២០២០ ​ជា​ឆ្នាំ​​ទន្ទឹង​រង់​ចាំ​របស់​ គង់ សំបូរ ​​​

​​​​​គង់​ សំបូរ​ ​​​ ​ជា​កីឡាករ​ប្រដាល់​ម្នាក់​គួរ​ឲ្យ​កត់​សម្គាល់​តាម​​រយៈ​ការ​ប្រកួត​​​មួយ​​ក្នុង​ឆ្នាំ​​២០១៩​នេះ​បន្ទាប់​ពី​រូប​គេ​ផ្អាក​ការ​ប្រកួត​ជិត​ ២​ ឆ្នាំ ​មុន​ផ្លាស់​ទៅ​ក្លិប​​​គុហារ​ព្រហ្ម​ជ័យ​នៃ​​​ខេត្ត​សៀម​រាប។ ​ពេល​​​បង្ហាញ​ខ្លួន​​​ជា​បន្តបន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ជា​​ច្រើន, ​សង្វៀន​នៅថៃ ​និង ​សង្វៀន​អន្តរជាតិ ONE Championship​ គង់ ​សំបូរ​ ​ដាក់​ចិត្ត​ដាក់​កាយ​​បន្ត​ពង្រឹង​ស្មារតី​ និង ​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ប្រកួត​ខ្សែ​ក្រវាត់​ និង ប្រកួត​អន្តរជាតិ​​​នានា​​​នៅ​ឆ្នាំ ២០២០។ ការ​តាំង​ចិត្ត​​របស់ គង់ សំបូរ​ នៅ​ឆ្នាំ​ ២០២០៖ ​កីឡាករ​ដែល​ជំនាញ​ទាត់​ជើង​ឆ្វេង​ គង់ សំបូរ ​បាន​បង្ហើប​បែប​នេះ​៖«​នៅ​ឆ្នាំ ២០២០ ខ្ញុំ​ដាក់​គោល​ដៅ​ហ្វឹកហាត់​​ឲ្យ​បាន​ខ្លាំង​​ជាង​មុន​ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​​​​កម្មវិធី​ប្រកួត​ដ៏​ធំ។ ​​​​​ខ្ញុំ​នឹង​សុំ​គ្រូ​​​ចាប់​ឲ្យ​​​គូ​ប្រកួត​ឲ្យ​បាន​ច្រើន​ ព្រោះ​ការ​ប្រកួត​ច្រើន​ធ្វើ​​ឲ្យ​រហ័សរហួន ​ហើយ​មួយ​វិញ​ទៀត​ ខ្ញុំ​ក៏​​បាន​​ឮ​ដំណឹង​​ទៀត​ថា​ ខ្ញុំ​នឹង​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ដើម​ឆ្នាំ ២០២០ ។ ​ខ្ញុំ​​ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់ និង​ ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ចង់​ឲ្យ​សង្វៀន ONE Championship ​មើល​ឃើញ​ខ្ញុំ​ម្ដង​ទៀត​ដែរ»។ ​កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​ដែល​ប្រកួត​​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ចិន​ ​Zhang Chenlong ​នៅ​សង្វៀន​ ONE ​កាល​ខែ​ … Continue reading ២០២០ ​ជា​ឆ្នាំ​​ទន្ទឹង​រង់​ចាំ​របស់​ គង់ សំបូរ ​​​

៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

​​​ក្រោយ​ផ្អាក​​​ឡើង​​​សង្វៀន​​ប្រមាណ​ជា​ ២ ឆ្នាំ​ ​​គង់​ សំបូរ​ ​​​ដែល​ជា​សិស្ស​គុន​​នៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​បាន​ត្រឡប់​មក​​រក​ភាព​ខ្លាំង​ឡើង​វិញ​តាម​រយៈ​​​ជ័យជម្នះ​ជា​ហូរ​ហែ​ និង ​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ញឹក​ញាប់​ជា​ពិសេស​​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ Super Champ ​ប្រទេស​ថៃ និង​ ឡើង​សង្វៀន ONE Championship ​​បាន​ម្ដង​កាល​ខែ​ កុម្ភៈ នៅ​សិង្ហបុរី។​ ​​​សំបូរ ​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ គុហារ​ព្រហ្ម​ជ័យ​​ជិត​ ២ ឆ្នាំ​ មក​ហើយ​​ក្រោម​ការ​បង្វឹក​របស់​ លោក ជា រិទ្ធ។​ ​​តើ​ចំណុច​អ្វី​ខ្លះ​​​ដែល​ធ្វើ​ឲ្យ​ គង់ សំបូរ​ លេច​ធ្លោ​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​​​ការ​តាំង​ចិត្ត​​ខ្លាំង​ និង​ស្ដាប់​ដំបូន្មាន​គ្រូ​បង្វឹក៖ ក្រោយ​ចាញ់​​ពិន្ទុ​​កីឡាករ​ចិន ​Zhang Chenlong ​​កាល​ខែ​ កុម្ភៈ​ នៅ​សង្វៀន​ ONE Championship ​នៅ​សិង្ហបុរី​ ​គង់ សំបូរ ​​​​ភ្ញាក់​ខ្លួន​ និង​ ខិត​ខំ​ហ្វឹកហាត់​ទ្វេ​ដង​​ដើម្បី​​​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ និង​ អន្តរជាតិ​នៅ​​ថៃ។ ​​នេះ​ជា​ការ​បង្ហើប​របស់​លោក ជា រិទ្ធ គ្រូ​បង្វឹក ​​ប្រចាំ​ក្លិប​ … Continue reading ៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

គង់ សំបូរ ​​តាំង​ចិត្ត​ហ្វឹកហាត់​ខ្លាំងក្លា​​​ក្នុង​គោល​ដៅ​​ឡើង​សង្វៀន​ ONE ជា​ថ្មី

កីឡាករ​គុន​ខ្មែរ​ជើង​ខ្លាំង​​ គង់​ សំបូរ​ ​របស់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​​បាន​ខិតខំ​​ហ្វឹកហាត់​ទ្វេ​​ដង ​ដើម្បី​ទទួល​បាន​ការ​​​អញ្ជើញ​ទៅ​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ​​​ជា​ថ្មី​ម្ដង​​ម្ដង​ទៀត​ ​បន្ទាប់​ពី​​រង​បរាជ័យ​កាល​ ​ចុង​ខែ​ ​កុម្ភៈ​ទល់​នឹង​កីឡាករ​ចិន​​​នៅ​សិង្ហបុរី។​ កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​រូប​នេះ​​បាន​ប្រាប់​ថា​ ៖«​តាំង​ពី​ចាញ់​កីឡាករ​ចិន ​Zhang Chenlong ​មក​ ខ្ញុំបាន​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេ​ដង​ជា​មួយ​គ្រូ​បង្វឹក​ ជា រិទ្ធ។ ​បច្ចុប្បន្ន​នេះ​ខ្ញុំ​យល់​ឃើញ​ថា​ កម្លាំង​របស់​​​ខ្ញុំ​ល្អ​ជាង​មុន​ឆ្ងាយ​ ហើយ​ខ្ញុំ​វ៉ៃ​ ៥​ ទឹក​អី​មិន​សូវ​ហត់​ទេ។ ខ្ញុំ​ខំ​បែប​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ ONE គេ​ឃើញ​ និង ចង់​ឡើង​​សង្វៀន​អន្តរជាតិ​នេះ​ជា​​ថ្មី»។ ​ ក្រៅ​ពី​ការ​ហ្វឹកហាត់​​បាន​ល្អ​​ គង់ សំបូរ ​ក៏​ចៀសវាង​លើ​ការ​ហូប​ចុក​ចំណី​អាហារ​ផ្ដេសផ្ដាស​ដែរ​ ​ដោយ​​ត្រូវ​គិត​អំពី​ ​អាហារ​ណា​ត្រូវ​ញុំា​ និង ​អាហារ​ណា​មិន​ត្រូវ​ញុំា​ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្លាំង។​ ក្នុង​ការ​ប្រកួត​ក្នុង​​ស្រុក​កន្លង​មក​ បន្ទាប់​ពី​បង្ហាញ​មុខ​​នៅ​សង្វៀន​ ONE ​កាល​ខែ កុម្ភៈ ​​អតីត​កូន​សិស្ស​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ​ ​បាន​យក​ឈ្នះ​​ជា​បន្ត​បន្ទាប់​ដូច​ជា​ ​ឈ្នះ​ ពុយ វណ្ណៈ,ជា​​ សំនៀង,​ ទី … Continue reading គង់ សំបូរ ​​តាំង​ចិត្ត​ហ្វឹកហាត់​ខ្លាំងក្លា​​​ក្នុង​គោល​ដៅ​​ឡើង​សង្វៀន​ ONE ជា​ថ្មី

