ថ្មីៗនេះ សិស្សគុននៅក្លិប Cambodian Top Team រិន សារ័ត្ន ដែលស្គាល់តាមរយៈអាចប្រកួតគុនខ្មែរ និង គុនចម្រុះនោះកំពុងមានទីផ្សារប្រកួតហូរហែទាំងប្រកួតមិត្តភាព ខ្សែក្រវាត់ និង ប្រកួតគុនចម្រុះនៅប្រទេសថៃ។ ក្រៅពីនោះរូបគេក៏មានបទពិសោធន៍ប្រកួតនៅសង្វៀន ONE Championship រហូតដល់ ៦ ដងផងដែរ។ រិន សារ័ត្ន ចូលខ្លួនមករៀបរាប់អំពីស្ថានភាពបច្ចុប្បន្ន តាមរយៈចម្លើយ៥សំណួររបស់អ្នកយកព័ត៌មាន ONE ដូចខាងក្រោម។ ONE: ខ្ញុំឃើញ រិន សារ័ត្ន មានកម្មវិធីប្រកួតហូរហែ តើគិតថាខ្លួនឯងមានទីផ្សារច្រើនជាងមុន ឬ ដោយសារសមត្ថភាព? រិន សារ័ត្ន៖ បាទ! បង មួយរយៈនេះខ្ញុំមានកម្មវិធីប្រកួតច្រើនទាំងនៅក្នុងស្រុក និង ប្រកួតអន្តរជាតិខាងគុនចម្រុះនៅថៃផង។ ហើយ គ្រូ ហ៊ុន ច័ន្ទរាជ្យ ថាអាចនឹងចាប់ឈ្មោះប្រកួតញឹកញាប់ទៀតនៅប្រទេសថៃ ខាងក្បាច់គុនចម្រុះ។ បាទ! ការពិត កីឡាករគុនចម្រុះមានតិច ដូច្នេះសមត្ថភាពអាចប្រកួតបាននៅថៃមិនជាបញ្ហា ហើយយើងក៏ធ្លាប់វ៉ៃនៅ ONE ច្រើនដែរ។ ជាមួយគ្នានេះខ្ញុំក៏ជាប់លេងខ្សែក្រវាត់គុនខ្មែរ ទម្ងន់ … Continue reading ៥ សំណួរចំពោះ រិន សារ័ត្ន ខណៈដែលអាជីពគុនខ្មែរ និង គុនចម្រុះកំពុងមានទីផ្សារ
Tag: Rin Saroth
អ្នកលេងគុនចម្រុះ រិន សារ័ត្ន ស្រលាញ់ក្បាច់កីឡាករគុនចម្រុះអន្តរជាតិ ២ រូប
អ្នកលេងគុនចម្រុះកម្ពុជានៅក្លិប Cambodian Top Team រិន សារ័ត្ន បានបង្ហើបអំពីកីឡាករគុនចម្រុះ ២ រូបដែលខ្លួនចូលចិត្តនិង រៀនសូត្រតាម។ កីឡាករពីររូបដែល សារ័ត្ន ពេញចិត្ត គឺ Martin Nguyen ដែលជាម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion បច្ចុប្បន្ន និង ជើងខ្លាំងវ័យក្មេងសញ្ជាតិហ្វីលីពីនវ័យ២៣ឆ្នាំ Danny Kingad ។ កីឡាករកម្ពុជាវ័យ ២៥ ឆ្នាំបានថ្លែងដូច្នេះ៖« ខ្ញុំពេញចិត្តកីឡាករគុនចម្រុះហ្វីលីពីន Danny Kingad ព្រោះគាត់មានមានកម្លាំងស៊ុហ្វខ្លាំងរហ័ស ពូកែក្បាច់ដៃ។ ដៃគូដែលជួបគាត់ ពិបាកយកឈ្នះគាត់ណាស់។ ក្នុងនោះក្បាច់ឃ្លេរបស់ Kingad ក៏មិនណយដែរ»។ ជើងខ្លាំង Danny Kingad ពិតជាមិនធម្មតាទេ ឈ្នះរហូតដល់ ១១ ដងក្នុងការប្រឡូកលើសង្វៀនគុនចម្រុះ ១២លើក ហើយ ៦ប្រកួតចុងក្រោយនៅសង្វៀន … Continue reading អ្នកលេងគុនចម្រុះ រិន សារ័ត្ន ស្រលាញ់ក្បាច់កីឡាករគុនចម្រុះអន្តរជាតិ ២ រូប
