពីអ្នកគាំទ្រកម្ពុជា ហើយគេសង្ឃឹមបន្តទំនាក់ទំនងល្អរវាងមួយថៃនិងគុនខ្មែរ។ Iquezang ក៏បង្ហាញចំណាប់អារម្មណ៍ថា គេចង់ត្រលប់មកប្រកួតនៅកម្ពុជាម្ដងទៀតក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន និងចង់ប្រកួតនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំជាថ្មី។ ដៃគូថ្មីរបស់ Iquezang កំពុងស្ថិតក្នុងការពិភាក្សា។ កម្មវិធីនេះនាំមកជូនដោយ បុរី រស្មីបាត់ដំបង រក្សានូវប្រពៃណី និងមរតក ដ៏ល្អផូរផង់របស់ជនជាតិយើង បុរី រស្មីបាត់ដំបង តែងតែឈានមុខជានិច្ច
Samontha ដែលជាក្មួយ កែវ រំចង់ មានក្ដីស្រមៃធំចង់នាំពូទៅប្រកួតនៅអាមេរិក
កីឡាការិនីខ្មែរអាមេរិក Samontha Stephenson បង្ហាញចំណាប់អារម្មណ៍ចង់នាំពូរបស់ខ្លួនដែលជាអ្នកប្រដាល់ល្បីក្នុងប្រទេសកម្ពុជា កែវ រំចង់ ទៅហ្វឹកហាត់និងប្រកួតលើទឹកដីសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន Samontha បានធ្វើដំណើរពីសហរដ្ឋអាមេរិកមកលេងប្រទេសកម្ពុជាជាមួយឪពុក។ ក្នុងនោះនាងបានមកជួបពូរបស់ខ្លួន កែវ រំចង់ និងកីឡាករល្បីមួយចំនួនរបស់កម្ពុជាដូចជា ឡុង សុភីនិងសេន ប៊ុនថេនជាដើម។ យ៉ាងណាមិញ កាលពីម្សិលមិញ Samontha បានសរសេរចំនួនដ៏វែងអន្លាយមួយលើបណ្ដាញសង្គមហ្វេស៊ុក បង្កប់អត្ថន័យចង់ជួយកែង រំចង់។ Samontha បានបញ្ចេញអារម្មណ៍របស់ខ្លួនថា ពូរបស់ខ្លួនកែវ រំចង់ ជាហេតុផលធ្វើឲ្យនាងចាប់ផ្ដើមហាត់និងវាយប្រដាល់។ ពេលនៅក្មេងនាងតែងតែសិក្សាពីការប្រកួតរបស់រំចង់ តាមរយៈ Youtube និងធ្វើតាម។ "ក្ដីស្រមៃធំរបស់ខ្ញុំគឺចង់រកវិធីនាំពូរបស់ខ្ញុំមកអាមេរិកដើម្បីហ្វឹកហាត់និងប្រកួត។ ឪពុករបស់ខ្ញុំបានព្យាយាមចង់នាំគាត់មកទីនេះ និងកំពុងព្យាយាមធ្វើអ្វីដែលគាត់អាចធ្វើបាន ប៉ុន្តែមិនដឹងពីជំហាននោះទេ។ វាពិតជាពិបាកក្នុងការមកអាមេរិក ប្រសសិនជាអ្នករស់នៅប្រទេសកម្ពុជា"៕
សង្វៀនប្រដាល់ឯកភ្នំ ខេត្តបាត់ដំបងបើកសម្ភោធដោយជោគជ័យ
សង្វៀនប្រដាល់ឯកភ្នំ ដែលមានទីតាំងនៅខេត្តបាត់ដំបង បានប្រារព្ធកម្មវិធីបើកសម្ភោធជាផ្លូវការជាមួយការរៀបចំកម្មវិធីប្រដាល់បើកវគ្គជាលើកដំបូងនាចុងសប្តាហ៍នេះ ឃើញថាដំណើរការប្រកបដោយជោគជ័យ ទាំងសម្រាប់កីឡាករគុនខ្មែរពន្លកថ្មីជាច្រើនរូប ក៏ដូចជាសម្រាប់អ្នកគាំទ្រប្រដាល់កម្ពុជានៅទីនោះផងដែរ។ កាលពីថ្ងៃសៅរ៍ ទី០២ ខែកុម្ភះ មានបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជាបានជួបជុំគ្នាចូលមើលការប្រគុំតន្ត្រី និងកម្មវិធីកំសាន្តផ្សេងៗដែលរៀបចំក្នុងកីឡាដ្ឋានថ្មីនេះដូចគ្នា។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ ក៏មានវត្តមានស្ថាបនិករបស់ក្លឹបប្រដាល់ «អាណាចក្រប្រយុទ្ធ» លោក Kwok Leung Sang ព្រមទាំងតារាប្រដាល់ដ៏មានប្រជាប្រិយភាព កែវ រំចង់ ចូលរួមកម្មវិធីនោះដើម្បីទៅលើកទឹកចិត្តកូនសិស្សនិងមិត្តភក្តិគាត់គឺ ឈិន គឹមឆាយ និង ឡុង សុភី ដែលត្រូវប្រកួតនៅទីនោះ ហើយកីឡារករពីររូបក៏បានយកឈ្នះការប្រកួតដោយពិន្ទុដូចគ្នា។ https://www.instagram.com/p/BtfjCSYBA4-/ ក្រៅពីនេះក៏មាន ថៃ រិទ្ធី តំណាងក្លឹប Cambodian Top Team ត្រូវបញ្ចេញស្នាដៃលើសង្វៀននោះដែរ បូករួមជាមួយសមាសភាពកីឡាករផ្សេងៗមកពីបណ្តាប្រទេសដូចជាប្រទេសចិន និងថៃជាដើម។ ពីក្រោយការកសាងកីឡដ្ឋាន និងការរៀបចំកម្មវិធីនេះមានលោក ហេង តុលា ជាអ្នកជំនួញមានមហិច្ចតាខ្ពស់ម្នាក់ ឆន្ទៈរបស់លោកគឺជួយលើកតម្កើងវិស័យកីឡារប្រដាល់នៅកម្ពុជាឲ្យមានការរីកចម្រើនខ្លាំង។ សង្វៀនឯកភ្នំ សម្ភោធមិនទាន់បានប៉ុន្មានផង លោកបានបញ្ចេញគំរោងរៀបចំកម្មវិធីជាច្រើនទៀតរួចទៅហើយ ដែលកម្មវិធីទាំងនោះនឹងមានប្រមូលផ្តុំជើងខ្លាំងប្រដាល់គុនខ្មែរទូទាំងផ្ទៃប្រទេស វាជាឱកាសល្អមួយសម្រាប់អ្នកលេងគុនខ្មែរគ្រប់តំបន់ ក៏ដូចជាជួយឲ្យឆាកប្រដាល់នៅកម្ពុជាកាន់តែមានសន្ទុះខ្លាំងថែមទៀត។ https://www.instagram.com/p/BtfmMHKgR4P/ អត្ថបទ៖ Matias … Continue reading សង្វៀនប្រដាល់ឯកភ្នំ ខេត្តបាត់ដំបងបើកសម្ភោធដោយជោគជ័យ
Ek Phnom Stadium in Battambang Hold First Successful Event
Ek Phnom Stadium in Battambang held their official inaugural ceremony and first event this weekend, and it was a successful evening for the promoters and Kun Khmer fans. Supporters from all over Cambodia had gathered on Saturday, 2 February for music and entertainment in the newly-built stadium. Among the attendees were Kingdom Fight Gym leader … Continue reading Ek Phnom Stadium in Battambang Hold First Successful Event
ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!
ថ្មីៗនេះនៅតាមបណ្តាញសង្គមកំពុងផ្អើលបង្ហោះរូប #10YearChallenge ដែលមនុស្សជុំវិញពិភពលោកនាំគ្នាបង្ហោះកំរងរូបភាពចំនួនពីរសន្លឹក រូបទី១គឺតាំងពីឆ្នាំ២០០៩ និងមួយទៀតរូបបច្ចុប្បន្ន។ រីឯកីឡាករកម្ពុជាប្រចាំ ONE Championship ដូចជាអ្នកប្រដាល់ក្នុងស្រុកជាច្រើននាំគ្នាចូលរួមបង្ហោះរូបកាលពី១០ឆ្នាំមុននឹងគេដែរ។ ១. ខុន ស៊ីចាន់ ខុន ស៊ីចាន់ ជើងឯក KWC Flyweight Champion កាលពីមុនជាអ្នកលេងគុនខ្មែរម្នាក់ដែរ ប៉ុន្តែមិនទាន់ចាប់យកក្បាច់គុនចម្រុះ ហើយបានប្រកួតអន្តរជាតិនៅឡើយទេ។ នៅថ្ងៃសុក្រ ទី២២ ខែកម្ភះនេះ ស៊ីចាន់ ទន្ទឹងត្រលប់ចូលប្រកួតនៅ ONE Championship ម្តងទៀត ដែលគេបានផ្គូផ្គងគាត់ជាមួយកីឡាករឥណ្ឌូនេស៊ី Rudy Augustian ក្នុងការប្រកួតប្រភេទ ៦១គក នៅប្រទេសសិង្ហបុរី នៃកម្មវិធី ONE: CALL TO GREATNESS។ ២. នៅ ស្រីពៅ នៅ ស្រីពៅ កីឡាការិនីពន្លកថ្មីជើងឯក Kun Khmer World Champion ចាប់ផ្តើមហាត់ប្រដាល់តាំងពីអាយុ ១៦ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះខ្លាំងទៅៗរហូតមានឱកាសបញ្ចេញស្នាដៃជាលើកដំបូងនៅសង្វៀនប្រដាល់ធំជាងគេទូទាំងពិភពលោក។ ១០ឆ្នាំមុន នាងគ្រាន់តែជាក្មេងស្រីម្នាក់ … Continue reading ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!