អ្នកលេងក្បាច់គុនយូដូ មាស ម៉ើ ដែលមានបទពិសោធន៍នៅសង្វៀន ONE Championship ចំនួន៣លើកកន្លងមក បានដាក់គោលដៅឡើងប្រកួតលើសង្វៀនវិញបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមបញ្ចប់ទៅនាថ្ងៃទី ១០ ខែ ធ្នូ ថ្មីៗនេះ។ មាស ម៉ើ បានខកបំណងក្នុងការយកមេដាយជូនជាតិ និង សម្រាប់ខ្លួនឯងក្រោយចាញ់ជុំទី២នៅស៊ីហ្គេម នាពេលថ្មីៗនេះ។ រូបគេបានយកឈ្នះកីឡាករម៉ាឡេស៊ី នៅជុំទី១ ប៉ុន្តែបែរចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន នៅជុំទី២ហើយមិនអាចឆ្លងទៅដល់វគ្គយកមេដាយជូនកម្ពុជាឡើយ។ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២ និង ជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះក្នុងស្រុកនិងអន្តរជាតិបានផ្អាករត់ឡានទួរីស ១២ កៅអីពីកំពង់ធំ-ភ្នំពេញកាលជិត១ឆ្នាំមកហើយដើម្បីត្រៀមខ្លួនប្រកួតនៅស៊ីហ្គេម ប៉ុន្តែមិនអាចទទួលបានលទ្ធផលល្អ ព្រោះនេះជាលើកទី១ សម្រាប់រូបគេនៅព្រឹត្តិការណ៍កីឡាកម្រិតអាស៊ានមួយនេះ។ បែបណាក្ដី មាស ម៉ើ បង្ហាញភាពសោកស្ដាយដែលធ្វើមិនបានល្អនៅស៊ីហ្គេមសម្រាប់ខ្លួនឯងយ៉ាងដូច្នេះ ៖«ខ្ញុំសោកស្ដាយក្នុងការប្រកួតលើកដំបូងនៅស៊ីហ្គេមរបស់ខ្ញុំពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីននៅជុំទី២។ ខ្ញុំចង់ឈ្នះមេដាយដើម្បីគ្រួសារខ្ញុំនិងជូនអ្នកគាំទ្រ។ ខ្ញុំបានប្រឹងខ្លាំងណាស់ តែលទ្ធផលវាមិនដូចការគិតទុកនោះទេ»។ https://www.onefc.com/videos/meas-meul-vs-edward-kelly-4/ មាស ម៉ើ ដែលខកខានឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ បានគូសបញ្ជាក់ថា៖«ខ្ញុំសម្រាកនៅជាមួយគ្រួសារ … Continue reading មាស ម៉ើ គ្រោងត្រលប់មកកាន់សង្វៀនជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម
Tag: Meas Meul
មាស ម៉ើ សម្រេចបានបំណងប្រាថ្នាទៅប្រកួតស៊ីហ្គេមលើកដំបូងក្នុងជីវិតតំណាងឲ្យកម្ពុជា