រិន សារ័ត្ន រៀបរាប់អំពីការតាំងចិត្តរបស់ខ្លួនក្នុងអាជីព MMA ទៅថ្ងៃអនាគត
មួយរយៈចុងក្រោយនេះ គេឃើញក្បាច់គុនចម្រុះ ឬ ហៅថា MMA មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការនាចុងឆ្នាំ ២០១៨ កន្លងទៅនេះហើយ កីឡាករបានចេញទៅប្រកួតលើសង្វៀនលំដាប់ពិភពលោក One Championship ជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះក៏ធ្វើឲ្យកីឡាករគុនចម្រុះជួរនៅកម្ពុជា រិន សារ័ត្ន បានចេញមុខមករៀបរាប់អំពីការតាំងចិត្តទៅថ្ងៃអនាគតរបស់ខ្លួនក្នុងអាជីព MMA។ «ខ្ញុំស្រលាញ់ក្បាច់គុនចម្រុះ ព្រោះខ្ញុំខំហ្វឹកហាត់តាំងពីដើមរៀងមកទោះមិនសូវមានគេស្គាល់ និង មិនពេញនិយមដូចប្រដាល់ក៏ដោយ។ ប៉ុន្តែទៅថ្ងៃមុខខ្ញុំមិនទាន់ច្បាស់ថាអាចរក្សាការហ្វឹកហាត់បន្តទៀត ឬ យ៉ាងណាទេ ព្រោះអត់សូវបានឡើងវ៉ៃញឹកញាប់ ហើយ ទៅមុខទៀត ខ្ញុំអាចនឹងមានត្រូវការច្រើន មិនដូចខ្លួនមួយនោះទេ។» នេះជាការបញ្ជាក់របស់ រិន សារ័ត្ន អ្នកលេងគុនចម្រុះដែលហ្វឹកហាត់នៅក្លិប Cambodian Top Team។ ការថ្លែងបែបនេះ បន្ទាប់ពីរៀមច្បងមួយចំនួនដែលហ្វឹកហាត់ក្បាច់ MMA នៅកម្ពុជា បានបោះបង់ជាហូរហែដោយបែរទៅប្រកបរបររកស៊ីវិញ ដូចជា មាស ម៉ើ ,សរ សី, និង ថៃ រិទ្ធី ជាដើម ខណៈដែល សឹម ប៊ុនស្រន់ ក៏មានមុខរបរផ្ទាល់ខ្លួនដែរ … Continue reading រិន សារ័ត្ន រៀបរាប់អំពីការតាំងចិត្តរបស់ខ្លួនក្នុងអាជីព MMA ទៅថ្ងៃអនាគត
MMA មិនពេញនិយមនៅកម្ពុជា ប៉ុន្តែ រិន សារ័ត្ន មានមូលហេតុដក់ចិត្តស្រលាញ់តាំងពី ២០១៣ មក
កាលប៉ុន្មានឆ្នាំមុនក្បាច់គុនចម្រុះ ឬ MMA មិនសូវជាពេញនិយមនៅកម្ពុជាទេ ប៉ុន្តែ មួយរយៈចុងក្រោយមានភាពផុលផុសគួរសមដោយមានការបង្កើតក្លិប MMA និង មានកីឡាករចេញទៅប្រកួតជាលក្ខណៈអន្តរជាតិញឹកញាប់ជាពិសេសសង្វៀនលំដាប់ពិភពលោក One Championship។ ហេតុអ្វីបានជា រិន សារ័ត្ន ចាប់អាជីពជាកីឡាករគុនចម្រុះ តាំងពីដើមមក មិនព្រមចាប់យកប្រដាល់? អ្នកលេងគុនចម្រុះ វ័យ ២៥ ឆ្នាំបានបង្ហើបយ៉ាងដូច្នេះ៖«ខ្ញុំចាប់អារម្មណ៍ក្បាច់គុនចម្រុះដំបូងពេល ស៊ីធីអិនរៀបចំការប្រកួតគុនចម្រុះដំបូង នៅឆ្នាំ ២០១៣ ហើយគេក៏ត្រូវការជ្រើសរើសកីឡាករឲ្យប្រកួត។ ដោយសារខ្ញុំស្រលាញ់គុនចម្រុះ ទើបខ្ញុំទៅទាក់ទងលោក គ្រូ ម៉ា សេរី និងលោក ម៉ា ស៊ីថេត ដើម្បីបានហ្វឹកហាត់និង ចង់ឡើងប្រកួត។ ពេលពួកគាត់យល់ព្រម ខ្ញុំហ្វឹកហាត់ជាមួយគ្រូចំនួន ៦ រូបមាន គ្រូប្រដាល់គុនខ្មែរ យូដូ និង គ្រូMMA មកពីបរទេស។» អ្នកលេងគុនចម្រុះដដែលនេះគូសបញ្ជាក់ទៀត ការរៀបចំរបស់ស៊ីធីអិន ជាអ្នកជំរុញឲ្យរូបគេកាន់តែចូលចិត្តគុនចម្រុះ និង ឈានដល់ការប្រកួតជាលក្ខណៈអន្តរជាតិតំណាងឲ្យកម្ពុជារហូតដល់សព្វថ្ងៃ។ ដ្បិតចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនចម្រុះអំឡុង ស៊ីធីអិន រៀបចំការប្រកួតនៅឆ្នាំ ២០១៣ និង … Continue reading MMA មិនពេញនិយមនៅកម្ពុជា ប៉ុន្តែ រិន សារ័ត្ន មានមូលហេតុដក់ចិត្តស្រលាញ់តាំងពី ២០១៣ មក
រិន សារ័ត្ន និយាយថាគេនឹងដកខ្លួនមួយរយៈពីការប្រកួតគុនចម្រុះ
ទោះបីជាត្រូវបានចាត់ទុកជាកីឡាករគុនចម្រុះពូកែបំផុតម្នាក់របស់កម្ពុជាក៏ដោយ តែ រិន សារ័ត្ន មិនអាចរកបានលទ្ធផលដែលគេប្រាថ្នាចង់បានញឹកញាប់ឡើយ។ កាលពីថ្ងៃសុក្រទី៨ខែមីនា សារ័ត្ន បានតំណាងកម្ពុជានៅ ONE: REIGN OF VALOR ក្នុងទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា។ ថ្វីបើគេបានបញ្ចេញសមត្ថភាពយ៉ាងគួរឱ្យសរសើរនិងបង្ហាញភាពរីកចម្រើននៃជំនាញរបស់គេយ៉ាងណាក្ដី តែទីបញ្ចប់ សារ័ត្ន បានចាញ់ពិន្ទុកីឡាករសំណព្វចិត្តរបស់ម្ចាស់ផ្ទះ “The Dragon Leg” Tial Thang ក្រោយតស៊ូស្វិតស្វាញ៣ទឹកពេញ។ ដោយគោរពពាក្យសន្យាជាមួយភរិយានិងគ្រួសាររបស់គេ សារ័ត្ន និយាយថាឥឡូវនេះគេនឹងដកខ្លួនមួយរយៈពីអាជីពជាកីឡាករគុនចម្រុះ។ សារ័ត្ន ពន្យល់ថា៖ «មុនពេលចាកចេញពីផ្ទះទៅហាត់ត្រៀមនៅថៃ ខ្ញុំបានសួរប្រពន្ធខ្ញុំថាគិតម៉េចដែរ? កាលណោះចំថ្ងៃ Valentine’s Day ហើយគាត់មិនចង់ឱ្យខ្ញុំទៅទេ ប៉ុន្តែពួកយើងបានសន្យាគ្នារឿងមួយ។ ខ្ញុំបានសន្យាជាមួយគាត់ថាខ្ញុំនឹងហាត់ឱ្យខ្លាំងនិងប្រឹងឱ្យអស់ពីសមត្ថភាព ហើយបើខ្ញុំធ្វើមិនបានល្អឬមិនបានជ័យជម្នះត្រលប់មកផ្ទះវិញទេ ខ្ញុំនឹងផ្អាកអាជីពនេះមួយរយៈ»។ សារ័ត្ន បន្ថែមថា៖ «បន្ទាប់ពីសន្យាជាមួយគាត់រួច គាត់លើកទឹកចិត្តខ្ញុំនិងជំរុញទឹកចិត្តខ្ញុំពេញទំហឹង។ គាត់បាននិយាយមកខ្ញុំថា[បើបងចង់បន្តប្រកួតទៀត