ក្លិប​​ «អាណា​ចក្រ​​ប្រយុទ្ធ​»​ ​កំពុង​​បណ្ដុះបណ្ដាល​កីឡាករ​ឲ្យ​កាន់​តែ​មាន​គុណ​ភាព​ដើម្បី​​អាច​ប្រកួត​ប្រជែង​លើ​សង្វៀន​ ONE និង​ កម្មវិធី​អន្តរជាតិ​នានា

ក្លិប​ «អាណា​ចក្រ​ប្រយុទ្ធ» ឬ ​ហៅ​ Kingdom Fight Gym (KFG) ​​​ស្ថិត​នៅ​ខេត្ត​សៀមរាប។ ​​ក្លិប​នេះ​កំពុង​តែ​បណ្ដុះបណ្ដាល​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​នាក់​​នៅ​​ឯ​ខេត្ត​សៀមរាប​ ​​ដើម្បី​​ឲ្យ​ពួក​គេ​មាន​​សមត្ថភាព​អាច​ប្រកួត​ប្រជែង​លើ​សង្វៀន​​កម្រិត​ពិភព​លោក ​ONE និង​ កម្មវិធី​អន្តរជាតិ​នានា។ ​ គង់ សំបូរ ដែល​​ជា​​កីឡាករ​លេច​ធ្លោ​ម្នាក់​នៅ​ក្លិប​នេះ​​ក៏​​បាន​ប្រឡូក​លើ​សង្វៀនONE ​ដែរ​កាល​ខែ​ កុម្ភៈ​ ​កន្លង​ទៅ។ ONE បាន​ជួប​សម្ភាសន៍​លោក Kwok Leung Tsang ដែល​ជា​សហ​ស្ថាបនិក​ ​របស់​ក្លិប​ «អាណា​ចក្រ​ប្រយុទ្ធ» ដូច​ខាង​ក្រោម៖​​ ONE: ​ជម្រាប​សួរ​លោក! តើ​ក្លិប​ «អាណា​ចក្រ​ប្រយុទ្ធ» ដំណើរ​ការ​​បាន​រយៈ​ ​ពេល​ ប៉ុន្មាន​​​ឆ្នាំ​ហើយ? ​​តើ​មាន​កីឡាករ​អាជីព​ច្រើន​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ? Kwok Leung Tsang: KFG ​បាន​​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ មីនា​ ឆ្នាំ​ ២០១៨ ពោល​​ទទួល​កូន​សិស្ស​ហ្វឹកហាត់​ជាង​ ១ ឆ្នាំ​មក​ហើយ។​ ​​ក្រៅ​ពី​កូន​សិស្ស​ខ្មែរ​ ឬ បរទេស​​ ​ចង់​ចេះ​ក្បាច់​គុន​ … Continue reading ក្លិប​​ «អាណា​ចក្រ​​ប្រយុទ្ធ​»​ ​កំពុង​​បណ្ដុះបណ្ដាល​កីឡាករ​ឲ្យ​កាន់​តែ​មាន​គុណ​ភាព​ដើម្បី​​អាច​ប្រកួត​ប្រជែង​លើ​សង្វៀន​ ONE និង​ កម្មវិធី​អន្តរជាតិ​នានា

