កីឡាការិនីជំនាញក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន ដែលមានសរហស្សនាម «Little Frog» បានបង្ហើបអំពីការតាំងចិត្តត្រឡប់មកកាន់សង្វៀនប្រកួតសាជាថ្មី បន្ទាប់ពីការខកខានតាំងពីចុងឆ្នាំ ២០១៧ មក។ ការសម្រាកឡើងរេញប្រកួតក្រោយពីការទទួលជ័យជម្នះលើ កីឡាការិនីថៃពីររូប Surarak Kamla នាខែកក្កដា ឆ្នាំ ២០១៧ និង Kaewjai Prachumwong កាលខែ វិច្ឆិកា ឆ្នាំ ដដែល លើសង្វៀន Full Metal Dojo ដូចគ្នានាក្រុងបាងកកប្រទេសថៃ។ កីឡាការិនីដែលជាតួសម្ដែងក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករល្បីឈ្មោះ Angelina Jolie រូបនេះបញ្ជាក់ថា៖«ខ្ញុំប្រឹងប្រែងហ្វឹកហាត់រាល់ថ្ងៃតាំងពេលត្រឡប់ពីអាមេរិក ក្នុងការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ នាដើមខែ មិថុនា នេះ។ គោលដៅរបស់ខ្ញុំគឺ ហាត់ត្រៀមៗក្នុងករណីខ្ញុំឡើងសង្វៀននាពេលខាងមុខ។ ខ្ញុំហាត់យ៉ាងតិច ៣ ម៉ោងជាប្រចាំក្នុងមួយថ្ងៃនៅក្លិប Prodal ម្ដុំទួលគោក និង H/Art Academy Jiu Jitsu នៅម្ដុំទួលស្វាយព្រៃ ដែលផ្ដោតលើជំនាញបោក កាច់ឃ្លេរ និង … Continue reading សំ ថារ័ត្ន បង្ហើបអំពីគម្រោងវិលមកសង្វៀនសាជាថ្មី
Tag: Kun Khmer
ចាន់ រតនា៖«បើនារីៗខ្មែរចង់ហាត់ក្បាច់គុន ឬ គុនចម្រុះ ខ្ញុំអាចជួយសម្រួល ឬ មិនយកតម្លៃពីការហ្វឹកហាត់បើអត់មានលទ្ធភាព»
«នារីខ្មែរយើងភាគច្រើនអត់ដូចបរទេសទេ។ យើងប្រកាន់ខ្ជាប់ប្រពៃណី ហើយទី១ខ្លួនគេមិនចង់ហាត់ក្បាច់គុន និងទី២ ឪពុកម្ចាស់ឬ អាណាព្យាបាលរបស់ពួកគាត់មិនឲ្យហាត់ក្បាច់គុននោះឡើយ។ រឿងហាត់ដើម្បីសុខភាពក៏តិច ហើយ បើហាត់ដើម្បីចង់ឡើងប្រកួតលើសង្វៀនទៀតក៏រឹតតែតិច។ បើសិនបងប្អូននារីៗចង់ហ្វឹកហាត់ខ្ញុំផ្ដល់ជូនពិសេស ហើយ បើអត់លទ្ធភាពទេ ខ្ញុំនឹងជួយបង្ហាត់អត់គិតថ្លៃទៀត បើសិនជាហាត់មានបំណងចង់ឡើងប្រកួតពិតប្រាកដ»។ នេះជាការថ្លែងរបស់ ចាន់ រតនា ជាគ្រូបង្វឹក និងជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ»។ ការថ្លែងបែបនេះដោយសារកីឡាការិនីគុនខ្មែរនៅមានចំនួនតិចណាស់បើធៀបទៅនឹងប្រទេសនានា និង តំបន់អឺរ៉ុប។ រាល់ថ្ងៃបើក្រឡេកមើលកីឡាការិនីដែលមានឈ្មោះលេចធ្លោរាល់ថ្ងៃនេះមានមិនច្រើននោះឡើយ ដូចជា នៅ ស្រីពៅ, វី ស្រីខួច, អេ ព្រីយ៉ានុត, និង សំ ថារ័ត្ន។ ការដែលមានកីឡាការិនីតិចបែបនេះ ទើបធ្វើឲ្យមានភាពខ្សត់ខ្សោយឡើងសង្វៀនប្រកួត ហើយ ស្រីខួច ក៏បានត្អូញត្អែរដែរថា ទោះខ្លួនហ្វឹកហាត់ត្រៀមស៊ីហ្គេមប៉ុន្តែ កម្រមានសង្វៀនឡើងប្រកួតណាស់ និង បានត្រឹមតែហាត់ឡាំជាមួយប្រុសៗ ប៉ុណ្ណោះ។ ចាន់ រតនា គូសបញ្ជាក់ ៖«ក្លិបរបស់ខ្ញុំរាល់ថ្ងៃ មាននារីៗបទេសហ្វឹកហាត់ច្រើនជាងបុរសផង។ អ្នកខ្លះហាត់ដើម្បីសុខភាព ហើយមួយចំនួនទៀតហាត់ចង់ឡើងវ៉ៃណាស់។ ខ្ញុំគិតថា នារីបរទេស គាត់មានសេរីភាពជាងនារីខ្មែរដែលអាចមកពីប្រពៃណីកំហិត … Continue reading ចាន់ រតនា៖«បើនារីៗខ្មែរចង់ហាត់ក្បាច់គុន ឬ គុនចម្រុះ ខ្ញុំអាចជួយសម្រួល ឬ មិនយកតម្លៃពីការហ្វឹកហាត់បើអត់មានលទ្ធភាព»
សង្វៀនប្រដាល់គុនខ្មែរឯកភ្នំផ្លាស់ប្ដូរគោលការណ៍មួយចំនួនដូចសង្វៀន ONE
«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ឬ ហៅថា « Ek Phnom Kun Khmer Arena» បានផ្លាស់ប្ដូរក្បួនច្បាប់ ឬ គោលការណ៍មួយចំនួនឲ្យដូចទៅសង្វៀនកម្រិតអន្តរជាតិ ONE Championship ដែលផ្លាស់ពី ៥ ទឹកមកប្រកួតត្រឹម ៣ទឹកចាប់ពីថ្ងៃទី ៣០ ខែ មិថុនា ខាងមុខតទៅ។ នេះជាការបង្ហើបឲ្យដឹង របស់លោក Matias Andrés អ្នកគ្រប់គ្រងទូទៅនៅសង្វៀនខាងលើបន្ទាប់ពីដំណើរការប្រកួតលក្ខណៈជាតិ និងអន្តរជាតិអស់រយៈពេលជាង ៤ ខែមកនេះ។ លោក Matias Andrés បានបញ្ជាក់អំពីការផ្លាស់ប្ដូរពី ការប្រកួត៥ទឹកមកប្រកួត៣ទឹកយ៉ាងដូច្នេះ ៖«សង្វៀន Ek Phnom Kun Khmer Arena ចង់ឃើញគុនខ្មែររីកចម្រើនទាំងនៅក្នុងស្រុក និងឆាកអន្តរជាតិ។ ដើម្បីឈានទៅកម្រិតអន្តរជាតិ គុនខ្មែរត្រូវតែសម្រប និងបង្ហាញអនុភាពនៃក្បាច់វ័យចំណាស់មួយនេះ។ បើសិនយើងមិនសម្របតាមស្ដង់ដារអន្តរជាតិ នោះកីឡាកររបស់យើងមិនអាចរៀបចំខ្លួនបានល្អក្នុងកម្មវិធី ONE នោះទេ ព្រោះកម្រិតរបស់យើងនៅក្រោយគេឆ្ងាយ»។ អ្នកគ្រប់គ្រងទូទៅរូបនេះបានរៀបរាប់ថាលោកបានអញ្ជើញមន្ត្រីមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីពិភាក្សាអំពីការប្ដូរគោលការណ៍នេះ និង បានចែករំលែកអំពីបទពិសោធន៍ជាច្រើនពីគ្នាទៅវិញទៅមកកាលថ្ងៃទី ១ … Continue reading សង្វៀនប្រដាល់គុនខ្មែរឯកភ្នំផ្លាស់ប្ដូរគោលការណ៍មួយចំនួនដូចសង្វៀន ONE
តើមានផលចំណេញអ្វីខ្លះ ក្រោយអតីតជើងឯកកម្រិតពិភពលោក Albert Veera Chey ចុះឈ្មោះជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា?
