Hollywood Kun Khmer Chan Rothana The Riel Team

ផលិតកម្ម​ហូលីវូដ​ ប្រកាស​ស្វែងរក​កីឡាករ​គុន​ខ្មែរ​ចូលរួម​សម្ដែង​ភាពយន្ត

MagicQuest Entertainment ដែល​ជា​ផលិតកម្ម​ហូលីវូដ​បង្កើត​តាំង​ពី​ឆ្នាំ​១៩៧៥ កំពុង​​ស្វែង​រក​​កីឡាករ​គុន​​ខ្មែរ​វ័យ​ក្មេង​ភេទ​ប្រុស ដើម្បី​ចូលរួម​សម្ដែង​ភាព​យន្ត។ តារា​ហូលីវូដ​និង​ជា​ផលិតករ Bo Svenson  កំពុង​មាន​បំណង​មក​ថត​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា។ ផលិតករ​សញ្ជាតិ​ស៊ុយអែត-អាមេរិក Svenson  បាន​ទាក់ទង​មក​កាន់​ក្រុម The Riel Team (TRT) មាន​ទីតាំង​នៅ​ខេត្ត​បាត់ដំបង ដែល​ក្រុម​នេះ​កំពុង​គ្រប់គ្រង​​កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​ដូច​ជា កែវ រំចង់​ជា​ដើម។ TRT នឹង​ព្យាយាម​​ពិគ្រោះ​យោបល់​និង​ជួយ Svenson និង​ក្រុម​ហូលីវូដ​របស់​លោក​ដើម្បី​ឲ្យ​ការ​ផលិត​បាន​ឈាន​ទៅមុខ​ជាមួយ​គ្រោង​ដ៏​ភ្ញាក់​ផ្អើល​នេះ។ “នេះ​គឺ​ជា​ឱកាស​ធំ​ផ្សេង​ទៀត​សម្រាប់​គុនខ្មែរ​​ឈាន​ទៅ​ផ្សព្វផ្សាយ​​ទៅ​បរទេស​និង​​ចែករំលែក​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភពលោក។ សម្ដី​របស់​លោក Matias Andres ស្ថាបនិក​មួយ​រូប​របស់ The Riel Team។ " Svenson គឺ​ជា​តារា​សម្ដែង​​ល្បី​ម្នាក់​ធ្លាប់​ធ្វើ​ការ​​ជាមួយ​តារា​ហូលីវូដ​ល្បី​ៗ​ជា​ច្រើន​ដូចជា Quentin Tarantino និង Clint Eastwood ជា​ដើម”។ “​នេះ​ជា​មោទនភាព​មួយ​​ដែល​បាន​លោក​មក​ថត​ភាពយន្ត​នៅ​កម្ពុជា និង​ជា​ឱកាស​ដ៏​ធំ​សម្រាប់​លោក​ដើម្បី​បង្វែរ​ខ្សែភាពយន្ត​ដែល​ឈ្នះ​ពាន​រង្វាន់​របស់​គាត់​ទៅ​ជា​ខ្សែភាពយន្តដែលនិយាយអំពីមោទនភាពរបស់ជាតិគឺគុនខ្មែរ”។ Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex … Continue reading ផលិតកម្ម​ហូលីវូដ​ ប្រកាស​ស្វែងរក​កីឡាករ​គុន​ខ្មែរ​ចូលរួម​សម្ដែង​ភាពយន្ត

Hollywood Kun Khmer Chan Rothana The Riel Team

Hollywood Searches for Cambodian Kun Khmer Action Movie Hero

MagicQuest Entertainment, a Hollywood production company since 1975, is seeking a young male Kun Khmer fighter to star in its action-packed motion picture. Hollywood actor and Oscar Academy member Bo Svenson has developed the award winning screenplay “Charya - A Champion For All” and is now looking to film it in Cambodia. Swedish-American Svenson has … Continue reading Hollywood Searches for Cambodian Kun Khmer Action Movie Hero

របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb

របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb ⬇️⬇️⬇️ 1. ចូលទៅកាន់វិបសាយ: FightLive.TV 2. ដើម្បីបានទស្សនាអ្នកត្រូវចំណាយ $6.95 3. ការប្រកួតចាប់ផ្ដើមនៅម៉ោង១០រាត្រីនេះ (ម៉ោងនៅកម្ពុជា) 4. Keo Rumchong vs. Omar Samb នឹងប្រកួតនៅម៉ោង១:៣០នាទីយប់ Shop Fairtex Kun Khmer – The best prices on Fairtex in the world! http://www.FairtexKunKhmer.com គូដែលត្រូវប្រកួត: Fight #1: 78 Kg Mamadou Traore vs. Salvador Vergara Fight #2: 67 Kg Jeremy Payet Vs Rit … Continue reading របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb

ព្រំសំណាងរីករាយក្នុងការប្រកួតនៅសង្វៀនឯកភ្នំនាថ្ងៃអាទិត្យនេះ

1. បងធ្វើបានល្អណាស់សម្រាប់ការប្រគួតចុងក្រោយរបស់បង។ តើបងមានមូលហេតុអ្វីនៅពីក្រោយជោគជ័យរបស់បងនេះដែរឬទេ? តើបងហាត់ខ្លាំងជាងមុនឬហាត់ខុសប្លែកជាងមុនឬយ៉ាងម៉េចដែរ? និយាយទៅដោយសារមួយរយៈចុងក្រោយនេះគឺបានប្រគួតច្រើន ហើយមានលុយគ្រប់គ្រាន់ ហូបបាន និងប្រឹងហាត់បានខ្លាំងជាងមុនដើម្បីកុំឲ្យមានការខកចិត្តពីសំណាក់អ្នកគាំទ្រ។ ណាមួយដោយសារតែតម្លៃខ្លួនឡើងមួយរយៈចុងក្រោយនេះ។ 2. នៅថ្ងៃអាទិត្យនេះ បងនឹងមកប្រគួតនៅសង្វៀនឯកភ្នំជាលើកដំបូង តើបងមានអារម្មណ៏បែបណាដែរមុនពេលការប្រគួតនេះឈានមកដល់? មានអារម្មណ៏ថាសប្បាយ និងរីករាយដែលបានទៅប្រកួតនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ និយាយទៅគឺចង់វ៉ៃនៅទីហ្នឹងយូរដែរហើយ។ 3. តើបងដែលមកបាត់ដំបងដែរឬទេកាលពីមុនមក? តើបងមានអារម្មណ៏យ៉ាងណាដែរចំពោះបាត់ដំបង? ខ្ញុំធ្លាប់បានទៅវ៉ៃនៅបាត់ដំបងម្តងដែរកាលពីបួនប្រាំាឆ្នាំមុន។ រឿងតែម្យ៉ាងដែលខ្ញុំបារម្ភគឺខ្លាចតែពុលឡានទេ ពីព្រោះខ្ញុំមិនសូវចេះជិះឡាន។ បើការហ្វឹកហាត់របស់ខ្ញុំដូចនៅភ្នំពេញរាល់ថ្ងៃនេះ ខ្ញុំមិនសូវព្រួយនោះទេ។ ខ្ញុំប្រហែលជាត្រូវទៅថ្ងៃសុក្រមុន ព្រោះខ្លាចពុលឡាន ដូចនេះខ្ញុំអាចសម្រាកបាន២ថ្ងៃ។  Shop Fairtex in Cambodia – The best prices on Fairtex in the world http://www.FairtexKunKhmer.com 4. មានអ្នកគាំទ្របងជាច្រើនអ្នកដែលកំពុងតែរំភើបនិងរងចាំការប្រគួតរបស់បងនៅថ្ងៃអាទិត្យនេះ ហើយពួកគាត់ជឿថាបងនឹងយកឈ្នះដៃគូរប្រគួតរបស់បង។ តើបងមានអ្វីចង់និយាយទៅកាន់អ្នកគាំទ្ររបស់បងដែរឬទេ? ការប្រគួតរបស់ខ្ញុំគឺខ្ញុំទុកចិត្ត ប៉ុន្តែខ្ញុំខ្លាចតែម្យ៉ាងទេគឺរឿងភ្លាត់។ ប្រសិនបើមានការភ្លាត់នៅក្នុងការប្រគួត សូមបងប្អូនកុំខឹងនិងអាក់អន់ចិត្តធ្វើអ្វីពីព្រោះការប្រគួតតែតែមើលមិនឃើញទេ។ ប៉ុន្តែបើនិយាយពីការរំពឹងទុករបស់ខ្ញុំវិញ គឺខ្ញុំសង្ឃឹមខ្ពស់ទោះបីជាដៃគូរបស់ខ្ញុំខ្លាំងប៉ុណ្ណាក៏ដោយ។  5. ជាចុងក្រោយ តើបងមានអនុសាសន៏អ្វីខ្លះសម្រាប់ប្អូនៗជំនាន់ក្រោយដែលចង់ក្លាយជាអ្នកប្រគួតដ៏អស្ចារ្យដូចបង? មានតែឲ្យគាត់ខំហ្វឹកហាត់ឲ្យខ្លាំង … Continue reading ព្រំសំណាងរីករាយក្នុងការប្រកួតនៅសង្វៀនឯកភ្នំនាថ្ងៃអាទិត្យនេះ

