ខុន ស៊ីចាន់​៖«ខ្ញុំ​​ខំ​ហ្វឹកហាត់​​យក​ស៊ុហ្វ​បន្ថែម​និង​​ឡើង​​សង្វៀន​ក្នុង​ស្រុក​​ញឹកញាប់​​​​​»

ខុន ស៊ីចាន់ ​​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​លេង​​គុន​ចម្រុះ​លេចធ្លោ​ម្នាក់​នៅ​កម្ពុជា​បាន​តាំង​ចិត្ត​​ខំ​​ប្រឹង​ហ្វឹកហាត់​យក​

ខុន ស៊ីចាន់ ​ស្ថិត​ក្នុង​​​ភ្នែក​អ្នក​គាំទ្រ​នៅ​​​ក្នុង​កម្មវិធី ONE: WARRIOR’S CODE

អ្នក​គាំទ្រ​​​ជា​​ច្រើន​​បាន​ដាក់​ជា​សំណួរ​​​​លើ​ ខុន ស៊ីចាន់ ​ទៅ​ប្រកួត​ចាញ់​​ញឹកញាប់​​ពោល​មិន​ទទួល​បាន​លទ្ធផល​ល្អ​ជា​​ពិសេស​អ្នក​​តាម

គ្រូ​បង្វឹក​ Fernando Salvador ​ បង្ហើប​អំពី​ការ​​ត្រៀម​​ខ្លួន​ល្អ​​របស់​ ខុន ស៊ីចាន់

ខុន ស៊ីចាន់ ​​​ គឺ​​ជា​​អ្នក​លេង​គុន​ចម្រុះ​​តែ​ម្នាក់​​គត់​ដែល​​បើក​ឆាក​ឡើង​ប្រកួត​នា​ដើម​ឆ្នាំ​ ២០២០​ នេះ​នៅ​​លើ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship។

ខុន ស៊ីចាន់ ​បង្ហាញ​​ចំណាប់​អារម្មណ៍​​អំពី​​គូ​​ប្រកួត​ Eko Roni ​មុន​ជួប​គ្នា

​​អ្នក​លេងគុន​ចម្រុះ​តំណាង​​ឲ្យ​កម្ពុជ​ ​ខុន ស៊ីចាន់ ​​​បើក​ឆាក​​ឆ្នាំ​ថ្មី​​២០២០​​ដោយ​​​ប៉ះ​​កីឡាករ​​​ម្ចាស់​ផ្ទះ​​ឥណ្ឌូណេស៊ី​​ Eko Roni Saputra ​នៅ​​ថ្ងៃ​ទី​ ​៧ ​ខែ ​កុម្ភៈ​ ខាង​មុខ​ ក្នុង​កម្មវិធី​​ ONE: WARRIOR’S CODE ដែល​រៀប​ចំ​នៅ​​ក្រុង​ ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី។ នេះ​​ជា​​ការ​បើក​ទំព័រ​ដើម​ឆ្នាំ​របស់ ស៊ីចាន់ ​​បន្ទាប់​ពី​រង​ បរាជ័យ​ត្រឹម​ទឹក​ទី១​​​ពីរ​លើក​ជាប់​​​គ្នា​​​កាល​ឆ្នាំ ២០១៩។ ​ម្ចាស់​ខ្សែ​ក្រវាត់ Khmer Warrior Challenge ​ ​ឆ្នាំ​ ២០១៣​ ​ចាញ់​កីឡាករ​​ឥណ្ឌូណេស៊ី​ Rudy Agustian ​ត្រឹម​ទឹក​ទី​១​ កាល​ខែ ​កុម្ភៈ​ ​​ក្នុង​កម្មវិធី ONE : CALL TO GREATNESS ​និង ​បន្ត​​ចាញ់​សន្លប់​ដោយ​ក្បាច់​ឃ្លេ​​ ​ក្រោម​ថ្វី​ដៃ​កីឡាករ​ឥណ្ឌា ​Roshan Mainam ​ត្រឹម​ទឹក​ទី១ ដូច​គ្នា​​​កាល​ដើម​ខែ ​វិច្ឆិកា​ ឆ្នាំ ២០១៩ កន្លង​ទៅ។ ​ បែប​ណា​ក្ដី​​មុន​​ជួប … Continue reading ខុន ស៊ីចាន់ ​បង្ហាញ​​ចំណាប់​អារម្មណ៍​​អំពី​​គូ​​ប្រកួត​ Eko Roni ​មុន​ជួប​គ្នា

