២០២០ ​ជា​ឆ្នាំ​​ទន្ទឹង​រង់​ចាំ​របស់​ គង់ សំបូរ ​​​

​​​​​គង់​ សំបូរ​ ​​​ ​ជា​កីឡាករ​ប្រដាល់​ម្នាក់​គួរ​ឲ្យ​កត់​សម្គាល់​តាម​​រយៈ​ការ​ប្រកួត​​​មួយ​​ក្នុង​ឆ្នាំ​​២០១៩​នេះ​បន្ទាប់​ពី​រូប​គេ​ផ្អាក​ការ​ប្រកួត​ជិត​ ២​ ឆ្នាំ ​មុន​ផ្លាស់​ទៅ​ក្លិប​​​គុហារ​ព្រហ្ម​ជ័យ​នៃ​​​ខេត្ត​សៀម​រាប។ ​ពេល​​​បង្ហាញ​ខ្លួន​​​ជា​បន្តបន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ជា​​ច្រើន, ​សង្វៀន​នៅថៃ ​និង ​សង្វៀន​អន្តរជាតិ ONE Championship​ គង់ ​សំបូរ​ ​ដាក់​ចិត្ត​ដាក់​កាយ​​បន្ត​ពង្រឹង​ស្មារតី​ និង ​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ប្រកួត​ខ្សែ​ក្រវាត់​ និង ប្រកួត​អន្តរជាតិ​​​នានា​​​នៅ​ឆ្នាំ ២០២០។ ការ​តាំង​ចិត្ត​​របស់ គង់ សំបូរ​ នៅ​ឆ្នាំ​ ២០២០៖ ​កីឡាករ​ដែល​ជំនាញ​ទាត់​ជើង​ឆ្វេង​ គង់ សំបូរ ​បាន​បង្ហើប​បែប​នេះ​៖«​នៅ​ឆ្នាំ ២០២០ ខ្ញុំ​ដាក់​គោល​ដៅ​ហ្វឹកហាត់​​ឲ្យ​បាន​ខ្លាំង​​ជាង​មុន​ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​​​​កម្មវិធី​ប្រកួត​ដ៏​ធំ។ ​​​​​ខ្ញុំ​នឹង​សុំ​គ្រូ​​​ចាប់​ឲ្យ​​​គូ​ប្រកួត​ឲ្យ​បាន​ច្រើន​ ព្រោះ​ការ​ប្រកួត​ច្រើន​ធ្វើ​​ឲ្យ​រហ័សរហួន ​ហើយ​មួយ​វិញ​ទៀត​ ខ្ញុំ​ក៏​​បាន​​ឮ​ដំណឹង​​ទៀត​ថា​ ខ្ញុំ​នឹង​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ដើម​ឆ្នាំ ២០២០ ។ ​ខ្ញុំ​​ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់ និង​ ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ចង់​ឲ្យ​សង្វៀន ONE Championship ​មើល​ឃើញ​ខ្ញុំ​ម្ដង​ទៀត​ដែរ»។ ​កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​ដែល​ប្រកួត​​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ចិន​ ​Zhang Chenlong ​នៅ​សង្វៀន​ ONE ​កាល​ខែ​ … Continue reading ២០២០ ​ជា​ឆ្នាំ​​ទន្ទឹង​រង់​ចាំ​របស់​ គង់ សំបូរ ​​​

៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

​​​ក្រោយ​ផ្អាក​​​ឡើង​​​សង្វៀន​​ប្រមាណ​ជា​ ២ ឆ្នាំ​ ​​គង់​ សំបូរ​ ​​​ដែល​ជា​សិស្ស​គុន​​នៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​បាន​ត្រឡប់​មក​​រក​ភាព​ខ្លាំង​ឡើង​វិញ​តាម​រយៈ​​​ជ័យជម្នះ​ជា​ហូរ​ហែ​ និង ​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ញឹក​ញាប់​ជា​ពិសេស​​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ Super Champ ​ប្រទេស​ថៃ និង​ ឡើង​សង្វៀន ONE Championship ​​បាន​ម្ដង​កាល​ខែ​ កុម្ភៈ នៅ​សិង្ហបុរី។​ ​​​សំបូរ ​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ គុហារ​ព្រហ្ម​ជ័យ​​ជិត​ ២ ឆ្នាំ​ មក​ហើយ​​ក្រោម​ការ​បង្វឹក​របស់​ លោក ជា រិទ្ធ។​ ​​តើ​ចំណុច​អ្វី​ខ្លះ​​​ដែល​ធ្វើ​ឲ្យ​ គង់ សំបូរ​ លេច​ធ្លោ​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​​​ការ​តាំង​ចិត្ត​​ខ្លាំង​ និង​ស្ដាប់​ដំបូន្មាន​គ្រូ​បង្វឹក៖ ក្រោយ​ចាញ់​​ពិន្ទុ​​កីឡាករ​ចិន ​Zhang Chenlong ​​កាល​ខែ​ កុម្ភៈ​ នៅ​សង្វៀន​ ONE Championship ​នៅ​សិង្ហបុរី​ ​គង់ សំបូរ ​​​​ភ្ញាក់​ខ្លួន​ និង​ ខិត​ខំ​ហ្វឹកហាត់​ទ្វេ​ដង​​ដើម្បី​​​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ និង​ អន្តរជាតិ​នៅ​​ថៃ។ ​​នេះ​ជា​ការ​បង្ហើប​របស់​លោក ជា រិទ្ធ គ្រូ​បង្វឹក ​​ប្រចាំ​ក្លិប​ … Continue reading ៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

គង់ សំបូរ ​​ថា​​សង្វៀន ​ ONE ​ជា​ការ​ប្រកួត​ដ៏​​ធំ​បំផុត​​របស់​​ខ្លួន​ និង ​​ការ​អភិវឌ្ឍន៍​​របស់​កីឡាករ​ខ្មែរ

សង្វៀន​ ONE ​Championship ​កំពុង​ទទួល​បាន​​ការ​គាំទ្រ​​​នៅ​​​ទ្វីប​អាស៊ី​ , ​ទ្វីប​​អាមេរិក​ និង ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន។ ​​ក្នុង​នោះ​​​អ្នក​លេង​គុន​ខ្មែរ​ គង់​ សំបូរ​ មក​ ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​​បាន​បង្ហើប​ថា​ ONE ជា​សង្វៀន​ធំ​បំផុត​ និង មាន​មោទនភាព​​ក្រៃ​លែង​ដែល​បាន​​ឡើង​ប្រកួត​លើ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ។ ​មួយ​ទៀត​​​ ​​វា​ជា​ទី​​ដែល​កីឡាករ​ខ្មែរ​អភិវឌ្ឍ​ខ្លួន​ ព្រោះ​​សម្បូរ​ដោយ​​គូ​ប្រកួត​​​កម្រិត​កំពូល​​ជា​ច្រើន​​ដែល​ត្រូវ​តែ​រៀន​សូត្រ​តាម។ ​ ​គង់​ សំបូរ​ ​ថ្លែង​​​ថា​ ៖«​ក្នុង​ជីវិត​ខ្ញុំ​លើក​ទី១​ហើយ​ដែល​បាន​ជាន់​រេញ​លំដាប់​ពិភព​លោក ​​ខ្ញុំ​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់។ ​​ហើយ​ ONE ​ជា​សង្វៀន​ធំ​បំផុត​សម្រាប់​កីឡាករ​ខ្មែរ​យើង​ដែរ​ ​និង​ ជួយ​​ឲ្យ​កីឡាករ​យើង​រួម​ទាំង​​ ខ្ញុំ​​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ល្អ។ ​បើ​​កីឡាករ​ខ្មែរ​យើង​​បាន​ឡើង​ប្រកួត​ Kickboxing ​កាន់​តែ​ច្រើន​ នោះ​រីកចម្រើន​ជាង​មុន​ ព្រោះ​​កីឡាករ​កំពូល ៗ​ប្រមូល​ផ្ដុំ​នៅ​​​សង្វៀន​នេះ»។​ កីឡាករ​វ័យ​ ២៣​ ឆ្នាំ​រូប​នេះ​​​​ទើប​ឡើង​សង្វៀន​ ONE ​​​តែ​ម្ដង​គត់​​​ពេល​​ចាញ់​កីឡាករ​ចិន ​Zhang Chenlong ​កាល​ខែ​​​កុម្ភៈ​​ ​ឆ្នំា​ ២០១៩​ កន្លង​ទៅ​ ​ប៉ុន្តែ​ ​រូប​គេ​​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេ​ដង​​ក្រោម​ការ​បង្វឹក​​របស់​លោក​ ជា រិទ្ធ។ ​បច្ចុប្បន្ន​នេះ​ … Continue reading គង់ សំបូរ ​​ថា​​សង្វៀន ​ ONE ​ជា​ការ​ប្រកួត​ដ៏​​ធំ​បំផុត​​របស់​​ខ្លួន​ និង ​​ការ​អភិវឌ្ឍន៍​​របស់​កីឡាករ​ខ្មែរ

