ជើងខ្លាំងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា ដែលកំពុងកសាងឈ្មោះល្បីល្បាញក្នុងស្រុក និង ឆាកអន្តរជាតិបានដាក់គោលដៅខ្ពស់បំផុតយកមេដាយមាសនៅស៊ីហ្គេមលើកទី៣០ចុងឆ្នាំ ២០១៩នេះនៅប្រទេសហ្វីលីពីន បន្ទាប់ពី ឈ្នះមេដាយសំរឹទ្ធិ កាលស៊ីហ្គេមឆ្នាំ ២០១៧ នៅម៉ាឡេស៊ី។ ការតាំងចិត្តបែបនេះកើតឡើងជាថ្មី បន្ទាប់ពីឈ្នះកីឡាករជើងខ្លាំងបន្តបន្ទាប់ ជាពិសេសឈ្នះ លន បញ្ញាត្រឹមទឹកទី២ដើម្បីគ្រងខ្សែក្រវាត់អធិរាជគុនខ្មែរ ISI របស់ភីអិនអិននាពេលថ្មីៗនេះ។ ឡៅ ចិត្រា ដែលមានបទពិសោធន៍នៅសង្វៀន ONE Championship ម្ដងនោះបានអះអាងថា៖«ខ្ញុំចង់បានមេដាយ ហើយ ជាមេដាយខ្ពស់បំផុតសម្រាប់កម្ពុជា គឺ មេដាយមាសក្នុងកម្មវិធី ប្រកួត Kickboxing។ ខ្ញុំយល់ឃើញកម្លាំងដៃរបស់ខ្ញុំធ្ងន់ជាងមុន ខ្ញុំត្រៀមខ្លួនបានល្អជាងស៊ីហ្គេមលើកមុននៅម៉ាឡេស៊ី»។ ' ឡៅ ចិត្រា ឈ្នះខ្សែក្រវាត់នៅ ភីអិនអិន តាមរយៈការផ្ដួលកីឡាករទាំងនីមួយៗ ត្រឹមទឹកទី២ប៉ុណ្ណោះ បើគិតចាប់តាំងពីខែ ឧសភា រហូតដល់វគ្គផ្ដាច់ព្រ័ត្រនាពាក់កណ្ដាលខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ។ ចិត្រា បានតាំងចិត្តរួចហើយដោយដាក់ទិសដៅដើរតាមគន្លងរបស់ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ ២០១៧ ឃីម ឌីម៉ា ឬ ឃុន … Continue reading បន្ទាប់ពីឈ្នះខ្សែក្រវាត់អធិរាជគុនខ្មែរ តើ ឡៅ ចិត្រា ដាក់គោលដៅអ្វីទៀត?
Tag: Lao Chetra
គ្រូបង្វឹក ហង្ស ស៊ឺន ៖«ឡៅ ចិត្រា មានភាគរយច្រើនឈ្នះខ្សែក្រវាត់ ហើយត្រៀមឲ្យល្អនៅស៊ីហ្គេម»
ជើងខ្លាំង ឡៅ ចិត្រា មកពីក្លិបកងពលតូចឆត្រយោងពិសេស៩១១ មានភាគរយខ្ពស់ដើម្បីឈ្នះខ្សែក្រវាត់ ប្រដាល់អធិរាជគុនខ្មែរ ISI PALM របស់ PNNបន្ទាប់ពីផ្ដួល ឡុង ជិន ត្រឹម១នាទីប៉ុណ្ណោះនាដើមទឹកទី១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលថ្ងៃអាទិត្យ ហើយ បន្ទាប់ពីភ្ជុំបិណ្ឌរួចរាល់ ឡៅ ចិត្រា ត្រូវបុកហ្វឹកហាត់ត្រៀមខ្សែក្រវាត់ផងវគ្គផ្ដាច់ព្រ័ត្រផង និង រៀបចំខ្លួនទៅព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំនេះផង។ នេះជាការបង្ហើបឲ្យពីគ្រូបង្វឹក ហង្ស ស៊ឺន។ វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ប្រដាល់អធិរាជគុនខ្មែរ ISI PALM នឹងប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១៣ តុលា ខាងមុខ ស្របពេល ឡៅ ចិត្រា កំពង់រង់ចាំអ្នកឈ្នះរវាង លន បញ្ញា និង សុខ សាវិនដែលត្រូវប្រកួតនាថ្ងៃទី ២២ ខែ កញ្ញា ចុងសប្ដាហ៍នេះ។ ប្រាក់រង្វាន់លេខ១ម្ចាស់ខ្សែក្រវាត់នេះ មានតម្លៃ ៤០ លានរៀល ស្មើនឹង ១ ម៉ឺនដុល្លារអាមេរិក។ គ្រូបង្វឹក … Continue reading គ្រូបង្វឹក ហង្ស ស៊ឺន ៖«ឡៅ ចិត្រា មានភាគរយច្រើនឈ្នះខ្សែក្រវាត់ ហើយត្រៀមឲ្យល្អនៅស៊ីហ្គេម»
