ជើងខ្លាំងជំនាញកែង និង ជង្គង់ ឡុង សុភី បានប្ដូរប្រយុទ្ធសឹងតែ ១០០% ពេលយកឈ្នះ រឿង សោភ័ណ្ឌដោយពិន្ទុនា វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាមកាលថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនៅសង្វៀន CNC ដោយទទួលបានប្រាក់រង្វាន់ ៤០០០ ដុល្លារអាមេរិក។ លោក ឡុង សាលវ័ន្ត ដែលជាបងប្រុសបង្កើត និង គ្រូបង្វឹកផ្ទាស់ផងនោះ បានថ្លែងថា៖«សុភី ឥឡូវដ្បិតតែវ័យកាន់តែចាស់ ប៉ុន្តែ រូបគេខំហ្វឹកហាត់ខ្លាំងជាងមុន។ ពេលយើងឈ្នះ រឿង សោភ័ណ្ឌ ដូចឃើញហើយ គេមិនប្រើតែជង្គង់ និង កែងច្រើនទេ ប៉ុន្តែប្ដូរកណ្ដាប់ច្រើនវិញ។ កណ្ដាប់ដៃផង ជង្គង់ និងកែង ដែលពូកស្រាប់ គឺធ្វើឲ្យដៃគូលំបាក។ យើងហ្វឹកហាត់ដើម្បីប្រកួតជាមួយកីឡាករដែលយើងប្រឈម»។ ឡុង សុភី ជាកីឡាករជើងចាស់មានបទពិសោធន៍ស្ថិតក្នុងវ័យ ៣១ ឆ្នាំនាពេលបច្ចុប្បន្ន ហើយប្រឡូកការប្រកួតតាមកម្មវិធី និង លើសង្វៀនទូរទស្សន៍មិនតិចជាង ៦០០ … Continue reading អ្វីនៅពីក្រោយខ្នងការផ្លាស់ប្ដូរក្បាច់ប្រយុទ្ធ របស់ ឡុង សុភី បន្ទាប់ពីឈ្នះខ្សែក្រវាត់អមប្រាក់រង្វាន់ ៤ ពាន់ដុល្លារ
Tag: Long Sophy
ឡុង សុភី បង្ហើបរឿងសោកស្ដាយថាគួរប្រកួត Kickboxing នៅសង្វៀន ONE Championship
ជើងខ្លាំង ឡុង សុភី ដែលកំពុងត្រៀមខ្លួនយ៉ាងល្អក្នុងរយះពេលជាង ២ សប្ដាហ៍មកនេះដើម្បីប៉ះ រឿង សោភ័ណ្ឌ នៅវគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាមដោយមានប្រាក់រង្វាន់ ៤០០០ដុល្លារអាមេរិក។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩ ខាង ដែលផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CNC។ សុភី បញ្ជាក់ថា៖« សម្រាប់ខ្ញុំសង្ឃឹមត្រឹម ៥០% ប៉ុណោះ ប៉ុន្តែរឿងជាក់ស្ដែង គឺឡើងលើសង្វៀនទើបដឹង។ យើងអាចមើលស្ថានការណ៍ និងចិត្តសាស្ត្រគូប្រកួត រឿង សោភ័ណ្ឌ សិន និងត្រូវបត់បែនតាមស្ថានការណ៍»។ យ៉ាងណាក្ដី ឡុង សុភី បានបង្ហើបរឿងសោកស្ដាយមួយកាលទៅប្រកួតសង្វៀន ONE: CHAMPIONS AND WORRORS នាឆ្នាំ ២០១៣ យ៉ាងដូច្នេះ៖«តាមពិតខ្ញុំគួរតែប្រកួតក្នុងកម្មវិធី Kickboxing ដែលស្រដៀងគុនខ្មែរដែរ ប៉ុន្តែ គេបិទកែង។ កាលនោះហ្វឹកហាត់ត្រៀមប្រកួត MMAបានតិចណាស់ ខ្ញុំស្ដាយក៏ស្ដាយ … Continue reading ឡុង សុភី បង្ហើបរឿងសោកស្ដាយថាគួរប្រកួត Kickboxing នៅសង្វៀន ONE Championship
ឡុង សុភី ដែលបង្ហាញខ្លួនលើសង្វៀន ONE ដំបូងគេបង្អស់ បង្ហើបចំណុចអស្ចារ្យលើសង្វៀនអន្តរជាតិមួយនេះ
ឡុង សុភី ដែលគេស្គាល់ច្បាស់រយៈក្បាច់ជង្គង់និងក្បាច់កែងដ៏មានប្រសិទ្ធភាពនោះជាកីឡាករដំបូងគេតំណាងកម្ពុជាឡើងប្រកួតនៅសង្វៀន ONE: CHAMPIONS AND WORRORS កាលខែ កញ្ញា ឆ្នាំ ២០១៣ នៅក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កីឡាករគុនខ្មែរដែលធ្លាប់ប្រកួតនៅ Thai Fight បានម្ដងរូបនេះបានថ្លែងថា ៖«ខ្ញុំបានមើលការរៀបចំរបស់ ONE អស្ចារ្យណាស់ និងការស្វាគមន៍មុនឡើងរេញដ៏រំភើប ហើយកាលនោះមានតែខ្ញុំទេដែលប្រកួតដំបូងគេក្នុងនាមកីឡាករកម្ពុជា។ ប៉ុន្តែគ្រានោះខ្ញុំអត់មានទំនុកចិត្តក្នុងការប្រើក្បាច់ដែលយើងធ្លាប់វៃគុនខ្មែរទល់នឹងកីឡាករឥណ្ឌូណេស៊ី Max Metino សោះ។ ខ្ញុំប្រើជំហរ MMA ដែលគេចាប់ខ្ញុំឃ្លេបានហើយអាជ្ញាកណ្ដាលរាប់បញ្ឈប់ខ្ញុំតែម្ដង ទាំងខ្ញុំមិនទាន់បានគោះដៃចុះចាញ់សោះ។ ពេលនោះខ្ញុំក៏ អត់សូវយល់ដែរនៅគាត់បញ្ឈប់ត្រឹមទឹកទី២»។ បើរំលឹកពេលនោះ នៅទឹកទី១ ឡុង សុភីត្រូវបានកីឡាករគុនចម្រុះឥណ្ឌូណេស៊ី Max Metino ប្រើបុកចូលឱបដោយសាររូបគេពូកែខាងគុនចម្រុះ។ Max Metino បានព្យាមចូលកៀក និង បោក ចាប់ឃ្លេ ចំនួន ២ ដង ប៉ុន្តែ សុភី រើរួចឃ្លេ និង ប្រឹងវ៉ៃពីលើវិញ … Continue reading ឡុង សុភី ដែលបង្ហាញខ្លួនលើសង្វៀន ONE ដំបូងគេបង្អស់ បង្ហើបចំណុចអស្ចារ្យលើសង្វៀនអន្តរជាតិមួយនេះ
Ek Phnom Stadium in Battambang Hold First Successful Event
Ek Phnom Stadium in Battambang held their official inaugural ceremony and first event this weekend, and it was a successful evening for the promoters and Kun Khmer fans. Supporters from all over Cambodia had gathered on Saturday, 2 February for music and entertainment in the newly-built stadium. Among the attendees were Kingdom Fight Gym leader … Continue reading Ek Phnom Stadium in Battambang Hold First Successful Event