ជា រិទ្ធ ​សន្យា​ធ្វើ​ឲ្យ​ គង់ សំបូរ ​លេច​ធ្លោ​​ឡើង​វិញ​ក្នុង​កម្រិត​អន្តរជាតិ​ ក្រោយ​ឈ្នះ​​​ពាន​នៅ Khmer Fight

គ្រូ​បង្វឹក​​​​ប្រចាំ​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​ ​លោក​ ជា រិទ្ធ​ ​សន្យា​ជួយ​ជ្រោមជ្រែង​​ដល់​ គង់​ សំបូរ ​ឲ្យ​ឈាន​​ដល់​កម្រិត​កំពូល​ឡើង​វិញ​ជា​​ពិសេស​​​ធ្វើ​ឲ្យ​រូប​គេ​លេច​ធ្លោ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា។​ ​ការ​​ថ្លែង​ប្រាប់​​យ៉ាង​ដូច្នេះ​​ បន្ទាប់​ពី​ ​កីឡាករ​វ័យ​ ២៣ ឆ្នាំ​រូប​នេះ​ឈ្នះ​​ពាន​​ក្នុង​កម្មវិធី​ Khmer Fight ​ដែល​រៀប​ចំ​​​ដោយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​ ៥​​ ​កាល​ថ្ងៃ​ទី​ ១៤​ ​ខែ​ មេសា​ ​ឆ្នាំ​ ២០១៩​ កន្លង​​នេះ​​នៅ​ខេត្ត​ព្រៃវែង​​​ក្នុង​​ឱកាស​អបអរ​សាទរ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ គង់​ សំបូរ​ ឈ្នះ​ពាន​​នៅ​កម្មវិធី​ខ្មែរ​​ Khmer Fight បន្ទាប់​ពី ឈ្នះ​ ពុយ វណ្ណៈ​ដោយ​ពិន្ទុ។​ ​​ការ​វ៉ៃ​ដណ្ដើម​ពាន​នេះ​ ​​​ព្រោះ​កម្មវិធី​តម្រូវ​ឲ្យ​ជើង​ឯក​ប៉ះ​ជើង​ឯក ពោល​ សំបូរ ជា​ជើង​ឯក​​ខ្សែ​​​ក្រវាត់ Tiffy ឆ្នាំ​ ២០១៣ ​​ហើយ​ វណ្ណៈ ជា​ជើង​ឯក​ Tiffy ​ឆ្នាំ​ ២០១៨។​ ក្រៅ​ពី​​​​ទទួល​បាន​​ពាន​ ១ ​​​សំបូរ ​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០ ​ដុល្លារ​​សហរដ្ឋ​អាមេរិក។ ​ ​ … Continue reading ជា រិទ្ធ ​សន្យា​ធ្វើ​ឲ្យ​ គង់ សំបូរ ​លេច​ធ្លោ​​ឡើង​វិញ​ក្នុង​កម្រិត​អន្តរជាតិ​ ក្រោយ​ឈ្នះ​​​ពាន​នៅ Khmer Fight

គ្រូ​បង្វឹក​​ ជា​ រិទ្ធ ​ប្រាប់​​អំពី​ចំណុច​សំខាន់​​ខ្លះៗ​ដើម្បី​ឲ្យ​កីឡាករ​​ប្រដាល់​​​កម្ពុជា​ឆ្ពោះ​ទៅ​កម្រិត​អន្តរជាតិ