គ្រូ​​បង្វឹក​ Alan Mccune ​ប្រាប់​អំពី​ផែន​ការ​ប្រកួត​៦លើក​របស់​ ខុន ស៊ីចាន់ ​​នៅ​ ONE

​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន​​ Alan Mccune ​បាន​បង្ហើប​អំពី​​ផែន​​ការ​​ថ្មីៗ​​សម្រាប់​កូន​សិស្ស​របស់​ខ្លួន ខុន ស៊ីចាន់​ ​ដែល​​​ជាប់​កិច្ច​សន្យា​ប្រកួត​​នៅ​​សង្វៀន​លំដាប់​ពិភព​លោក​​ ONE Championship ​រហូត​ដល់​ ៦ ដង​ នៅ​ឆ្នាំ ២០២០​ នេះ។ ​ ​ខុន ស៊ីចាន់ ​​​បើក​ឆាក​​ឆ្នាំ​ថ្មី​នឹង​​ប៉ះ​​កីឡាករ​​​ម្ចាស់​ផ្ទះ​​ឥណ្ឌូណេស៊ី​​ Eko Roni Saputra ​នៅ​ខែ ​កុម្ភៈ​ ​​​​ ខាង​មុខ​​​នា​ក្រុង​ ហ្សាកាតា។ ​គ្រូ​បង្វឹក​មក​ពី​ Phnom Penh MMA ​បាន​​​ថ្លែង​ថា​​ ៖«ស៊ីចាន់ ​បាន​រៀន​សូត្រ​ច្រើន​អំពី​ការ​ប្រកួត​ជំហរ​ដេក​ឬ ​ប្រកួត​​រាប់​លើ​​ក្តា​រេញ​កន្លង​មក​។​ ​ហើយ​ការ​ប្រកួត​​កាល​ខែ​​ វិច្ឆិកា​ ​ ស៊ីចាន់ ​ប៊ិះ​អាច​ឃ្លេ​ក​​របស់​ Roshan Mainam ​យក​ឈ្នះ​ ​ប៉ុន្តែ​ ភ្លាត់​បន្តិច​បែរ​ចូល​ឃ្លេ​គេ​វិញ។ ​​​ឆ្នាំ​ថ្មី​នេះ ​ស៊ីចាន់ ​ទទួល​ការ​ប្រកួត​ដល់​៦​លើក​​ ដូច្នេះ​​យើង​​ត្រូវ​រៀប​ចំ​រហូត​ និង​​ទៅ​ប្រកួត​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ត្រលប់​មក​ផ្ទះ​វិញ»។ ជាមួយ​គ្នា​នោះ​ដែរ​ ខុន ស៊ីចាន់ ​​​ក៏​បាន​តាំង​ចិត្ត​មិន​ស្ដាយ​​ក្រោយ​បន្ទាប់​ពី​​រង​បរាជ័យ​ជាប់​គ្នា​​ក្នុង​កម្មវិធី​ប្រកួត​របស់ ONE … Continue reading គ្រូ​​បង្វឹក​ Alan Mccune ​ប្រាប់​អំពី​ផែន​ការ​ប្រកួត​៦លើក​របស់​ ខុន ស៊ីចាន់ ​​នៅ​ ONE

