របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb

របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb ⬇️⬇️⬇️ 1. ចូលទៅកាន់វិបសាយ: FightLive.TV 2. ដើម្បីបានទស្សនាអ្នកត្រូវចំណាយ $6.95 3. ការប្រកួតចាប់ផ្ដើមនៅម៉ោង១០រាត្រីនេះ (ម៉ោងនៅកម្ពុជា) 4. Keo Rumchong vs. Omar Samb នឹងប្រកួតនៅម៉ោង១:៣០នាទីយប់ Shop Fairtex Kun Khmer – The best prices on Fairtex in the world! http://www.FairtexKunKhmer.com គូដែលត្រូវប្រកួត: Fight #1: 78 Kg Mamadou Traore vs. Salvador Vergara Fight #2: 67 Kg Jeremy Payet Vs Rit … Continue reading របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb

Albert Veera Chey Keo Rumchong Omar Samb

អាល់បឺត វីរៈជ័យនិយាយអំពីការប្រគួត MTGP របស់កែវរំចង់ថា “វាជារឿងល្អសម្រាប់គុនខ្មែរ”

អាល់បឺត វីរៈជ័យប្រហែលជាបានកើតក្នុងប្រទេសបារាំងមែន ប៉ុន្តែបេះដូងរបស់គាត់ស្ថិតនៅប្រទេសកម្ពុជា។ ម្ចាស់ជើងឯកគុនចម្រុះមួយថៃគឺជាអ្នកប្រយុទ្ធដ៏ជោគជ័យមួយរបស់កម្ពុជា ហើយឥឡូវនេះគាត់កំពុងគ្រប់គ្រងកាយសម្ព័ន្ធដ៏ល្បីល្បាញមួយក្នុងប្រទេសបារាំងដែលមានឈ្មោះថា The Temple Bordeaux។ នៅថ្ងៃទី២៤ ខែវិច្ឆកា កូនសិស្សរបស់អាល់បឺតឈ្មោះ Omar Samb នឹងធ្វើការប្រគួតជាមួយអធិរាជគុនខ្មែរកែវ រំចង់ក្នុងទំងន់៧០គីឡូក្រាម សម្រាប់ជើងឯក Muay Thai Grand Prix។ ការប្រគួតជើងឯករវាងសាមនិងរំចង់ វាមិនមែនជារឿងងាយស្រួលសម្រាប់អាល់បឺតក្នុងការទទួលយកទេ ដោយសារតែគាត់មានអារម្មណ៏ថាមានការបែងចែករវាងបារាំងនិងកម្ពុជា។ “​ខ្ញុំបានបដិសេធការប្រគួតនេះប្រហែលជាបីបួនដងហើយ” អាល់បឺតបានប្រាប់លោកម៉ាទែសដែលមកពីគុនខ្មែរកម្លាំង។ “ប៉ុន្តែយើងត្រូវការអ្នកប្រយុទ្ធដែលតំណាងឲ្យកម្ពុជា។ ដូចនេះហើយ យើងក៏រៀបចំការប្រគួត ដោយសារតែវាជាការលើកកំពស់ដ៏ល្អមួយ មិនមែនសម្រាប់តែការប្រគួតនោះទេ ក៏ប៉ុន្តែវាក៏សម្រាប់គុនខ្មែរផងដែរ។” “នេះជាមូលហេតុដែលខ្ញុំទទួលយកការប្រគួត។ គុនខ្មែរនឹងរីកចំរើនឡើង ហើយអ្នករាល់គ្នានឹងស្គាល់គុនខ្មែរ។ នេះគឺជាឱកាសល្អសម្រាប់កម្ពុជាក្នុងការបង្ហាញខ្លួនក្នុងការប្រគួតធំៗ” “វាមិនមានបញ្ហានោះទេប្រសិនបើឈ្នះឬចាញ់ ព្រោះនៅក្រោយពីការប្រគួតយើងទាំងអស់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។” កែវ រំចង់ តទល់ជាមួយ អូម៉ា សាម ការប្រគួតជើងឯករវាងអូម៉ា សាម និងកែវ រំចង់នឹងប្រព្រឹត្តឡើងនៅក្នុងសង្វៀន Bataclan ទីក្រុងបារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយការលក់សំបុត្រចូលទស្សនា  Muay Thai Grand … Continue reading អាល់បឺត វីរៈជ័យនិយាយអំពីការប្រគួត MTGP របស់កែវរំចង់ថា “វាជារឿងល្អសម្រាប់គុនខ្មែរ”