លោក​ ជា រិទ្ធ ​ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​បង្វឹក​​​​ប្រចាំ​​​ក្លិប​​អាណា​ចក្រ​ប្រយុទ្ធ​នៅ​ខេត្ត​សៀមរាប​​ ​បាន​បង្ហើប​អំពី​ទស្សនៈ​ខ្លះៗ​ ​នាំ​ឲ្យ​កីឡាករ​ប្រដាល់​កម្ពុជា​​អាច​​​ឆ្ពោះ​ទៅ​​រក​កម្រិត​អន្តរជាតិ​ ពោល ​ត្រូវ​​​​ហ្វឹកហាត់​ខ្លាំង​ដើម្បី​យក​ឈ្នះ​កីឡាករ​ក្នុង​ស្រុក​ឲ្យ​អស់​ ​និង​ បង្កើន​កម្លាំង​ស៊ុហ្វ​ឲ្យ​ខ្លាំងក្លា​បំផុត​តាម​តែ​អាច​​ធ្វើ​ទៅ​បាន។ ​​ការ​​បញ្ចេញ​ទស្សនៈ​បែប​នេះ​​ស្រប​ពេល​លោក​ ​កំពុង​បង្វឹក​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​​មួយ​​នៅ​​ក្លិប​ខាង​លើ​​​​ដូច​ជា​ គង់ សំបូរ, ឫទ្ធិ សាស្ត្រាវុធ និង​ ​ឆោម​ ប៊ុនឡុង​ ជា​ដើម។​ ​ មន្ត្រី​ចៅ​ក្រម​​​សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​​​ ​បាន​បញ្ជាក់​ទៀត​ថា​ លោក​​កំពុង​បុក​បង្វឹក​​កម្លាំង​ស៊ុហ្វ​រហូត​ដល់​ ៨០%​ ឯណោះ​ ដល់​កូន​សិស្ស​​របស់​​លោក។​ ​លោក​រំលឹក​ថា​ គង់​ សំបូរ ​មាន​សមត្ថភាព​ប្រឡូក​បាន​ទាំង​ជាតិ ​និង ​អន្តរជាតិ​​ ខណៈ​ដែល​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ត្រឹម​វ័យ​ ១៨ ​ឆ្នាំ​​ សាស្ត្រាវុធ ​​កំពុង​សាង​ប្រជា​ប្រិយភាព​​​បាន​ល្អ​ណាស់​​នា​ពេល​ថ្មីៗ​នេះ​ ក្រោយ​ឈ្នះ​ សូត្រ​ វាសាន , ហុត គឺមហៀង និង​ ឡុង ណងសៅ​ជា​ដើម។ គ្រូ​បង្វឹក​វ័យ​ ​៣៧​ ឆ្នាំ​​ដដែល​នេះ​​គូស​បញ្ជាក់​​​ទៀត​ថា៖«​ខ្ញុំ​តែង​តែ​​លើក​ទឹក​ចិត្ត​កូន​សិស្ស​ ថា​ បើ​ចង់​ខ្លាំង​ទៅ​វ៉ៃ​អន្តរជាតិ​​​យើង​ត្រូវ​​​​ធ្វើ​ឲ្យ​បាន​ល្អ និង ​លេច​ធ្លោ​ក្នុង​ស្រុក​​ដោយ​ឈ្នះ​កីឡាករ​ក្នុង​ស្រុក​ទាំង​អស់​ក្នុង​កម្រិត​គីឡូ​ដូច​គ្នា។​ … Continue reading គ្រូ​បង្វឹក​​ ជា​ រិទ្ធ ​ប្រាប់​​អំពី​ចំណុច​សំខាន់​​ខ្លះៗ​ដើម្បី​ឲ្យ​កីឡាករ​​ប្រដាល់​​​កម្ពុជា​ឆ្ពោះ​ទៅ​កម្រិត​អន្តរជាតិ