ពាក្យ​​ឌឺដង​ដាក់​គ្នា​រវាង​ ខុន ស៊ីចាន់ ​​​និង​ ​​Roshan Mainam ​មុន​ការ​ប្រកួត​ថ្ងៃ​ ៨ ​វិច្ឆិកា

​​ខុន ស៊ីចាន់ ​សិស្ស​ក្បាច់​គុន​​​ចម្រុះ​​​មក​ពី​ Phnom Penh MMA ​ត្រូវ​ឡើង​មក​តតាំង​​នឹង​ជើង​ខ្លាំង​គុន​ចម្រុះ​​ឥណ្ឌា​ Roshan Mainam ​ក្នុង​កម្មវិធី ​ONE: MASTERS OF FATE ​នៅ​ថ្ងៃ​ទី​ ៨ ​ខែ វិច្ឆិកា ​ខាង​មុខ​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន។ ​ខុន ស៊ីចាន់ មាន​​ក្បាច់​បាត​ខាង​គុន​ខ្មែរ​ ​ខណៈ​ដែល​ Roshan Mainam ​មាន​ក្បាច់​​បាត​ហាត់​ដំបូង​​​ខាង​ចំបាប់។ ​​មុន​ការ​ប្រកួត​​ចាប់​ផ្ដើម​ ​​កីឡាករ​គុន​ចម្រុះ​ដែល​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​ Flyweight ​បាន​​ផ្ញើ​​សារ​​ដាក់​គ្នា​​មុន​ប្រកួត​ចាប់​ផ្ដើម​​ដូច​ខាង​ក្រោម។   Shop Fairtex Kun Khmer - The best prices on Fairtex in the world http://www.FairtexKunKhmer.com https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/ ​ស៊ីចាន់ ​ដែល​​​មាន​បទ​ពិសោធន៍​​ ONE Championship​ ​​ចំនួន​ ៤​ដង​​​បាន​​​ថ្លែង​ថា៖«​ ​ខ្ញុំ​ដឹង​ថា​ Roshan … Continue reading ពាក្យ​​ឌឺដង​ដាក់​គ្នា​រវាង​ ខុន ស៊ីចាន់ ​​​និង​ ​​Roshan Mainam ​មុន​ការ​ប្រកួត​ថ្ងៃ​ ៨ ​វិច្ឆិកា

