Cambodian Top Team's Nou Srey Pov is on a roll, and there are no signs of her slowing down. The 24-year-old striking phenom ended last year by being awarded "Female Fighter of the Year" by World Lethwei Championship (WLC) and also captured the World International Kun Khmer Championship belt. In mid-February, she reached international fame … Continue reading Four Interesting Things You Should Know About ONE Championship Star Nou Srey Pov
Tag: Nou Sreypov
រឿងគួរឱ្យចាប់អារម្មណ៍៤យ៉ាងដែលអ្នកគួរដឹងពីតារា ONE Championship នៅ ស្រីពៅ
កីឡាការិនីក្លិប Cambodian Top Team នៅ ស្រីពៅ កំពុងរះឡើងយ៉ាងត្រដែតក្នុងអាជីព ហើយគ្មានសញ្ញាណនៃការធ្លាក់ចុះឡើយ។ កីឡាការិនីវ័យ២៤ឆ្នាំរូបនេះបានបញ្ចប់ឆ្នាំមុនក្នុងភាពជាជ័យលាភី Female Fighter of the Year របស់ World Lethwei Championship និងខ្សែក្រវាត់គុនខ្មែរអន្តរជាតិ។ កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ ស្រីពៅ បានសាងកេរ្តិ៍ឈ្មោះកាន់តែល្បីលើឆាកអន្តរជាតិនៅពេលនាងចូលប្រកួតគុនចម្រុះលើកដំបូងក្នុងអាជីពដោយឡើងសង្វៀន ONE Championship លើកទី១ហើយឈ្នះពិន្ទុដាច់លើតារាថៃ Rika “Tiny Doll” Ishige នៅ ONE: CLASH OF LEGENDS ក្នុងទីក្រុងបាងកក។ ឥឡូវនេះ ស្រីពៅ កំពុងសម្លឹងទៅកាន់ការឈ្នះមេដាយមាសស៊ីហ្គេម ដោយនាងនឹងតំណាងកម្ពុជាក្នុងការប្រកួតប្រដាល់សកលនៅស៊ីហ្គេមឆ្នាំ២០១៩ក្នុងប្រទេសហ្វ៊ីលីពីន។ ខណៈ ស្រីពៅ កំពុងជិតក្លាយជាអ្នកប្រដាល់ឆ្នើមបំផុតម្នាក់របស់កម្ពុជា ខាងក្រោមនេះជារឿងគួរឱ្យចាប់អារម្មណ៍៤យ៉ាងដែលអ្នកគួរដឹងអំពីស្រីពៅ។ #១ អ្នកប្រដាល់ដែលនាងចូលចិត្តបំផុតទាំងក្នុងប្រទេសនិងក្រៅប្រទេស ស្រីពៅពូកែខាងកណ្ដាប់ដៃហើយវាមិនគួរឱ្យភ្ញាក់ផ្អើលឡើយដែលអ្នកប្រដាល់សំណព្វចិត្តរបស់នាង២នាក់ ក៏ពូកែត្រង់ចំណុចដូចគ្នានេះដែរ។ ស្រីពៅ បញ្ជាក់ថា៖ «អ្នកប្រដាល់ដែលខ្ញុំចូលចិត្តបំផុតម្នាក់គឺកីឡាករដ៏ល្បីល្បាញ Manny Paccquiao។ គាត់ទើបត្រលប់មកប្រកួតជាថ្មីមួយរយៈមុននេះហើយឈ្នះទៀត។ កណ្ដាប់ដៃរបស់គាត់គឺធ្ងន់ណាស់»។ នៅកម្ពុជាវិញ … Continue reading រឿងគួរឱ្យចាប់អារម្មណ៍៤យ៉ាងដែលអ្នកគួរដឹងពីតារា ONE Championship នៅ ស្រីពៅ
How Nou Srey Pov Inspires Khmer Girls To Train Martial Arts
In mid-February, Cambodian Top Team's Nou Srey Pov picked up her career's most significant victory as she made her mixed martial arts debut in Bangkok, Thailand and defeated Rika "Tinydoll" Ishige in the Impact Arena. Despite her young age, 24-year-old Srey Pov has become a nation-wide phenom that spans the world of martial arts, and … Continue reading How Nou Srey Pov Inspires Khmer Girls To Train Martial Arts