កូនខ្មែរនៅបារាំង Albert Veera CHEY វ័យ ៣៦ ឆ្នាំជាអតីតកីឡាករប្រដាល់ធ្លាប់គ្រងខ្សែក្រវាត់កម្រិតពិភពលោកបានចុះឈ្មោះជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (CMMAF) ជាផ្លូវការនាពេលថ្មីៗនេះ។ ម្ចាស់ខ្សែក្រវាត់ Europe Championship, France Champion Professional, World Champion Amateur និងធ្លាប់ឈ្នះខ្សែក្រវាត់នៅប្រទេសថៃទម្ងន់ ៥៧ គីឡូក្រាមនោះបានបើកក្លិបប្រដាល់ផ្ទាល់ខ្លួននៅប្រទេសបារាំង ឈ្មោះ Veera Boxing Gym ឬ The Temple Bordeaux បន្ទាប់ពីការផ្អាកឡើងសង្វៀនប្រដាល់។ ប៉ុន្តែការចុះឈ្មោះស្ថិតក្រោម CMMAF នេះបានបើកផ្លូវឲ្យរូបគេអាចប្រកួតតំណាងឲ្យកម្ពុជា និង លើកទង់ជាតិកម្ពុជាម្ដង។ បច្ចុប្បន្ននេះ រូបគេមិនត្រឹមតែជាគ្រូបង្វឹកគុនខ្មែរនៅបារាំង ប៉ុន្តែ ក៏ហាត់ក្បាច់គុនចម្រុះផងដែរ ក្នុងករណីដែលអាចឡើងប្រកួតនៅថ្ងៃខាងមុខ។ ក្រោយមានឈ្មោះជាផ្លូវការស្ថិតក្រោម CMMAF លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានសាទរចំពោះកីឡាករល្បីឈ្មោះមួយនេះដោយលើកឡើងថា ៖«វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះថា Albert Chey ជាកីឡាករមានឈ្មោះបោះសំឡេង ក្នុងពិភព មួយថៃ និង … Continue reading តើមានផលចំណេញអ្វីខ្លះ ក្រោយអតីតជើងឯកកម្រិតពិភពលោក Albert Veera Chey ចុះឈ្មោះជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា?
ម្ចាស់ខ្សែក្រវាត់៣ ផល សោភ័ណ្ឌ បង្ហើបបំណងទៅប្រកួតនៅសង្វៀន ONE នាថ្ងៃណាមួយ
ម្ចាស់ខ្សែក្រវាត់៣ និង ជាម្ចាស់មេដាយមាសថ្នាក់ជាតិច្រើនដងទាំងប្រដាល់សេរី និងសកល ផល សោភ័ណ្ឌ បង្ហើបអំពីបំណងទៅប្រកួតសង្វៀនកម្រិតពិភពលោក ONE Championship នៅថ្ងៃណាមួយ។ ការបង្ហាញជំហរបែបនេះព្រោះចង់សាកល្បងសមត្ថភាព ចង់ដឹងបច្ចេកទេសថ្មីៗ និង ចង់យកពិសោធន៍បន្ថែមទៀតអំពីការរៀបចំកម្រិតពិភពលោកនិងអន្តរជាតិ បន្ទាប់ពីប្រឡូកនៅសង្វៀនក្នុងស្រុកតាំងពីប្រភេទទម្ងន់ ៣០ គីឡូក្រាមមកម៉្លេះ។ ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវពីរឆ្នាំជាប់គ្នាបានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំចង់បង្ហាញសមត្ថភាពនៅសង្វៀន ONE នាថ្ងៃណាមួយទោះលទ្ធផលយ៉ាងណា ខ្ញុំនឹងប្រឹងឲ្យអស់អំពីសមត្ថភាពបើសិនជាគេផ្ដល់ឱកាសឲ្យ។ ពេលកីឡាករខ្មែរយើងចេញទៅប្រកួត ខ្ញុំតែងតែតាមដានមិនបង ចាន់ រតនា, កាកា និង ឡៅ ចិត្រា នាពេលកន្លងមកទេ។ពេលខ្ញុំបានតាមដាន ខ្ញុំឃើញនៅសង្វៀន ONE កីឡាករគូប្រជែងនឹងកីឡាករខ្មែរ គេជំហររឹងៗ ហើយរហ័សៗ ណាស់ដូច Rodtang និង Superlek Kiatmoo9 ជាដើម។ កីឡាករថៃទាំងពីរនេះរហ័សរហួនលើបម្លាស់ទី និង ការវ៉ៃចេញរបស់គេក៏ល្អដែររួមទាំងការទាត់ផង»។ ដ្បិតមើលឃើញគូប្រកួតរបស់ខ្មែរកន្លងមកខ្លាំងៗ កីឡាករមកពីក្លិបតាឡីដំរីមានរិទ្ធិរូបនេះរៀបរាប់ទៀតថា ពេលខ្លះត្រូវស្វែងរកអ្វីដែលជាបទពិសោធន៍ថ្មី និង រៀនយល់ដឹងអំពីការរៀបចំនៅមជ្ឈដ្ឋានអន្តរជាតិ ហើយ វាក៏ជាការវាស់ស្ទង់មួយដែរដើម្បីយកមកអភិវឌ្ឍខ្លួន។ កីឡាករដែលហាត់ប្រដាល់តាំងពីអាយុ ១៣ ឆ្នាំបានខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំព្រោះទីផ្សារប្រកួតនៅក្នុងស្រុកក៏ច្រើនដែរ … Continue reading ម្ចាស់ខ្សែក្រវាត់៣ ផល សោភ័ណ្ឌ បង្ហើបបំណងទៅប្រកួតនៅសង្វៀន ONE នាថ្ងៃណាមួយ
ក្លិប «អាណាចក្រប្រយុទ្ធ» កំពុងបណ្ដុះបណ្ដាលកីឡាករឲ្យកាន់តែមានគុណភាពដើម្បីអាចប្រកួតប្រជែងលើសង្វៀន ONE និង កម្មវិធីអន្តរជាតិនានា
ក្លិប «អាណាចក្រប្រយុទ្ធ» ឬ ហៅ Kingdom Fight Gym (KFG) ស្ថិតនៅខេត្តសៀមរាប។ ក្លិបនេះកំពុងតែបណ្ដុះបណ្ដាលកីឡាករវ័យក្មេងជាច្រើននាក់នៅឯខេត្តសៀមរាប ដើម្បីឲ្យពួកគេមានសមត្ថភាពអាចប្រកួតប្រជែងលើសង្វៀនកម្រិតពិភពលោក ONE និង កម្មវិធីអន្តរជាតិនានា។ គង់ សំបូរ ដែលជាកីឡាករលេចធ្លោម្នាក់នៅក្លិបនេះក៏បានប្រឡូកលើសង្វៀនONE ដែរកាលខែ កុម្ភៈ កន្លងទៅ។ ONE បានជួបសម្ភាសន៍លោក Kwok Leung Tsang ដែលជាសហស្ថាបនិក របស់ក្លិប «អាណាចក្រប្រយុទ្ធ» ដូចខាងក្រោម៖ ONE: ជម្រាបសួរលោក! តើក្លិប «អាណាចក្រប្រយុទ្ធ» ដំណើរការបានរយៈ ពេល ប៉ុន្មានឆ្នាំហើយ? តើមានកីឡាករអាជីពច្រើនទេនាពេលបច្ចុប្បន្ននេះ? Kwok Leung Tsang: KFG បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៨ ពោលទទួលកូនសិស្សហ្វឹកហាត់ជាង ១ ឆ្នាំមកហើយ។ ក្រៅពីកូនសិស្សខ្មែរ ឬ បរទេស ចង់ចេះក្បាច់គុន … Continue reading ក្លិប «អាណាចក្រប្រយុទ្ធ» កំពុងបណ្ដុះបណ្ដាលកីឡាករឲ្យកាន់តែមានគុណភាពដើម្បីអាចប្រកួតប្រជែងលើសង្វៀន ONE និង កម្មវិធីអន្តរជាតិនានា
Kun Khmer ULTRA រួមចំណែកអភិវឌ្ឍកីឡាករគុនខ្មែរដើម្បីប្រកួតខ្លាំងក្លាលើឆាកអន្តរជាតិ
លោក Matias Andrés ជាអ្នកគ្រប់គ្រងទូទៅនៅ «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ឬ «Ek Phnom Kun Khmer Arena» ដែលជាអ្នកផ្ដួចផ្ដើមកម្មវិធី Kun Khmer ULTRA ដែលមានការគាំទ្រពី ឧកញ៉ា ហេង តុលា ក្នុងគោលបំណងផលិតធនធានកីឡាករឲ្យមានគុណភាពដើម្បីមានឈ្មោះបោះសំឡេងទៅប្រកួតកម្រិតអន្តរជាតិ ដូចសង្វៀន ONE Championship និង ការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។ ឧកញ៉ា ហេង តុលា ជាអ្នកជំនួញជោគជ័យម្នាក់ ហើយ កំពុងតែវិនិយោគពេលវេលា