អ្វី​​នៅ​ពី​ក្រោយ​ខ្នង​ការ​ផ្លាស់​ប្ដូរ​ក្បាច់​ប្រយុទ្ធ​ ​របស់​ ឡុង សុភី  ​បន្ទាប់​ពី​ឈ្នះ​​ខ្សែ​ក្រវាត់​​​អម​ប្រាក់​រង្វាន់ ៤ ពាន់​ដុល្លារ

ជើង​ខ្លាំង​​ជំនាញ​កែង និង ជង្គង់​​ ឡុង សុភី ​​​បាន​ប្ដូរ​ប្រយុទ្ធ​សឹង​តែ​ ១០០% ពេល​យក​ឈ្នះ​ រឿង​ សោភ័ណ្ឌ​ដោយ​ពិន្ទុ​​នា​ ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​កាល​​​ថ្ងៃ​ទី ១៤ ​កញ្ញា​ ឆ្នាំ ២០១៩ កន្លង​ទៅ​នៅ​សង្វៀន​ ​ CNC ​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០០ ដុល្លារ​អាមេរិក។​ លោក ឡុង សាលវ័ន្ត​ ​ដែល​ជា​បង​ប្រុស​បង្កើត​ និង​​ ​គ្រូ​បង្វឹក​ផ្ទាស់​​ផង​នោះ ​​បាន​ថ្លែង​ថា៖«សុភី​ ឥឡូវ​ដ្បិត​តែ​​​​វ័យ​កាន់​តែ​ចាស់ ប៉ុន្តែ រូប​​គេ​ខំ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​។ ​ពេល​យើង​​ឈ្នះ​ រឿង សោភ័ណ្ឌ​ ​ដូច​ឃើញ​ហើយ គេ​មិន​ប្រើ​តែ​ជង្គង់​ និង​ ​កែង​​ច្រើន​ទេ​ ប៉ុន្តែ​ប្ដូរ​កណ្ដាប់​​​ច្រើន​វិញ។​ ​កណ្ដាប់​ដៃ​ផង​ ជង្គង់ និង​កែង​ ដែល​ពូក​ស្រាប់​ គឺ​​ធ្វើ​ឲ្យ​ដៃ​គូ​លំបាក។ ​យើង​​ហ្វឹកហាត់​ដើម្បី​ប្រកួត​ជា​មួយ​​កីឡាករ​ដែល​យើង​ប្រឈម»។ ​​ឡុង សុភី ​ជា​កីឡាករ​ជើង​ចាស់​មាន​បទ​ពិសោធន៍​​​ស្ថិត​ក្នុង​វ័យ​ ៣១ ​ឆ្នាំ​នា​ពេល​បច្ចុប្បន្ន​ ហើយ​​​ប្រឡូក​ការ​ប្រកួត​​តាម​កម្មវិធី​ និង ​លើ​សង្វៀន​ទូរទស្សន៍​​មិន​​តិច​ជាង​ ៦០០ … Continue reading អ្វី​​នៅ​ពី​ក្រោយ​ខ្នង​ការ​ផ្លាស់​ប្ដូរ​ក្បាច់​ប្រយុទ្ធ​ ​របស់​ ឡុង សុភី  ​បន្ទាប់​ពី​ឈ្នះ​​ខ្សែ​ក្រវាត់​​​អម​ប្រាក់​រង្វាន់ ៤ ពាន់​ដុល្លារ