នៅ ស្រីពៅ ក្លាយជាកត្តាបំផុសទឹកចិត្តនារីខ្មែរឱ្យចូលហាត់ក្បាច់គុន
កាលពីពាក់កណ្ដាលខែកុម្ភៈឆ្នាំ២០១៩ កីឡាការិនី នៅ ស្រីពៅ របស់ក្លិប Cambodian Top Team បានទទួលជ័យជម្នះសំខាន់បំផុតក្នុងអាជីព នៅពេលនាងចូលប្រកួតគុនចម្រុះលើកទី១ហើយបានផ្ដួលកីឡាការិនីដ៏ល្បីរបស់ថៃ Rika “Tinydoll” Ishige នៅ Impact Arena ក្នុងរាជធានីបាងកក ប្រទេសថៃ។ ថ្វីបើវ័យនៅក្មេងនៅឡើយ ពោលគឺត្រឹម២៤ឆ្នាំក្ដី តែ ស្រីពៅ បានក្លាយជាកីឡាការិនីក្បាច់គុនដ៏ល្បីល្បាញទូទាំងប្រទេស ហើយនាងបានជួយបង្កើតចំណាប់អារម្មណ៍ថ្មីមួយក្នុងចំណោមនារីក្មេងៗដែលទទួលបានការបំផុសទឹកចិត្តតាមរយៈសមិទ្ធផលគួរឱ្យស្ញប់ស្ញែងនានារបស់ ស្រីពៅ។ តួយ៉ាង យុវតីវ័យ១៦ឆ្នាំ ឌី ជាលីញ បានផ្ដើមហាត់ក្បាច់គុនចម្រុះនៅក្លិប Cambodian Top Team កាលពី១សប្ដាហ៍មុន រួមជាមួយដៃគូហ្វឹកហាត់របស់នាងគឺ ឆេង ថារ័ត្ន។ ពួកគេទាំងពីរកំពុងព្យាយាមសម្រួចជំនាញប្រយុទ្ធទាំងបែបឈរប្រកួតនិងផ្ដួលខ្លួនលើផ្ទៃសង្វៀន។ ថារ័ត្ន និយាយថា៖ «ខ្ញុំស្រលាញ់ក្បាច់គុននេះ។ ខ្ញុំបានមើលការប្រកួតរបស់បងស្រីពៅ ហើយវាបានបំផុសទឹកចិត្តរបស់ខ្ញុំឱ្យហាត់ប្រដាល់ថែមទៀត»។ ជាឡុង កំពុងហាត់មូលដ្ឋានគ្រឹះគុនចម្រុះ ខណៈ ថារ័ត្ន វ័យ១៨ឆ្នាំ ជាអ្នកលេងក្បាច់គុនល្បុក្កតោដ៏ពូកែម្នាក់ និងជាសមាជិកយុវជនជម្រើសជាតិល្បុក្កតោជារយៈពេលមួយឆ្នាំមកហើយ។ អ្នកទាំងពីរបានតាមដានព្រឹត្តិការណ៍ ONE: CLASH OF LEGENDS … Continue reading នៅ ស្រីពៅ ក្លាយជាកត្តាបំផុសទឹកចិត្តនារីខ្មែរឱ្យចូលហាត់ក្បាច់គុន
កីឡាការិនីកំពុងរះនៅ ស្រីពៅ លម្អិតឱ្យដឹងពីផែនការធំៗរបស់ខ្លួនក្នុងឆ្នាំ២០១៩នេះ
កីឡាការិនីក្លិប Cambodian Top Team នៅ ស្រីពៅ កើនឡើងប្រជាប្រិយភាពយ៉ាងលឿនរហ័សមែនទែន បន្ទាប់ពីបញ្ចប់ឆ្នាំ២០១៨ក្នុងនាមជាជ័យលាភី Female Fighter of the Year របស់ស្ថាប័ន World Lethwei Championship និងឈ្នះជើងឯកគុនខ្មែរក្នុងប្រទេសកម្ពុជា។ ទោះបីសម្រេចបានសមិទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនេះរួចហើយក្ដី កីឡាការិនីវ័យ២៤ឆ្នាំបានបន្តធ្វើបានល្អលើសក្ដីរំពឹងទុកថែមទៀតខែមុន នៅពេលនាងឡើងប្រកួតគុនចម្រុះលើកទី១ ហើយបានផ្ដួលកំពូលតារាថៃកាត់ជប៉ុន Rika “Tinydoll” Ishige នៅ ONE: CLASH OF LEGENDS ក្នុងរាជធានីបាងកក។ ឥឡូវនេះ ស្រីពៅ ត្រូវបានចាត់ទុកជាវីរនារីម្នាក់របស់កម្ពុជាក្នុងវិស័យក្បាច់គុន ហើយនាងកំពុងបន្តអភិវឌ្ឍខ្លួនបន្ថែមទៀតឱ្យកាន់តែខ្លាំងក្នុងអាជីពមួយនេះ ដោយចង់ប្រកួតជាមួយអ្នកខ្លាំងៗជាងមុនថែមទៀតនៅក្រៅប្រទេស។ ស្រីពៅ ពន្យល់ថា៖ «នៅស្រុកខ្មែរមានកីឡាការិនីតិចតួចណាស់ ដូច្នេះខ្ញុំគ្មានអ្នកដែលខ្ញុំពិតជាចង់ប្រកួតជាមួយទេនៅទីនេះ»។ ថ្វីបើបានទទួលស្គាល់ថាសមត្ថភាពរបស់ខ្លួនមិនទាន់បានពាក់កណ្ដាលម្ចាស់ខ្សែក្រវាត់ ONE Super Series Atomweight Kickboxing និង ONE Muay Thai World Champion ជនជាតិថៃ Stamp Fairtex … Continue reading កីឡាការិនីកំពុងរះនៅ ស្រីពៅ លម្អិតឱ្យដឹងពីផែនការធំៗរបស់ខ្លួនក្នុងឆ្នាំ២០១៩នេះ