អ្នកលេងគុនចម្រុះមានពិសោធន៍៣លើកនៅសង្វៀនអន្តរជាតិ ONE Championship មាស ម៉ើ បានសម្រេចបំណងប្រាថ្នាធំបំផុតក្នុងជីវិតដើម្បីទៅប្រកួតស៊ីហ្គេមតំណាងឲ្យកម្ពុជានាចុងឆ្នាំនេះក្នុងវិញ្ញាសាយូដូ។ បំណងប្រាថ្នារបស់ មាស ម៉ើ បានកើតឡើងជាយូរមកហើយ បន្ទាប់ពីឃើញ សែន រ៉ាឌី ឈ្នះមេដាយប្រាក់និង ប៉ាល់ ឆរស្ម៊ី ឈ្នះមេដាយមាសកាលស៊ីហ្គេម ឆ្នាំ ២០១១ ក្នុងវិញ្ញាសាវ៉ូវីណាម។ ដ្បិតទៅប្រកួតក្នុងវិញ្ញាសាខុសគ្នា ប៉ុន្តែវាជាការប្រកួតតំណាងឲ្យកម្ពុជាដូចគ្នានៅព្រឹត្តិការណ៍តំបន់អាស៊ាន ឬ ឆាកអន្តរជាតិ។ https://www.onefc.com/videos/meas-meul-vs-edward-kelly-4/ កីឡាករយូដូជម្រើសជាតិបានថ្លែងថា៖«ខ្ញុំឃើញ សែន រ៉ាឌី និង ប៉ាល់ ឆរស្ម៊ី ឈ្នះមេដាយ ខ្ញុំក៏កើតកូនចិត្តថាដាច់ខាតត្រូវតែទៅប្រកួតតំណាងជាតិនៅស៊ីហ្គេម ក្នុងជីវិតរបស់ខ្ញុំបានម្ដង។ ដូច្នេះខ្ញុំខំទុកឡានចោលលែងរត់មួយរយៈ និង នៅឆ្ងាយពីប្រពន្ធកូនដើម្បីហ្វឹកហាត់ត្រៀមស៊ីហ្គេម ដែលចាប់ផ្ដើមចុងខែឆ្នាំនេះ»។ កីឡាករមកពីស្រុកបារាយណ៍គូសបញ្ជាក់ថា ៖«ខ្ញុំធ្លាប់ចូលរួមប្រកួតលំដាប់អន្តរជាតិជាច្រើន ប៉ុន្តែ ខ្ញុំអត់ដែលបានទៅស៊ីហ្គេមទេ។ ខ្ញុំបានស្នើទៅថ្នាក់លើធ្វើតេស្តខ្ញុំជាមុនសិន។ បើខ្ញុំវ៉ៃចាញ់កីឡាករក្នុងស្រុក ខ្ញុំមិនទៅចូលរួមទេ។ ខ្ញុំវ៉ៃឈ្នះកីឡាករជម្រើសជាតិខ្មែររហូត ៥ នាក់ ទើបខ្ញុំជាប់ឈ្មោះពេលនេះ។ ចំណែក កីឡាករម្នាក់ទៀតមកពីបារាំងដែលត្រូវធ្វើតេស្តជាមួយខ្ញុំចុងខែ តុលា នេះ ធ្លាក់ហើយ។ ខ្ញុំត្រូវតេស្តវ៉ៃជាមួយគាត់ថ្ងៃទី … Continue reading មាស ម៉ើ សម្រេចបានបំណងប្រាថ្នាទៅប្រកួតស៊ីហ្គេមលើកដំបូងក្នុងជីវិតតំណាងឲ្យកម្ពុជា
មាស ម៉ើ រៀបចំខ្លួនប៉ងទៅប្រកួតស៊ីហ្គេមតំណាងឲ្យកម្ពុជាចុងឆ្នាំនេះ
អ្នកលេងគុនចម្រុះ មាស ម៉ើ ដែលមានបទពិសោធន៍ក្នុងការប្រកួតគុនចម្រុះនៅប្រទេសថៃ និង សង្វៀន ONE Championship នាពេលកន្លងមកបានវិលមកប្រឡូកការប្រកួតម្ដងទៀតពេលគេឃើញចូលរួមក្រុមកីឡានគរបាលជាតិទៅប្រកួតនៅចិនក្នុងរយៈពេល ២ សប្ដាហ៍កន្លងទៅនេះ។ រឿងនេះបង្កើតជាចម្ងល់យ៉ាងច្រើន ថាតើអ្នកលេងក្បាច់គុនជើងចាស់រូបនេះអាចវិលមករកសង្វៀនវិញយ៉ាងណា? ទាក់ទិនចម្ងល់នេះ មាស ម៉ើ គូសបញ្ជាក់ថា៖«បាទ!