ឡៅ ចិត្រា យកគំរូតាម ឃីម ឌីម៉ា ដើម្បីឈ្នះមេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចុងឆ្នាំនេះ
អ្នកលេងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា បានដាក់គោលដៅដើរតាមគន្លងរបស់ ឃីម ឌីម៉ា ឬ ឃុន ឌីម៉ា ដើម្បីដណ្ដើមមេដាយមាសជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលរៀបចំនៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ។ ការតាំងចិត្តនេះបានកើតឡើង ក្រោយកីឡាករ នៃក្លិបឆត្រយោង ៩១១ ឈ្នះត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ និងមិនគួរចាញ់កីឡាករម្ចាស់ផ្ទះទេនៅស៊ីហ្គេម ឆ្នាំ ២០១៧ ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី ខណៈដែល ឃីម ឌីម៉ា ឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រដាល់។ កីឡាករដែលមានកំណត់ត្រាប្រកួត១៤៨ លើកគូសបញ្ជាក់បែបនេះ៖«ខ្ញុំកំពុងតែកែប្រែកំហុសកាលស៊ីហ្គេម ២០១៧ ដើម្បីត្រៀមស៊ីហ្គេម ២០១៩ នេះ។ ខ្ញុំប្រឹងឲ្យខ្លាំងជាងស៊ីហ្គេមកន្លងទៅ។ ខ្ញុំចង់ឈ្នះមេដាយមាសដូច រៀមច្បង ឃីម ឌីម៉ា។ ខ្ញុំសរសើរ បង ឌីម៉ា គាត់មានបម្លាស់ទីល្អ ប្រយុទ្ធល្អ និង ការពារល្អទៀតផង។ នេះជាចំណុចខ្ញុំត្រូវរៀនតាម។» បែបណាក្ដី កីឡាករប្រដាល់ត្រកូលឡៅបានបង្ហើបពីភាពសោកស្ដាយកាលឆ្នាំ ២០១៧ ដែលបានត្រឹមមេដាយសំរឹទ្ធថា រូបគេចូលពេទ្យមុនឡើងវ៉ៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែគ្រានោះមិនដឹងថាមកពីអាកាសធាតុ ឬ ចំណីអាហារឡើយ។ ដោយរំលឹកទៅអតីតកាលនេះ ចិត្រា នៅចងចាំថា ពិន្ទុមិនចាញ់ឈ្នះគ្នាប៉ុន្មានទេ … Continue reading ឡៅ ចិត្រា យកគំរូតាម ឃីម ឌីម៉ា ដើម្បីឈ្នះមេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចុងឆ្នាំនេះ
រឿង ឡៅ ចិត្រា ចងចាំបំផុតនៅសង្វៀន One Championship ពេលទៅប្រកួតលើកដំបូង
អ្នកលេងគុនខ្មែរ ឡៅ ចិត្រា បានបង្ហើបអំពីចំណុចចងចាំបំផុតមិនអាចបំភ្លេចបានក្នុងការប្រកួតនៅសង្វៀន One Championship ពេលចាញ់ពិន្ទុជើងខ្លាំងថៃ Superlek Kiatmoo9 នៅប្រទេសថៃកាលពាក់កណ្ដាលខែ កុម្ភៈ កន្លងទៅ ហើយ សន្យាថានឹងធ្វើឲ្យល្អប្រសើរចំពោះការប្រកួតលើកក្រោយ បើសិនត្រូវផ្គូផ្គងឲ្យឡើងវ៉ៃនៅសង្វៀនដដែលនេះ។ ចិត្រា ដែលមានវ័យ ១៩ ឆ្នាំ ថ្លែងរឿងមិនអាចបំភ្លេចបានយ៉ាងដូច្នេះ៖ «ខ្ញុំតូចចិត្ត ខ្លាំងណាស់ដែលវ៉ៃគេមិនត្រូវ គេរហ័សពេកមិននឹកស្មានដល់ ទោះខ្ញុំបានទស្សនាវីដេអូគេជាច្រើនក៏ដោយ។ គេមានបម្លាស់ទីលឿនខ្លាំងណាស់។ ក្នុងនោះគេវ៉ៃសន្ធប់មកលើយើងតាំងពីដើមទឹកមក មិនឲ្យខ្ញុំដកឃ្លារួច។ ចំណែកខ្ញុំវិញ វ៉ៃចេញដៃ និង ជើងយឺតជាងគេហើយ មានជំហរយឹតជាង Superlek ទៀតផង។ » កីឡាករប្រដាល់គុនខ្មែរវ័យ ១៩ ឆ្នាំមកពីក្លិប ប្រដាល់ឆត្រយោង៩១១ បានបញ្ជាក់ទៀតថា ការប្រកួតនៅសង្វៀនកម្រិតពិភពលោកខាងលើ ប្លែកខ្លាំងទោះគេធ្លាប់ប្រកួតក្នុងស្រុក និង អន្តរជាតិជាច្រើនដងក្ដី។ កីឡាករប្រដាល់វ័យក្មេងរូបនេះសង្កត់ធ្ងន់ថា ការប្រកួតក្នុងក្របខ័ណ្ឌអន្តរជាតិ One Championship មានលក្ខណៈតឹងតែងណាស់។ ទោះជាការប្រកួតលើកដំបូងនៅ សង្វៀន One ប៉ុន្តែ ចិត្រា មិនមានបញ្ហាប្រឈមដូចជាការធ្វើដំណើរតាមយន្តហោះ … Continue reading រឿង ឡៅ ចិត្រា ចងចាំបំផុតនៅសង្វៀន One Championship ពេលទៅប្រកួតលើកដំបូង
Lao Chetra Honors Superlek Kaitmoo9 After ONE Championship Debut
19-year-old Kun Khmer star Lao Chetra finally made his ONE Championship debut as he locked horns with one of the world's absolute best Muay Thai practitioners at ONE: CLASH OF LEGENDS on Saturday, 16 February. Despite walking into his opponent Superlek Kiatmoo9's hometown in Bangkok, Thailand, Chetra remained calm in his first ONE Super Series … Continue reading Lao Chetra Honors Superlek Kaitmoo9 After ONE Championship Debut
ឡៅ ចិត្រា កោតសរសើរ Superlek ក្រោយចាញ់ប្រកួតនៅ ONE Championship
តារាគុនខ្មែរវ័យ ១៩ឆ្នាំ ឡៅ ចិត្រា បានចូលរួមការប្រកួត ONE Championship កន្លងទៅថ្មីៗនេះ ប៉ុន្តែត្រូវប៉ះចំអ្នកលេងក្បាច់គុនមួយថៃខ្លាំងជាងគេម្នាក់លំដាប់ពិភពលោកនៅក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS កាលពីថ្ងៃសោរ៍ ទី១៦ ខែកុម្ភះ។ ថ្វីបើត្រូវដើរចូលការប្រកួតនៅក្នុងសម្រុកខ្លាឯទីក្រុងបាងកក ប្រទេសថៃក៏ពិតមែន ចិត្រា បានខំរក្សាអារម្មណ៍ស្ងប់ល្អពេលបង្ហាញខ្លួនមកលើឆាកកម្មវិធី ONE Super Series Muay Thai នារាត្រីនោះ។ ខណៈពេលជួងបន្លឺឡើងភ្លាម Superlek ស្ទុះចូលទៅរក ចិត្រា ពេញទំហឹងតែម្តង គាត់កាប់ជើងក្រោមផង ចូលដៃលើផង មើលទៅគួរឲ្យខ្លាច ហើយគួរឲ្យស្ញប់ស្ញែងជាមួយគ្នា គាត់ពិតជាសាកសមជាកីឡាករពានរង្វាន់ចំនួនពីរដងប្រចាំ Lumpinee Stadium Muay Thai World Champion ប្រាកដមែន។ ភាគីថៃបន្តវាយបណ្តាក់លើចិត្រា ឥតឈប់ឈរជាមួយការប្រើជើងកាប់ធ្ងន់ៗ និងដាល់ចំៗកណ្តាលមុខ ទោះយ៉ាងនោះក្តី ខាងភាគីកម្ពុជានៅតែអាចតស៊ូបានលួចចេញដៃ និងកាប់កែងបានបន្តិចដែរ។ ក្រោយពីការប្រកួតនោះហើយ កីឡាករកម្ពុជាទទួលស្គាល់ថា Superlek ពិតជាខ្លាំងគួរឲ្យញរញើតណាស់។ តែគួរឲ្យសរសើរ ចិត្រា … Continue reading ឡៅ ចិត្រា កោតសរសើរ Superlek ក្រោយចាញ់ប្រកួតនៅ ONE Championship
ប្រកួតដំបូងនៅONE Championship នៅ ស្រីពៅ បំបាក់ Rika Ishige តែម្តង!