Nou Srey Pov Wants To Challenge ONE’s Muay Thai World Champion Stamp Fairtex
Kun Khmer specialist Nou Srey Pov made a huge statement in her mixed martial arts debut when she defeated Thai superstar Rika "Tiny Doll" Ishige on 16 February at ONE: CLASH OF LEGENDS in Bangkok. Throughout three rounds, the heavy-handed Cambodian showcased a superior stand-up game and shut down Rika's takedown attempts with ease. Now, … Continue reading Nou Srey Pov Wants To Challenge ONE’s Muay Thai World Champion Stamp Fairtex
នៅ ស្រីពៅ ចង់ល្បងសមត្ថភាពជាមួយជើងឯកមួយថៃពិភពលោក Stamp Fairtex
កីឡាការិនីជំនាញគុនខ្មែរ នៅ ស្រីពៅ បានបង្ហាញសមត្ថភាពកក្រើកក្នុងការប្រកួតគុនចម្រុះលើកដំបូង ដោយបានផ្ដួលកំពូលតារាថៃ Rika “Tiny Doll” Ishige នៅ ONE: CLASH OF LEGENDS ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៦ខែកុម្ភៈ។ ពេញ៣ទឹក កីឡាការិនីកម្ពុជាដែលមានកណ្ដាប់ដៃធ្ងន់ បានលប់សមត្ថភាពលើ Rika ក្នុងការប្រកួតដែលច្រើនឈរវាយបែបគុនខ្មែរ និងបិទមិនឱ្យ Rika ចូលចាប់ផ្ដួលបានទាល់តែសោះ។ ពេលនេះ កីឡាការិនីតំណាងក្លិប Cambodian Top Team វ័យ២៤ឆ្នាំ ប៉ងសាកសមត្ថភាពជាមួយតារាឆ្នើមៗរបស់ ONE Championship តួយ៉ាងដូចជា ជើងឯក ONE Super Series Atomweight Kickboxing & Muay Thai World Champion: Stamp Fairtex ក្នុងការប្រកួតបន្ទាប់របស់ខ្លួន។ «តាំងពីខ្ញុំប្រកួតឈ្នះ Rika មក មតិភាគច្រើនចង់ឃើញខ្ញុំប៉ះជាមួយជើងឯក២វិញ្ញាសារបស់ ONE: Stamp Fairtex។ … Continue reading នៅ ស្រីពៅ ចង់ល្បងសមត្ថភាពជាមួយជើងឯកមួយថៃពិភពលោក Stamp Fairtex
អ្នកប្រយុទ្ធទេពកោសល្យកម្ពុជា៤រូបដែលត្រូវតាមដានក្នុងឆ្នាំ ២០១៩នេះ
ឆ្នាំ២០១៩ជាឆ្នាំធំមួយសម្រាប់កម្ពុជាដ្បិតមានអត្តពលិកច្រើនជាងមុនចូលរួមប្រកួតប្រជែងក្នុងស្ថាប័នក្បាច់គុនធំបំផុតរបស់ពិភពលោក ONE Championship។ ខាងក្រោមនេះជាតារាលេចធ្លោ៤រូបដែលកម្ពុជាគួរតាមដានក្នុងឆ្នាំ២០១៩។ ១៖ នៅ ស្រីពៅ (ចំនួនប្រកួត ១-០) អត្តពលិករបស់ក្លិប Cambodian Top Team និង Yorky MMA នៅ ស្រីពៅ មានឆ្នាំ២០១៨ដ៏ជោគជ័យយ៉ាងធំធេង ដោយនាងបានក្លាយជាជើងឯកគុនខ្មែរផងនិងឈ្នះពានរង្វាន់ Female Fighter of the Year ពីស្ថាប័ន World Lethwei Championship (WLC) ផង។ ក្នុងឆ្នាំ២០១៩ កីឡាការិនីវ័យក្មេងដ៏ឆ្នើមដែលមានទីលំនៅនៅភ្នំពេញរូបនេះកំពុងសម្លឹងឆ្ពោះទៅកាន់កម្រិតជោគជ័យកាន់តែខ្ពស់ជាងនេះទៀត