គ្រូ​បង្វឹក​ ហង្ស ស៊ឺន ៖«ឡៅ ចិត្រា ​មាន​ភាគ​​រយ​ច្រើន​​ឈ្នះ​ខ្សែ​ក្រវាត់​ ​​ហើយ​​ត្រៀម​ឲ្យ​ល្អ​​នៅ​ស៊ីហ្គេម»

​ជើង​ខ្លាំង​ ឡៅ ចិត្រា​ ​​​មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​ពិសេស​៩១១​ មាន​ភាគរយ​ខ្ពស់​​​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​​​ ប្រដាល់​អធិរាជ​គុនខ្មែរ ISI PALM របស់​ PNN​​​បន្ទាប់​ពី​​​ផ្ដួល​ ឡុង ជិន ​ត្រឹម​១​នាទី​ប៉ុណ្ណោះ​នា​ដើម​ទឹក​ទី១ ​នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​កាល​ថ្ងៃ​​អាទិត្យ​ ហើយ​ ​បន្ទាប់​​ពី​ភ្ជុំ​បិណ្ឌ​រួចរាល់​ ឡៅ ចិត្រា​ ត្រូវ​បុក​ហ្វឹកហាត់​​​​ត្រៀម​ខ្សែ​ក្រវាត់​ផ​ង​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ផង​​ និង​ ​រៀប​ចំ​ខ្លួន​ទៅ​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​ផង។ ​នេះ​ជា​ការ​បង្ហើប​ឲ្យ​ពី​គ្រូ​បង្វឹក​ ហង្ស ស៊ឺន។​ ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ ​ប្រដាល់​អធិរាជ​គុនខ្មែរ ISI PALM ​​​នឹង​​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ១៣​ តុលា​ ខាង​មុខ ​ស្រប​ពេល​ ឡៅ ចិត្រា​ ​​កំពង់​រង់​ចាំ​​អ្នក​ឈ្នះ​​រវាង​ លន បញ្ញា ​និង សុខ សាវិន​​ដែល​​ត្រូវ​ប្រកួត​នា​​ថ្ងៃ​ទី​ ២២ ខែ ​កញ្ញា​ ចុង​សប្ដាហ៍​នេះ។ ​ ប្រាក់​រង្វាន់​​​លេខ​១​ម្ចាស់​​ខ្សែ​ក្រវាត់​​នេះ​ មាន​តម្លៃ​ ៤០ ​លាន​រៀល​ ស្មើ​​នឹង​ ១ ​ម៉ឺន​ដុល្លារ​​អាមេរិក។​ ​គ្រូ​បង្វឹក​ … Continue reading គ្រូ​បង្វឹក​ ហង្ស ស៊ឺន ៖«ឡៅ ចិត្រា ​មាន​ភាគ​​រយ​ច្រើន​​ឈ្នះ​ខ្សែ​ក្រវាត់​ ​​ហើយ​​ត្រៀម​ឲ្យ​ល្អ​​នៅ​ស៊ីហ្គេម»

ឡុង សុភី ​ ​បង្ហើប​រឿង​សោក​ស្ដាយ​​​ថា​​គួរ​ប្រកួត Kickboxing នៅ​សង្វៀន ONE Championship