និង ប្រាក់កាសជាច្រើនដើម្បីក្ដីស្រមៃ ជួយក្បាច់គុនខ្មែរ។ នាដើមខែកុម្ភៈ ឆ្នាំ២០១៩ ឧកញ៉ា ហេង តុលា បានបើកសង្វៀនឯកភ្នំគុនខ្មែរក្នុងគោលបំណងរួមចំណែក និង អភិវឌ្ឍគុនខ្មែរក្នុងខេត្តបាត់ដំបង និង ផ្ដល់ឱកាសឲ្យកីឡាករក្នុងខេត្តមួយនេះបានប្រកួតកម្រិតថ្នាក់ជាតិ និង ពង្រឹងខ្លួនរហូតដល់កម្រិតអន្តរជាតិ។ ពេលបង្ហើបអំពីគម្រោង Kun Khmer ULTRA អ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្តពេញថ្លើម ពីព្រោះលទ្ធផលទៅប្រកួតនៅក្រៅប្រទេស ឬ នៅសង្វៀន ONE … Continue reading Kun Khmer ULTRA រួមចំណែកអភិវឌ្ឍកីឡាករគុនខ្មែរដើម្បីប្រកួតខ្លាំងក្លាលើឆាកអន្តរជាតិ
ជា រិទ្ធ ថ្លែងសារអំពីការលំបាកក្នុងការរៀបចំសង្វៀនគុនខ្មែរនៅខេត្តសៀមរាប
លោក ជា រិទ្ធ គ្រូបង្វឹកប្រដាល់ប្រចាំក្លិបអាណាចក្រប្រយុទ្ធបានបង្ហើបអំពីបញ្ហាប្រឈមមួយចំនួនជុំវិញការប្រកួតប្រដាល់ប្រចាំសប្ដាហ៍នៅសង្វៀនប្រដាល់គុនខ្មែរនាទឹកដីនៅខេត្តសៀមរាបដោយ មានការខ្វះខាតអ្នកចូលរួមឧបត្ថម្ភ ការរៀបចំកម្មវិធី និង ថវិកាត្រូវរៀបចំសម្រាប់តម្លៃខ្លួនកីឡាករនៅមានកម្រិត។ លោកបានដៅបញ្ហាទាំងនេះបន្ទាប់ពីសង្វៀននៅស្វាយធំដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រនៃខេត្តក្រុងសៀមរាប បានដំណើរការរយៈពេលប្រមាណជាពីរខែមកហើយ។ គ្រូបង្វឹកប្រដាល់ដែលបញ្ចប់អនុបណ្ឌិតផ្នែកភាសាអង់គ្លេសរូបនេះគូសបញ្ជាក់ថា ៖«សង្វៀនយើងបានរៀបចំប្រមាណជា ២ ខែ មកហើយ ហើយយើងអត់មានអ្នកជួយឧបត្ថម្ភជាដុំកំភួនអ្វីនោះទេ យើងមានតែអ្នកស្រលាញ់កីឡាប្រដាល់ និង បានចូលរួមជាមួយគ្នាត្រឹមបួននាក់ប៉ុណ្ណឹងដើម្បីបង្កើតសង្វៀននេះ។ ការលំបាករបស់យើងគឺប្រាក់ឧបត្ថម្ភសម្រាប់កីឡាករ និង អាជ្ញាកណ្ដាល-ចៅក្រមក៏នៅមានកម្រិតតិចតួចតាមលទ្ធភាព។ ហើយបើត្រូវនាំកីឡាករមកពីថៃទៀតគឺលំបាក និង អស់ច្រើនព្រោះពួកគេត្រូវស្នាក់នៅ ឬ ធ្វើដំណើរជាដើម។ ពួកយើងជាអ្នកចូលរួមរៀបចំនេះសុទ្ធតែថវិកាម្នាក់បន្តិចៗ ប៉ុណ្ណោះ ហើយខ្ញុំមិនដឹងថាប្រឹងរហូតបានប៉ុណ្ណាទេ»។ គ្រូបង្វឹក គង់ សំបូរ និង ឫទ្ធ សាស្ត្រាវុធ បានរៀបរាប់ថា អ្នកចូលរួមលុយកាក់ចាត់ចែងជាមួយគ្នាដូចជាមានមីងម្នាក់, ប្អូនអ្នករត់ឡានម្នាក់ និង អ្នកធ្វើការនៅមន្ទីរនៃខេត្តសៀមរាបម្នាក់។ ចំណែកទីកន្លែងប្រកួតគឺទទួលបានការឧបត្ថម្ភដោយមិនបាច់បង់លុយនោះទេ។ ពីដំបូងឡើយការចូលលុយគ្នានេះ គឺដើម្បីទិញខ្សែរេញ ទិញសម្ភារ និង ការរៀបចំនានា។ ដ្បិតការគាំទ្រពីទស្សនិកជនមិនសូវច្រើន ប៉ុន្តែមានការកើនឡើងមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ដែរ។ កាលខែមុន ការរៀបចំការប្រកួតនេះត្រូវធ្វើឡើងរៀងរាល់ថ្ងៃព្រហស្បតិ៍ប្រចាំសប្ដាហ៍ ប៉ុន្តែឥឡូវនេះមានការផ្លាស់ប្ដូរ មកប្រកួតត្រឹម ២ … Continue reading ជា រិទ្ធ ថ្លែងសារអំពីការលំបាកក្នុងការរៀបចំសង្វៀនគុនខ្មែរនៅខេត្តសៀមរាប
