MagicQuest Entertainment ដែលជាផលិតកម្មហូលីវូដបង្កើតតាំងពីឆ្នាំ១៩៧៥ កំពុងស្វែងរកកីឡាករគុនខ្មែរវ័យក្មេងភេទប្រុស ដើម្បីចូលរួមសម្ដែងភាពយន្ត។ តារាហូលីវូដនិងជាផលិតករ Bo Svenson កំពុងមានបំណងមកថតភាពយន្តនៅប្រទេសកម្ពុជា។ ផលិតករសញ្ជាតិស៊ុយអែត-អាមេរិក Svenson បានទាក់ទងមកកាន់ក្រុម The Riel Team (TRT) មានទីតាំងនៅខេត្តបាត់ដំបង ដែលក្រុមនេះកំពុងគ្រប់គ្រងកីឡាករគុនខ្មែរមួយចំនួនដូចជា កែវ រំចង់ជាដើម។ TRT នឹងព្យាយាមពិគ្រោះយោបល់និងជួយ Svenson និងក្រុមហូលីវូដរបស់លោកដើម្បីឲ្យការផលិតបានឈានទៅមុខជាមួយគ្រោងដ៏ភ្ញាក់ផ្អើលនេះ។ “នេះគឺជាឱកាសធំផ្សេងទៀតសម្រាប់គុនខ្មែរឈានទៅផ្សព្វផ្សាយទៅបរទេសនិងចែករំលែកវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ សម្ដីរបស់លោក Matias Andres ស្ថាបនិកមួយរូបរបស់ The Riel Team។ " Svenson គឺជាតារាសម្ដែងល្បីម្នាក់ធ្លាប់ធ្វើការជាមួយតារាហូលីវូដល្បីៗជាច្រើនដូចជា Quentin Tarantino និង Clint Eastwood ជាដើម”។ “នេះជាមោទនភាពមួយដែលបានលោកមកថតភាពយន្តនៅកម្ពុជា និងជាឱកាសដ៏ធំសម្រាប់លោកដើម្បីបង្វែរខ្សែភាពយន្តដែលឈ្នះពានរង្វាន់របស់គាត់ទៅជាខ្សែភាពយន្តដែលនិយាយអំពីមោទនភាពរបស់ជាតិគឺគុនខ្មែរ”។ Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex … Continue reading ផលិតកម្មហូលីវូដ ប្រកាសស្វែងរកកីឡាករគុនខ្មែរចូលរួមសម្ដែងភាពយន្ត