ដោយនាងបានចូលខ្លួនក្នុងការប្រកួតគុនចម្រុះរបស់ ONE Championship ជាមួយជ័យជម្នះយ៉ាងកក្រើកលើកំពូលតារាថៃ Rika Ishige។ ស្ថិតក្នុងវ័យ២៤ឆ្នាំ ភាពជោគជ័យនិងភាពល្បីល្បាញលំដាប់កំពូលស្ថិតនៅក្បែរដៃរបស់ស្រីពៅ ហើយនាងអាចជាអនាគតនិមិត្តរូបនៃគុនចម្រុះកម្ពុជា។ ២៖ ចាន់ រតនា (ចំនួនប្រកួត ៥-៣) មានមនុស្សមិនច្រើនឡើយដែលទទួលបានការគោរពអស់ពីចិត្តពីប្រទេសមួយទាំងមូល ក្នុងនោះក៏មានអ្នកដឹកនាំក្លិបសិល្បៈ ចាន់ រតនា ដែលបានខំប្រឹងប្រែងហ្វឹកហាត់យ៉ាងហ្មត់ចត់និងខ្លាំងក្លាដើម្បីសម្រួចជំនាញក្បាច់គុនរបស់ខ្លួន។ ក្នុងនាមជាកីឡាករខ្មែរទី១ដែលបានឈ្នះការប្រកួត ONE Championship … Continue reading អ្នកប្រយុទ្ធទេពកោសល្យកម្ពុជា៤រូបដែលត្រូវតាមដានក្នុងឆ្នាំ ២០១៩នេះ
Nou Srey Pov Knew In The First Round She Was Going to Win
Cambodian Top Team athlete Nou Srey Pov made a stellar ONE Championship debut ONE: CLASH OF LEGENDS this Saturday, 16 February. The 24-year-old went toe-to-toe with local Thai heroine Rika "Tinydoll" Ishige in her mixed martial arts debut and was awarded the victory by unanimous decision after three hard-fought rounds where she decidedly dominated the … Continue reading Nou Srey Pov Knew In The First Round She Was Going to Win
ប្រកួតដំបូងនៅONE Championship នៅ ស្រីពៅ បំបាក់ Rika Ishige តែម្តង!
https://www.facebook.com/ONEChampionship/videos/253407042247766/ នៅ ស្រីពៅ មកពីក្លឹប Cambodian Top Team បានអង្រួនសង្វៀនធំ ONE Championship ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ធ្វើឲ្យកក្រើកអស្ចារ្យ នាយប់ថ្ងៃសោរ៍ ទី១៦ ខែកុម្ភះ។ កីឡាការិនីវ័យ ២៤ឆ្នាំរបស់កម្ពុជា ប្រយុទ្ធតទល់គ្នាយ៉ាងតឹងតែងជាមួយតារាប្រដាល់ស្រីរបស់ថៃនាង Rika Ishige ក្នុងការប្រកួតបែបគុនចម្រុះ រហូតដល់ចប់ទឹកទី៣ អាជ្ញាកណ្តាលសម្រេចឲ្យ ស្រីពៅ ឈ្នះដោយពិន្ទុ។ ថ្វីបើ នេះការប្រកួតលើកដំបូងបង្អស់របស់ ស្រីពៅ ក្នុងស្ថាប័នប្រដាល់អន្តរជាតិធំជាងគេលើពិភពលោកនេះមែន ប៉ុន្តែនាងមានស្មារតីនិងទឹកមុខស្ងប់ល្អ នៅពេលដើរចេញមកបង្ហាញខ្លួនសំដៅចូលទៅក្នុងទ្រុងប្រយុទ្ធ។ ស្រីពៅ ពន្យល់ថា៖ «ក្នុងចិត្តវិញរំភើប ហើយគិតថាខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព នូវអ្វីដែលខ្ញុំខំប្រឹងហាត់ទាំងប៉ុន្មានហ្នឹង» អំឡុងពេលដែល ស្រីពៅ រង់ចាំនៅក្នុងទ្រុងប្រដាល់ ដែលពេលនោះមានលោកគ្រូ ហ៊ុន ចាន់រាជ ក៏ដូចជាមិត្តរួមអាជីព វី ស្រីខួច នៅជិតខ្លួនផងដែរ ស្រាប់តែ Rika បានបង្ហាញខ្លួនពីក្រោយឆាកមក ដោយបានស្លៀកពាក់ជាតុក្តតាក្នុងរឿង … Continue reading ប្រកួតដំបូងនៅONE Championship នៅ ស្រីពៅ បំបាក់ Rika Ishige តែម្តង!