សំ ថារ័ត្ន បង្ហើបអំពីបញ្ហាប្រឈមនានាពេលទៅផ្សព្វផ្សាយភាពយន្តឯកសារ «Surviving Bokator» នៅអាមេរិក
សំ ថារ័ត្ន ជាកីឡាការិនីដែលគេស្គាល់តាមរយៈការប្រើក្បាច់គុនល្បុក្កតោ និង ជាតារាភាពយន្តស្រីចូលចិត្តសម្ដែងតួវ៉ៃទាត់ធាក់នោះបានបង្ហើបអំពីបញ្ហាប្រឈមនានាពេលទៅផ្សព្វផ្សាយខ្សែភាពយន្តឯកសារ «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ «Surviving Bokator» នៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះដូចជា មានតែម្នាក់ឯងអត់មានក្រុមការងារ ការខ្វះខាតអត់អ្នកឧបត្ថម្ភ និង ធ្វើដំណើរផ្លូវឆ្ងាយពីរដ្ឋមួយទៅរដ្ឋមួយជាដើមដែលជាពេលវេលាប្រថុចញ៉ុច។ កីឡាការិនី សំ ថារ័ត្ន ទើបបញ្ចប់ការផ្សព្វផ្សាយខ្សែភាពយន្តឯកសាររក្បាច់គុនខ្មែរខាងលើនៅក្រុង Los Angeles សហរដ្ឋអាមេរិក កាលខែ មករា មុនធ្វើដំណើរទៅអាមេរិកម្ដងទៀតនាពាក់កណ្ដាលខែឧសភា នេះហើយអាចបន្តការលើកកម្ពស់ផ្សព្វផ្សាយពី ៣ សប្ដាហ៍ទៅ ១ ខែ។ ទីតាំងគម្រោងដែលកូនសិស្សលោកគ្រូ សាន គឺមស៊ាន ត្រូវទៅផ្សព្វផ្សាយ មានដូចជារដ្ឋ Boston, Lowell និង Minnesota ជាដើម និងអាចបន្តទៅក្រុងផ្សេង ដែលភាគច្រើនទៅផ្សព្វក្នុងតំបន់មានខ្មែរស្នាក់នៅ និង ជាអំណោយផលសាយភាយដល់បរទេសនៅក្នុងតំបន់នោះ។ កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះគូសបញ្ជាក់ថា ៖«ខ្ញុំមកទីនេះអត់មានអ្នកជួយឧបត្ថម្ភអ្វីទេ ប៉ុន្តែមកទីនេះដោយសារបងប្អូនខ្មែរដែលស្គាល់ៗ គាត់អញ្ជើញមក ឬ មិត្តភ័ក្ដិគេស្គាល់ គេជួយផ្ដល់កន្លែងស្នាក់នៅមិនអស់លុយ ឬ បងប្អូនខ្មែរខ្លះគាត់អាណិតស្រលាញ់ក៏គាត់ជួយឲ្យស្នាក់នៅដែរ។ … Continue reading សំ ថារ័ត្ន បង្ហើបអំពីបញ្ហាប្រឈមនានាពេលទៅផ្សព្វផ្សាយភាពយន្តឯកសារ «Surviving Bokator» នៅអាមេរិក
Okhna Heng Tola wants to save Kun Khmer: “The gyms are very poor, they need our support”
Okhna Heng Tola is a successful business man and does not need to work another day in his life. But he is still investing a lot of time and money into his dream: to save Cambodia's martial art Kun Khmer. In early February 2019, Okhna Heng Tola opened Ek Phnom Kun Khmer Arena in an … Continue reading Okhna Heng Tola wants to save Kun Khmer: “The gyms are very poor, they need our support”