ជើង​ខ្លាំង​ ឡុង សុភី ​​ដែល​កំពុង​ត្រៀម​ខ្លួន​យ៉ាង​​ល្អ​ក្នុង​រយះ​ពេល​​ជាង​ ២ ​សប្ដាហ៍​មក​​នេះ​ដើម្បី​ប៉ះ​​ រឿង​ សោភ័ណ្ឌ ​នៅ​​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​​​ដោយ​មាន​ប្រាក់​រង្វាន់​ ​ ៤០០០​ដុល្លារ​អាមេរិក។ ​​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៤ ខែ ​កញ្ញា ឆ្នាំ​ ២០១៩ ខាង​ ​ដែល​ផ្សាយ​​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ CNC។ សុភី ​​បញ្ជាក់​ថា៖«​ សម្រាប់​ខ្ញុំ​សង្ឃឹម​ត្រឹម​​ ៥០% ​​ប៉ុណោះ​ ប៉ុន្តែ​​រឿង​ជាក់​ស្ដែង​ គឺ​ឡើង​លើ​សង្វៀន​ទើប​ដឹង។ ​យើង​អាច​មើល​ស្ថានការណ៍​ និង​ចិត្ត​សាស្ត្រ​គូ​ប្រកួត​ រឿង សោភ័ណ្ឌ សិន និង​ត្រូវ​បត់​បែន​តាម​ស្ថានការណ៍»។ យ៉ាង​ណា​ក្ដី​ ​ឡុង សុភី ​បាន​បង្ហើប​រឿង​សោក​ស្ដាយ​​មួយ​កាល​ទៅ​ប្រកួត​សង្វៀន​ ONE: CHAMPIONS AND WORRORS ​ ​នា​​ឆ្នាំ ២០១៣​ យ៉ាង​ដូច្នេះ​​៖«​​តាម​ពិត​ខ្ញុំ​គួរ​តែ​ប្រកួត​​ក្នុង​កម្មវិធី​ Kickboxing ​ដែល​ស្រដៀង​គុន​ខ្មែរ​ដែរ​ ប៉ុន្តែ គេ​​បិទ​កែង។ ​​កាល​​នោះ​​ហ្វឹកហាត់​ត្រៀម​ប្រកួត​ MMA​​បាន​តិច​ណាស់​ ​ ខ្ញុំ​ស្ដាយ​ក៏​ស្ដាយ​ … Continue reading ឡុង សុភី ​ ​បង្ហើប​រឿង​សោក​ស្ដាយ​​​ថា​​គួរ​ប្រកួត Kickboxing នៅ​សង្វៀន ONE Championship

ទោះ​​ក្លិ​ប្រដាល់​មិន​មាន​សម្ភារ​ទំនើប​ ប៉ុន្តែ​​គ្រូ​បង្វឹក​ ជា ​រិទ្ធ ​​​​​​​​និង ​កូន​សិស្ស​សុទ្ធ​​តែ​មាន​មហិច្ឆតា​​​ដើម្បី​អភិវឌ្ឍ​ខ្លួន