លោក​ ​ជា ​រិទ្ធ ​​​​ពី​អនុបណ្ឌិត​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រដាល់​មាន​ឈ្មោះ​បោះ​សំឡេង

លោក​ ជា រិទ្ធ​ ​​ដែល​ជា​​គ្រូ​បង្វឹក​​​​ប្រចាំ​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​​​នា​ទឹក​ដី​ក្រុង​សៀមរាប​​ពេល​បច្ចុប្បន្ន​នេះ​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​​​​​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​​ដែល​​បាន​​បញ្ចប់​អនុបណ្ឌិត​​​​​ផ្នែក​អក្សរសាស្ត្រ​​ភាសា​អង់គ្លេស​នៅ​​សាកល​វិទ្យាល័យ​ ​​ន័រតុន​នោះ​ ​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រដាល់​​​ដ៏​មាន​ឈ្មោះ​​បោះ​សំឡេង​​នៅ​ក្នុង​ស្រុក។​ ​​​ពេល​នេះ​លោក​មាន​ កូន​ សិស្ស​លេច​ធ្លោ​មួយ​ចំនួន​ដូច​ជា​ គង់​ សំបូរ,​ ឫទ្ធ សាស្ត្រាវុធ ​និង ​ឆោម ប៊ុនឡុង ​ជា​ដើម។ គង់ សំបូរ​ បាន​​ឡើង​ប្រកួត​លើ​សង្វៀន​ One Championship ​ម្ដង ​និង​ ​ឡើង​ប្រកួត​ញឹកញាប់​នៅ​តាម​សង្វៀន​ទូរទស្សន៍​នានា។ ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នេះ​ សំបូរ ​​បាន​យក​ឈ្នះ ពុយ វណ្ណៈ​ ដោយ​ពិន្ទុ​ដើម្បី​ឈ្នះ​ពាន​​ និង ប្រាក់​រង្វាន់ ​៤០០ ​ដុល្លារ​អាមេរិក​នៅ​ខេត្ត​ព្រៃវែង។​ ​​​រីឯ​ អ្នក​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ថ្មីៗ​នេះ​​​ម្នាក់​ទៀត​គឺ ​ឫទ្ធ សាស្ត្រាវុធ ​ដែល​ទើប​ឈ្នះ​ សឿន ថៃសាន្ត​ ​ក្នុង​​កម្មវិធី​ប្រដាល់​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ថ្មី​ដូច​គ្នា។​ ​ចំណែក ឆោម ប៊ុនឡុង​ ​ក៏​ទស្សនិកជន​​ចាប់​ផ្ដើម​ស្គាល់​ជា​​ច្រើន​ដែរ​ តាម​រយៈ​ ការ​ឈ្នះ​ ឡុង ណងសៅ​​ និង ឈ្នះ​ការ​ប្រកួត​ជា​ច្រើន​ទៀត​​តាម​សង្វៀន​ទូរទស្សន៍។ ​មូល​ហេតុ​នាំ​ឲ្យ​លោក​​ក្លាយ​ជា​គ្រូ​បង្វឹក​​ព្រោះ​តែ​រូប​​លោក​ក៏​ជា​អតីត​កីឡាករ​​​ប្រដាល់​នា​ទសវត្សរ៍​៩០ ​ដែល​រូប​លោក​ធ្លាប់ … Continue reading លោក​ ​ជា ​រិទ្ធ ​​​​ពី​អនុបណ្ឌិត​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រដាល់​មាន​ឈ្មោះ​បោះ​សំឡេង