Kong Sambo Returns To Kun Khmer Competition At Newly-Opened Stadium

Kingdom Fight Gym's Kong Sambo made his ONE Championship debut at ONE: CALL TO GREATNESS in Singapore when he took on the well-renowned Chinese kickboxer Zhang Chenglong. Despite losing by split decision after three hard-fought rounds, Sambo showed great composure as he for the first time competed abroad and in front of a sold-out arena. … Continue reading Kong Sambo Returns To Kun Khmer Competition At Newly-Opened Stadium

គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប

កីឡាករ​ គង់ សំបូរ របស់​ក្លិបអាណាចក្រ​ប្រយុទ្ធ បាន​ឡើង​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship លើក​ដំបូង​នៅ​ ONE: CALL TO GREATNESS ក្នុង​ប្រទេស​សិង្ហបុរី ដោយ​តតាំងជាមួយ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​ចិន Zhang Chenglong។ ថ្វី​បើ​ចាញ់​ពិន្ទុ​​មិន​ឯកច្ឆន្ទ​ក្រោយ​ប្រយុទ្ធ​គ្នា​៣​ទឹក សំបូរ បាន​បង្ហាញ​​ភាព​នឹងធឹង​អស្ចារ្យ​​​នៅ​ក្នុងការ​ប្រកួត​ក្រៅ​ប្រទេស​លើក​ទី​១​របស់​គេ​និង​នៅ​ពីមុខ​ទស្សនិកជន​ដ៏​ច្រើន​កុះករ​។ សំបូរ ប្រាប់​ថា​៖ «ខ្ញុំ​​មាន​អារម្មណ៍​ពីរ​ផ្សេង​គ្នា​ពី​ការ​ប្រកួត​របស់​ខ្ញុំ​។ អារម្មណ៍​មួយ​គឺ​ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​ទេ​ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​ តែ​អារម្មណ៍​មួយ​ទៀត​គឺ​ខ្ញុំ​មានមោទនភាព​ដែរ​។ ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អន់​ពេកទេ​សម្រាប់​ការ​ប្រកួត​ខ្នាត​ធំ​លើក​ដំបូង​របស់​ខ្ញុំ​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ដ៏​ធំ​មួយនេះ​»។ សំបូរ បញ្ជាក់​ថា​៖ «បាទ ពិត​មែន​ហើយ! ខ្ញុំ​នឹង​វ៉ៃ​​ជាមួយ​ Ti Punlaet​។ បន្ទាប់​ពី​បាន​​មើល​​កា​រ​ប្រកួត​របស់​ខ្ញុំ​នៅ​សិង្ហបុរី​ឡើង​វិញ ខ្ញុំ​កំពុង​ផ្ដោត​បន្ថែម​លើ​កណ្ដាប់​ដៃ​និង​កែង​។ ជើង​របស់​ខ្ញុំ​​ខ្លាំង​ ប៉ុន្តែ​ដៃ​នៅ​តែ​ជា​ចំណុច​ខ្សោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​កែប្រែ​វា​»។ សំបូរ បន្ត​ថា​៖ «ក្នុងការ​ប្រកួតទី​១​របស់​ខ្ញុំ​នៅ ONE ខ្ញុំ​មិន​បាន​បញ្ចេញ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឡើយ តែ​វា​ជា​បទ​ពិសោធ​មួយ​ ហើយ​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើនពី​ការ​ប្រកួតនោះ​»​។ ខណៈ​មិនទាន់​ដឹង​ថា​ពេល​ណា​នឹង​ទទួល​បាន​ឱកាស​ពី ONE Championship ជា​ថ្មី​នោះ សំបូរ ប៉ង​បន្ត​សម្រួច​ជំនាញ​របស់​គេ​ក្នុង​សង្វៀន​និង​ចង់​មាន​សកម្មភាព​ច្រើន​លើ​សង្វៀន​ក្នុង​ស្រុក​។ សំបូរ លើកឡើង​ថា​៖ «ខ្ញុំ​ចង់​វ៉ៃ​មួយ​ខែ​ពីរ​ដង​សម្រាប់​ខែ​ខាង​មុខ​ៗ​ ទល់​នឹង​កីឡាករ​ខ្មែរ​និង​ថៃ​។ ខ្ញុំ​នឹង​ព្យាយាម​ពង្រឹង​គ្រប់​អាវុធ​របស់​ខ្ញុំ​រួមទាំង​ល្បឿន​ផង​ដែរ​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​សម្រប​ខ្លួន​បាន​​បែប​​ណា … Continue reading គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប

Kong Sambo Matias Andres Kun Khmer Khon Sichan

ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​សិង្ហបុរី​សរសើរ​តារា​គុន​ខ្មែរ​​របស់ ONE Championship

មុន​ពេល​ប្រកួតនៅ ONE: CALL TO GREATNESS ថ្ងៃ​សុក្រ​ទី​២២​ខែ​កុម្ភៈ តារា​ក្បាច់​គុន​របស់ ONE Championship គង់ សំបូរ និង ខុន ស៊ីចាន់ ទទួល​បាន​ការ​អញ្ជើញ​​ចូល​ជួប​សម្ដែង​ការ​គួរសម​នៅ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរី​។ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញសមត្ថភាពរបស់​កម្ពុជា​ប្រចាំប្រទេស​សិង្ហបុរី ឯកឧត្ដម ងួន សុខវេង បាន​ទទួល​ស្វាគមន៍អ្នក​ប្រយុទ្ធ​ទាំង​ពីរ​យ៉ាង​កក់​ក្ដៅ​និង​បាន​សរសើរ​កីឡាករ​គុន​ចម្រុះ ខុន ស៊ីចាន់ និង​កីឡាករ​ គង់​ សំបូរ ដែល​ចូល​ប្រកួត​ ONE Super Series ជាលើក​ដំបូង ចំពោះ​ការ​​ជួយ​ផ្សព្វផ្សាយ​ពាក្យ​«គុនខ្មែរ» ទៅ​កាន់​ពិភពលោក​។ ឯកឧត្ដម សុខវេង មាន​ប្រសាសន៍​ថា​៖ «ការ​ខិតខំ​ប្រឹងប្រែង​នឹង​ហុច​ផល​​សម្រេច​​ឱ្យ​។ ការ​បញ្ជូន​កីឡាករ​​​ប្រយុទ្ធ​របស់​កម្ពុជា​​ទៅ​ប្រទេស​មួយ​ឬ​ប្រទេស​ណា​ផ្សេងទៀត​គឺ​ជា​វិធី​ដែល​ពួក​យើង​បង្ហាញ​ពិភពលោក​អំពី​មរតក​ដ៏​អស្ចារ្យ​របស់​ពួក​យើង​និង​ភាព​ខ្លាំង​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​គុន​ខ្មែរ​និង​ល្បុក្កតោ»។ តំណាង​មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​កម្ពុជាក៏​មាន​វត្តមាន​ក្នុង​ជំនួបនោះ​ដែរ ព្រម​ជាមួយ​គ្រូ​បង្ហាត់​របស់ សំបូរ និង ស៊ីចាន់ ផង​គឺ​លោក Kwok Leung Tsang ដែល​ជា​សហស្ថាបនិក​ក្លិប​អាណាចក្រប្រយុទ្ធ​និង​លោក Alan Mccune អ្នកដឹកនាំ​ក្លិប Phnom Penh MMA​។ ឯកឧត្ដម​ឯកអគ្គរាជទូតក៏​​​បាន​សន្យា​ថា​នឹង​ចូល​រួម​ទស្សនា​ផ្ទាល់​​ព្រឹត្តិការណ៍​​​ដែល​​បាន​​ប្រព្រឹត្តិឡើង​នៅ​​​ក្នុង​កីឡដ្ឋាន Singapore … Continue reading ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​សិង្ហបុរី​សរសើរ​តារា​គុន​ខ្មែរ​​របស់ ONE Championship

Kong Sambo Matias Andres Kun Khmer Khon Sichan

ONE Championship’s Kun Khmer Stars Praised By Cambodia’s Singapore Ambassador

Before competing at ONE: CALL TO GREATNESS on Friday, 22 February, ONE Championship's Cambodian Stars Kong Sambo and Khon Sichan got invited to the Royal Embassy of Cambodia in Singapore. Ambassador Extraordinary Ngoun Sokveng greeted the competitors with open arms and praised mixed martial artist Sichan and ONE Super Series debutant Sambo for spreading the … Continue reading ONE Championship’s Kun Khmer Stars Praised By Cambodia’s Singapore Ambassador