https://www.facebook.com/ONEChampionship/videos/253407042247766/ នៅ ស្រីពៅ មកពីក្លឹប Cambodian Top Team បានអង្រួនសង្វៀនធំ ONE Championship ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ធ្វើឲ្យកក្រើកអស្ចារ្យ នាយប់ថ្ងៃសោរ៍ ទី១៦ ខែកុម្ភះ។ កីឡាការិនីវ័យ ២៤ឆ្នាំរបស់កម្ពុជា ប្រយុទ្ធតទល់គ្នាយ៉ាងតឹងតែងជាមួយតារាប្រដាល់ស្រីរបស់ថៃនាង Rika Ishige ក្នុងការប្រកួតបែបគុនចម្រុះ រហូតដល់ចប់ទឹកទី៣ អាជ្ញាកណ្តាលសម្រេចឲ្យ ស្រីពៅ ឈ្នះដោយពិន្ទុ។ ថ្វីបើ នេះការប្រកួតលើកដំបូងបង្អស់របស់ ស្រីពៅ ក្នុងស្ថាប័នប្រដាល់អន្តរជាតិធំជាងគេលើពិភពលោកនេះមែន ប៉ុន្តែនាងមានស្មារតីនិងទឹកមុខស្ងប់ល្អ នៅពេលដើរចេញមកបង្ហាញខ្លួនសំដៅចូលទៅក្នុងទ្រុងប្រយុទ្ធ។ ស្រីពៅ ពន្យល់ថា៖ «ក្នុងចិត្តវិញរំភើប ហើយគិតថាខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព នូវអ្វីដែលខ្ញុំខំប្រឹងហាត់ទាំងប៉ុន្មានហ្នឹង» អំឡុងពេលដែល ស្រីពៅ រង់ចាំនៅក្នុងទ្រុងប្រដាល់ ដែលពេលនោះមានលោកគ្រូ ហ៊ុន ចាន់រាជ ក៏ដូចជាមិត្តរួមអាជីព វី ស្រីខួច នៅជិតខ្លួនផងដែរ ស្រាប់តែ Rika បានបង្ហាញខ្លួនពីក្រោយឆាកមក ដោយបានស្លៀកពាក់ជាតុក្តតាក្នុងរឿង … Continue reading ប្រកួតដំបូងនៅONE Championship នៅ ស្រីពៅ បំបាក់ Rika Ishige តែម្តង!
How to watch ONE: CLASH OF LEGENDS with Nou Srey Pov and Lao Chetra
At 7:00 pm ONE: CLASH OF LEGENDS in Bangkok, Thailand will take place and feature Cambodian debutants Nou Srey Pov and Lao Chetra. You can watch the whole event LIVE and FREE on Khmer Komlang through the links in the article. Watch ONE: CLASH OF LEGENDS on Facebook or the ONE Super App The prelims … Continue reading How to watch ONE: CLASH OF LEGENDS with Nou Srey Pov and Lao Chetra
នៅ ស្រីពៅ និង ឡៅ ចិត្រា បានឃើញមុខគូប្រកួតរៀងខ្លួនហើយ!
ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នឹងបង្ហាញមុខជើងខ្លាំងទូទាំងពិភពលោកចំនួន ១២គូ ក្នុងនោះមាន ២គូតំណាងឲ្យកម្ពុជា។ ឡៅ ចិត្រា ជើងឯកប្រដាល់ប្រចាំទូរទស្សន៍បាយ័ន និងជាកីឡាករចំណូលថ្មីនៅ ONE Championship ត្រូវប្រកួតតទល់ជាមួួយ Superlek ជើងឯក Muay Thai World Champion នៅប្រទេសថៃ។ មួយគូនេះនឹងប្រកួតវគ្គ ONE Super Series ប្រភេទទម្ងន់ ៦២គក។ នៅក្នុងកម្មវិធីសន្និសិតកាសែតម្សិលមិញ ដែលធ្វើនៅសណ្ឋាគារ W ទីក្រុងបាងកក ចិត្រា បានបង្ហាញខ្លួន និងបានឈរទល់មុខគ្នាជាមួយ Superlek ។ Superlek បច្ចុប្បន្នជាកីឡាករល្បីល្បាញ ដែលត្រូវបានជនរួមជាតិគេចាត់ទុកដូចជានិមិត្តរូបខាងក្បាច់គុនមួយថៃម្នាក់អីចឹង តែយ៉ាងណាគាត់ប្រាប់ថាគាត់ត្រូវតែប្រយ័ត្នបន្តិចពីជំនាញប្រដាល់របស់ ចិត្រា ព្រោះមិនអាចមើលស្រាលបានទេ។ Superlek និយាយពី ចិត្រាថា៖ «គាត់ជាកីឡាករល្អម្នាក់ ប៉ុន្តែខ្ញុំមានបទពិសោធន៍ច្រើនជាង។ ខ្ញុំដឹងថាគាត់ប្រើកែងល្អ ហើយទាត់ជើងឆ្វេងខ្លាំងទៀត អីចឹងខ្ញុំត្រូវប្រយ័ត្នត្រង់នោះបន្តិច … Continue reading នៅ ស្រីពៅ និង ឡៅ ចិត្រា បានឃើញមុខគូប្រកួតរៀងខ្លួនហើយ!
កុំភ្លេចតាមដានទស្សនា ONE: CLASH OF LEGENDS ថ្ងៃសៅរ៍នេះ!
ONE Championship នឹងនាំចំណីចក្ខុប្លែកមួយទៀតដល់បងប្អូនជនរួមជាតិ នៅថ្ងៃសោរ៍ ទី១៦ ខែកុម្ភះ ចុងសប្តាហ៍នេះ ដោយបានរៀបចំព្រឹត្តិការណ៍ក្បាច់គុនដ៏ធំម្តងទៀតនៅមជ្ឈមណ្ឌល Impact Arena ទីក្រុងបាងកក ដែលនឹងប្រមូលផ្តុំដោយកីឡាករកីឡាការិនីល្បីៗទូទាំងពិភពលោក។ ក្នុងតារាងគូប្រកួតចំនួន ១៤គូ គឺសុទ្ធសឹងតែជាជើងឯកកំពុងលេចធ្លោថ្មីៗ មកបញ្ចេញថ្វីដៃតំណាងប្រទេសរៀងៗខ្លួនក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ក្នុងនោះមានការប្រកួតវិញ្ញាសារ ក្បាច់គុនចម្រុះ និង ប្រដាល់សេរីផងដែរ។ កម្ពុជាក៏បានបញ្ជូនកីឡាករពីររូបទៅប្រកួតផងដែរ គឺជើងឯកគុនខ្មែរពិភពលោក ឡៅ ចិត្រា ត្រូវប៉ះ ជើងខ្លាំងកំពូលរបស់ថៃគឺ Superlek។ និងជើងឯកផ្នែកនារីរបស់កម្មវិធី World Lethwei Championship នៅ ស្រីពៅ ត្រូវប្រឈមមុខជាមួួយតារាប្រដាល់ស្រីរបស់ថៃនាង Rika Ishige។ ខាងក្រោមជាចំណុចពិសេសរបស់ព្រឹត្តិការណ៍ដែលជនរួមជាតិកម្ពុជាទាំងអស់គួរតាមដានទស្សនា៖ ១. ការប៉ះគ្នាដ៏ភ្ញាក់ផ្អើលរបស់ជើងឯកខ្សែក្រវាត់ Muay Thai World Championship ជើងឯកពិភពលោក Nong-O Gaiyanghadao ត្រូវបានគេស្គាល់ថាជាជើងខ្លាំងកំពូលខាងក្បាច់គុនមួយថៃ ចាស់វស្សាក្តី ប៉ុន្តែនៅតែខ្លាំងគួរឲ្យស្ញប់ស្ញែងណាស់។ Nong-O ជាជើងខ្លាំងបំបាក់មិនទាន់បាននៅ … Continue reading កុំភ្លេចតាមដានទស្សនា ONE: CLASH OF LEGENDS ថ្ងៃសៅរ៍នេះ!