ខ្ញុំបានទៅចូលរួមជាមួយក្រុមកីឡានគរបាលជាតិដែលប្រកួតនៅចិនតាមការស្នើសុំរបស់ថ្នាក់ដឹកនាំ។ ខ្ញុំប្រកួតក្នុងប្រភេទកីឡាជីជិតស៊ូ។ ស្ដាយខ្ញុំឈ្នះជុំទី១ និង ទី២ តែចាញ់ជុំទី៣។ តាមពិតខ្ញុំត្រូវប្រកួតយូដូ តែមានកីឡាករយើងម្នាក់ទៀតប្រកួតហើយ។ ដូច្នេះកុំឲ្យជាន់គ្នា ខ្ញុំក៏ទៅវ៉ៃ វិញ្ញាសាជីជិតស៊ូវិញទៅ»។ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២កំពុងតែរក្សាលំនឹងគីឡូត្រឹម ៦៥ ឬ ៦៦ គីឡូក្រាមដើម្បីដាក់គោលដៅទៅប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមបានម្ដងក្នុងជីវិត។ អ្នកលេងក្បាច់គុនយូដូដែលឡើងប្រកួតសង្វៀនគុនចម្រុះតាំងឆ្នាំ ២០១៣ មកនោះធ្លាប់ចេញទៅប្រកួតលើឆាកអន្តរជាតិ និង កម្មវិធីយុវជនមួយចំនួនក្នុងវិញ្ញាសាយូដូ ប៉ុន្តែមិនធ្លាប់ចូលរួមប្រកួតស៊ីហ្គេមតំណាងឲ្យកម្ពុជានោះឡើយ។ វីដេអូ មាស ម៉ើ ប្រកួត Kelly https://www.onefc.com/videos/meas-meul-vs-edward-kelly-3/ កីឡាករមានបទពិសោធន៍ក្រាស់ក្រែលវ័យ ២៩ ឆ្នាំគូសបញ្ជាក់ថា៖«ខ្ញុំអាចសម្រកគីឡូបានពី ជាង៨០គីឡូមកត្រឹម ៦៦ គីឡូក្រាមក្នុងរយៈពេល … Continue reading មាស ម៉ើ រៀបចំខ្លួនប៉ងទៅប្រកួតស៊ីហ្គេមតំណាងឲ្យកម្ពុជាចុងឆ្នាំនេះ
ភាពជូរចត់ និង រឿងរំភើបរបស់ មាស ម៉ើ នៅលើសង្វៀន ONE និងក្នុងពិភពក្បាច់គុនចម្រុះដែលចងចាំមិនភ្លេច
អ្នកលេងគុនចម្រុះ មាស ម៉ើ ដែលជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២បានបង្ហើបអំពីរឿងរ៉ាវជូរចត់ជាច្រើន និង រឿងរ៉ាវរំភើបខ្លាំង ដែលរូបគេចងចាំនៅក្នុងចិត្ត បន្ទាប់ពីបានប្រឡូកក្នុងសង្វៀនគុនចម្រុះថ្នាក់ជាតិនិងអន្តរជាតិតាំងពីឆ្នាំ ២០១៣ មក។ កីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះវ័យ ២៩ ឆ្នាំរូបនេះបង្ហើបថា ៖«រឿងខ្ញុំមិនអាចបំភ្លេចបាន ពេលទៅវ៉ៃនៅសង្វៀន ONE លើកដំបូង ពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Edward Kelly ក្នុងទឹកទី១។ ខ្ញុំដឹងថា Edward Kelly ពូកែកណ្ដាប់ដៃ និង ទាត់ ដូច្នេះខ្ញុំព្យាយាមចូលចាប់។ តែចៃដន្យមិនប្រយ័ត្ន ក៏ត្រូវ Edward Kelly ទាត់ខ្ញុំចំក្បាលសន្លប់តែម្ដងត្រឹមទឹកទី១។ នេះជាការធ្វេសប្រហែសដែលចាំមិនភ្លេច»។ រីឯរឿងឈឺចាប់មួយទៀតដែលចង់បំភ្លេចនៅតែបំភ្លេចមិនកើតនោះគឺ គ្រូបង្វឹកម្នាក់មានបំណងមិនល្អ និង ចង់លក់ការប្រកួតរបស់ មាស ម៉ើ នៅស្រុកខ្មែរ។ យ៉ាងណាក្ដី មាស ម៉ើ មិនគុំកួនអ្វីទេគ្រាន់តែបញ្ជាក់បែបនេះ៖«រឿងហ្នឹងយូរហើយ ហើយក៏ចប់ដែរ។ ខ្ញុំមិនរំលឹកអ្វីច្រើនទេ ប៉ុន្តែមានគ្រូម្នាក់ចង់លក់ការប្រកួតរបស់ខ្ញុំ។ សម្រាប់ខ្ញុំ ខ្ញុំមិនអាចធ្វើបែបនេះបានឡើយ។ … Continue reading ភាពជូរចត់ និង រឿងរំភើបរបស់ មាស ម៉ើ នៅលើសង្វៀន ONE និងក្នុងពិភពក្បាច់គុនចម្រុះដែលចងចាំមិនភ្លេច