៣​​ចំណុច​អ្នក​អាច​មិន​ដឹង​អំពី​ ខុន ស៊ីចាន់ ​​​​​មុន​ការ​ប្រកួត​នៅ​ ONE

​អ្នក​លេង​គុន​ចម្រុះ​មក​ពី​ខេត្ត​​ឧត្តរមានជ័យ​​​ ខុន ស៊ីចាន់ ​​​ត្រូវ​ជួប​កីឡាករ​ឥណ្ឌា​ ​Roshan Mainam ដែល​ជំនាញ​ខាង​ចំបាប់​នៅ​ក្នុង​កម្មវិធី​ ​ONE: MASTERS OF FATE នៅ​ថ្ងៃ​ទី​ ៨ ​ខែ វិច្ឆិកា ​ខាង​មុខ​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន​។ ​​៣​ ចំណុច​​នេះ​អ្នក​អាច​មិន​ដឹង​អំពី​កីឡាករ​​កម្ពុជា​មុន​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោកONE Championship។ ១-ចាក​ឆ្ងាយ​គ្រួសារ​ដើម្បី​ត្រៀម​ខ្លួន ​ដ្បិត​មិន​​បាន​​មក​​ហ្វឹកហាត់​​​​​នៅ​ក្លិប​ល្អ​ប្រសើរ​​​នៅ​​​រាជធានី​ភ្នំពេញ​​ដោយ​សារ​មាន​គ្រួសារ​​នៅ​ខេត្ត​ ​​ ស៊ីចាន់ ​បាន​ហ្វឹកហាត់​គុន​ខ្មែរ​ជា​ប្រចាំ​នៅ​ឯ​​ស្រុក​​អន្លង់​វែង​​ខេត្ត​​​ឧត្តរមានជ័យ។​ ​រឹត​តែ​ពិសេស​ ក្នុង​រយៈ​ពេល​​មួយ​ខែ​​មក​នេះ​ ស៊ីចាន់​ បាន​ចាក​ឆ្ងាយ​​ពី​​ប្រពន្ធ​កូន​មក​​បោះ​ជុំរុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​​​ក្នុង​​​កម្មវិធី​ ONE: MASTER OF FATE ​​នា​ក្រុង​ភ្នំពេញ​​ដោយ​ស្នាក់​នៅ​ជា​មួយ​គ្រូ​បង្វឹក​ Alan Mccune ​​និង​ ញុំា​​របប​អាហារ​ត្រឹម​ត្រូវ។ ​​​​​អំឡុង​ពេល​​​បោះ​ជុំរុំ​ ហ្វឹកហាត់​នេះ​ រូប​គេ​​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​​ទទួល​បាន​ជ័យជម្នះ​​ និង​ គោល​ដៅ​ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​កើន​ឡើង​ផង​ដែរ។ ​ស៊ីចាន់ បាន​កំហិត​ពេល​វេលា​ទៅ​ជួប​គ្រួសារ​នៅ​ ស្រុក​អន្លង់​វែង​តិច​តួច​បំផុត។ ​​ Shop Fairtex Kun Khmer - The best prices … Continue reading ៣​​ចំណុច​អ្នក​អាច​មិន​ដឹង​អំពី​ ខុន ស៊ីចាន់ ​​​​​មុន​ការ​ប្រកួត​នៅ​ ONE

ខុន ​ស៊ីចាន់ ​​​​​រៀន​សូត្រ​​ច្រើន​ពី​បរាជ័យ​​ក្រោម​ក្បាច់​​ឃ្លេ​​​​​របស់​ Rudy Agustian

លោក​ Alan Mccune ​​ដែល​​ជា​គ្រូ​បង្វឹក​ផ្ទាល់​របស់​​ ខុន ស៊ីចាន់​ ​បាន​​ថ្លែង​​ថា​​កូន​សិស្ស​របស់​ខ្លួន​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​​ដើម្បី​ប្រកួត​​​ក្នុង​កម្មវិធី​ ONE: MASTER OF FATE ​នៅ​​ថ្ងៃ​ទី​ ៨ ខែ វិច្ឆិកា ​ខាង​មុខ​នា​​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។ ​ ​​ការ​ថ្លែង​​យ៉ាង​ដូច្នេះ​​​របស់​​គ្រូ​បង្វឹក​រូប​នេះ​​ ​មុន​ពេល​ ខុន ស៊ីចាន់ ​ត្រូវ​ប្រឈម​នឹង​ Roshan Mainam​ ដែល​ជា​ជើង​​ខ្លាំង​គុន​ចម្រុះ​ជំនាញ​ក្បាច់​ចំបាប់​​មក​ពី​​​ឥណ្ឌា​ ​នា​ដើម​ខែ វិច្ឆិកា​ ខាង​លើ និង​ ​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​​​មួយ។​ ​ ​ខុន ស៊ីចាន់ ​បាន​រៀន​ពី​ភាព​ជូរចត់​​ពេល​ចាញ់​ឃ្លេ​​​រើ​​ខ្លួន​មិន​​រួច​​ពី​សំណាក់​​កីឡាករ​ឥណ្ឌូណេស៊ី​ Rudy Agustian ​កាល​ខែ​ ​​កុម្ភៈ​​​ឆ្នាំ ២០១៩​ កន្លង​ទៅ​នៅ​សិង្ហបុរី។ ​​នេះ​ជា​រឿង​ដែល​បាន​រៀន​សូត្រ​បន្ថែម​និង​​មិន​អាច​ឲ្យ​រឿង​នេះ​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ឡើយ។ ​ លោក Alan ​បាន​គូស​បញ្ជាក់​ថា៖«​យើង​រៀប​​ផែន​ការ​បាន​ល្អ​ ដោយ​មាន​ការ​គាំទ្រ​ពី​​លោក​​ Derek ​Bidaut ​អ្នក​គ្រប់គ្រង​ក្លិប​ប្រដាល់​ Prodal Fight and Fitness Gym ​ព្រោះ​ទទួល​ការ​ហ្វឹកហាត់​ជា​ប្រចាំ​នៅ​ទី​នោះ។​ … Continue reading ខុន ​ស៊ីចាន់ ​​​​​រៀន​សូត្រ​​ច្រើន​ពី​បរាជ័យ​​ក្រោម​ក្បាច់​​ឃ្លេ​​​​​របស់​ Rudy Agustian