បងត្រូវហាត់ឱ្យខ្លាំងមែនទែនហើយយកជ័យជម្នះឱ្យបាន]»។ សារ័ត្ន បានទទួលការសរសើរទាំងពីសំណាក់មិត្តរួមក្លិបនិងគ្រូបង្វឹកចំពោះការប្រឹងប្រែងហ្វឹកហាត់និងទេពកោសល្យពីធម្មជាតិរបស់គេ។ ប៉ុន្តែគេបានចាញ់២ប្រកួតចុងក្រោយជាប់គ្នានៅ ONE Championship បន្ទាប់ពីបានផ្ដួល Mario Satya ឱ្យសន្លប់ដោយផ្លែកែងកាលពីពាក់កណ្ដាលឆ្នាំ២០១៨។ … Continue reading រិន សារ័ត្ន និយាយថាគេនឹងដកខ្លួនមួយរយៈពីការប្រកួតគុនចម្រុះ
ផ្លូវការហើយ! រិន សារត្ន័ ត្រៀមចេញប្រកួតនៅភូមាព្រឹត្តិការណ៍ ONE: REIGN OF VALOR
អ្នកប្រដាល់គុនចម្រុះចាស់ជំនាន់ រិន សារត្ន័ ត្រូវបានគេកក់ប្រកួតជាលើកដំបូងសម្រាប់ដើមឆ្នាំ ២០១៩នេះហើយ។ ONE Championship ទើបបានប្រកាសជាសាធារណៈថា រិន សារត្ន័ នឹងត្រូវផ្គូផ្គងជាមួយកីឡាករថ្មីថ្មោង Tial Thang ក្នុងទ្រុងសង្វៀនធំនៅទីក្រុងយ៉ាងហ្គូន ប្រទេសភូមាសម្រាប់ប្រកួតថ្ងៃសុក្រ ទី០៨ មីនាឆាប់ៗ។ កីឡាករប្រដាល់ក្នុងទ្រុងវ័យ ២៥ឆ្នាំរូបនេះ ធ្លាប់បានលេចលឺថាថ្មីៗនេះ ពុះកញ្រ្ជោលចង់ឆាប់បានប្រកួតនៅសង្វៀនពិភពលោកឲ្យកាន់តែឆាប់កាន់តែល្អ ពីព្រោះចង់បង្ហាញស្នៀតថ្មីៗដែលខ្លួនបានសម្ងំហាត់ទុកជាយូរមកហើយ ជាមួយគ្រូបង្វឹកថ្មីម្នាក់នៅក្លឹប Cambodian Top Team ទីក្រុងភ្នំពេញ។ សារត្ន័ បង្ហើបប្រាប់ពីភាពរីកចម្រើនរបស់ខ្លួនថា៖ «ខ្ញុំមើលឃើញខ្លួនឯងថាខុសពីមុនត្រង់ហ៊ានចូលចាប់ជាងមុន។ ខាងក្បាច់វាយ និងក្បាច់ការពារខ្លួនទូទៅ ក៏លឿនជាង និងល្អជាងមុនឆ្ងាយ។ ខ្ញុំត្រៀមបញ្ចេញសមត្ថភាពរួចហើយ»។ ការដាក់ផ្គូផ្គងឲ្យប៉ះជាមួយកីឡាករកើតនៅភូមាម្តងនេះ មិនមែនជាគូប្រយុទ្ធអន់នោះទេ ដោយដឹងថា Tial Thang ជាកីឡាករថ្មីថ្មោងមែន ប៉ុន្តែខាងក្រោយខ្នងមាននិមិត្តរូបល្បីរបស់ភូមា Aung La N Sang សរសើរមិនដាច់ពីមាត់ពីសមត្ថភាពខ្លាំងរបស់សិស្សប្អូនរូបនេះ ហើយថាអនាគតនឹងក្លាយជាតារាប្រដាល់ល្បីកក្រើកពិភពលោកមួយរូបដែរមិនខាន។ Aung La N Sang រំលើកសរសើរ Tial Thang … Continue reading ផ្លូវការហើយ! រិន សារត្ន័ ត្រៀមចេញប្រកួតនៅភូមាព្រឹត្តិការណ៍ ONE: REIGN OF VALOR
រិន សារត្ន័ ប្រាប់ពីបទពិសោធន៍ប្រចាំចិត្តលើសង្វៀនក្នុង ២០១៨