មាស ម៉ើ ៖«ទោះខ្ញុំរត់តាក់ស៊ី ខ្ញុំនៅតែស្រលាញ់គុនចម្រុះ និង សង្ឃឹមទទួលការងារធ្វើទៅថ្ងៃមុខ»
«បច្ចុប្បន្ននេះខ្ញុំជាប់រវល់បង។ ខ្ញុំរត់ឡានទួរីស ១២ កៅអីដឹកភ្ញៀវទៅមក ភ្នំពេញ និង កំពង់ធំ ដែលជាឡានផ្ទាល់ខ្លួន។ ដូច្នេះខ្ញុំសម្រេចចិត្តផ្អាកហាត់ និង ឡើងសង្វៀនសិនដើម្បីរកលុយចិញ្ចឹមប្រពន្ធនិងកូនដល់ ៣នាក់ក្នុងបន្ទុក ម្នាក់ ៩ឆ្នាំ ៣ឆ្នាំ និង ១ខួប។ ប៉ុន្តែក្ដីរំពឹង ខ្ញុំមិនបោះបង់គុនចម្រុះទេ នៅតែចង់ធ្វើការផ្នែកក្បាច់គុននេះ»។ នេះជាការថ្លែងប្រាប់ឲ្យដឹងរបស់ មាស ម៉ើ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២ និង ជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះនៅប្រទេសថៃរួមទាំងការប្រកួតលើសង្វៀនអន្តរជាតិ ONE Championship។ មាស ម៉ើ ខកខានឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨មកម៉្លេះ បន្ទាប់ពីចាញ់កីឡាករហុល្លង់ Anthony Engelen នៅសង្វៀន ONE: HEART OF THE LION នាប្រទេសសិង្ហបុរី។ កីឡាករវ័យ២៩ឆ្នាំរូបនេះរៀបរាប់ទៀតថា ៖«សម្រាប់គុនចម្រុះនៅតែមានតម្លៃសម្រាប់ខ្ញុំ ខ្ញុំស្រលាញ់។ បើមិនស្រលាញ់មិនខំហាត់និងចេញទៅប្រកួតអន្តរជាតិហូរហែនោះទេ។ ប៉ុន្តែតម្រូវការជីវភាពប្រចាំថ្ងៃទើបផ្អាកសិន។ … Continue reading មាស ម៉ើ ៖«ទោះខ្ញុំរត់តាក់ស៊ី ខ្ញុំនៅតែស្រលាញ់គុនចម្រុះ និង សង្ឃឹមទទួលការងារធ្វើទៅថ្ងៃមុខ»
Fashionista Remy Hou Is Dressing Up Cambodia’s Martial Arts Elite
Fashionista Remy Hou is leaving his imprint on Khmer martial arts. Born in Cambodia, Hou left in the early 90s for Los Angeles, California, USA, and after making a name for himself in the fashion industry and Hollywood, he returned to "The Kingdom Of Wonder" to give back to his native country. He has now … Continue reading Fashionista Remy Hou Is Dressing Up Cambodia’s Martial Arts Elite