Kong Sambo Returns To Kun Khmer Competition At Newly-Opened Stadium

Kingdom Fight Gym's Kong Sambo made his ONE Championship debut at ONE: CALL TO GREATNESS in Singapore when he took on the well-renowned Chinese kickboxer Zhang Chenglong. Despite losing by split decision after three hard-fought rounds, Sambo showed great composure as he for the first time competed abroad and in front of a sold-out arena. … Continue reading Kong Sambo Returns To Kun Khmer Competition At Newly-Opened Stadium

គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប

កីឡាករ​ គង់ សំបូរ របស់​ក្លិបអាណាចក្រ​ប្រយុទ្ធ បាន​ឡើង​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship លើក​ដំបូង​នៅ​ ONE: CALL TO GREATNESS ក្នុង​ប្រទេស​សិង្ហបុរី ដោយ​តតាំងជាមួយ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​ចិន Zhang Chenglong។ ថ្វី​បើ​ចាញ់​ពិន្ទុ​​មិន​ឯកច្ឆន្ទ​ក្រោយ​ប្រយុទ្ធ​គ្នា​៣​ទឹក សំបូរ បាន​បង្ហាញ​​ភាព​នឹងធឹង​អស្ចារ្យ​​​នៅ​ក្នុងការ​ប្រកួត​ក្រៅ​ប្រទេស​លើក​ទី​១​របស់​គេ​និង​នៅ​ពីមុខ​ទស្សនិកជន​ដ៏​ច្រើន​កុះករ​។ សំបូរ ប្រាប់​ថា​៖ «ខ្ញុំ​​មាន​អារម្មណ៍​ពីរ​ផ្សេង​គ្នា​ពី​ការ​ប្រកួត​របស់​ខ្ញុំ​។ អារម្មណ៍​មួយ​គឺ​ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​ទេ​ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​ តែ​អារម្មណ៍​មួយ​ទៀត​គឺ​ខ្ញុំ​មានមោទនភាព​ដែរ​។ ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អន់​ពេកទេ​សម្រាប់​ការ​ប្រកួត​ខ្នាត​ធំ​លើក​ដំបូង​របស់​ខ្ញុំ​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ដ៏​ធំ​មួយនេះ​»។ សំបូរ បញ្ជាក់​ថា​៖ «បាទ ពិត​មែន​ហើយ! ខ្ញុំ​នឹង​វ៉ៃ​​ជាមួយ​ Ti Punlaet​។ បន្ទាប់​ពី​បាន​​មើល​​កា​រ​ប្រកួត​របស់​ខ្ញុំ​នៅ​សិង្ហបុរី​ឡើង​វិញ ខ្ញុំ​កំពុង​ផ្ដោត​បន្ថែម​លើ​កណ្ដាប់​ដៃ​និង​កែង​។ ជើង​របស់​ខ្ញុំ​​ខ្លាំង​ ប៉ុន្តែ​ដៃ​នៅ​តែ​ជា​ចំណុច​ខ្សោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​កែប្រែ​វា​»។ សំបូរ បន្ត​ថា​៖ «ក្នុងការ​ប្រកួតទី​១​របស់​ខ្ញុំ​នៅ ONE ខ្ញុំ​មិន​បាន​បញ្ចេញ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឡើយ តែ​វា​ជា​បទ​ពិសោធ​មួយ​ ហើយ​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើនពី​ការ​ប្រកួតនោះ​»​។ ខណៈ​មិនទាន់​ដឹង​ថា​ពេល​ណា​នឹង​ទទួល​បាន​ឱកាស​ពី ONE Championship ជា​ថ្មី​នោះ សំបូរ ប៉ង​បន្ត​សម្រួច​ជំនាញ​របស់​គេ​ក្នុង​សង្វៀន​និង​ចង់​មាន​សកម្មភាព​ច្រើន​លើ​សង្វៀន​ក្នុង​ស្រុក​។ សំបូរ លើកឡើង​ថា​៖ «ខ្ញុំ​ចង់​វ៉ៃ​មួយ​ខែ​ពីរ​ដង​សម្រាប់​ខែ​ខាង​មុខ​ៗ​ ទល់​នឹង​កីឡាករ​ខ្មែរ​និង​ថៃ​។ ខ្ញុំ​នឹង​ព្យាយាម​ពង្រឹង​គ្រប់​អាវុធ​របស់​ខ្ញុំ​រួមទាំង​ល្បឿន​ផង​ដែរ​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​សម្រប​ខ្លួន​បាន​​បែប​​ណា … Continue reading គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប

