បច្ចុប្បន្ននេះ នៅ ស្រីពៅ បានក្លាយជាកីឡាការិនីប្រដាល់គុនខ្មែរ និង គុនចម្រុះកំពូលម្នាក់នៅក្នុងចំណោមកីឡាករនៅកម្ពុជា។ មុនឈានជើងចូលក្នុងវិស័យកីឡាប្រដាល់តាំងពីដើមឆ្នាំ ២០១៤ មកនោះ ស្រីពៅ បង្ហើបថា កីឡាដែលខ្លួនចូលចិត្តក្រៅពីប្រដាល់គឺ «កីឡាហែលទឹក»។ កីឡាការិនីវ័យ ២៤ឆ្នាំបញ្ជាក់បែបនេះ ៖«ខ្ញុំចូលចិត្តកីឡាហែលទឹកតាំងពីតូច ទោះធំឡើងមិនមែនក្លាយជាកីឡាការិនីហែលទឹកក៏ដោយ។ ប៉ុន្តែ រៀងរាល់ថ្ងៃព្រហស្បតិ៍ ខាងគ្រូហាត់ប្រដាល់ខ្ញុំ គាត់ឲ្យទៅហែលទឹក ឬ ទាត់បាល់។ ប៉ុន្តែឥឡូវខកខានមួយរយៈរឿងហែលទឹកព្រោះគេជួសជុលអាងទឹកថ្មីនៅពហុកីឡដ្ឋានជាតិ។ ខ្ញុំចូលចិត្តហែលទឹកតាំងពីតូច អាយុប្រហែល ១០ ឆ្នាំ។ ក្បែរផ្ទះម៉ាក់ប៉ាខ្ញុំនៅចំការដូងចិញ្ចឹមទានៅបឹង ហើយ ប៉ាខ្ញុំប្រាប់ថាខ្ញុំចេះហែលទឹកនៅបឹងនោះដោយគ្មានអ្នកបង្ហាត់ទេ។ កាលនៅក្មេងហែលទឹកសឹងមួយព្រឹកទល់ល្ងាចក៏មាន»។ កីឡាការិនីដដែលនេះរៀបរាប់ទៀតថា កីឡាហែលទឹកធ្វើឲ្យសុខភាពល្អ និង រក្សារាងរៅបានស្អាតដែលខុសពីប្រដាល់ដែលធ្វើឲ្យឈឺសាច់។ យ៉ាងណាក្ដី កីឡាទាំងពីរនេះមានចំណុចល្អរៀងៗខ្លួន។ ប៉ុន្តែបើហាត់ប្រដាល់សាច់ដុំឡើងកង់ៗ ស្របពេល ហែលទឹកជួយឲ្យរាងកាយរឹងមាំ និងស្អាតជាង។ ការមិនបានចាប់អាជីពយកកីឡាហែលទឹក ដោយសារមានបងប្រុសរបស់ខ្លួនឈ្មោះ នៅ ស៊ីថា ហ្វឹកហាត់ប្រដាល់។ ការស្រលាញ់ជារឿងមួយផ្នែក ខណៈ មានការជំរុញពីបងប្រុសផងនេះ ធ្វើឲ្យ ស្រីពៅ មានឈ្មោះក្នុងវិស័យប្រដាល់ដល់សព្វថ្ងៃ។ យ៉ាងក្ដីកីឡាការិនីឆ្នើមប្រចាំសង្វៀន World … Continue reading ក្រៅពីកីឡាប្រដាល់ តើ នៅ ស្រីពៅ ចូលចិត្តកីឡាអ្វីទៅ?
Tag: MMA
ONE’s Sovannahry Em Wants To Inspire Children With Newly-Released Book
Rising flyweight talent Sovannahry Em made a near-impeccable ONE Championship debut in early December. She kicked off ONE: DESTINY OF CHAMPIONS in Kuala Lumpur, Malaysia with a stunning knockout of mixed martial arts veteran Iryna "Delsa" Kyselova. Undefeated with three first-round victories, the 26-year-old Cambodian-American is looking to keep her momentum going — even outside of the ONE cage. … Continue reading ONE’s Sovannahry Em Wants To Inspire Children With Newly-Released Book