រិន សារត្ន័ ដែលគ្រប់គ្នាស្គាល់ថាជាកីឡាកររបស់ ONE Championship និងជាតំណាងឲ្យក្លឹប Cambodian Top Team បានចែករំលែកពីលទ្ធផលមានឡើង មានចុះរបស់ខ្លួនក្នុងឆ្នាំ២០១៨។ មកដល់សព្វថ្ងៃ កីឡាកររូបនេះបានស្គាល់រសជាតិនៅលើសង្វៀនប្រដាល់អន្តរជាតិទាំងឈ្នះ ទាំងចាញ់ នៅក្នុងទ្រុងប្រដាល់ តែយ៉ាងណាគាត់បានបង្ហាញពីការដឹងគុណចំពោះមេរៀនទាំងនោះ ហើយបន្តអភិវឌ្ឍវិជ្ជាគុនបន្ថែមឲ្យប្រសើរជាងមុនសម្រាប់ឆ្នាំក្រោយទៀត។ ជ័យជន្នះមួួយរបស់សារត្ន័ ក្នុងឆ្នាំ ២០១៨ ជាកម្លាំងជម្រុញម្យ៉ាងផ្តល់សង្ឃឹមឲ្យគាត់ខំពុះពារទៅមុខទៀត ហើយជ័យជន្នះនេះហើយដែល បង្ហាញឲ្យខ្លួនគាត់ និងកម្ពុជាទាំងមូលឃើញពីសមត្ថភាពខ្ពស់របស់ខ្លួនអាចជ្រកកោនក្រោមដំបូលក្បាច់គុនដ៏ធំជាងគេ។ កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ សារត្ន័ ត្រូវបានគេផ្គូផ្គងឲ្យប្រកួតជាមួួយ អ្នកលេងក្បាច់គុនឥណ្ឌូនេស៊ីឈ្មោះ Mario Satya Wirawan ក្នុងព្រឹត្តិការណ៍ ONE: PINNACLE OF POWER។ កាលនោះថ្វីបើគាត់ត្រូវភាគីឥណ្ឌូនេស៊ីចាប់ក្លេរនៅពីលើជាប់យ៉ាងយូរក៏ពិតមែន ប៉ុន្តែ សារត្ន័ រកវិធីដោះខ្លួនចេញបានរហូត នេះបង្ហាញពីការរីកចម្រើនច្រើនពីស្នៀតក្រោមរបស់គាត់។ ត្រូវរំលឹកផងដែរថា រិន សារត្ន័ បានប្រើប្រាស់ក្បាច់ការពារខ្លួនពីការចាប់រឹតរបស់ដៃគូ ហើយបានប្រើកែងដ៏មុតស្រួចរបស់ខ្លួនវាត់ទៅខាងឥណ្ឌូនេស៊ីត្រូវជាច្រើនកន្លែង ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចបញ្ចប់ការប្រកួតនៅក្នុងទឹកទី ៣។ នេះជាលើកទី ២ហើយ ដែលសារត្ន័បានផ្តួលដៃគូមុនចប់ទឹក នៅសង្វៀនធំ ONE Championship។ … Continue reading រិន សារត្ន័ ប្រាប់ពីបទពិសោធន៍ប្រចាំចិត្តលើសង្វៀនក្នុង ២០១៨
Rin Saroth Shares His Favorite Moment in 2018
2018 was full of both up and downs for ONE Championship athlete and Cambodian Top Team (CTT) talent Rin Saroth. Continuing his journey in the world biggest martial arts organization, the Khmer Warrior has tasted both defeat and victories inside the cage, but he is thankful for the many lessons he has learned as he … Continue reading Rin Saroth Shares His Favorite Moment in 2018