Kong Sambo Matias Andres Kun Khmer ONE Championship

គង់ សំបូរ ស្កប់​ចិត្ត​​​នឹង​​បរាជ័យ​​​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ទល់​គូ​ប្រកួត​​លំដាប់​ពិភពលោក​

កីឡាករ​ក្លិប​អាណាចក្រ​ប្រយុទ្ធ (KFG) គង់​ សំបូរ វិះ​​នឹង​ទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត ONE Super Series លើក​ដំបូង​របស់​​គេ​​នៅ ONE: CALL TO GREATNESS កាល​ពី​ថ្ងៃ​សុក្រ​ទី​២២​​ខែ​កុម្ភៈ​។ អ្នក​ប្រដាល់​កម្ពុជា​វ័យ​២៣​ឆ្នាំ​បានប្រឈម​នឹង​ការ​ល្បង​សមត្ថភាព​ដ៏​​តានតឹង​មួយ​ទល់​នឹង​ជើងឯក Top King Muay Thai World Champion: Zhang Chenglong ប៉ុន្តែ​​គេ​បាន​ជោគជ័យ​ក្នុង​ការ​បង្ហាញ​​ជំនាញ​គុន​ខ្មែរ​ប្រកប​ដោយ​ថាមពល​នៅ​ពី​មុខ​ទស្សនិកជន​​សិង្ហបុរី​ដ៏​ក្លៀវក្លា​។ ក្រោយ​ប្រកួត​គ្នា​៣​ទឹក​យ៉ាង​ស្វិតស្វាញ ចៅក្រម​ម្នាក់​បាន​ផ្ដល់​ពិន្ទុ​ឱ្យ សំបូរ ឈ្នះ ខណៈ​ចៅក្រម​ពីរ​រូប​ផ្សេង​ទៀត​ផ្ដល់​ពិន្ទុ​ឱ្យ Zhang ឈ្នះ​។ លោក Kwok Leung Tsang អ្នក​ដឹកនាំ​ក្លិប KFG និយាយ​ថា​៖ «សំបូរ​​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​​ក្នុងពេល​ត្រៀម​លក្ខណៈ​។ ជាអកុសល លទ្ធផល​ចេញ​មក​មិន​ដូច​អ្វី​ដែល​ពួក​យើង​បាន​ប៉ង​ ប៉ុន្តែ​ខ្ញុំ​​ប្រាកដ​ថា​តាម​រយៈ​បទ​ពិសោធ​លើក​​នេះ ការ​ប្រកួត​បន្ទាប់​នឹង​ខុស​ពីនេះ»។ ក្នុង​នាម​ជា​គូ​សំខាន់​​ទី​១​​នៃ​​ព្រឹត្តិការណ៍ សំបូរ បាន​ចាប់​ផ្ដើម​ការ​ប្រកួត​យ៉ាង​លឿន ដោយ​បោះ​ជើង​ទាត់​លើ​ខ្លាំង​ៗ​ជា​ច្រើន​ជើង​ដើម្បី​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​កីឡាករ​ចិន​រហស្សនាម “Muay Thai Boy”​។ ទោះ​បី​ត្រូវ សំបូរ​ ដេញ​ឱ្យ​ថយ​ក៏​ដោយ ប៉ុន្តែ​អ្នក​ប្រដាល់​ចិន​ដ៏​មានទេពកោសល្យ​អាច​រក​វិធី​តប​ត​វិញ​បាន​​និង​បាន​បោះ​កណ្ដាប់​ដៃ​ចំ​ៗ​ពេញ​ៗ​ពីរ​ដៃ​លើ​កីឡាករ​វ័យ​ក្មេង​កម្ពុជា​។ ក្រោយ​ចាញ់​ទឹក​ទី​១ … Continue reading គង់ សំបូរ ស្កប់​ចិត្ត​​​នឹង​​បរាជ័យ​​​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ទល់​គូ​ប្រកួត​​លំដាប់​ពិភពលោក​