​លោក​​ ជា រិទ្ធ ​​ជា​គ្រូ​បង្វឹក​និង​​​ជា​ម្ចាស់​​ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​បាន​បង្ហើប​ថា​ ​ដ្បិត​ក្លិប​មិន​សម្ភារ​ទំនើប​​ដូច​ក្លិប​ប្រដាល់​មួយ​ចំនួន​ ​ប៉ុន្តែ​ លោក​និង​កូន​សិស្ស​មាន​មហិច្ឆតា​​​ដើម្បី​ធ្វើ​ឲ្យ​មាន​​ភាព​រីក​ចម្រើន​ និង​ ​ធ្វើ​ការ​ដោយ​ក្ដី​ស្រលាញ់​​លើ​វិស័យ​ក្បាច់​គុន​ខ្មែរ។​​ ​​​លោក​ ជា រិទ្ធ ​បាន​​បញ្ជាក់​ថា៖«​​ខ្ញុំ​និង​កូន​សិស្ស​សុទ្ធ​តែ​បង្ហាញ​ក្ដី​ស្រលាញ់​រហូត​ដល់​ខ្ញុំ​ឈប់​​បង្រៀន​​សិស្ស​នៅ​សាលា​​​​ដើម្បី​បង្ហាត់​សិស្ស​​ប្រដាល់។​ ហើយ​កូន​សិស្ស​ខ្ញុំ​មា្នក់ៗ​ក៏​​ខិត​ខំ​ខ្លាំង​ក្លា​ដែរ​ក្នុង​ដំណើរ​រួម​គ្នា។​ ​​ខ្ញុំ​​មិន​​បោះ​បង់​ងាយៗ​ទេ​ហើយ​ចង់​ពង្រីក​ក្លិប​តទៅ​ទៀត​បើ​មាន​លទ្ធភាព។​ បច្ចុប្បន្ន​ ខ្ញុំ​មាន​កូន​សិស្ស​ ៨ នាក់​ ហើយ​អ្នក​ដែល​សកម្ម​ជាង​​គេ​និង​ឡើង​សង្វៀន​ញឹក​​ដូច​ជា​ គង់ សំបូរ, ឫទ្ធ សាស្ត្រវុធ, រឿន ឈី, ល័ក្ខ លាត​ និង រិទ្ធ វជិរៈ ​ជា​ដើម»។ ​គ្រូ​បង្វឹក​ដែល​ដឹក​នាំ​គង់​ សំបូរ ទៅ​ប្រកួត​នៅ​សង្វៀន ​ONE Championship ​កាល​ខែ​ កុម្ភៈ​ បាន​​បន្ត​ទៀត​ថា​ ​បច្ចុប្បន្ន​ក្លិប​មាន​តែ​បាវ​សាក់​មួយ, ស៊ីប​ដៃ​មួយ​គូ,​ ហ្គង់​ពីរ​បី​គូ​, ស៊ីប​ជើង​មួយ ​តាពី​ និង​​ ពិបាក​ពេល​ឡាំ​គ្នា​ដោយ​អត់​មាន​សង្វៀន​ត្រឹម​ត្រូវ ​ហើយ​ ក៏​អត់​មាន​ស្មង​ជើង​ពាក់​​ទាត់​ដែរ។​ ​បញ្ហា​​នេះ​ធ្វើ​ឲ្យ​​ចាញ់​ប្រៀប​​​កីឡាករ​គូ​ប្រជែង​​របស់​ក្លិប​មួយ​ចំនួន​​ដែល​​មាន​សម្ភារ​​ហ្វឹកហាត់​គ្រប់គ្រាន់។ ​យ៉ាង​ណា​​ក្ដី​ ​កូន​សិស្ស​របស់​លោក​ ​ខំ​ក្រាញ​ននៀល​ និង​ … Continue reading ទោះ​​ក្លិ​ប្រដាល់​មិន​មាន​សម្ភារ​ទំនើប​ ប៉ុន្តែ​​គ្រូ​បង្វឹក​ ជា ​រិទ្ធ ​​​​​​​​និង ​កូន​សិស្ស​សុទ្ធ​​តែ​មាន​មហិច្ឆតា​​​ដើម្បី​អភិវឌ្ឍ​ខ្លួន

គង់ សំបូរ​ ​និង នៅ ស្រីពៅ បញ្ចេញ​ទស្សនៈ​​​ពេល​​​ឡើង​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​​​ដែល​ប្រកួត​ ៣​ទឹក​ដូច​សង្វៀន​ ONE

