លោក Matias Andrés ជាអ្នកគ្រប់គ្រងទូទៅនៅ «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ឬ «Ek Phnom Kun Khmer Arena» ដែលជាអ្នកផ្ដួចផ្ដើមកម្មវិធី Kun Khmer ULTRA ដែលមានការគាំទ្រពី ឧកញ៉ា ហេង តុលា ក្នុងគោលបំណងផលិតធនធានកីឡាករឲ្យមានគុណភាពដើម្បីមានឈ្មោះបោះសំឡេងទៅប្រកួតកម្រិតអន្តរជាតិ ដូចសង្វៀន ONE Championship និង ការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។ ឧកញ៉ា ហេង តុលា ជាអ្នកជំនួញជោគជ័យម្នាក់ ហើយ កំពុងតែវិនិយោគពេលវេលា និង ប្រាក់កាសជាច្រើនដើម្បីក្ដីស្រមៃ ជួយក្បាច់គុនខ្មែរ។ នាដើមខែកុម្ភៈ ឆ្នាំ២០១៩ ឧកញ៉ា ហេង តុលា បានបើកសង្វៀនឯកភ្នំគុនខ្មែរក្នុងគោលបំណងរួមចំណែក និង អភិវឌ្ឍគុនខ្មែរក្នុងខេត្តបាត់ដំបង និង ផ្ដល់ឱកាសឲ្យកីឡាករក្នុងខេត្តមួយនេះបានប្រកួតកម្រិតថ្នាក់ជាតិ និង ពង្រឹងខ្លួនរហូតដល់កម្រិតអន្តរជាតិ។ ពេលបង្ហើបអំពីគម្រោង Kun Khmer ULTRA អ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្តពេញថ្លើម ពីព្រោះលទ្ធផលទៅប្រកួតនៅក្រៅប្រទេស ឬ នៅសង្វៀន ONE … Continue reading Kun Khmer ULTRA រួមចំណែកអភិវឌ្ឍកីឡាករគុនខ្មែរដើម្បីប្រកួតខ្លាំងក្លាលើឆាកអន្តរជាតិ
Tag: Kun Khmer Ultra
តើកម្ពុជាកំពុងដើរក្រោយគេឬ? ហើយតើ Kun Khmer ULTRA ជាដំណោះស្រាយមែនទេ?
ក្នុងពេល២ឆ្នាំចុងក្រោយនេះ ខ្ញុំមានសំណាងដែលអាចហៅប្រទេសកម្ពុជាថាជាផ្ទះរបស់ខ្ញុំនិងបានតាមដានស្នៀតក្បាច់គុនល្អៗបំផុតមួយចំនួនរបស់ប្រទេសនេះ។ ពេលវេលាដ៏មោទនភាពបំផុតរបស់ខ្ញុំនៅទីនេះគឺនៅពេលអ្នកប្រដាល់របស់ខ្មែរយើងមានឱកាសចេញទៅបង្ហាញទេពកោសល្យរបស់ពួកគេនៅក្រៅប្រទេស លើសង្វៀនអន្តរជាតិធំៗដូចជា ONE Championship និង World Lethwei Championship (WLC) ជាដើម។ ពួកគេមិនត្រឹមតែទទួលបានតម្លៃខ្លួនខ្ពស់ជាងនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសង្វៀនក្បាច់គុនក៏ជាទីដ៏អស្ចារ្យមួយដើម្បីចែករំលែកសាបព្រោះវប្បធម៌ដ៏សម្បូរបែបនិងស្មារតីមុតមាំរបស់ខ្មែរទៅកាន់ពិភពលោកផងដែរ។ ជាអកុសល, លទ្ធផលមិនជាទីគាប់ចិត្តឡើយ។ ក្នុងចំណោមការប្រកួត១១ដងនៅ ONE និង WLC អំឡុងឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជាបានចាញ់ដល់ទៅ៨០% ហើយឈ្នះតែ២លើកប៉ុណ្ណោះក្នុងឆ្នាំនេះ គឺ នៅ ស្រីពៅ នៅបាងកក និង ចាន់ រតនា នៅហ្សាកាតា ដែលអ្នកទាំងពីរប្រកួត MMA ដូចគ្នា។ វាធ្វើឱ្យអ្នកមានចម្ងល់ថា តើអ្វីជាមូលហេតុដែលកម្ពុជាមិនរកបានជោគជ័យដូចប្រទេសដទៃដូចជាថៃជាដើម នៅលើឆាកអន្តរជាតិ? (ថៃឈ្នះ២៦ដងក្នុងចំណោម៣៤ប្រកួតនៅ ONE Championship ស្មើនឹង៧៦%)។ ខណៈកំពុងបំពេញការងារជានាយកគ្រប់គ្រងទូទៅនៅសង្វៀនគុនខ្មែរឯកភ្នំក្នុងខេត្តបាត់ដំបង ខ្ញុំបានសួរអ្នកប្រដាល់ជាច្រើននាក់និងគ្រូបង្វឹកជាច្រើនរូបថាហេតុអ្វីបានជាពួកគេគិតថាគុនខ្មែរមិនទទួលបានជោគជ័យ? ពួកគេបានផ្ដល់ចម្លើយដូចៗគ្នាមួយគឺ «លុយ»។ កង្វះការគាំទ្រផ្នែកហិរញ្ញវត្ថុមានន័យថាអ្នកប្រដាល់មានជីវភាពលំបាក ហើយត្រូវដកឃ្លាពីការហ្វឹកហាត់ខ្លះៗដើម្បីស្វែងរកចំណូលបន្ថែម។ កង្វះថវិកា (និងចំណេះដឹង) ក៏បណ្ដាលឱ្យក្លិបប្រដាល់ និងអ្នកប្រកួតប្រជែងរបស់ពួកគេ មិនផ្ដល់សារៈសំខាន់គ្រប់គ្រាន់ដល់អាហារូបត្ថម្ភត្រឹមត្រូវនិងការហ្វឹកហាត់ជាមួយគ្រូបង្ហាត់លំដាប់កំពូលៗ។ ខ្ញុំមិនគិតថាលុយជាឫសគល់នៃគ្រប់បញ្ហាទាំងអស់ក្នុងប្រទេសកម្ពុជាឡើយ ទោះបីជាវាសំខាន់ក្នុងការធ្វើឱ្យគុនខ្មែរនិងគុនចម្រុះនៅទីនេះរីកចម្រើនក៏ដោយ។ កត្តាស្នូលមួយគឺថាកម្ពុជាគ្មានសង្វៀនធំក្នុងស្រុកណាមួយដែលជាការត្រៀមលក្ខណៈសម្រាប់កីឡាករខ្មែរដើម្បីចេញទៅប្រកួតនៅក្រៅប្រទេសនោះទេ។ … Continue reading តើកម្ពុជាកំពុងដើរក្រោយគេឬ? ហើយតើ Kun Khmer ULTRA ជាដំណោះស្រាយមែនទេ?