តោះ! តាមដានព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ!

ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ​ ONE Championship នឹងអង្រួនបេះដូងទស្សនិកជនម្តងទៀតហើយ តាម​រយៈ​ការ​រៀបចំព្រឹត្តិការណ៍ប្រដាល់យក្សនៅឯប្រទេសសិង្ហបុរី និងមានការបង្ហាញក្បាច់គុនរបស់កីឡាករឆ្នើមៗទូទាំងសាកលលោក​ក្នុង​ការ​ប្រកួត ក្នុងនោះក៏មាន​កីឡាករ​កម្ពុជាពីររូបផងដែរ។ ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នឹងនាំមកនូវការប្រកួតក្បាច់គុនច្រើនប្រភេទដូចជា គុនខ្មែរ គុនមួយថៃ គុនចម្រុះ និង Kickboxing ​ជា​ចំណី​ចក្ខុបងប្អូនជនរួមជាតិឲ្យដិតជាប់ក្នុងចិត្ត​ជា​មិនខាន។ ខាងក្រោមនេះជាហេតុផលសំខាន់៣យ៉ាងដែលយើងគួរតាមដានកម្មវិធី៖ ១. ខុន ស៊ីចាន់ បង្ហាញមុខម្តងទៀត ជើងឯកក្នុងកម្មវិធី Khmer Warrior Challenge (KWC) ប្រភេទទម្ងន់ ៥៦.៧គក  ខុន ស៊ីចាន់ បានបាត់មុខមាត់ពីទ្រុងយក្ស ONE អស់មួយរយៈធំ តាំងពី​ពេលប្រកួតចុងក្រោយជាមួយភាគីឥណ្ឌូនេស៊ី Riski Umar ដែលកាលនោះ ស៊ីចាន់ ឈ្នះដោយពិន្ទុលើគូប្រកួតមួយនេះ។ កីឡាករតំណាងក្លិប «Phnom Penh MMA» ពេលនេះកំពុងបង្កើនការហ្វឹកហាត់ខ្លាំងទៅលើក្បាច់ចាប់ក្លេ ដើម្បី​បញ្ចេញថ្វីដៃនៅក្នុងទ្រុងអន្តរជាតិ ឲ្យគេស្គាល់ថាខ្លួនពិតជាមានសមត្ថភាពឡើងមួយកំរិតទៀតមែន។ Rudy Agustian ដែល​ជាគូប្រកួតជំនាញខ្លាំងខាង MMA … Continue reading តោះ! តាមដានព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ!

LIVE and FREE: How To Watch ONE: CALL TO GREATNESS in Cambodia

At 5:15 pm ONE: CALL OF GREATNESS will take place in Singapore and feature mixed martial artist Khon Sichan and ONE Championship debutant Kong Sambo. You can watch the whole event LIVE and FREE on Khmer Komlang through the links in the article. Watch ONE: CALL TO GREATNESS on Facebook or the ONE Super App … Continue reading LIVE and FREE: How To Watch ONE: CALL TO GREATNESS in Cambodia