«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ​ « Ek Phnom Kun Khmer Arena»​ ​​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​ក្រោយ​​ដំណើរ​​ការ​ប្រកួត​ប្រមាណ​ជា​ ៥ ​ខែ​មក​នេះ។ សង្វៀន​ថ្មី​នេះ​បាន​​ផ្លាស់​​ប្ដូរ​ក្បួន​​ច្បាប់​ ​​ឬ គោល​ការណ៍​មួយ​ចំនួន​​ឲ្យ​​ដូច​ទៅ​​សង្វៀន​កម្រិត​អន្តរជាតិ​ ONE Championship កាល​ចុង​ខែ​ មិថុនា និង ​​​អញ្ជើញ​​កីឡាករ​ល្បីៗ​ទៅ​ប្រកួត​ជា​ញឹកញាប់​រៀងរាល់​ ​សប្ដាហ៍។​ ​នៅ​​ល្ងាច​ថ្ងៃ​​​អាទិត្យ​ទី ​១៤ ​កក្កដា​ ខាង​មុខ​នេះ ​​ជើង​ខ្លាំង​លំដាប់​ប្រទេស​ពីរ​​រូប​ ពោល​ គង់ សំបូរ និង នៅ​ ​ស្រីពៅ​ ​នឹង​មាន​វត្តមាន​​ប៉ះ​គូ​ប្រកួត​រៀងៗ​ខ្លួន​នៅ​សង្វៀន​នា​ខេត្ត​បាត់​ដំបង​​ខាង​លើ។​ ជើង​ខ្លាំង​ គង់ សំបូរ​ ​​មក​ពី​ក្លិប​ប្រដាល់​​គុហារ​ព្រហ្មជ័យ​ខេត្តសៀម​រាប​​ត្រូវ​​តតាំង​នឹង​ ​​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​ Ahmed Gamal Mohamed​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម ​ខណៈ​ដែល​​ នៅ ស្រីពៅ​ ​​ជួប​​កីឡាការិនី​ថៃ Malia ​ក្នុង​ប្រភេទ​ទម្ងន់​ ​៥៤​ គីឡូក្រាម។ មុន​ឡើង​សង្វៀន​​​ក្នុង​​លំដាប់​គូ​ឯក​​នេះ​ ​​គង់​ … Continue reading គង់ សំបូរ​ ​និង នៅ ស្រីពៅ បញ្ចេញ​ទស្សនៈ​​​ពេល​​​ឡើង​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​​​ដែល​ប្រកួត​ ៣​ទឹក​ដូច​សង្វៀន​ ONE

Samontha ដែល​ជា​ក្មួយ កែវ រំចង់ មាន​ក្ដី​ស្រមៃ​ធំ​ចង់​នាំ​ពូ​​ទៅ​​ប្រកួត​នៅ​អាមេរិក

កីឡា​ការិនី​ខ្មែរ​អាមេរិក Samontha Stephenson បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​នាំ​ពូ​របស់​ខ្លួន​ដែល​ជា​អ្នក​ប្រដាល់​ល្បី​ក្នុង​ប្រទេស​កម្ពុជា កែវ រំចង់ ទៅ​ហ្វឹកហាត់​​និង​ប្រកួត​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។ កាល​ពី​ឆ្នាំ​មុន Samontha បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​មក​លេង​ប្រទេស​កម្ពុជា​ជាមួយ​ឪពុក។ ក្នុង​នោះ​នាង​បាន​​មក​ជួប​ពូ​របស់​ខ្លួន កែវ រំចង់ និង​កីឡាករ​ល្បី​មួយ​ចំនួន​របស់​កម្ពុជា​ដូច​ជា ឡុង​ សុភី​និង​សេន ប៊ុន​ថេន​ជា​ដើម។ យ៉ាងណាមិញ​ កាល​ពី​ម្សិលមិញ Samontha ​បាន​សរសេរ​ចំនួន​ដ៏​វែងអន្លាយ​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេស៊ុក បង្កប់​អត្ថន័យ​ចង់​ជួយ​កែង រំចង់។   ​​​Samontha បាន​បញ្ចេញ​​អារម្មណ៍​របស់​ខ្លួន​ថា ពូ​របស់​ខ្លួន​កែវ រំចង់ ជា​ហេតុផល​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​ហាត់​និង​វាយ​ប្រដាល់។ ពេល​នៅ​ក្មេង​នាង​តែងតែ​​សិក្សា​​ពី​ការ​ប្រកួត​របស់​រំចង់ តាម​រយៈ Youtube និង​ធ្វើ​តាម។ "ក្ដី​ស្រមៃ​ធំ​របស់​ខ្ញុំ​​គឺ​ចង់​រក​វិធី​នាំ​ពូ​របស់​ខ្ញុំ​មក​អាមេរិក​ដើម្បី​ហ្វឹកហាត់​និង​ប្រកួត។ ឪពុក​របស់​ខ្ញុំ​បាន​ព្យាយាម​​​ចង់​នាំ​​គាត់​​មក​ទី​នេះ និង​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ប៉ុន្តែ​មិន​ដឹង​ពី​ជំហាន​នោះ​ទេ។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​មក​អាមេរិក ប្រសសិន​ជា​អ្នក​រស់​នៅ​ប្រទេស​កម្ពុជា"៕ ​​​