ខុន ស៊ីចាន់ ​​​​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត​​​ Roshan Mainam ​នៅ​ ONE: MASTERS OF FATE

​អ្នក​លេង​គុន​ចម្រុះ​និង​គុន​ខ្មែរ​​ ខុន ស៊ីចាន់ ​ដែល​ប្រកួត​តំណាង​ឲ្យ​​ក្លិប​ Phnom Penh MMA ​ក្នុង​កម្មវិធី ​ONE: MASTERS OF FATE នៅ​ថ្ងៃ​ទី​ ៨ ​ខែ វិច្ឆិកា ​ខាង​មុខ​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន​ បាន​​ចេញ​មក​និយាយ​អំពី​ចំណុច​​ខ្លាំង​របស់​​គូ​បដិបក្ខ Roshan Mainam ​និង​ ​ត្រៀម​ខ្លួន​ទប់​ទល់​យក​ឈ្នះ​បន្ទាប់​ពី​បាន​​​ទស្សនា​​ឃ្លីប​វីដេអូ​​ខ្លះៗ​ពី​គូ​ប្រជែង​រូប​នេះ។​ ​ខុន ស៊ីចាន់​​ បាន​​​គូស​បញ្ជាក់​ថា​ ៖«​ខ្ញុំ​បាន​​មើល​វីដេអូ​​ខ្លះ​ហើយ​បង​ Mainam ​ល្អ​​កម្លាំង ​ល្អ​ខាង​ចូល​ចាប់​បោក​យើង​ ​​ល្អ​ខាង​​រឹត​ក​ ​ល្អ​ខាង​ម៉ាត់​បើ​សិន​ករណី​គេ​នៅ​ពី​លើ​​​ខ្ញុំ​ ​ប៉ុន្តែ ​​ក្បាច់​ឈរ​វ៉ៃ​​របស់​​គេ​អត់​សូវ​ល្អ​ទេ។ ​ករណី​ដែល​យើង​ដោះ​អត់​ចេញ​ ​​ហើយ​​​គេ​នៅ​ពី​លើ​ ​ខ្ញុំ​អាច​នឹង​យ៉ាប់​របស់​ក្បាច់​គេ​មិន​ខាន។ ​ និយាយ​រួម​​​បើ​វ៉ៃ​ជំហរ​ដេក​ Mainam ​​​មាន​ប្រៀប​​និង​ល្អ​ម៉ាត់​ពី​លើ»។ ​​​​ https://www.onefc.com/videos/khon-sichan-vs-riski-umar/ បែប​ណា​ក្ដី​ ​​​ម្ចាស់​ខ្សែ​ក្រវាត់​​ Khmer Warrior Challenge ​វគ្គ​​១​​មក​​ពី​​​​ខេត្ត​ឧត្ដរ​មាន​ជ័យ​​បាន​ហ្វឹកហាត់​​ត្រៀម​ខ្លាំងក្លា​តាំង​ពី​ដើម​ខែ​ តុលា ​មក​​ម៉្លេះ​ ​និង ​បន្ត​រហូត​ដល់​ថ្ងៃ​​ចេញ​ទៅ​ប្រកួត​ទេ​ម្ដង។​ ​មិន​ត្រឹម​​តែ​ហ្វឹកហាត់​ក្បាច់​​​​ដោះ​ឃ្លេ​ក ​​​គាប​​ដៃ​​ជើង​​ … Continue reading ខុន ស៊ីចាន់ ​​​​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត​​​ Roshan Mainam ​នៅ​ ONE: MASTERS OF FATE

គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​៣ដាន់​​​ប្រាប់​អំពី​ចំណុច​សំខាន់​របស់ ​ខុន ​ស៊ីចាន់ ​​​ពេល​ហ្វឹកហាត់​ត្រៀម​​នៅ ONE: MASTERS OF FATE

​អ្នក​លេង​គុន​ចម្រុះ​ ខុន ស៊ីចាន់ ​​ដែល​ប្រកួត​តំណាង​ឲ្យ​ក្លិបប​ Phnom Penh MMA ​ប្ដូរ​មក​ហ្វឹកហាត់​​ជា​មួយ​លោក​​ Fernando Salvador ​​​គ្រូ​​​បង្វឹក​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​៣ ​ដាន់​​ជីជិតស៊ូ​ក្នុង​ដំណើរ​ត្រៀម​ការ​ប្រកួត​នៅ​សង្វៀន ​ONE: MASTERS OF FATE  ​នៅ​ក្រុង​ម៉ានីល​​​ប្រទេស​ហ្វីលីពីន​​​នា​ថ្ងៃ​ ៨ ខែ ​វិច្ឆិកា ខាង​មុខ។​ ​​ខុន ស៊ីចាន់ ​ប្រឈម​នឹង​​កីឡាករ​​ឥណ្ឌា  Roshan Mainam ​​ដែល​កំពុង​ហ្វឹកហាត់​នៅ ​ក្លិប Evolve MMA ​ប្រទេស​សិង្ហបុរី។​ ​ ​​​ក្នុង​​ការ​ត្រៀម​ហ្វឹកហាត់​​នៅ​ក្លិប​ Prodal ​ជិត​​​​មួយ​សប្ដាហ៍​មក​នេះ​​គ្រូ​បង្វឹក ​Fernando ​បាន​ថ្លែង​អំពី​ចំណុច​សំខាន់​​ខ្លះៗ​ថា​ ៖«​ខុន ស៊ីចាន់ ​មាន​ភាព​រីក​ចម្រើន​​​ខ្លាំង​ទាំង​ផ្នែក​កម្លាំង​ និង ​បច្ចេកទេស។ ​គេ​មិន​ដូច​មុន​ទេ ​គេ​អាច​គេច​ផុត​ពី​ការ​​​ប៉ុនប៉ង​ឃ្លេ​ក ​​ឃ្លេ​ពី​មុខ​ ​ពី​ក្រោយ​​ ​និង​ ​ក្បាច់​គាប​ដៃ​​ជា​ដើម។ ​យើង​​នៅ​បន្ត​ធ្វើ​ការ​បន្ថែម​ទៀត​​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ។ ​យើង​​ដឹង​ថា​គូ​ប្រកួត​របស់​យើង​ ​ពូកែ​ណាស់​ខាង​ចំបាប់​ ដូច្នេះ​​យើង​​ត្រូវ​​​ត្រៀម​​​ឲ្យ​បាន​​គ្រប់គ្រាន់។ ​មិន​ត្រឹម​តែ​​ត្រៀម​ការពារ​ ​ប៉ុន្តែ​ យើង​ក៏​ត្រៀម​ក្បាច់​ប្រយុទ្ធ​​ផង​ដែរ»។ … Continue reading គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​៣ដាន់​​​ប្រាប់​អំពី​ចំណុច​សំខាន់​របស់ ​ខុន ​ស៊ីចាន់ ​​​ពេល​ហ្វឹកហាត់​ត្រៀម​​នៅ ONE: MASTERS OF FATE