Kong Sambo Matias Andres Kun Khmer ONE Championship

គង់ សំបូរ ស្កប់​ចិត្ត​​​នឹង​​បរាជ័យ​​​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ទល់​គូ​ប្រកួត​​លំដាប់​ពិភពលោក​

កីឡាករ​ក្លិប​អាណាចក្រ​ប្រយុទ្ធ (KFG) គង់​ សំបូរ វិះ​​នឹង​ទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត ONE Super Series លើក​ដំបូង​របស់​​គេ​​នៅ ONE: CALL TO GREATNESS កាល​ពី​ថ្ងៃ​សុក្រ​ទី​២២​​ខែ​កុម្ភៈ​។ អ្នក​ប្រដាល់​កម្ពុជា​វ័យ​២៣​ឆ្នាំ​បានប្រឈម​នឹង​ការ​ល្បង​សមត្ថភាព​ដ៏​​តានតឹង​មួយ​ទល់​នឹង​ជើងឯក Top King Muay Thai World Champion: Zhang Chenglong ប៉ុន្តែ​​គេ​បាន​ជោគជ័យ​ក្នុង​ការ​បង្ហាញ​​ជំនាញ​គុន​ខ្មែរ​ប្រកប​ដោយ​ថាមពល​នៅ​ពី​មុខ​ទស្សនិកជន​​សិង្ហបុរី​ដ៏​ក្លៀវក្លា​។ ក្រោយ​ប្រកួត​គ្នា​៣​ទឹក​យ៉ាង​ស្វិតស្វាញ ចៅក្រម​ម្នាក់​បាន​ផ្ដល់​ពិន្ទុ​ឱ្យ សំបូរ ឈ្នះ ខណៈ​ចៅក្រម​ពីរ​រូប​ផ្សេង​ទៀត​ផ្ដល់​ពិន្ទុ​ឱ្យ Zhang ឈ្នះ​។ លោក Kwok Leung Tsang អ្នក​ដឹកនាំ​ក្លិប KFG និយាយ​ថា​៖ «សំបូរ​​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​​ក្នុងពេល​ត្រៀម​លក្ខណៈ​។ ជាអកុសល លទ្ធផល​ចេញ​មក​មិន​ដូច​អ្វី​ដែល​ពួក​យើង​បាន​ប៉ង​ ប៉ុន្តែ​ខ្ញុំ​​ប្រាកដ​ថា​តាម​រយៈ​បទ​ពិសោធ​លើក​​នេះ ការ​ប្រកួត​បន្ទាប់​នឹង​ខុស​ពីនេះ»។ ក្នុង​នាម​ជា​គូ​សំខាន់​​ទី​១​​នៃ​​ព្រឹត្តិការណ៍ សំបូរ បាន​ចាប់​ផ្ដើម​ការ​ប្រកួត​យ៉ាង​លឿន ដោយ​បោះ​ជើង​ទាត់​លើ​ខ្លាំង​ៗ​ជា​ច្រើន​ជើង​ដើម្បី​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​កីឡាករ​ចិន​រហស្សនាម “Muay Thai Boy”​។ ទោះ​បី​ត្រូវ សំបូរ​ ដេញ​ឱ្យ​ថយ​ក៏​ដោយ ប៉ុន្តែ​អ្នក​ប្រដាល់​ចិន​ដ៏​មានទេពកោសល្យ​អាច​រក​វិធី​តប​ត​វិញ​បាន​​និង​បាន​បោះ​កណ្ដាប់​ដៃ​ចំ​ៗ​ពេញ​ៗ​ពីរ​ដៃ​លើ​កីឡាករ​វ័យ​ក្មេង​កម្ពុជា​។ ក្រោយ​ចាញ់​ទឹក​ទី​១ … Continue reading គង់ សំបូរ ស្កប់​ចិត្ត​​​នឹង​​បរាជ័យ​​​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ទល់​គូ​ប្រកួត​​លំដាប់​ពិភពលោក​